ធម្មសភាយុត្តិធម៌សកល
សាររីដវ៉ាន់២០២៣
ផ្ញើជូនមិត្តបាហៃទាំងឡាយក្នុងពិភពលោក
មិត្តទាំងឡាយជាទីស្រឡាញ់!
យើងមានសេចក្តីរំភើបយ៉ាងក្រៃលែង ដើម្បីថ្លែងអំពីសហគមន៍មួយដែលមានស្មារតីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាហើយនិងដំណោះស្រាយដ៏ខ្ពង់ខ្ពស់របស់ពួកគេ កំពុងឆ្លើយតបទៅនឹងការអំពាវនាវដ៏ឧត្តមរបស់វា។ ភាពអស្ចារ្យក្រៃលែង មហាអស្ចារ្យបំផុត គឺក្តីស្រឡាញ់របស់យើងចំពោះអ្នក ហើយស្មារតីរបស់យើងរំភើបយ៉ាងពន់ពេកនៅពេលដែលឃើញភាពស្មោះស្ម័គ្រនិងភាពពុះពារប្រឹងប្រែងដ៏មានភក្តីភាពរបស់អ្នក រស់នៅស្របទៅតាមការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ និងផ្តល់ទឹកស្រោចស្រង់ជីវិតនៃការត្រាស់ដឹងរបស់ទ្រង់ដល់ពិភពលោកមួយដែលស្រេកយ៉ាងខ្លាំង។ ការយល់ដឹងដ៏ខ្លាំងក្លានៃគោលបំណងរបស់អ្នកគឺឃើញយ៉ាងច្បាស់។ ការពង្រីកនិងពង្រឹង សកម្មភាពសង្គម និងការចូលរួមក្នុងការបញ្ចេញមតិនានាក្នុងសង្គម បន្តទៅមុខយ៉ាងឆាប់រហ័ស ហើយភាពទាក់ទងគ្នាជាហូរហែជាធម្មជាតិនៃការអនុវត្តទាំងនេះនៅកម្រិតនៃកម្រងគឺកំពុងប្រែក្លាយឃើញកាន់តែច្បាស់ខ្លាំងឡើងៗ។ គ្មានកន្លែងណាដែលច្បាស់ជាងនៅកន្លែងទាំងឡាយដែលចំនួនច្រើនឡើងៗកំពុងចូលរួមក្នុងជួរមួយនៃភាពខិតខំប្រឹងប្រែងទាំងឡាយនោះទេ ម្នាក់ៗមានមធ្យោបាយមួយដើម្បីបញ្ចេញអានុភាពស្ថាបនាសង្គមនៃជំនឿសាសនារបស់ព្រះ។
រយៈពេលដប់ពីរខែបានកន្លងផុតទៅ ចាប់តាំងពីការចាប់ផ្តើមគម្រោងផែនការប្រាំបួនឆ្នាំរបស់ព្រះ យើងត្រូវបានរីករាយយ៉ាងខ្លាំងដើម្បីមើលឃើញពីរបៀបកិច្ចប្រឹងប្រែងផ្នែកស្មារតីជាសកលបានជម្រុញនិងធ្វើឱ្យមិត្តទាំងឡាយសកម្មឡើង ព្រមទាំងបានផ្តល់សន្ទុះដល់ខ្សែបន្ទាត់សកម្មភាពដ៏ពិសេស។ ការផ្តោតការយកចិត្តទុកដាក់ភ្លាមៗបានដាក់បញ្ចូលក្នុងគម្រោងការដ៏មានប្រសិទ្ធភាពទាំងឡាយដែលធានាថា ក្នុងប្រទេសនិងតំបន់នីមួយៗមានការលេចឡើងយ៉ាងហោចណាស់កម្រងមួយឆ្លងផុតបង្គលឡាក់ទីបីៈ ជាកន្លែងមួយដែលចំនួនប្រជាជនជាច្រើនគឺកំពុងធ្វើការរួមគ្នា និងកំពុងចូលរួមចំណែកដល់ជីវិតនៃសហគមន៍ដ៏រស់រវើកមួយ។ ទោះបីជាយ៉ាងណាក៏ដោយ គោលដៅប្រកបដោយមនសិការសម្រាប់រយៈពេលម្ភៃប្រាំឆ្នាំនេះ គឺដើម្បីបង្កើតកម្មវិធីលូតលាស់ជានិរន្តមួយក្នុងគ្រប់កម្រងនៅក្នុងពិភពលោក អ្នកជំនឿទាំងឡាយបានរៀបចំបើកកម្រងថ្មីជាច្រើនចំពោះជំនឿសាសនារបស់ព្រះ ព្រមទាំងបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងកន្លែងជាច្រើនដែលមានកម្មវិធីលូតលាស់។ មានការយល់ដឹងដ៏ខ្លាំងឡើងពីឱកាសសម្រាប់អ្នកត្រួសត្រាយផ្លូវនានាដើម្បីក្រោកឡើងនៅក្នុងគ្រប់ផ្នែកទាំងអស់នៃពិភពលោក ដែលបុគ្គលដ៏មានភក្តីភាពជាច្រើនកំពុងពិចារណាពីរបៀបដែលពួកគេអាចឆ្លើយតបចំពោះឱកាសនេះ ហើយក៏មានអ្នកដទៃជាច្រើនទៀតបានបំពេញសេចក្តីប្រកាសនេះរួចរាល់ អំពីអ្នកត្រួសត្រាយផ្លូវគួរឱ្យកត់សម្គាល់ ប៉ុន្តែកាន់តែកើនឡើងខ្លាំងនៅក្នុងវិស័យអន្តរជាតិផងដែរ។ នេះជាវិធីមួយក្នុងចំណោមវិធីមួយចំនួនដែលក្នុងនោះ ដូចដែលយើងបានសង្ឃឹមទុក ស្មារតីមួយនៃការគាំទ្រគ្នាទៅវិញទៅមកគឺត្រូវបានបញ្ចេញឡើងដោយមិត្តទាំងឡាយនៅគ្រប់ទីកន្លែង។ សហគមន៍នានាដែលភាពរឹងមាំត្រូវបានស្ថាបនាឡើងនោះ បានប្តេជ្ញាចិត្តខ្លួនពួកគេចំពោះការគាំទ្រភាពរីកចម្រើនដែលត្រូវបានបង្កើតឡើងក្នុងកន្លែងផ្សេងៗគ្នា ដែលមានក្នុងកម្រង ភូមិភាគ ប្រទេស ឬក៏សូម្បីទ្វីបផ្សេងទៀត ហើយមធ្យោបាយប្រកបដោយប្រឌិតញ្ញាណត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការលើកទឹកចិត្តពីចម្ងាយ ហើយផ្តល់បទពិសោធន៍នានាត្រូវចែករំលែកដោយផ្ទាល់។ នៅគ្រាដែលវិធីដ៏សំខាន់នៃការចាប់យកអ្វីដែលកំពុងត្រូវបានរៀនសូត្រក្នុងកម្រងមួយ ដូចនេះវាអាចប្រាប់បានពីគម្រោងដែលបានបង្កើតឡើងក្នុងតំបន់ ហើយកន្លែងផ្សេងទៀតត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ យើងត្រូវបានធ្វើឱ្យមានបិតិសោមនស្សយ៉ាងខ្លាំងដែលឃើញថាការយកចិត្តទុកដាក់ដ៏វិសេសវិសាល គឺត្រូវបានចំណាយដល់ការរៀនសូត្រពីរបៀប ដើម្បីបង្កើនគុណភាពនៃបទពិសោធន៍ផ្នែកការអប់រំ ដែលបានផ្តល់ដោយវិទ្យាស្ថាន។ នៅពេលដំណើរការវិទ្យាស្ថានចាក់ឫសកាន់តែជ្រៅទៅក្នុងសហគមន៍មួយ ប្រសិទ្ធភាពរបស់វាគឺបានធ្វើឱ្យរំភើបក្រៃលែង។ ជាឧទាហរណ៍ភស្តុតាងមជ្ឈមណ្ឌលនៃសកម្មភាពប្រកបដោយប្រពលភាពទាំងនោះ ដែលអ្នកស្រុកទាំងឡាយ បានមកទទួលយកវិទ្យាស្ថានហ្វឹកហ្វឺនជាឧបករណ៍ដ៏មានសក្តានុពលមួយថាជាឧបករណ៍របស់ពួកគេៈ ដែលជាឧបកណ៍មួយសម្រាប់ការអភិវឌ្ឍដ៏រឹងមាំដែលពួកគេបានទទួលខុសត្រូវជាចម្បង។ ការដឹងយ៉ាងច្បាស់ថាឱកាសទាំងឡាយនៃជំនឿសាសនារបស់ព្រះតែងតែបើកទូលាយ អ្នកជំនឿទាំងពួងកំពុងរៀនសូត្រពីរបៀបដើម្បីផ្តល់ការលើកទឹកចិត្តដល់អ្នកទាំងនោះ ដែលប្រុងប្រៀបចូលរួម។ ដើម្បីដើរជាមួយមនុស្សទាំងឡាយ និងដើម្បីជួយពួកគេឆ្លងកាត់ធរណីទ្វារ គឺជាអភ័យឯកសិទ្ធិមួយនិងជាក្តីរីករាយពិតប្រាកដពិសេសមួយ នៅក្នុងបរិបទវប្បធម៌នីមួយៗមានរឿងជាច្រើនដើម្បីរៀនសូត្រអំពីថាមវ័ន្តនៃឱកាសដ៏ឧឡារិកនៃការទទួលស្គាល់ និងកម្មសិទ្ធិនេះ។ ហើយនោះមិនទាន់អស់នៅឡើយទេ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងកម្រងទំាងឡាយដើម្បីចូលរួមចំណែកដល់ការផ្លាស់ប្តូរនៃសង្គមគឺនៅឯដំណាក់កាលដំបូងរបស់ពួកគេ។ ធម្មសភាជាតិទាំងឡាយបានគាំទ្រយ៉ាងពេញលេញ ដូចគ្នានឹងអ្នកផ្តល់ឱវាទទាំងពួងកំពុងស្វែងរកយ៉ាងសកម្ម ដើម្បីរៀនសូត្របន្ថែមទៀតអំពីរបៀបដែលកិច្ចប្រឹងប្រែងទាំងនេះផុសឡើងចេញពីដំណើរការស្ថាបនាសហគមន៍។ ការពិភាក្សានានាអំពីសុខុមាលភាពសង្គមនិងសម្ភាររបស់ប្រជាជនទាំងឡាយកំពុងត្រូវបានដាំបណ្តុះនៅក្នុងក្រុមនៃគ្រួសារនានាហើយនិងក្នុងសហគមន៍ទាំងពួង ខណៈពេលដែលមិត្តទាំងឡាយកំពុងស្វែងរកវិធីនានាដើម្បីចូលរួមក្នុងការបញ្ចេញមតិទាំងពួងប្រកបដោយអត្ថន័យដែលកំពុងលាតត្រដាងក្នុងតំបន់ជុំវិញរបស់ពួកគេភ្លាមៗ។
ក្នុងចំណោមពួកយើងទាំងអស់គ្នាបានពណ៌នាសកម្មភាពទាំងឡាយរបស់យុវជន ដែលបញ្ចេញរស្មីត្រចះត្រចង់។ មិនមែនគ្រាន់តែជាឧបករណ៍ស្រូបយកនៃឥទ្ធិពលអសកម្មនោះទេ មិនថាឥទ្ធិពលដែលមិនបណ្តាលឱ្យមានគ្រោះថ្នាក់ ឬម្យ៉ាងទៀតពួកគេបានបង្ហាញភស្តុតាងខ្លួនពួកគេថាជាតួអង្គឯកដ៏ក្លាហាននិងមានសុភវិនិច្ឆ័យនៃគម្រោងរបស់ព្រះ។ សហគមន៍មួយជាកន្លែងដែលបានឃើញពួកគេក្នុងពន្លឺនេះហើយបានបង្កើតលក្ខខណ្ឌជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ពួកគេ យុវជនបានបង្ហាញភាពត្រឹមត្រូវច្រើនជាងទំនុកចិត្តដែលបានបង្ហាញក្នុងខ្លួនពួកគេទៅទៀត។ ពួកគេកំពុងបង្ហាត់បង្រៀនជំនឿសាសនារបស់ព្រះដល់មិត្តទាំងឡាយរបស់ពួកគេ ហើយពួកគេធ្វើការបម្រើដែលក្លាយជាគ្រឹះនៃមិត្តភាពដ៏មានអត្ថន័យខ្លឹមសារខ្លាំងឡើងៗ។ ជាញឹកញាប់ការបម្រើបែបនេះផ្តល់ការអប់រំដល់ក្មេងៗទាំងនោះដែលមានអាយុក្មេងជាងពួកគេ__ការផ្តល់ពួកគេមិនមែនត្រឹមតែការអប់រំផ្នែកស្មារតីនិងសីលធម៌ប៉ុណ្ណោះទេប៉ុន្តែជារឿយៗជួយដល់ការសិក្សារបស់ពួកគេផងដែរ។ ពួកគេបានបំពេញកាតព្វកិច្ចនូវការទទួលខុសត្រូវដ៏ពិសិដ្ឋមួយដើម្បីពង្រឹងដំណើរការវិទ្យាស្ថាន យុវជនបាហៃកំពុងបំពេញក្តីសង្ឃឹមទាំងឡាយជាទីស្រឡាញ់បំផុតរបស់យើង។
ការរៀបចំសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាពេលវេលាដែលអាចប្រែប្រួលយ៉ាងធំមហិមា។ មានការទទួលស្គាល់យ៉ាងទូលំទូលាយថា រចនាសម្ព័ន្ធនៃសង្គមបច្ចុប្បន្នគឺត្រូវបានរៀបចំមិនល្អដើម្បីដោះស្រាយតម្រូវការទាំងពួងរបស់មនុស្សជាតិនៅក្នុងពលវទុក្ខបច្ចុប្បន្នរបស់វា។ រឿងជាច្រើនត្រូវបានទទួលយកយ៉ាងទូលំទូលាយដើម្បីមានភាពប្រាកដប្រជានិងមិនអាចរង្គោះរង្គើគឺត្រូវបានគេចោទសួរ ហើយលទ្ធផលវក់វីរ គឺកំពុងបង្កើតសេចក្តីចង់បានមួយសម្រាប់ការធ្វើឯកភាពវូប្បនីយកម្មទស្សនវិស័យមួយ។ សំឡេងបន្ទបានបន្លឺឡើងក្នុងការគាំទ្រភាពតែមួយ ភាពស្មើគ្នានិងភាពយុត្តិធម៌ បង្ហាញថាតើមានមនុស្សប៉ុន្មាននាក់ចែករំលែកសេចក្តីប៉ងប្រាថ្នាទាំងនេះសម្រាប់សង្គមនានារបស់ពួកគេ។ តាមពិត វាគ្មានការភ្ញាក់ផ្អើលចំពោះអ្នកជំនឿម្នាក់របស់ព្រះបាហាអ៊ុលឡាហ៍ ដែលជាសោភ័ណភាពប្រកបដោយសព្ទសារធុការពររបស់ព្រះ ដែលបេះដូងទាំងឡាយគួរតែចង់បានសម្រាប់ឧត្តមគតិផ្នែកស្មារតីដែលទ្រង់បានប្រកាស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងរកឃើញថាគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលមួយឆ្នាំ នៅពេលដែលការរំពឹងទុកសម្រាប់ការរីកចម្រើនរួមគ្នារបស់មនុស្សជាតិហាក់ដូចជាគ្មានការអាប់អួរ ពន្លឺនៃជំនឿសាសនារបស់ព្រះបានបញ្ចេញរស្មីជាមួយនឹងភាពអស្ចារ្យគួរឱ្យភ្ញាក់ផ្អើលដែលមានសន្និសីទច្រើនជាងដប់ពាន់កន្លែង ដែលបានចូលរួមដោយមនុស្សជិតមួយលានកន្លះ ដែលបានផ្តោតអារម្មណ៍លើមធ្យោបាយនៃការគាំទ្រឧត្តមគតិទាំងនោះដូចគ្នា។ ទស្សនវិស័យរបស់ព្រះបាហាអ៊ុលឡាហ៍និងការក្រើនរំលឹករបស់ទ្រង់ចំពោះមនុស្សជាតិដើម្បីធ្វើការក្នុងការឯកភាពគ្នាសម្រាប់ភាពល្អប្រសើររបស់ពិភពលោកនោះ គឺជារង្វង់កណ្តាលដែលកត្តាផ្សេងគ្នារបស់សង្គមបានប្រមូលផ្តុំយ៉ាងអន្ទះសារ ហើយគ្មានការងឿងឆ្ងល់នោះឡើយ ដូចដែលអង្គពិសិដ្ឋអាប់ឌុលបាហាបានពន្យល់ថា “គ្រប់សហគមន៍ក្នុងពិភពលោកបានស្វែងរកក្នុងការបង្ហាត់បង្រៀនដ៏ពិសិដ្ឋរបស់ព្រះទាំងនេះគឺស្វែងយល់ពីសេចក្តីប្រាថ្នាទាំងឡាយដ៏ខ្ពស់បំផុតរបស់វា” ។ បំណងប្រាថ្នារបស់មនុស្សជាតិមួយចំនួនជាដំបូងអាចត្រូវបានទាក់ទាញដល់សហគមន៍បាហៃជាកន្លែងជ្រកកោនមួយ ជាជម្រកមួយពីពិភពលោកមួយដែលបានបែកខ្ញែកនិងស្លន់ស្លោរ។ ទោះជាយ៉ាងណាក្តីក្រៅពីជម្រកមួយនោះ អ្វីដែលពួកគេស្វែងរកគឺមនុស្សទាំងឡាយជាញាតិមិត្តដែលកំពុងធ្វើការជាមួយគ្នាដើម្បីស្ថាបនាពិភពលោកថ្មីមួយ។
ចំនួនជាច្រើនត្រូវបានសរសេរអំពីការរីកសាយភាយនៃសន្និសីទជាច្រើនកន្លែង សន្ទុះដ៏វិសេសជាច្រើនដែលពួកគេចូលរួមចំណែកចំពោះគម្រោងថ្មីរបស់ព្រះ ឬការបង្ហាញភាពរីករាយពិតៗនិងភាពសាទរអស់ពីដួងចិត្តបានធ្វើឱ្យនឹកឃើញពីអ្នកទាំងនោះដែលបានចូលរួម។ ប៉ុន្តែនៅក្នុងបញ្ញត្តិទាំងនេះគឺចំពោះអ្វីដែលពួកគេបានប្រកាសអំពីការអភិវឌ្ឍនៃបុព្វហេតុសាសនារបស់ព្រះ។ ពួកគេមានការឆ្លុះបញ្ចាំងមួយអំពីសហគមន៍បាហៃដែលឃើញភាពជាសាច់ញាតិនឹងគ្នា គ្មានភាពខុសគ្នានោះឡើយ។ ទស្សនវិស័យនេះបានធ្វើឱ្យវាមានលក្ខណៈជាធម្មជាតិ ដើម្បីស្វែងរកគម្រោងផែនការប្រាំបួនឆ្នាំរបស់ព្រះនៅឯការជួបជុំទាំង ឡាយដែលគ្រប់គ្នាបានស្វាគមន៍។ មិត្តទាំងឡាយគិតគូរពិចារណាដល់ភាពជាប់ពាក់ព័ន្ធរបស់គម្រោងផែនការរបស់ព្រះចំពោះសង្គមទាំងឡាយរបស់ពួកគេក្នុងការអមដំណើរគ្នា មិនមែនត្រឹមតែបុគ្គល គ្រួសារនានាប៉ុណ្ណោះទេ ប៉ុន្តែដល់មេដឹកនាំមូលដ្ឋាននិងតំណាងអាជ្ញាធរទាំងឡាយផងដែរ។ ការប្រមូលផ្តុំមនុស្សជាច្រើនមកជួបជុំគ្នានៅកន្លែងមួយនោះ បានបង្កើតលក្ខខណ្ឌទាំងឡាយសម្រាប់ការសន្ទនាផ្តោះប្តូរយោបល់អំពីភាពរីកចម្រើនផ្នែកស្មារតីនិងសង្គមដែលកំពុងលាតត្រដាងគ្រប់ទីកន្លែងលើពិភពលោក។ ការចូលរួមចំណែកដ៏ពិសេសដែលការជួបជុំគ្នាបែបនេះ_ក្នុងពេលបើកប្រកបដោយការលើកកម្ពស់ និងពោរពេញដោយការប្តេជ្ញាចិត្តអាចបង្កើតការពង្រីកលំនាំនៃការអភិវឌ្ឍសហគមន៍ក្នុងកម្រងមួយ គឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់ស្ថាប័នបាហៃដើម្បីចងចាំនាពេលអនាគត។
