ធម្មសភាយុត្តិធម៌សកល
សាររីដវ៉ាន់២០២១
ជូនចំពោះបាហៃពិភពលោក
មិត្តទាំងឡាយជាទីស្រឡាញ់!
១. ពាក្យពេចន៍ទាំងឡាយចុងក្រោយក្នុងជំពូកដែលគួរឱ្យចងចាំបំផុតមួយក្នុងប្រវត្តិសាស្រ្តនៃបុព្វហេតុសាសនារបស់ព្រះ ឥឡូវត្រូវបានគេនិពន្ធរួចមកហើយ រីឯទំព័រក៏បានបើកឡើងផងដែរ។ បុណ្យរីដវ៉ាន់នេះគូសបញ្ជាក់ពីការបញ្ចប់នៃឆ្នាំដ៏វិសាមញ្ញមួយនៃគម្រោងផែនការប្រាំឆ្នាំរបស់ព្រះ ព្រមទាំងឆ្នាំចុងក្រោយនៃស៊េរីគម្រោងផែនការទាំងឡាយរបស់ព្រះដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៦។ស៊េរីថ្មីមួយនៃគម្រោងផែនការទាំងឡាយរបស់ព្រះ ស្វាគមន៍នូវអ្វីដែលសន្យានោះក្លាយជាការបម្រើរយៈពេលដប់ពីរខែដ៏អស្ចារ្យដែលជាការចាប់ផ្តើមនូវការប្រឹងប្រែងប្រាំបួនឆ្នាំដែលនឹងចាប់ផ្តើមនៅរីដវ៉ាន់បន្ទាប់។ យើងឃើញនៅចំពោះមុខយើងនូវសហគមន៍មួយដែលបានរីកចម្រើននូវភាពរឹងមាំយ៉ាងលឿន និងត្រៀមរៀបចំបោះជំហានទៅមុខយ៉ាងស្វាហាប់។ប៉ុន្តែមិនត្រូវមានការស្រមើប្រមៃអំពីចំនួននៃការប្រឹងប្រែងដែលត្រូវបានគេតម្រូវ ដើម្បីឈានដល់ចំណុចនេះ ហើយការលំបាកយ៉ាងណាដើម្បីទទួលយកនូវការឈ្វេងយល់ដ៏ជ្រាលជ្រៅតាមដំណើរការនេះ ៖ មេរៀននានាដែលបានរៀនសូត្រនឹងផ្តល់ជារូបរាងឡើងនូវអនាគតរបស់សហគមន៍ ហើយរឿងរ៉ាវពីរបៀបដែលពួកគេត្រូវបានរៀនសូត្រនឹងបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលត្រូវមកដល់។
២. រាប់ទសវត្សដែលឈានដល់ឆ្នាំ១៩៩៦ មានការរីកចម្រើនជាច្រើន ហើយការឈ្វេងយល់ដ៏ជ្រាលជ្រៅនានានៃភាពផ្ទាល់ខ្លួនរបស់ពួកវាបានបន្សល់ទុក ដោយគ្មានការសង្ស័យពីចំនួនដ៏ច្រើននៃប្រជាជនទាំងឡាយនៅក្នុងសង្គមជាច្រើនដែលនឹងត្រៀមរួចជាស្រេចដើម្បីជ្រកក្រោមបដានៃជំនឿសាសនា។ ប៉ុន្តែការជម្រុញដូចជាការចុះឈ្មោះទ្រង់ទ្រាយធំនោះ ពួកគេមិនគួរបានគិតដូចគ្នាចំពោះដំណើរការនៃការរីកចម្រើនដ៏ឋិតឋេរមួយ ដែលអាចត្រូវបានគេបណ្តុះឱ្យមានឡើងក្នុងការរៀបចំផ្សេងៗគ្នានោះទេ។ សំណួរជាច្រើនដ៏ស៊ីជម្រៅដែលបានប្រឈមនឹងសហគមន៍ដែលនៅពេលដូចគ្នានោះ វាមិនមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីឆ្លើយឱ្យបានពេញលេញនោះឡើយ។ តើភាពខិតខំប្រឹងប្រែងអាចមានគោលបំណងក្នុងការពង្រីករបស់ខ្លួនស្របជាមួយនឹងដំណើរការនៃការពង្រឹងនិងការដោះស្រាយហេតុការណ៍ ដែលបានកើតឡើងជាយូរមកហើយ បញ្ហាប្រឈមហាក់ដូចជាតានតឹងនៃការទ្រទ្រង់ភាពរីកចម្រើនយ៉ាងដូចម្តេច? តើបុគ្គល ស្ថាប័ន និងសហគមន៍ទាំងឡាយត្រូវបានគេលើកឡើងថា នឹងមានសមត្ថភាពនៃការប្រែក្លាយការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ទៅក្នុងសកម្មភាពជាក់ស្តែងយ៉ាងដូចម្តេច? ហើយតើអ្នកទាំងនោះដែលត្រូវបានចាប់អារម្មណ៍ចំពោះការបង្ហាត់បង្រៀននានាក្លាយជាតួអង្គឯកទាំងឡាយក្នុងការរួមគ្នាផ្នែកស្មារតីជាសកលមួយរបៀបណា?
៣. នោះគឺដូច្នេះហើយ មួយភាគបួននៃមួយរយឆ្នាំកន្លងមក សហគមន៍បាហៃមួយដែលនៅតែរាប់ព្រះហស្តនៃបុព្វហេតុសាសនារបស់ព្រះបីរូបក្នុងជួរមុខរបស់ខ្លួនដែលបានចាប់ផ្តើមពីគម្រោងផែនការបួនឆ្នាំរបស់ព្រះ បានដឹងយ៉ាងច្បាស់ពីអ្នកទាំងនោះដែលបានមកមុនវា ដោយការផ្តោតអារម្មណ៍យកចិត្តទុកដាក់ពីគោលបំណងតែមួយថា៖ ភាពរីកចម្រើនដ៏សំខាន់មួយក្នុងដំណើរការហូរចូលជាកងៗ។គោលបំណងនេះបានធ្វើឱ្យប្រសើរឡើងនូវស៊េរីនានានៃគម្រោងផែនការរបស់ព្រះដែលបានអនុវត្ត។សហគមន៍បានយល់យ៉ាងច្បាស់ថាដំណើរការនេះ គឺមិនត្រឹមតែបញ្ចូលទៅក្នុងជំនឿសាសនាពីទំហំក្រុមដ៏ច្រើននោះទេ ហើយវានឹងមិនកើតឡើងដោយឯកឯងនោះដែរ វាបញ្ជាក់ពីការពង្រីកនិងពង្រឹងដែលបានបង្កើនល្បឿន ប្រកបដោយប្រព័ន្ធ និងគោលបំណងដ៏ច្បាស់លាស់។ កិច្ចការនេះនឹងតម្រូវការចូលរួមដែលបានជម្រាបជាមុនពីមនុស្សដ៏
អស្ចារ្យជាច្រើនរូប ហើយនៅក្នុងឆ្នាំ១៩៩៦បាហៃពិភពលោកបានត្រូវបានគេកោះហៅដើម្បីទទួលយកបញ្ហាប្រឈមផ្នែកការអប់រំដ៏ធំធេងដែលទាក់ទងទៅនឹងរឿងនេះ។ វាបានត្រូវបានគេអំពាវនាវដើម្បីបង្កើតបណ្តាញមួយនៃវិទ្យាស្ថានហ្វឹកហ្វឺនដែលបានផ្តោតអារម្មណ៍យកចិត្តទុកដាក់ខ្ពស់លើការបង្កើតលំហូរមួយដែលកើនឡើងនៃបុគ្គលទាំងឡាយដែលមានសមត្ថភាពចាំបាច់ជាច្រើននាក់ដើម្បីទ្រទ្រង់ដំណើរការនៃការរីកលូតលាស់។
៤. មិត្តទាំងឡាយរៀបចំកិច្ចការនេះយល់ថា ថ្វីបើមានភាពជោគជ័យទាំងឡាយពីមុនរបស់ពួកគេក្នុងវិស័យនៃការបង្ហាត់បង្រៀនក្តី ពួកគេត្រូវតែរៀនសូត្រឱ្យបានច្បាស់លាស់ច្រើនឡើងៗអំពីសមត្ថភាពទាំងឡាយដែលត្រូវទទួលយកហើយសារសំខាន់បំផុតគឺរបៀបទទួលយកពួកវា។ ក្នុងវិធីជាច្រើន សហគមន៍នឹងរៀនសូត្រដោយការអនុវត្ត ហើយមេរៀនជាច្រើនដែលសហគមន៍បានរៀនសូត្រហើយបន្ទាប់នោះពួកវាត្រូវបានគេបន្សុទ្ធ និងត្រូវបានគេធ្វើឱ្យប្រសើរឡើងដោយការអនុវត្តក្នុងការរៀបចំផ្សេងគ្នាៗអស់រយៈកន្លងមក ទីបំផុតប្រាកដជាត្រូវបានគេបញ្ចូលទៅក្នុងឯកសារនៃការអប់រំ។ វាត្រូវបានគេទទួលស្គាល់ថាសកម្មភាពទាំងឡាយដ៏ច្បាស់លាស់គឺជាការឆ្លើយតបជាធម្មតាមួយ ចំពោះសេចក្តីត្រូវការផ្នែកស្មារតីនៃប្រជាជន។ ការសិក្សាជាក្រុម ថ្នាក់កុមារ ការជួបជុំគ្នាសូត្រធម៌ និង ចុងក្រោយក្រុមយុវវ័យជំទង់ បានលេចធ្លោឡើងក្លាយជាមជ្ឈមណ្ឌលមួយដ៏សំខាន់ទាក់ទងនឹងរឿងនេះ ហើយនៅពេលដែលយើងសហការយ៉ាងស្អិតរមួតជាមួយនឹងសកម្មភាពនានាដែលប្រទាក់ក្រឡាគ្នា ថាមភាពទាំងឡាយដែលបានកើតឡើងអាចបង្កើតនូវបែបផែនដ៏រស់រវើកនៃជីវិតសហគមន៍។ ហើយនៅពេលដែលសមាជិកទាំងឡាយចូលរួមក្នុងសកម្មភាពស្នូលទាំងនេះ វិសាលភាពថ្មីមួយបានត្រូវគេបន្ថែមចំពោះគោលបំណងដើមរបស់ពួកគេ។ ពួកគេបានមកដើម្បីធ្វើជាខ្លោងទ្វារធំៗទាំងឡាយដែលតាមរយៈខ្លោងទ្វារទាំងឡាយនេះយុវជន មនុស្សពេញវ័យ និងគ្រួសារទាំងមូលពីសង្គមទូទៅអាចមកជួបនឹងការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍។ វាកំពុងតែមានភាពច្បាស់លាស់ នូវសារសំខាន់នៃការពិចារណាពីយុទ្ធសាស្រ្តនានាសម្រាប់កិច្ចការស្ថាបសហគមន៍នៅក្នុងបរិបទនៃ“កម្រង”ដែលតំបន់ភូមិសាស្រ្តមួយនៃទំហំ ដែលអាចចាត់ចែងបានជាមួយនឹងភាពផ្សេងគ្នានៃលក្ខណៈពិសេសផ្នែកសេដ្ខកិច្ចនិងសង្គម។ សមត្ថភាពមួយសម្រាប់ការរៀបចំគម្រោងសមញ្ញទាំងឡាយនៅកម្រិតនៃកម្រងបានចាប់ផ្តើមត្រូវគេបណ្តុះបណ្តាលហើយក្រៅពីគម្រោងទាំងឡាយបែបនេះ កម្មវិធីនានាសម្រាប់ភាពរីកចម្រើននៃជំនឿសាសនាបានកើតឡើង គម្រោងនោះបានរៀបចំទៅជាជុំសកម្មភាពបីខែ។ ចំណុចដ៏សំខាន់មួយនៃភាពច្បាស់លាស់បានលេចចេញមុននូវ៖ ចលនានៃបុគ្គលទាំងឡាយតាមរយៈលំដាប់មួយនៃវគ្គដែលបានផ្តល់នូវសន្ទុះ និងត្រូវបានឋិតនៅជានិច្ចដោយចលនានៃកម្រងនានា តាមការអភិវឌ្ឍន៍ជាប់តៗគ្នាជារដឹក។ ភាពទំនាក់ទំនងគ្នាដែលបន្ថែមនេះបានជួយមិត្តទាំងឡាយគ្រប់ទីកន្លែងដើម្បីប៉ាន់ប្រមាណថាមភាពនៃភាពរីកចម្រើនក្នុងតំបន់ជុំវិញផ្ទាល់ខ្លួនរបស់ពួកគេ ហើយនិងរៀបចំផ្លូវឆ្ពោះទៅរកបង្កើននូវកម្លាំង។ នៅពេលដែលពេលវេលាកន្លងផុតទៅ វាបានបញ្ជាក់យ៉ាងមានផ្លែផ្កាដើម្បីពិចារណាពីអ្វីដែលបានកើតមានឡើងក្នុងកម្រងមួយទាំងនេត្រាទស្សន៍នៃភាពចាំបាច់ផ្នែកការអប់រំបី ដែលមានការបម្រើដល់កុមារ យុវវ័យជំទង់ និង យុវជន ព្រមទាំងមនុស្សពេញវ័យ និងទាំងនេត្រាទស្សន៍នៃជុំទាំងឡាយនៃសកម្មភាពដែលមានសារសំខាន់ទៅនឹងចង្វាក់នៃភាពរីកលូតលាស់។ ផ្នែកមួយដែលឋិតនៅក្នុងភាពខិតខំប្រឹងប្រែងម្លៃប្រាំឆ្នាំ លក្ខណៈពិសេសភាគច្រើនដែលអាចទទួលស្គាល់បានបំផុតនៃដំណើរការរីកចម្រើនពេលដែលយើងឃើញសព្វថ្ងៃនេះកំពុងត្រូវបានគេបង្កើតឡើងល្អប្រសើរ។
៥. នៅពេលភាពខិតខំប្រឹងប្រែងទាំងឡាយរបស់មិត្តជាច្រើនបានធ្វើឱ្យមានប្រពលភាពឡើងគោលការណ៍ទាំងឡាយផ្សេងៗគោលគំនិត ហើយនិងយុទ្ធសាស្ត្រនៃភាពពាក់ព័ន្ធជាសកលចំពោះដំណើរការរីកលូតលាស់បានចាប់ផ្តើមនូវភាពច្បាស់លាស់ទៅក្នុងគម្រោងការមួយសម្រាប់សកម្មភាពដែលអាចវិវឌ្ឍដើម្បីផ្តល់នូវធាតុទាំងឡាយថ្មីៗ។ គម្រោងការនេះបានបង្ហាញនូវគ្រឹះដ៏សំខាន់ចំពោះការបញ្ចេញនូវភាពរឹងមាំដ៏ខ្លាំងក្លា។ តាមបទពិសោធន៍បានបង្ហាញថា វាបានជួយដល់មិត្តទាំងឡាយដើម្បីបង្ហូរកម្លំាងថាមពលនានារបស់ពួកគេដែលល្អសម្រាប់ការលូតលាស់របស់សហគមន៍ទាំងឡាយ ដែលមានសុខុមាលភាព។ ប៉ុន្តែគ្រោងគម្រោងការមួយគឺមិនមែនជារូបមន្តនោះទេ។ ដោយគិតពិចារណាពីធាតុទាំងឡាយផ្សេងៗទៀតនៃគ្រោងគម្រោងការ នៅពេលវាយតម្លៃពីតថភាពនៃកម្រងមួយ តំបន់មួយឬតំបន់ជិតខាងគ្នាធម្មតា បែបផែននៃសកម្មភាពមួយអាចត្រូវបានគេអភិវឌ្ឍ បានទាក់ទាញពីអ្វីដែលបាហៃពិភពលោកផ្សេងទៀតបានកំពុងរៀនសូត្រ នៅខណៈពេលដែលនៅតែមានការឆ្លើយតបទៅនឹងចំណុចពិសេសជាច្រើននៃកន្លែងនោះ។ ការបែងចែករវាងតម្រូវការដ៏តឹងរឹងនានា
ក្នុងផ្នែកមួយនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដែលគ្មានដែនកំណត់នៅក្នុងផ្នែកផ្សេងមួយទៀតបានផ្តល់នូវវិធីចំពោះការយល់ដឹងផ្សេងៗគ្នាមួយនៃភាពផ្សេងគ្នានៃមធ្យោបាយដោយបុគ្គលទាំងឡាយអាចគាំទ្រដំណើរការមួយដែលនៅក្នុងចំណុចកណ្តាលរបស់វាគឺមានភាពជាប់ទាក់ទងគ្នាជារដឹក ហើយត្រូវបានគេធ្វើឱ្យប្រសើរឡើងតទៅទៀតនៅពេលបទពិសោធន៍កើនឡើង។ សូមកុំមានភាពសង្ស័យអំពីភាពរីកចម្រើនដែលបានបង្ហាញដោយការលេចឡើងនៃគ្រោងគម្រោងការនេះ ៖ ភាពជាប់ទាក់ទងជាច្រើនចំពោះភាពស្រុះស្រួលគ្នានិងការរួបរួមគ្នា ភាពខិតខំប្រឹងប្រែងនៃបាហៃពិភពលោកទាំងមូលនិងការជម្រុញឱ្យមានការដង្ហែរក្បួនឆ្ពោះទៅមុខគឺជាលទ្ធផលដ៏អស្ចារ្យ។
៦. នៅពេលគម្រោងផែនការមួយផ្សេងទៀតរបស់ព្រះបានអនុវត្តតាមពីមួយទៅមួយ ហើយការចូលរួមជាមួយកិច្ចការនៃការស្ថាបនាសហគមន៍បានក្លាយជាមូលដ្ឋានកាន់តែទូលំទូលាយ ការឈានទៅមុខនៅកម្រិតវប្បធម៌កាន់តែលេចធ្លោឡើង។ជាឧទាហរណ៍សារសំខាន់នៃការអប់រំក្មេងៗជំនាន់ក្រោយបានក្លាយជាកោតសរសើរកាន់តែខ្លាំងឡើងៗដូចការកោតសសើរដែរទៅនឹងសក្តានុពលដ៏អស្ចារ្យដែលបានបង្ហាញឱ្យឃើញដោយយុវវ័យជំទង់ជាពិសេស។ ការជួយដល់មិត្តទាំងឡាយនិងការអមដំណើរពីម្នាក់ទៅម្នាក់តាមមាគ៌ានៃការចែករំលែកមួយ ការពង្រីករង្វង់នៃការគាំទ្រជានិច្ចបានក្លាយជាលំនាំចំពោះភាពខិតខំប្រឹងប្រែងទាំងអស់ដែលមានគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពការបម្រើដែលគេប្រាថ្នាចង់បាន។ ទោះបីជាអន្តរកម្មនៃមិត្តទាំងឡាយក្នុងចំណោមពួកគេហើយជាមួយនឹងអ្នកនៅជុំវិញពួកគេ គឺបានឆ្លងកាត់នូវការផ្លាស់ប្តូរ នៅពេលដែលការស្វែងយល់គឺត្រូវបានគេបង្កើននូវអានុភាពនៃការសន្ទនាប្រកបដោយអត្ថន័យខ្លឹមសារ ដើម្បីអុជបំភ្លឺនិងបក់ភាពទន់ខ្សោយផ្នែកស្មារតី។ ហើយសំខាន់ជាងនេះទៅទៀត សហគមន៍បាហៃទាំងឡាយបានប្រើប្រាស់បន្ថែមទៀតនូវការគិតដ៏ទូលំទូលាយ។ មិត្តម្នាក់ដែលឆ្លើយតបចំពោះទស្សនៈនៃជំនឿសាសនាអាចក្លាយជាអ្នកចូលរួមដ៏សកម្ម ក្លាយជាអ្នកគាំទ្រនិងអ្នកសម្របសម្រួលម្នាក់នៃសកម្មភាពទាំងឡាយផ្នែកការអប់រំ ការជួបជុំសម្រាប់ការគោរពបូជានិងធាតុផ្សេងៗទៀតនៃកិច្ចការស្ថាបនាសហគមន៍ ពីក្នុងចំណោមមនុស្សទាំងនោះភាគច្រើននឹងប្រកាសពីជំនឿសាសនារបស់ពួកគេចំពោះព្រះបាហាអ៊ុលឡាហ៍។ ដូច្នេះការចាប់ផ្តើមដំណើរការហូរចូលជាកងៗបានកើតមានឡើងដែលពឹងតិចតួចលើទ្រឹស្តីនិងរូបមន្តទាំងឡាយ ហើយច្រើនទៅលើបទពិសោធន៍ជាក់ស្តែងនៃរបៀបដែលចំនួនដ៏ធំនៃមនុស្សជាច្រើនអាចស្វែងរកជំនឿសាសនារបស់ព្រះនោះ ស្គាល់វាច្បាស់ ចូលរួមក្នុងសកម្មភាពទាំងឡាយនិងការសញ្ជឹងគិតនានារបស់វា ហើយក្នុងករណីជាច្រើនក៏ទទួលយកវា។ ពិតប្រាកដណាស់ ដំណើរការវិទ្យាស្ថានបានត្រូវគេពង្រឹងក្នុងតំបន់មួយទៅតំបន់មួយ ចំនួនបុគ្គលទាំងឡាយដែលចូលរួមចំណែកក្នុងកិច្ចការនៃគម្រោងផែនការរបស់ព្រះ ការពង្រីកទោះបីជាដល់អ្នកទាំងនោះដែលបានដឹងពីជំនឿសាសនាថ្មីៗ បានរីកលូតលាស់ចំនួនធំ។ ប៉ុន្តែនេះមិនបានត្រូវគេជម្រុញដោយការយកចិត្តទុកដាក់ចំពោះចំនួននោះទេ។ ទស្សនៈមួយនៃការផ្លាស់ជាបុគ្គលនិងជារួមដែលកើតមានឡើងក្នុងពេលជាមួយគ្នា បានបង្កើតពីការសិក្សានៃព្រះរាជបន្ទូលរបស់ព្រះ និងការអបអរសាទរពីសមត្ថភាពរបស់បុគ្គលនីមួយៗ ដែលក្លាយជាតួអង្គឯកក្នុងភាពរំភើបរីករាយផ្នែកស្មារតីដ៏ស៊ីជម្រៅមួយ បានផ្តល់នូវការបង្កើននូវការយល់ដឹងមួយនៃភាពខិតខំប្រឹងប្រែងរួមគ្នា។
៧. រូបភាពមួយក្នុងចំណោមរូបភាពទាំងឡាយ ដែលគួរឱ្យលើកទឹកចិត្តនិងគួរឱ្យចាប់អារម្មណ៍បំផុតនៃអំឡុងពេលម្ភៃប្រាំឆ្នាំនេះគឺការបម្រើដែលយុវជនបាហៃបានផ្តល់ឱ្យ ដែលដោយភាពជឿជាក់និងសេចក្តីក្លាហាននោះពួកគេបានទទួលយកកន្លែងដ៏ត្រឹមត្រូវរបស់ពួកគេក្នុងជួរមុខនៃភាពខិតខំប្រឹងប្រែងរបស់សហគមន៍។ក្នុងនាមជាគ្រូនៃបុព្វហេតុសាសនារបស់ព្រះនិងអ្នកអប់រំនានារបស់យុវជន អ្នកសម្របសម្រួលចល័ត និងអ្នកត្រួសត្រាយផ្លូវ ជាអ្នកអ្នសម្របសម្រួលកម្រង និងសមាជិកទាំងឡាយនៃភ្នាក់ងារបាហៃ យុវជនប្រាំទ្វីបបានក្រោកឡើងបម្រើសហគមន៍នានារបស់ពួកគេប្រកបដោយភក្តីភាពនិងការលះបង់ខ្ពស់។ បក្កភាពពួកគេបានបង្ហាញឡើងក្នុងការទទួលខុសត្រូវពីកាតព្វកិច្ចនានាដែលផ្អែកទៅលើភាពរីកចម្រើននៃគម្រោងផែនការរបស់ព្រះ គឺបង្ហាញនូវភាពរឹងមាំផ្នែកស្មារតីរបស់ពួកគេ ហើយការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការការការពារអនាគតរបស់មនុស្សជាតិ។ ក្នុងការទទួលស្គាល់ភស្តុតាងនៃបក្កភាពដែលកើនឡើងនេះ យើងបានសម្រេចចិត្តអនុវត្តតាមសាររីដវ៉ាន់នេះភ្លាមៗ រីឯអាយុអ្នកជំនឿដែលមានសិទ្ធិដើម្បីបម្រើដល់ធម្មសភាចិត្តកនោះទាល់តែមានអាយុម្ភៃមួយឆ្នាំ អាយុដែលអ្នកជំនឿម្នាក់អាចបោះឆ្នោតបាហៃគឺថយមកត្រឹមអាយុដប់ប្រាំបីឆ្នាំ។ យើងមិនមានការសង្ស័យទេថា យុវជនបាហៃគ្រប់ទីកន្លែងដែលមានអាយុនេះ នឹងបង្ហាញភស្តុតាងនូវភាពទុកចិត្តរបស់យើងទៅក្នុងសមត្ថភាពរបស់ពួកគេដើម្បីបំពេញ “កាតព្វកិច្ចដ៏ពិសិដ្ឋឧត្តុង្គឧត្តម និងយ៉ាងយកចិត្តទុកដាក់” ចំពោះគ្រប់ការអ្នកបោះឆ្នោតបាហៃដែលត្រូវបានគេអំពាវនាវនោះ។
៨. ជាធម្មតាយើងដឹងថា ភាពពិតនៃសហគមន៍ទាំងឡាយខុសគ្នាយ៉ាងច្រើនពីមួយទៅមួយ។ សហគមន៍ប្រចាំប្រទេសផ្សេងគ្នានិងទីកន្លែងខុសគ្នានៅក្នុងសហគមន៍ទាំងនោះ បានចាប់ផ្តើមនូវស៊េរីនៃគម្រោងផែនការរបស់ព្រះនេះនៅចំណុចទាំងឡាយនៃការអភិវឌ្ឍខុសគ្នា អ៊ីចឹងហើយតាំងពីពេលនោះមកពួកវាបានអភិវឌ្ឍនៅល្បឿនខុសគ្នាផងដែរ ហើយបានសម្រេចកម្រិតនៃភាពរីកចម្រើនខុសគ្នា។ភាពខុសៗគ្នានៃរឿងនេះមិនមែនជារឿងថ្មីនោះទេ។ វាគឺជាករណីតាំងពីដើមជារឿយៗថាស្ថានភាពទាំងឡាយនៅក្នុងកន្លែងជាច្រើនផ្សេងៗគ្នាគឺមានភាពខុសគ្នាច្រើន ដូចកម្រិតនៃការទទួលយកបានរកឃើញនៅទីនោះ។ប៉ុន្តែយើងយល់ឃើញផងដែរថាភាពឡើងចុះគឺរីកធំទៅៗដែលនៅទីនោះ សមត្ថភាព ភាពទុកចិត្តនិងបទពិសោធន៍ដែលកើនឡើងនៃសហគមន៍ភាគច្រើនបំផុតគឺកំពុងតែឡើងខ្ពស់ដោយសារភាពជោគជ័យនៃសហគមន៍ ដែលមានទំនងគ្នាជាធ្លុងមួយរបស់ពួកគេទាំងនៅជិតនិងនៅឆ្ងាយ។ ជាឧទាហរណ៍ នៅពេលដែលមនុស្សទាំងឡាយដែលបានក្រោកឡើងដើម្បីបើកតំបន់ថ្មីមួយក្នុងឆ្នាំ១៩៩៦ ពួកគេមិនខ្វះនូវសេចក្តីក្លាហាន ភាពជឿជាក់ និង ភាពស្មោះត្រង់នោះទេ សព្វថ្ងៃភាពស្មើគ្នារបស់ពួកគេគ្រប់ទីកន្លែង រួមបញ្ចូលទាំងអ្នកទាំងនោះដែលមានលក្ខណៈសម្បត្តិដូចគ្នាជាមួយនឹងចំណេះដឹង ការឈ្វែងយល់ដ៏ជ្រាលជ្រៅនិងជំនាញទាំងឡាយ ដែលគឺជាការប្រមូលផ្តុំនៃភាពខិតខំប្រឹងប្រែងអស់រយៈពេលម្ភៃប្រាំឆ្នាំ ដោយបាហៃពិភពលោកទាំងមូល ដើម្បីរៀបចំជាប្រព័ន្ធនិងការធ្វើឱ្យប្រសើរឡើងដល់កិច្ចការនៃការពង្រីកនិងពង្រឹង។
