ធម្មសភាយុត្តិធម៌សកល
សាររីដវ៉ាន់២០២៥
ជូនចំពោះបាហៃពិភពលោក
មិត្តទាំងឡាយជាទីស្រឡាញ់!
ដោយនៅសល់មួយឆ្នាំមុនដំណាក់កាលទីមួយនៃគម្រោងផែនការប្រាំបួនឆ្នាំ យើងអន្ទះសារដើម្បីរាយការណ៍ពីភាពរីកចម្រើនរបស់វាពីរបៀបដែលទស្សនវិស័យបានផ្តល់ឱ្យដោយជំនឿសាសនារបស់ព្រះ កំពុងបំពេញដល់បេះដូងទាំងឡាយកាន់តែច្រើនឡើងៗជាមួយនឹងក្តីសង្ឃឹម។
ដំណើរនៃការរីកចម្រើននៅតែបន្តទៅមុខជានិច្ច។ ការចាប់អារម្មណ៍ពីការអភិវឌ្ឍបានកើតឡើងក្នុងតំបន់ផ្សេងៗដែលជាកន្លែងដែលការរីកចម្រើនដ៏សំខាន់មិនធ្លាប់បានធ្វើជាសក្ខីភាពពីមុនមក ដោយសារគ្រាប់ពូជនៃជំនឿសាសនារបស់ព្រះបានផ្តល់ពន្លកបៃតងថ្មី ហើយនិងសមត្ថភាពសម្រាប់ធ្វើការជាមួយនឹងមនុស្សជាច្រើននៅពេលតែមួយបានចាប់ផ្តើមលេចឡើងហើយ។ ជាញឹកញាប់ ការរីកចម្រើនទាំងនេះអាចត្រូវបានបង្កើតឡើងដោយអ្នកត្រួសត្រាយផ្លូវដ៏មានភក្តីភាពដែលបេះដូងទាំងឡាយបញ្ចេញពន្លឺត្រចង់ដោយក្តីស្រឡាញ់នៃព្រះអម្ចាស់របស់ពួកគេ បានប្រញាប់ប្រញាល់ប្រកាសជាអ្នកត្រួសត្រាយផ្លូវក្នុងប្រទេសនិងក្រៅប្រទេសនូវចំនួនគួរឱ្យចាប់អារម្មណ៍។ ក្នុងកម្រងទាំងឡាយដែលជាកន្លែងដែលកម្មវិធីលូតលាស់មួយបានចាប់ផ្តើមរួចរាល់ បានបន្តការយកចិត្តទុកដាក់ ត្រូវបានគេផ្តល់ការអនុវត្តប្រកបដោយការច្នៃប្រឌិត និងភាពប៉ិនប្រសព្វ កម្រងទាំងនោះបានទទួលស្គាល់យុទ្ធសាស្រ្តទាំងឡាយនិងបន្ទាត់សកម្មភាពដែលជំរុញឱ្យមិត្តទាំងពួងឆ្លងផុតបង្គោលឡាក់ទីពីរនិងទីបី។ ហើយក្នុងកម្រងរឹងមាំទាំងឡាយដែលមានបទពិសោធន៍រួចហើយ ពន្លឺនៃអានុភាពនៃការស្ថាបនាសង្គមនៃជំនឿសាសនារបស់ព្រះកំពុងកាន់តែអាចមើលឃើញឡើង ដោយសារបែបផែននៃជីវិតបាហៃដ៏រស់រវើក ហើយនិងប្រកបដោយការផ្លាស់ប្តូរត្រូវបានក្រសោបយកដោយភាពរឹងមាំខ្លាំងឡើងនៃមនុស្សដ៏សកម្មទាំងឡាយ។
ទន្ទឹមនឹងនេះ ថ្នាក់មូលដ្ឋានទាំងឡាយដែលបានចូលរួមជាមួយសង្គមបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ គំនិតផ្តួចផ្តើមសកម្មភាពសង្គម ផ្នែកលើសហគមន៍បានផ្តោតការយកចិត្តទុកដាក់លើការអប់រំបានកើនឡើងទ្វេដងយ៉ាងឆាប់រហ័សបំផុត ប៉ុន្តែគំនិតផ្តួចផ្តើមផ្សេងទៀតបានរីកចម្រើនផងដែរនៅក្នុងវិស័យទាំងឡាយដូចជា កសិកម្ម សុខភាព បរិស្ថាន ការផ្តល់សិទ្ធិដល់ស្រ្តីទាំងឡាយនិងសិល្បៈនានា។ ការីកចម្រើននានានៃប្រភេទនេះគឺជាភស្តុតាងដ៏ច្រើនបំផុតក្នុងកម្រងរឹងមាំបំផុតទាំងពួង ដែលជាច្រើនជាភូមិនិងតំបន់ជិតខាង—សូម្បីតែផ្លូវតែមួយឬអគារដែលមានដង់ស៊ីតេដ៏ខ្ពស់ដែលជា—ផ្ទះសម្បែងសម្រាប់ប្រជាជនទាំងឡាយ ដែលកំពុងមានបទពិសោធន៍លើកកម្ពស់ពីការអនុវត្តគោលការណ៍នានានៃជំនឿសាសនាទៅជា តថភាពជាក់ស្តែង។ នៅកន្លែងជាច្រើន មេដឹកនាំស៊ីវិលទាំងពួង និងបុគ្គលទាំងឡាយដោយការទទួលខុសត្រូវសម្រាប់ការអប់រំកុមារ ឬការអភិវឌ្ឍនៃសង្គមនៅកម្រិតតំបន់មិនត្រឹមតែងាកទៅរកទស្សនវិស័យនានារបស់បាហៃនោះទេ ប៉ុន្តែកំពុងស្វែងរកដើម្បីសហការក្នុងការស្រាវជ្រាវសម្រាប់ដំដោះស្រាយជាក់ស្តែងទាំងឡាយ។ លើសពីនេះទៅទៀត យើងត្រូវបានធ្វើឱ្យរីករាយដែលឃើញថានៅកម្រិតជាតិនិងអន្តរជាតិ វិធីសាស្រ្តបាហៃចំពោះការបញ្ចេញមតិទាំងពួងដ៏សំខាន់កំពុងទាក់ទាញការកើនឡើងការយកចិត្តទុកដាក់ និងការកោត សរសើរ។
ផែនការប្រាំបួនឆ្នាំពឹងផ្អែកលើដំណើរការសិក្សាជាសកលដ៏ធំមហិមា ដែលមានប្រសិទ្ធភាពដូចនៅតំបន់ផ្សេងនៃបូលីវី ដូចនៅជាយក្រុងស៊ីដនី។ ដំណើរការនៃការរៀនសូត្រនេះបានបង្កើតឱ្យមានយុទ្ធសាស្រ្តនិងសកម្មភាពដែលអាចសម្របខ្លួនបាននៅគ្រប់ការកំណត់។ វាមានលក្ខណៈជាប្រព័ន្ធ វាគឺជាសរីរាង្គ វាកំពុងក្រសោបយកទាំងអស់។ វាបង្កើតទំនាក់ទំនង ដែលរីកដុះដាលទៅក្នុងទំនាក់ទំនងប្រកបដោយថាមភាពក្នុងចំណោមគ្រួសារទាំងឡាយ ក្នុងចំណោមតំបន់ជិតខាងនានា ក្នុងចំណោមយុវជន ហើយនិងក្នុងចំណោមអ្នកទាំងអស់ដែលត្រៀមក្លាយជាតួអង្គឯកក្នុងការទទួលយកប្រកបដោយភាពរុងរឿងនេះ។ វាលើកតម្កើង សហគមន៍ដែលពោរពេញដោយសក្តានុពល។ វាជំរុញការបំពេញនូវក្តីប្រាថ្នាដ៏ឧត្តុង្គឧត្តមដែលបានចែករំលែកដោយមនុស្សទាំងឡាយដែលត្រូវបានបែងចែកតាមភូមិសាស្រ្ត ភាសា វប្បធម៌ ឬស្ថានភាព ប៉ុន្តែឥឡូវបានឭនិងបានឆ្លើយតបទៅនឹងការអំពាវនាវជាសកលរបស់ព្រះបាហាអ៊ុលឡាហ៍ដើម្បី “ខ្នះខ្នែងប្រឹងប្រែងឥតឈប់ឈរសម្រាប់ភាពល្អប្រសើរឡើងនៃជីវិតរបស់គ្នាទៅវិញទៅមក”។ ហើយវាផ្អែកទាំងស្រុងទៅលើថាមភាពដ៏ខ្លាំងក្លានៃព្រះបន្ទូលរបស់ព្រះដែលជា “កម្លាំងបង្រួបង្រួម” “ដែលជាការផ្លាស់ទីនៃវិញ្ញាណក្ខន្ធទាំងឡាយ និងដែលជាការប្រមូលចងផ្តុំ ហើយនិងដែលជាការគ្រប់គ្រងក្នុងពិភពនៃមនុស្សជាតិ” ហើយនិងទៅលើការទ្រទ្រង់សកម្មភាពដែលវាជំរុញ។
ប្រឆាំងនឹងការអាប់អួរនៃមេឃដែលមានព្យុះ ពន្លឺដែលបញ្ចេញពីការខិតខំប្រឹងប្រែងដ៏ស្មោះសររបស់អ្នកភ្លឺចែងចាំងយ៉ាងណា! សូម្បីតែពេលដែលខ្យល់បក់បោកខ្លាំងទៅលើពិភពលោក ឋានសួគ៌ទាំងឡាយដែលជាជម្រកមនុស្សជាតិបានកំពុងត្រូវបានសាងសង់ឡើងក្នុងប្រទេស តំបន់និងកម្រងនានា។ ប៉ុន្តែមានច្រើនទៀតដែលត្រូវធ្វើ។ សហគមន៍ប្រចាំប្រទេសនីមួយៗមានការរំពឹងទុករៀងៗខ្លួនចំពោះវឌ្ឍនភាពដែលនឹងត្រូវធ្វើឡើងក្នុងអំឡុងពេលនេះ ដែលជាដំណាក់កាលបើកដំណើរការរបស់ផែនការរបស់ព្រះ។ ពេលវេលាកំពុងកន្លងផុតទៅ។ មិត្តទាំងឡាយជាទីស្រឡាញ់និងអ្នកផ្សព្វផ្សាយនានានៃការបង្ហាត់បង្រៀនដ៏ពិសិដ្ឋ ព្រមទាំងអ្នកគាំទ្រទាំងពួងរបស់ព្រះបាហាអ៊ុលឡាហ៍—ឥឡូវកិច្ចខិតខំប្រឹងប្រែងរបស់អ្នកត្រូវការជាចាំបាច់។ រាល់ការរីកចម្រើនដែលបានបង្កើតឡើងនាប៉ុន្មានខែខាងមុខ មុនរីដវ៉ាន់ឆ្នាំក្រោយនឹងផ្គត់ផ្គង់កាន់តែប្រសើរឡើងដល់សហគមន៍នៃព្រះនាមដ៏អស្ចារ្យរបស់ព្រះ ត្រូវតែសម្រេចនៅក្នុងដំណាក់កាលទីពីរនៃផែនការរបស់ព្រះ។ សូមឱ្យអ្នកទទួលបានជោគជ័យ។ ចំពោះរឿងនេះយើងអង្វរករព្រះជាម្ចាស់ដែលជាព្រះប្រកបដោយអធិបតេយ្យភាព ចំពោះរឿងនេះយើងទទូចសុំជំនួយដែលមិនចេះសាបសូន្យរបស់ទ្រង់ ចំពោះរឿងនេះយើងទទូចអង្វរសុំទ្រង់បញ្ជូនទេវតាទាំងឡាយដែលប្រកបដោយសេចក្តីករុណាចាប់ពីថ្ងៃនេះតទៅដើម្បីជួយឃុំគ្រងម្នាក់ៗក្នុងចំណោមពួកអ្នក។
ធម្មសភាយុត្តិធម៌សកល
ទាញយកឯកសារ
0 Comments