ដូចនេះហើយមិត្តដ៏ជាទីស្មោះត្រង់ បានចូលទៅក្នុងឆ្នាំទីពីរនៃគម្រោងការរបស់ព្រះជាមួយនឹងនេត្ត្រាទស្សន៍ថ្មីមួយនិងការឈ្វេងយល់ដ៏ជ្រាលជ្រៅអំពីសារសំខាន់នៃអ្វីដែលពួកគេស្វែងរក ដើម្បីសម្រេចឱ្យបាន។មើលទៅសកម្មភាពទាំងឡាយខុសគ្នាយ៉ាងណាខ្លះនៅពេលដែលបានឃើញពន្លឺនៃអានុភាពស្ថាបនាសហគមន៍ដែលពួកគេបញ្ចេញមកនោះន^+! នេះគឺជាការរំពឹងទុកដ៏ធំធេងដែលធ្វើឱ្យសកម្មភាពទាំងទាំងឡាយមាននិរន្តភាព ដែលត្រូវបានគេមើលឃើញថាជាសកម្មភាពនៃការបម្រើដាច់ដោយឡែកឬគ្រាន់តែជាចំណុចទិន្នន័យ។ ពីកន្លែងមួយទៅកន្លែងមួយ ការផ្តួចផ្តើមគំនិតដែលកំពុងត្រូវបានស្វែងរកបង្ហាញថាការរៀនសូត្រមួយរបស់ប្រជាជនពីរបៀបដើម្បីបង្កើនការទទួលខុសត្រូវ ដើម្បីរកផ្លូវនៃការអភិវឌ្ឍផ្ទាល់ខ្លួនរបស់វា។ លទ្ធផលនៃការផ្លាស់ប្តូរផ្នែកសង្គមនិងស្មារតីបង្ហាញខ្លួនវានៅក្នុងជីវិតរបស់មនុស្សម្នាក់ក្នុងវិធីផ្សេងគ្នាជាច្រើន។ ក្នុងស៊េរីនៃផែនការរបស់ព្រះមុន វាអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងការលើកកម្ពស់ការអប់រំស្មារតីនិងការបួងសួងរួមគ្នា។ នៅក្នុងស៊េរីនៃផែនការថ្មីទាំងឡាយរបស់ព្រះនេះការបង្កើនការយកចិត្តទុកដាក់ត្រូវបានផ្តល់ចំពោះដំណើរការទាំងឡាយដែលស្វែងរកដើម្បីបង្កើនជីវិតនៃសហគមន៍មួយ ជាឧទាហរណ៍ ដោយការធ្វើឱ្យប្រសើរឡើងសុខភាពសាធារណៈ ការការពារបរិស្ថាន ឬការជម្រុញដ៏មានប្រសិទ្ធភាពខ្លាំងឡើងៗអំពីអានុភាពនៃសិល្បៈ។ តាមពិតអ្វីដែលត្រូវបានទាមទារចំពោះទិដ្ឋភាពទាំងឡាយដែលបំពេញបន្ថែមនៃសុខុមាលភាពរបស់សហគមន៍ ដើម្បីការរីកចម្រើនទៅមុខនោះគឺសមត្ថភាពដើម្បីចូលរួមក្នុងការរៀនសូត្រជាប្រព័ន្ធក្នុងគ្រប់ផ្នែកទាំងអស់__សមត្ថភាពមួយដែលទាញយកការឈ្វេងយល់ដ៏ជ្រាលជ្រៅដែលកើតចេញពីការបង្ហាត់បង្រៀនទាំងពួងរបស់ព្រះ និងពីឃ្លាំងផ្ទុកនៃចំណេះដឹងរបស់មនុស្សជាតិដែលបានបង្កើតឡើងតាមរយៈការអង្កេតនៃវិទ្យាសាស្រ្ត។ នៅពេលដែលសមត្ថភាពនេះលូតលាស់នោះវានឹងត្រូវបានធ្វើឱ្យសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ។