៩. ដោយមិនគិតពីចំណុចចាប់ផ្តើមរបស់សហគមន៍ វាបានធ្វើឱ្យរីកចម្រើនដល់ដំណើរការនៃភាពលូតលាស់ នៅពេលដែលវាបានរួមបញ្ចូលលក្ខណៈសម្បត្តិនៃជំនឿសាសនា ភាពខិតខំព្យាយាមនិងការប្តេជ្ញាចិត្តជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចដើម្បីរៀនសូត្រ។ ជាការពិតកេរ្តិ៍ដំណែលជាទីស្រឡាញ់នៃស៊េរីនៃគម្រោងផែនការទាំងឡាយរបស់ព្រះនេះគឺជាការទទួលស្គាល់យ៉ាងទូលំទូលាយថា ភាពខិតខំប្រឹងប្រែងមួយចំនួនចំពោះភាពរីកចម្រើនដែលចាប់ផ្តើមជាមួយនឹងការឆ្ពោះទៅរកការរៀនសូត្រ។ ភាពសាមញ្ញនៃសិក្ខាបទនេះ មានសភាពផ្ទុយទៅនឹងសារសំខាន់នៃអត្ថន័យដែលធ្វើតាមវា។យើងគ្មានការសង្ស័យទេថា នៅពេលណាមួយគ្រប់កម្រងនឹងរីកចម្រើនជាមួយនឹងការអភិវឌ្ឍជារដឹក សហគមន៍ទាំងឡាយដែលបានរីកចម្រើនយ៉ាងលឿនបំផុតស្រដៀងទៅនឹងសហគមន៍ដែលមានស្ថានភាពនិងលទ្ធភាពរបស់ពួកគេ គឺមានលក្ខណៈស្រដៀងគ្នា មានសមត្ថភាពជួយជម្រុញឱ្យមានសាមគ្គីភាពផ្នែកទស្សនៈ និងដើម្បីរៀនសូត្រអំពីសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ហើយពួកគេបានធ្វើសកម្មភាពដោយគ្មានការស្ទាក់ស្ទើរនោះឡើយ។
១០. តាមពិត ការប្តេជ្ញាចិត្តមួយចំពោះការរៀនសូត្រមានន័យថា រៀបចំខ្លួនដើម្បីប្រព្រឹត្តខុសហើយជួនកាលកំហុសទាំងឡាយបាននាំមកនូវភាពមិនស្រួលនោះឡើយ។ ដោយគ្មានការភ្ញាក់ផ្អើល វិធីសាស្រ្តនិងដំណោះស្រាយថ្មីទាំងឡាយបានប្រព្រឹត្តទៅមិនសូវមានភាពប៉ិនប្រសប់នៅពេលដំបូងពីព្រោះតែខ្វះនូវបទពិសោធន៍ ក្នុងឱកាសនោះប្រភេទនៃសមត្ថភាពដែលត្រូវបានគេទទួលយកថ្មីៗត្រូវបានបាត់បង់ នៅពេលសហគមន៍មមាញឹកក្នុងការអភិវឌ្ឍសមត្ថភាពផ្សេងទៀត។ មានគោលបំណងល្អៗបំផុតគឺមិនធានាថានឹងមិនអាចមានកំហុសនោះទេ ហើយឆ្លងកាត់ពួកវាតម្រូវឱ្យមានទាំងការបន្ទាបខ្លួននិងការកាត់ផ្តាច់។ នៅពេលសហគមន៍មួយនៅតែប្តេជ្ញាដើម្បីបង្ហាញនូវភាពអត់ធ្មត់និងរៀនពីកំហុសដែលកើតឡើងជាធម្មតា វឌ្ឍនភាពគឹមិនអាចជៀសផុតបានទេ។
១១. ពាក់កណ្តាលស៊េរីនៃគម្រោងផែនការរបស់ព្រះទាំងឡាយ ការចូលរួមរបស់សហគមន៍ក្នុងជីវិតសង្គមបានចាប់ផ្តើមក្លាយជាការផ្តោតអារម្មណ៍ដ៏ខ្ពង់ខ្ពស់នៃការយកចិត្តទុកដាក់ដោយផ្ទាល់យ៉ាងខ្លាំង។ អ្នកជំនឿនានាគឺត្រូវបានគេជម្រុញលើកទឹកចិត្តដើម្បីគិតពីរឿងនេះក្នុងលក្ខខណ្ឌនៃវិស័យនៃភាពខិតខំប្រឹងប្រែងពីរ ដែលមានការទាក់ទងគ្នាទៅវិញទៅមកគឺសកម្មភាពសង្គមនិងការចូលរួមក្នុងការបញ្ចេញមតិទូទៅនៃសង្គម។ តាមពិតទាំងនេះ គឺមិនអាចជំនួសទៅនឹងសកម្មភាពពង្រីកនិងពង្រឹងនោះទេ ពោលគឺមិនមានការរំខានច្រើនពីវានោះឡើយៈ ពួកវាគឺជាប់ទាក់ទងនៅក្នុងខ្លួនវា។ ធនធានមនុស្សកាន់តែច្រើនដែលសហគមន៍មួយអាចត្រូវការ សមត្ថភាពជាច្រើនរបស់វានាំមកនូវគតិបណ្ឌិតដែលមាននៅក្នុងការត្រាស់ដឹងរបស់ព្រះបាហាអ៊ុលឡាហ៍ដើម្បីស៊ូទ្រាំនឹងបញ្ហាប្រឈមទាំងឡាយប្រចាំថ្ងៃ ដែលបម្លែងការបង្ហាត់បង្រៀនរបស់ទ្រង់ទៅក្នុងសកម្មភាពជាក់ស្តែង។ ហើយកិច្ចការទាំងឡាយដែលជាកង្វល់របស់មនុស្សជាតិក្នុងរយៈពេលនេះទំនងជាគូសបញ្ជាក់ពីរបៀបដ៏ធ្ងន់ធ្ងរដើម្បីព្យាបាល ដែលបានចេញបញ្ញត្តិដោយព្រះដែលជាវេជ្ជបណ្ឌិតដ៏ឆ្នើមពីឋានសួគ៌។ ការបញ្ជាក់នៅក្នុងរឿងនេះគឺជាការចាប់បដិសន្ធិនៃសាសនាដែលមានការខុសប្លែកគ្នាឆ្ងាយពីអ្នកទាំងនោះ ដែលប្រកាន់ខ្ជាប់ទៅនឹងភាពយោលយោករបស់ពិភពលោកទាំងមូលៈ ការគិតមួយយដែលបានទទួលស្គាល់សាសនាថាជាកម្លាំងដ៏មានសក្តានុពលដែលជម្រុញអរិយធម៌ឱ្យជឿនលឿនទៅមុខជានិរន្ត។ វាត្រូវបានគេយល់ថា អរិយធម៌មួយបែបនេះនឹងមិនលេចឡើងដោយឯកឯងនោះឡើយ វាគឺជាបេសកកម្មនៃសាវកទាំងឡាយរបស់ព្រះបាហាអ៊ុឡាហ៍ ដើម្បីខិតខំប្រឹងប្រែងចំពោះការផុសឡើងរបស់វា។បេសកកម្មបែបនេះ បានតម្រូវឱ្យអនុវត្តដំណើរការដូចគ្នានៃការរៀនសូត្រជាប្រព័ន្ធចំពោះកិច្ចការនៃសកម្មភាពសង្គមនិងការចូលរួមក្នុងការបញ្ចេញមតិយោបល់ជាសាធារណៈ។
១២. ដូចបានសម្លឹងពីនេត្រាទស្សន៍អស់រយៈពេលពីរទសវត្សកន្លះមកហើយ សមត្ថភាពចំពោះការអនុវត្តសកម្មភាពសង្គមបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបាននាំមកនូវការកើនជាលំដាប់នៃសកម្មភាពដ៏វិសេសមួយ។ បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៦ នៅពេលដែលមាន២៥០កម្មវិធីអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គម គឺត្រូវបានទ្រង់ទ្រង់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឥលូវមាន១៥០០ ហើយចំនួននៃអង្គការក្រោមបង្គាប់បាហៃបានឡើងគុណនឹងបួនឯណោះដែលឡើងហួសដល់ទៅ១៦០ដង។ មានការបណ្តើមឡើងសកម្មភាពសង្គមនៅមូលដ្ឋានរយៈពេលខ្លីច្រើនជាង៧០,០០០សកម្មភាព គឺកំពុងអនុវត្តក្នុងឆ្នាំនីមួយៗ ពោលគឺកើនឡើងចំនួន ហាសិបដង។ យើងទន្ទឹងរង់ចាំចំពោះការកើនឡើងបន្តទៅទៀតក្នុងភាពខិតខំប្រឹងប្រែងទាំងអស់នេះដែលជាលទ្ធផលចេញមកពីការគាំទ្រប្រកបដោយការឧទ្ទិសនិងការជម្រុញលើកទឹកចិត្ត ឥលូវបានផ្តល់ដោយអង្គការអភិវឌ្ឍន៍អន្តរជាតិបាហៃ។នៅគ្រានោះការចូលរួមរបស់បាហៃក្នុងការបញ្ចេញមតិទូទៅនៃសង្គមបានរីកចម្រើនប្រកបដោយប្រពលភាព។ក្រៅពីឱកាសជាច្រើន នៅពេលមិត្តទាំងឡាយយល់ថាពួកគេអាចផ្តល់នូវទស្សនវិស័យបាហៃក្នុងការសន្ទនាទាំងឡាយដែលកើតឡើងក្នុងកិច្ចការមួយឬបរិបទផ្ទាល់ខ្លួននោះ ការចូលរួមជាផ្លូវការជាច្រើនក្នុងការបញ្ចេញមតិយោបល់បានរីកចម្រើនយ៉ាងខ្លាំងក្លា។ យើងមានគំនិត មិនគ្រាន់តែមានកិច្ចខិតខំប្រឹងប្រែងពង្រីកសកម្មភាពប៉ុណ្ណោះទេ ហើយការចូលរួមចំណែកប្រកបដោយសុជីវធម៌ច្រើនឡើងៗនៃសហគមន៍បាហៃអន្តរជាតិដែលនៅក្នុងរយៈពេលនេះ បានបន្ថែមការិយាល័យជាច្រើននៅអាហ្វ្រិច អាស៊ីនិង អឺរ៉ុប ប៉ុន្តែកិច្ចការនៃការបង្កើនយ៉ាងទូលំទូលាយ ហើយបណ្តាញយ៉ាងរឹងមាំអស្ចារ្យនៃការិយាល័យអន្តរជាតិនៃកិច្ចការទំនាក់ទំនងកិច្ចការខាងក្រៅ ដែលការិយាល័យអន្តរជាតិនៃកិច្ចការទំនាក់ទំនងនេះក្លាយជាកន្លែងដែលផ្តោតអារម្មណ៍ដ៏សំខាន់បំផុត។ លើសពីនេះទៅទៀត មានការចូលរួមគួរឱ្យកត់សម្គាល់និងពោរពេញទៅដោយការឈ្វេងយល់ដ៏ជ្រាលជ្រៅ ដែលបានបង្កើតឡើងដោយបុគ្គលអ្នកជំនឿទាំងឡាយចំពោះវិស័យទាំងពួងដ៏ជាក់លាក់។ ទាំងអស់នេះបានបន្តឆ្ពោះទៅមុខ ដែលពន្យល់យ៉ាងជ្រាលជ្រៅ ការកោតសរសើរនិងការគួរឱ្យស្ញប់ស្ញែង ដែលអ្នកដឹកនាំនៃគំនិតហើយនិងក្រុមនុស្សដ៏ខ្ពង់ខ្ពស់ផ្សេងទៀតនៅគ្រប់កម្រិតទាំងអស់នៃសង្គមបានកើនឡើងហើយកើនឡើងទៀតគឺបានបញ្ជាក់ហើយៗហើយបញ្ជាក់ទៀតនៃការសសើររបស់គេចំពោះជំនឿសាសនា ចំពោះអ្នកជំនឿរបស់វានិងសកម្ម
ភាពទាំងឡាយរបស់ពួកគេ។
១៣. ក្នុងការគិតឡើងវិញ នូវអំឡុងពេលម្ភៃប្រាំឆ្នាំទាំងមូល យើងត្រូវបានគេធ្វើឱ្យស្ងើចដោយប្រភេទជាច្រើននៃភាពរីកចម្រើនបាហៃពិភពលោកដែលកើតមានឡើងដំណាលគ្នា។ ជីវិតប្រកបដោយបញ្ញាដ៏ជ្រាលជ្រៅរបស់វាបានរីកចម្រើនជឿនលឿនដូចដែលបានបង្ហាញ មិនត្រឹមតែដោយភាពរីកចម្រើនរបស់វាក្នុងគ្រប់វិស័យទាំងអស់នៃភាពប្រឹងប្រែងដែលបានពិភាក្សារួចជាស្រេចនោះទេ ប៉ុន្តែដោយទំហំនៃអក្សរសាស្រ្តដែលមានគុណភាពខ្ពស់ដែលបានបោះពុម្ពឡើងដោយអ្នកនិពន្ធបាហៃទាំងឡាយ ដោយការអភិវឌ្ឍនៃលំហទាំងឡាយសម្រាប់ការស្រាវជ្រាវរុករកនៃវិន័យទាំងឡាយដ៏ជាក់លាក់ក្នុងការយល់ដឹងពីការបង្ហាត់បង្រៀននានា ហើយដោយឥទ្ធិពលនៃសិក្ខាសាលាសម្រាប់និស្សិតមិនទាន់បញ្ចប់ការសិក្សានិង បញ្ចប់ការសិក្សា ដែលបានផ្តល់ឱ្យប្រកបដោយប្រព័ន្ធច្បាស់លាស់ដោយវិទ្យាស្ថានសម្រាប់ការសិក្សាស្រាវជ្រាវក្នុងវិបុលភាពសកលដែលមានការសហកាជាមួយនឹងស្ថាប័នទាំងឡាយនៃបុព្វហេតុសាសនារបស់ព្រះ ដែលឥលូវបម្រើដល់យុវជនបាហៃច្រើនជាង១០០ប្រទេស។ ភាពប្រឹងប្រែងទាំងឡាយដើម្បីសាងសង់ទីសក្ការបូជានានាដែលបានប្រារព្ធឡើងជាក់ស្តែង។ប្រាសាទមេចុងក្រោយត្រូវបានគេសាងសង់ឡើងក្នុងសាន់ទីយ៉ាហ្គោ ប្រទេសឈីលី ហើយគម្រោងការទាំងឡាយដើម្បីសាងសង់ម៉ាស្រ្ហីគុលអាស្កាប្រចាំតំបន់ចំនួនប្រាំនិងប្រចាំប្រទេសចំនួនពីរបានចាប់ផ្តើម ទីសក្ការបូជាក្នុងបាត់ដំបង ប្រទេសកម្ពុជា និង ណរតេ ដែលកោកា បានបើកដំណើរការហើយ។ ទីសក្ការបូជាបាហៃ មិនថាទើបតែបានសម្ពោធឬបានសាងសង់យូរមកហើយនោះទេ គឺកំពុងតែបំពេញមុខងារយ៉ាងខ្លាំងនៅចំណុចកណ្តាលនៃជីវិតសហគមន៍។ ការគាំទ្រផ្នែកសម្ភារបានផ្តល់ដោយជួរនិងក្រុមនៃអ្នកជំនឿទាំងឡាយចំពោះភាពប្រឹងប្រែងដ៏ខ្លាំងក្លា ដែលបានអនុវត្តដោយមិត្តទាំងពួងរបស់ព្រះដែលគឺមិនមានកំណត់នោះទេ។ គ្រាន់តែត្រូវបានគេគិតថាជាការវាស់ស្ទង់នៃភាពក្លៀវក្លាផ្នែកស្មារតីរួមគ្នា ភាពសប្បុរសធម៌ និងការលះបង់ ដែលនៅក្នុងពេលវេលានៃវិបត្តិសេដ្ឋកិច្ច ការលំហូរនៃមូលនិធិដ៏សំខាន់ដែលបានត្រូវគេថែរក្សា ហើយរឹងមាំគួរឱ្យសសើរ។ នៅក្នុងវិស័យនៃរដ្ឋបាលបាហៃ សមត្ថភាពរបស់ធម្មសភាជាតិដើម្បីគ្រប់គ្រងកិច្ចការងារនានាដែលមានភាពស្មុគស្មាញកើនឡើង។ពួកគេបានទទួលអត្ថប្រយោជន៍ជាពិសេស ពីការកើនឡើងថ្មីៗនេះនៃកិច្ចសហការជាមួយនឹងអ្នកផ្តល់ឱវាទប្រចាំទ្វីប ដែលជាឧបករណ៍ក្នុងការប្រមូលយកនៃការឈ្វេងយល់ទាំងឡាយមានលក្ខណៈជាប្រព័ន្ធពីប្រជាជនប្រចាំតំបន់ទូទាំងពិភពលោក ហើយដែលធានាថាការឈ្វេងយល់ដ៏ជ្រាលជ្រៅទាំងនេះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ។ នេះជាពេលវេលាផងដែរដែលក្នុងនោះក្រុមប្រឹក្សាបាហៃភូមិភាគបានលេចឡើងក្លាយជាស្ថាប័នដ៏ពេញបក្កភាពនៃបុព្វហេតុសាសនារបស់ព្រះហើយឥលូវមានដល់ទៅ២៣០តំបន់ ក្រុមប្រឹក្សាភូមិភាគ និងវគ្គវិទ្យាស្ថានទាំងឡាយ ដែលពួកគេមើលការខុសត្រូវគឺពួកគេបានបញ្ជាក់ផ្ទាល់ខ្លួនពួកគេថា ពួកគេមិនអាចជៀសបានចំពោះការជម្រុញដំណើរការនៃភាពលូតលាស់បានឡើយ។ ដើម្បីពង្រីកទៅអនាគតនៃតួនាទីនៃអ្នកជាទីទុកចិត្តនៃហ៊ូហ្គុហ្គុឡាហ៍ ព្រះហស្តរបស់ព្រះ គឺលោកអាលី ម៉ូហាម៉ាដ វ៉ាខា ក្រុមប្រឹក្សាអន្តរជាតិនៃអ្នកជាទីទុកចិត្តនៃហ៊ូហ្គុហ្គុឡាហ៍ បានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ដែលសព្វថ្ងៃនេះសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងមិនតិចជាង៣៣ ក្រុមប្រឹក្សានៃអ្នកជាទីទុកចិត្តនៃហ៊ូហ្គុហ្គុឡាហ៍ប្រចាំប្រទេសនិងភូមិភាគ ហើយក្រុមប្រឹក្សានៃអ្នកជាទីទុកចិត្តប្រចាំតំបន់ដែលឥលូវមានជុំវិញពិភពលោកដែលការណែនាំកិច្ចការរបស់អ្នកតំណាងហ៊ូហ្គុហ្គុឡាហ៍ច្រើនជាង ១០០០នាក់។ ការអភិវឌ្ឍន៍ទាំងឡាយដែលកើតឡើងនៅឯមជ្ឈមណ្ឌលបាហៃពិភពលោក ក្នុងអំឡុងពេលនេះដែរគឺមានច្រើនៈ បានឃើញនូវការបញ្ចប់ការសាងសង់នៃសួនតាមជម្រាលភ្នំនៃចេតិយរបស់ព្រះបប និងអគារពីរឋិតនៅអង្កត់ភ្នំ ព្រមទាំងការចាប់ផ្តើមនៃការសាងសង់នៃព្រះចេតិយរបស់អង្គពិសិដ្ឋអាប់