នេះបានពង្រីកទស្សនវិស័យស្ថាបនាសហគមន៍ដែលមានការជាប់ព័ន្ធគ្នាយ៉ាងទូលំទូលាយ។ សហគមន៍នីមួយៗគឺឋិតនៅលើមាគ៌ាផ្ទាល់ខ្លួនឆ្ពោះទៅរកការយល់ដឹងរបស់ខ្លួន។ ប៉ុន្តែភាពរីកចម្រើនក្នុងកន្លែងមួយជាញឹកញាប់មានក្ខណៈពិសេសដូចគ្នាជាមួយនឹងការរីកចម្រើននៅកន្លែងផ្សេងទៀតដែរ។ លក្ខណៈពិសេសនោះគឺថានៅពេលដែលសមត្ថភាពកើនឡើង ហើយបន្ទាប់មកអានុភាពទាំងឡាយរបស់សហគមន៍ប្រចាំប្រទេសឬប្រចាំតំបន់កើនទ្វេដងក្នុងពេលវេលាដ៏ពេញលេញ លក្ខខណ្ឌនានាតម្រូវសម្រាប់ការលេចឡើងនូវម៉ាស្រ្ហីគុលអាស្កាដែលបានដាក់់ចេញក្នុងរីដវ៉ាន់២០១២របស់យើង ទីបំផុតត្រូវបានបំពេញរួចជាស្ថាពរ។ ដូចដែលយើងបានចង្អុលបង្ហាញក្នុងសារលិខិតរបស់យើងផ្ញើជូនអ្នកកាលពីរីដវ៉ាន់កន្លងមក អ៊ីចឹង។ យើងនឹងកំណត់ពេលវេលាតាមទីកន្លែងកំណត់ ដែលទីសក្ការបូជាបាហៃមួយគឺត្រូវបានសាងសង់ឡើង។ យើងត្រូវបានរីករាយឥតឧបមាដើម្បីអំពាវនាវនៅពេលនេះ ចំពោះការសាងសង់ទីសក្ការបូជាប្រចាំតំបន់នៅ កាន់ឆាំពូ ប្រទេសណេប៉ាល់ និង មីនីលុងហ្គា ប្រទេសសាំប៊ែ។ ក្រៅពីនេះយើងអំពាវនាវសម្រាប់ទីសក្ការបូជាប្រចាំប្រទេសត្រូវបានសាងសង់ឡើងក្នុងប្រទេសកាន់ណាដា នៅជិតហាសៀរ៉ា ទូល ឃូត ដែលបានបង្កើតឡើងជាយូរមកហើយក្នុងទីក្រុងតូរ៉ូនតូ។គម្រោងការទាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ពីការជួយឧបត្ថម្ភដល់មូលនិធិទីសក្ការបូជាដោយមិត្តទាំងឡាយក្នុងគ្រប់ប្រទេស ហើយគម្រោងផ្សេងទៀតត្រូវបានផ្តួចផ្តើមនាពេលអនាគត។
សព្ទសាធុការពរដ៏ច្រើនអនេក ដែលព្រះអាទិទេពដ៏មានសប្បុរសបានជ្រើសរើសដើម្បីប្រទានមកដល់អ្នកជាទីស្រឡាញ់របស់ទ្រង់។ ការអំពាវនាវដ៏ឧត្តុង្គឧត្តមគឺជារំពឹងទុកដ៏ធំធេង។ នេះជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបានកោះហៅដើម្បីបម្រើ។ ដូចនេះការសូត្រធម៌ទាំងឡាយប្រកបដោយភាពក្លៀវក្លាក្នុងនាមរបស់អ្នកនិងសម្រាប់កិច្ចប្រឹងប្រែងទាំងពួងដែលមិនចេះហត់នឿយរបស់អ្នកនោះ យើងទទូចអង្វរករនៅឯធរណីទ្វាររបស់ព្រះបាហាអ៊ុលឡាហ៍។
ធម្មសភាយុត្តិធម៌សកល
ទាញយកឯកសារ
0 Comments