ឌុលបាហា ជាបន្ថែមទៅនឹងគម្រោងជាច្រើនដើម្បីពង្រឹងនិងថែរក្សាកន្លែងដ៏ពិសិដ្ឋនៃជំនឿសាសនា។ ព្រះចេតិយរបស់ព្រះបាហាអ៊ុលឡាហ៍និងព្រះបបត្រូវបានគេទទួលស្គាល់ថា ជាតំបន់បិតិកភ័ណ្ឌពិភពលោកដែលជាកន្លែងដ៏មានសារសំខាន់មិនអាចគណនាសម្រាប់មនុស្សជាតិ។ សាធារណជនបានជួបជុំផ្តុំគ្នាទៅនឹងទីកន្លែងដ៏ពិសិដ្ឋទាំងនេះ នៅក្នុងចំណោមមនុស្សរាប់រយពាន់នាក់ ដែលឈានដល់មូយលានកន្លះនៅក្នុងឆ្នាំខ្លះ ហើយមជ្ឈមណ្ឌលពិភពលោកស្វាគមន៍អ្នកធម្មយាត្រារាប់រយនាក់ជាប្រចាំនាពេលម្តងៗ ជួនកាលច្រើន៥,០០០ពាន់ក្នុងមួយឆ្នាំ ជាមួយនឹងចំនួនស្រដៀងគ្នានេះគឺភ្ញៀវបាហៃ យើងមានបិតិសោមនស្សយ៉ាងក្រៃលែងដោយសារចំនួនដែលកើនឡើងនៃជនជាតិនិងប្រទេសផ្សេងៗគ្នាដែលជាតំណាងនៃអ្នកទាំងឡាយដែលបានចូលរួមទៅនឹងសព្ទសារធុការពរនៃការធ្វើធម្មយាត្រា។ ការបកប្រែ ការបោះពុម្ពនិងការចែកចាយនៃអត្តបទដ៏ពិសិដ្ឋទាំងឡាយត្រូវបានគេពន្លឿនយ៉ាងសម្បើម ជាមួយនឹងការអភិវឌ្ឍបណ្ណាល័យឯកសារបាហៃ មួយនៅក្នុងចំណោមសមាជិកដែលគួរឱ្យកត់សម្គាល់នៃក្រុមគេហទំព័រកំពុងតែកើនឡើង ដែលបានទាក់ទងជាមួយនឹង Bahai.org ដែលឥលូវនេះមាននៅក្នុងដប់ភាសា។ ការិយាល័យនិងភ្នាក់ងារច្រើនប្រភេទគឺត្រូវបានគេសាងសង់នៅក្នុងបរិវេណមជ្ឈមណ្ឌលបាហៃពិភពលោកហើយនៅកន្លែងផ្សេងទៀត ដែលមានតួនាទីដើម្បីគាំទ្រដំណើរការរៀនសូត្រ ដែលកំពុងកើតឡើងទូទាំងវិស័យនៃភាពខិតខំប្រឹងប្រែងជាច្រើនទូទាំងបាហៃពិភពលោក ទាំងអស់នេះជាបងប្អូនប្រុសស្រីរបស់យើងនៅក្នុងជំនឿសាសនាគឺគ្រាន់តែជាផ្នែកនៃការនិទានដែលយើងអាចនឹកឃើញឡើងវិញ នូវអ្វីដែលការឧទ្ទិសរបស់អ្នកចំពោះទ្រង់ដែលត្រូវបានគេចាត់ទុកថាជាអ្នកខុសនៅក្នុងពិភពលោកដែលបាននាំមកនោះ។ យើងគ្រាន់តែជារ៉ាយរ៉ាប់ឡើងវិញនូវពាក្យសម្តីក្តុកក្តួលអួលណែន ដែលនៅគ្រាមួយអង្គពិសិដ្ឋអាប់ឌុលបាហាជាទីស្រឡាញ់បានមានបន្ទូលឡើង នៅពេលដែលទ្រង់មានអារម្មណ៍សប្បាយព្រះទ័យយ៉ាងខ្លាំងនោះ ទ្រង់បានឧទានខ្លាំងៗថា៖ “ ឱព្រះបាហាអ៊ុលឡាហ៍អើយ ! តើទ្រង់បានធ្វើអ្វីខ្លះ?
១៤. ចេញពីទិដ្ឋភាពនៃរយៈពេលមួយភាគបួនសតវត្សរ៍ដ៏សំខាន់ ពេលនេះយើងផ្តោតការយកចិត្តទុកដាក់មកលើគម្រោង៥ឆ្នាំថ្មីកន្លងផុតទៅនេះ ជាគម្រោងខុសប្លែកពីគម្រោងនានាបានកន្លងទៅតាមរបៀបច្រើនយ៉ាង។ ក្នុងគម្រោងនេះយើងទទូចឲ្យបាហៃទូទាំងពិភពលោកទាញយកនូវគ្រប់នូវអ្វីៗដែលពួកគេ បានរៀនសូត្រក្នុងអំឡុងពេលម្ភៃឆ្នាំមុនហើយដាក់ប្រើវាឲ្យមានប្រសិទ្ធភាពពេញលេញ។ យើងមានក្តីរីករាយណាស់ដែលសេចក្តីសង្ឃឹមរបស់យើងក្នុងកិច្ចការនេះបានសម្រេចលើសពីអ្វីដែលរំពឹងទុក តែទន្ទឹមនេះយើងក៏ចង់មើលឃើញនូវរឿងរ៉ាវល្អៗពីអ្នកជំនឿរបស់ព្រះបាហាអ៊ុលឡាហ៍ដែលជាសោភ័ណភាពប្រកបដោយសព្វសារធុការពរ ចរិតលក្ខណៈនៃអ្វីៗដែលសម្រេចបានតាមរយៈការខិតខំដ៏ខ្លាំងក្លាគឺពិតជាធំទូលាយ។ វាគឺជាថ្មកែវចំពោះសមិទ្ធិផលមួយ សាងឡើងប្រើរយៈពេល២៥ឆ្នាំ។
១៥. គម្រោងនេះគឺត្រូវបានចងចាំជាពិសេសដែលបានចែកចេញជាបីភាគតាមរយៈខួបពីររយឆ្នាំដ៏ពិសិដ្ឋ ចំនួន២ ដែលខួបនីមួយៗបានធ្វើឲ្យសកម្មនូវសហគមន៍មូលដ្ឋានទូទាំងពិភពលោក។ ក្រុមអ្នកជំនឿបានបង្ហាញនូវសមត្ថភាពក្នុងការផ្សាភ្ជាប់មនុស្សម្នាពីគ្រប់ផ្នែកសង្គមក្នុងការផ្តល់ជាកិត្តិយសចំពោះ ឆាកជីវិតនៃព្រះសាស្តាមួយអង្គរបស់ព្រះជាម្ចាស់ ក្នុងកម្រិតមួយមិនដែលមានពីមុនមកហើយដោយភាពងាយស្រួល។ វាគឺជាសូចនាករមួយឆ្លុះបញ្ចាំងអ្វីមួយដ៏ធំធេង៖ សមត្ថភាពបង្ហូរនាំនូវការបញ្ចេញថាមពល ចិត្តវិញ្ញាណសម្រាប់ការឈានទៅមុខនៃបុព្វហេតុ។ ការឆ្លើយតបគឺធំជាអនេកគឺនៅទីកន្លែងជាច្រើនជំនឿ សាសនាត្រូវបានរុញច្រានចេញពីភាពស្រពេចស្រពិលក្នុងកម្រិតថ្នាក់ជាតិ។ ទីកន្លែងដែលវាត្រូវបានមើល រំលង មិនបានសង្ឃឹមទុក បានបង្ហាញសញ្ញានៃការទទួលយកជំនឿយ៉ាងច្បាស់លាស់។ មនុស្សច្រើនរយពាន់ត្រូវបាននាំយកតាមរយៈការជួបជុំរបស់ពួកគេជាមួយនឹងស្មារតីនៃការបួងសួង ដែលបច្ចុប្បន្ននេះជា ចរិកលក្ខណៈនៃសហគមន៍បាហៃនៅគ្រប់ទីកន្លែង។ ទស្សនវិស័យពីអ្វីដែលបង្កើតបានមកពីការប្រតិបត្តិបុណ្យពិសិដ្ឋបាហៃ គឺត្រូវបានរីកដុះដាលមិនអាចប៉ាន់ស្មានបាន។
១៦. សមិទ្ធិផលនៃគម្រោងដែលជាធម្មតាត្រូវបានរៀបរាប់ជាតួលេខ បានយកឈ្នះលើគម្រោងទាំងឡាយពីមុនៗរាប់តាំងពីឆ្នាំ១៩៩៦។ នាពេលចាប់ផ្តើមគម្រោងនេះ សមត្ថភាពដែលមានសម្រាប់រៀបចំត្រឹមតែមួយសែនសកម្មភាពស្នូល សមត្ថភាពមួយជាផ្លែផ្កានៃរយៈពេល២០ឆ្នាំនៃការប្រឹងប្រែងជាទូទៅ។ ពេលនេះសកម្មភាពស្នូលចំនួនបីសែនត្រូវបានធានាក្នុងពេលតែមួយ។ការចូលរួមក្នុងសកម្មភាពទាំងនោះបានកើនដល់ជាងពីរលានដែលជិតបីដងច្រើនជាងមុន។ មានវិទ្យាស្ថានកម្រិតភូមិភាគនិងកម្រិតជាតិចំនួន៣២៩កំពុងដំណើរការ ហើយសមត្ថភាពរបស់ពួកគេត្រូវបានបញ្ជាក់ដោយតួលេខពិតនោះគឺមនុស្សប្រាំពីរសែនប្រាំម៉ឺននាក់អាចបញ្ចប់សៀវភៅមួយយ៉ាងតិចក្នុងចំណោមសៀវភៅជារួមចំនួនវគ្គ សិក្សាបញ្ចប់ដោយបុគ្គលពេលនេះគឺចំនួនពីរលានផងដែរ ពោលគឺមានកំណើនជាងមួយភាគបីក្នុងរយៈ ពេលប្រាំឆ្នាំ។
១៧. កំណើនប្រពលភាពនៃកម្មវិធីលូតលាស់នៅជុំវិញពិភពលោកដែលកំពុងប្រឹងធ្វើគឺប្រាប់នូវសាច់រឿងជាទីចាប់អារម្មណ៍របស់វា។ កំឡុងពេលប្រាំឆ្នាំនេះ យើងបានអំពាវនាវឲ្យការលូតលាស់មានសម្ទុះឡើងក្នុងគ្រប់កម្រងនីមួយៗក្នុងចំណោមកម្រងទាំង៥០០០ដែលបានចាប់ផ្តើម។ ការដាក់បង្គាប់នេះបាន ក្លាយជាកម្លាំងចលករឲ្យមានការប្រឹងប្រែងយ៉ាងស្វិតស្វាញពេញពិភពលោក។ ជាលទ្ធផល ចំនួនកម្មវិធីលូតលាល់ល្អិតល្អន់កើនឡើងជាងពីរដងហើយឥឡូវនេះស្ថិតនៅតួលេខ៤០០០។ ការលំបាករួមមានការបើកភូមិនិងទីជិតខាងថ្មីឲ្យបានទទួលនូវជំនឿស្ថិតក្នុងស្ថានភាពវិបត្តិសុខភាពជាសាកល ឬជាការពង្រីកសកម្មភាពនាពេលដែលជម្ងឺរាតត្បាតកំពុងចាប់ផ្តើម ទាំងនេះបានរារាំងមិនបានសម្រេចតួលេខសរុបខ្ពស់នាឆ្នាំចុងក្រោយនៃគម្រោង។ យ៉ាងណាក៏ដោយមានរឿងច្រើនទៀតអាចលើកមកជម្រាបជូន។ នៅពេលចាប់ផ្តើម គម្រោងយើងបានបង្ហាញក្តីសង្ឃឹមថា ចំនួនកម្រងដែលមិត្តបានឆ្លងកាត់បង្គោលឡាក់ទី៣តាមលំនាំនៃ ការលូតលាស់ ជាលទ្ធផលពីការរៀនសូត្រពីរបៀបស្វាគមន៍ចំនួនមនុស្សច្រើនបានចូលមកក្នុងសកម្មភាពនឹងមានការកើនឡើងច្រើនរយថែមទៀត។ តួលេខសរុបនោះស្ថិតនៅប្រមាណ២០០ មាននៅតាមប្រទេសជាង៤០។ ប្រាំឆ្នាំទៅមុខ តួលេខនេះបានកើនគួរឲ្យភ្ញាក់ផ្អើលដល់១០០០នៅតាមប្រទេសជិត១០០ ពោលគឺមួយភាគបួននៃកម្មវិធីលូតលាល់ល្អិតល្អន់ក្នុងពិភពលោក ហើយវាជាសមិទ្ធិផលលើសពីការរំពឹងទុករបស់យើង។ ត្រឹមតែតួលេខទាំងនេះមិនទាន់គ្រប់គ្រាន់ក្នុងការលាតត្រដាងពីភាពខ្ពង់ខ្ពស់ដែលសហគមន៍បានលេចត្រដែតឡើងទេ។ មានកម្រង៣០ដែលអាចធានានិរន្តរភាពនៃសកម្មភាពស្នូលលើសពី១០០០ នៅកន្លែងខ្លះតួលេខពីរបីពាន់ដែលរួមបញ្ចូលការចូលរួមពីមនុស្សជាងពីម៉ឺននាក់ក្នុងកម្រងមួយ។ ពេលនេះកំណើនឡើងនៃចំនួនធម្មសភាចិត្តកមូលដ្ឋានដែលអាចចាត់ចែងការពង្រីកកម្មវិធីអប់រំដល់កុមារ និងយុវវ័យទាំងអស់នៅក្នុងភូមិ តថភាពដូចគ្នានេះកំពុងចាប់ផ្តើមលេចឡើងនៅក្នុងសង្កាត់ជិតខាងនៃតំបន់ទីក្រុងផង។ ការភ្ជាប់ខ្លួនក្នុងការបញ្ចេញឲ្យឃើញរបស់ព្រះបាហាអ៊ុលឡាហ៍ត្រូវបានកត់សម្គាល់ ថាបានបង្កើនការឈានឡើងនៃបុគ្គល គ្រួសារហើយនិងសាច់ញាតិរបស់ពួកគេ ពោលគឺអ្វីដែលត្រូវបានមើលឃើញនោះគឺចលនាប្រជាជនទៅរកមជ្ឈមណ្ឌលរួមមួយ។ ពីពេលមួយទៅពេលមួយ អរិភាពដ៏យូរអង្វែងរវាងក្រុមបដិបក្ខត្រូវបានបំភ្លេចចោល ហើយរចនាសម្ព័ន្ធនិងកម្លាំងសង្គមត្រូវបានកែប្រែតាមរយៈការបង្ហាត់បង្រៀនដ៏ពិសិដ្ឋ។
១៨. យើងមិនមានអ្វីក្រៅពីសេចក្តីរីករាយជាអនេកចំពោះការបោះជំហានគួរជាទីរំភើបនេះ។ អំណាច ស្ថាបនាសង្គមនៃជំនឿរបស់ព្រះបាហាអ៊ុលឡាហ៍ត្រូវបានបញ្ចេញមកកាន់តែភ្លឺច្បាស់ឡើង ហើយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំទៅដល់គម្រោងប្រាំបួនឆ្នាំដែលនឹងឈានចូលមក។ កម្រងនានាដែលមានចំណុចខ្លាំងដែលបានសង្ឃឹមទុក បានបង្ហាញខ្លួនជាឃ្លាំងចំណេះដឹងនិងធនធានសម្រាប់កម្រងជិតខាង។ ចំណែកឯភូមិភាគដែលមានកម្រងបែបនេះតាំងនៅមានភាពងាយស្រួលក្នុងការបង្កើតមធ្យោបាយដើម្បី ពន្លឿនការលូតលាស់បន្តពីកម្រងមួយទៅមួយទៀត។ យ៉ាងនេះក៏ដោយ យើងចង់បញ្ជាក់ជាថ្មីថា ការរីកចម្រើនដែលបានឈានទៅជិតសាយភាយជាសកលហើយ ភាពខុសគ្នានៃការរីកចម្រើនពីកន្លែងមួយទៅ មួយទៀតគឺខុសត្រង់កម្រិតប៉ុណ្ណោះ។ ការយល់ដឹងរួមរបស់សហគមន៍ពីដំណើរការហូរចូលជាកងៗហើយនិងភាពជឿជាក់ក្នុងការជម្រុញទឹកចិត្តលើដំណើរការនេះក្រោមស្ថានភាពកាលៈទេសៈណាមួយ បានចម្រើនឡើងដល់កម្រិតមួយដែលមិនអាចនឹកស្មានដល់កាលពីទសវត្សរ៍មុនៗកន្លង។ ចម្ងល់ស៊ីជម្រៅដែលមានតាំងពីយូរមកហើយ ហើយដែលត្រូវបានលើកយកមកផ្តោតការយកចិត្តដ៏ស្រួចស្រាវនៅឆ្នាំ១៩៩៦ ត្រូវបានឆ្លើយបំភ្លឺដោយពិភពបាហៃដោយសុខស្ងប់។ មានជំនាន់មួយនៃអ្នកជំនឿដែលឆាកជីវិតទាំងមូលរបស់ពួកគេបានឆ្លាក់ស្នាមនៃការរីកចម្រើនរបស់សហគមន៍។ ប៉ុន្តែវិសាលភាពនៃអ្វី ៗដែលបានកើតមាននៅក្នុងកម្រងទាំងនោះដែលព្រំដែននៃការរៀនសូត្រត្រូវបានពង្រីកធំជាងមុនវាបានជម្រុញនូវការបោះ ជំហានទៅមុខដ៏មានសារសំខាន់ក្នុងដំណើរការហូរចូលជាកងៗទៅជាកម្រងដ៏សំខាន់ដែលមានតម្លៃក្នុងប្រវត្តិសាស្ត្រ។
១៩. មនុស្សជាច្រើននឹងបានដឹងពីរបៀបដែលអ្នកគាំពារបែងចែកយុគសម័យនៃជំនឿជាសម័យកាលបន្តបន្ទាប់គ្នា សម័យកាលទី៥នៃយុគសម័យកកើតចាប់ផ្តើមពីឆ្នាំ២០០១។ អ្វីដែលគេមិនសូវបានដឹងលឺនោះគឺអ្នកគាំពារក៏បានធ្វើអំណះអំណាងយោងជាក់លាក់ចំពោះការបង្កើតសម័យកាលនៃគម្រោងពិសិដ្ឋនិងដំណាក់កាលនានាក្នុងសម័យកាលផងដែរ។ ស្ថិតក្នុងសភាពទ្រឹងសម្រាប់ពីរទសវត្សរ៍នាពេលដែលស្ថាប័នថ្នាក់ជាតិនិងមូលដ្ឋាននៃសណ្តាប់ធ្នាប់រដ្ឋបាលកំពុងកកើតនិងពង្រឹងសមត្ថភាព គម្រោងពិសិដ្ឋប្រសូតពីអង្គអាប់ឌុលបាហាបានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ១៩៣៧ជាមួយនឹងការចេញដំណើរនៃដំណាក់កាលទីមួយនៃសម័យកាលទីមួយ៖ គម្រោង៧ឆ្នាំចាត់តាំងដោយអ្នកគាំពារទៅដល់សហគមន៍បាហៃអាមេរិកខាងជើង។ សម័យកាលទីមួយបានបិទបញ្ចប់បន្ទាប់ពីការសន្និដ្ឋាននៃរាចបូជនីយកិច្ច១០ឆ្នាំនាឆ្នាំ១៩៦៣ ដែលចេញជាលទ្ធផលនូវទង់នៃជំនឿបាហៃត្រូវបានដាំនៅទូទាំងពិភពលោក។ ដំណាក់កាលដំបូងនៃសម័យទីពីរគឺគម្រោង៩ឆ្នាំដំបូងគេ ហើយមានគម្រោងមិនតិចជាង១០បានចូលមកបន្តបន្ទាប់គឺ គម្រោងមានរយៈពេលពី១២ខែដល់៧ឆ្នាំ។ ដើមដំបូងនៃសម័យកាលទី២នេះ ពិភពបាហៃបានមើលឃើញនូវការចាប់ផ្តើមនៃការហូរចូលជាកងៗចូលមកក្នុងជំនឿដែលត្រូវបានព្យាករណ៍ជាមុនដោយអង្គអាប់ឌុលបាហាមកហើយ នៅទសវត្សរ៍បន្តបន្ទាប់ ច្រើនជំនាន់នៃអ្នកជំនឿប្រកបដោយការឧទ្ទិសក្នុងសហគមន៍ បានប្រើកម្លាំងធ្វើការនៅក្នុងចម្ការពិសិដ្ឋក្នុងការដាំដុះនូវកត្តាអំណោយផលដល់ការលូតលាស់ទ្រង់ទ្រាយ ធំនិងដោយនិរន្តភាព។ រីឯអំឡុងពេលរដូវកាលរីតវ៉ាន់ដ៏រុងរឿងនេះមើលថាតើផលផ្លែផ្កានៃកម្លាំងពលកម្ម ទាំងនោះបានច្រើនជាអនេកយ៉ាងណា! បាតុភូតនៃចំនួនដ៏ច្រើនញ៉ាំងឲ្យរីកធំឡើងនៃសកម្មភាពរបស់សហគមន៍ បញ្ឆេះផ្កាភ្លើងនៃជំនឿនិងប្រញាប់ក្រោកឡើងបម្រើក្នុងភាពឈានមុខនៃគម្រោង បានជម្រុញ ពីការទស្សទាយដោយជំនឿទៅជាតថភាពដែលកើតឡើងម្តងហើយម្តងទៀត។ការបោះជំហានទៅមុខប្រកបដោយស្តែងឡើងនិងគួរជាទីកត់សម្គាល់នេះតម្រូវឲ្យមានការកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃបុព្វហេតុ។ ជាមួយនឹងដួងចិត្តដ៏រីករាយ យើងសូមប្រកាសថា សម័យកាលទីបីនៃគម្រោងរបស់អង្គអាប់ឌុលបាហាបានចាប់ផ្តើមហើយ។ ដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ពីសម័យកាលមួយដល់សម័យកាលមួយទៀត សូមគម្រោងរបស់ទ្រង់កកើតទ្វេឡើង រហូតដល់ពេលពន្លឺនៃអាណាចក្របានសាយភាយទៅដល់គ្រប់ដួងចិត្តមនុស្ស។
២០. មិត្តជាទីស្រលាញ់ មិនមានការឆ្លុះបញ្ចាំងនៃគម្រោងប្រាំឆ្នាំនៅក្នុងសម័យកាលទីពីរនៃគម្រោងអាទិទេពដែលបញ្ចប់ដោយឥតមានឯកសារយោងជាពិសេសអំពីភាពចលាចលដែលមានមកជាមួយនាឆ្នាំចុងក្រោយរបស់វា ហើយនៅតែបន្តទៅមុខបាននោះទេ។ ការដាក់កំហិតលើអន្តរកម្មរវាងបុគ្គលដែល កំពុងឡើងចុះមិនទៀងទាត់ក្នុងប្រទេសភាគច្រើននាអំឡុងពេលនេះអាចនឹងជម្រុញឲ្យមានកិច្ចខិតខំរួម ក្នុងសហគមន៍នូវការរុញច្រានដ៏ខ្លាំងមួយ ដែលទម្រាំតែអាចវិលត្រលប់មកធម្មតាវិញត្រូវការវេលាច្រើន ឆ្នាំ តែមានហេតុផលពីរដែលមិនស្ថិតក្រោមករណីនេះ។ ទី១គឺការយល់ដឹងដ៏ទូលំទូលាយពីកាតព្វកិច្ច របស់បាហៃត្រូវបម្រើដល់មនុស្សជាតិ មិនមានក្នុងពេលណាច្រើនជាងពេលកំពុងរងគ្រោះនិងស្ថានភាព លំបាកនោះទេ។ ទីពីរគឺការរីកចម្រើនដ៏ខ្លាំងនូវសមត្ថភាពក្នុងពិភពបាហៃក្នុងការបញ្ចេញសម្លេងចំពោះ ការយល់ដឹងនោះ។ ដោយបានបន្សំខ្លួនជាច្រើនឆ្នាំទៅនឹងការទ្រទ្រង់បែបបផែននៃសកម្មភាពជាប្រព័ន្ធ មិត្តទាំងឡាយបាននាំយកនូវភាពច្នៃប្រឌិតនិងចេតនាប្រកបដោយបំណងរបស់ពួកគេដើម្បីប្រឈមជាមួយនឹងវិបត្តិដែលមិនអាចដឹងជាមុន ខណៈពេលជាមួយគ្នាពួកគេអភិវឌ្ឍវិធីសាស្ត្រថ្មីៗដែលសមស្របគ្នា ជាមួយរចនាសម្ព័ន្ធដែលបានធ្វើក្នុងគម្រោងបន្តបន្ទាប់ឲ្យកាន់តែប្រសើរឡើង។ នេះគឺមិនមែនជាការមើល រំលងនូវការលំបាកធ្ងន់ធ្ងរដែលបាហៃបានតស៊ូឡើយ ពួកគេក៏ដូចជាជនរួមជាតិរបស់ខ្លួនដែលរស់នៅគ្រប់ ទីដែនដី បើទោះជាស្ថិតក្នុងសេចក្តីលំបាកក៏នៅតែធ្វើការផ្តោតអារម្មណ៍បាន។ ធនធានត្រូវបានបង្ហូរទៅដល់សហគមន៍ទាំងឡាយដែលត្រូវការចាំបាច់ ការបោះឆ្នោតនៅបន្តដរាបណាមានអំណោយផល ហើយនៅគ្រប់ទេសៈកាលៈស្ថាប័ននៃបុព្វហេតុនៅតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន។ មានដំណើរបោះជំហានទៅមុខជានិច្ច។ ធម្មសភាជាតិនៅSao Tome and Principe នឹងត្រូវបង្កើតឡើងវិញនៅបុណ្យរីតវ៉ាន់នេះ ហើយសសរស្តម្ភពីរបន្ថែមទៀតនៃធម្មសភាយុត្តិធម៌សកលនឹងកើតឡើងគឺធម្មសភាជាតិប្រទេសក្រូអាស៊ីដែលមានទីតាំងនៅZagrebធម្មសភាជាតិប្រទេសទីម័រខាងកើតមានអាសនៈនៅ Dili។
២១. ដូច្នេះគម្រោង១ឆ្នាំចាប់ផ្តើមហើយ។ វត្ថុបំណងនិងភាពចាំបាច់របស់វាគឺត្រូវបានដាក់ចេញនៅក្នុង សារលិខិតរបស់យើងផ្ញើជូននៅថ្ងៃនៃកិច្ចព្រមព្រៀងកន្លងមក គម្រោងនេះទោះបីជាសង្ខេបខ្លីបន្តិចមែន តែវាគ្រប់គ្រាន់សម្រាប់ត្រៀមរៀបចំពិភពបាហៃសម្រាប់គម្រោង៩ឆ្នាំបន្ទាប់។ កំឡុងពេលដែលមានសក្តានុពលជាពិសេសដែលបើកបង្ហាញរយៈពេលមួយរយឆ្នាំបន្ទាប់ពីការបង្ហាញចេញនូវ ផែនចារិកនៃគម្រោង អាទិទេព នឹងត្រូវបានបិទបញ្ចប់ឆាប់ៗបន្ទាប់ពីខួបមួយរយឆ្នាំនៃការយាងឡើងឋានសួគ៌របស់អង្គពិសិដ្ឋអាប់ឌុលបាហា គូសបញ្ជាក់នូវការបិទបញ្ជប់នៃសតវត្សរ៍ទី១ក្នុងយុគសម័យកកើត និងការចាប់ផ្តើមសតវត្សរ៍ទី២របស់វា។ ក្រុមអ្នកជំនឿចូលមកក្នុងគម្រោងថ្មីនេះក្នុងវេលាមួយដែលមនុស្សជាតិប្រឈមនឹងភាពរងគ្រោះ ហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់ពីភាពចាំបាច់នៃការសហការគ្នាដើម្បីដោះស្រាយឧបសគ្គជាសាកល។ បែបនេះក៏ដោយទម្លាប់នៃការប្រកួតប្រជែង គិតប្រយោជន៍សួនតួ ការរើសអើងនិងគំនិតចង្អៀតចង្អល់នៅតែបន្តរារាំងចលនាទៅរកសាមគ្គីភាព ផ្ទុយគ្នាជាមួយមនុស្សកាន់តែច្រើនក្នុងសង្គម ដែលកំពុងបង្ហាញជាពាក្យសម្តីនិងទង្វើពីរបៀបដែលពួកចង់ទទួលបានការទទួលយកកាន់តែទូលំទូលាយនូវភាពតែមួយនៃមនុស្សជាតិ។ យើងបួងសួងឲ្យគ្រួសារនៃប្រជាជាតិទាំង ឡាយបានជោគជ័យក្នុង ការបែងចែករវាងភាពខុសប្លែករបស់ពួកគេដោយឡែកដើម្បីជាប្រយោជន៍នៃសេចក្តីល្អរួមគ្នា។ ទោះបីជាយ៉ាងណាក៏ដោយភាពមិនប្រាកដកំពុងគ្របដណ្តប់នាប៉ុន្មានខែខាងមុខ យើងសូមបួងសួងដល់ព្រះបាហា អ៊ុលឡាហ៍ផ្តល់អំណះអំណាងដែលទ្រទ្រង់ដល់អ្នកជំនឿរបស់ទ្រង់បន្ថែមទៀត សូមឲ្យអ្នកអាចបន្តទៅមុខនូវបេសកកម្មរបស់ខ្លួន សូមការនិពន្ធរបស់អ្នកចៀសផុតពីភាពច្របូកច្របល់នៃពិភពលោកដែលកំពុង ត្រូវការសារព្យាបាលរបស់ទ្រង់ អំណះអំណាងដែលកាន់តែស្រួចស្រាល់ជាងមុន។
២២. គម្រោងអាទិទេពឈានចូលសម័យកាលថ្មីនិងដំណាក់កាលថ្មីមួយ។ ទំព័រថ្មីបើកហើយ។
ធម្មសភាយុត្តិធម៌សកល
ទាញយកឯកសារ
0 Comments