សហគមន៍សាសនា បាហៃនៅកម្ពុជា
សហគមន៍បាហៃរួមចំណែកអភិវឌ្ឍខាងផ្នែកសម្ភារនិងស្មារតី
អំពីសាសនាបាហៃ
សាសនាបាហៃជាសាសនាសកលលោក មិនមែនជានិកាយចេញពីសាសនាណាមួយឡើយ ដែលត្រូវបានត្រាស់ដឹងឡើងក្នុងសតវត្សទី១៩ ដោយព្រះបាហាអ៊ុលឡាហ៍។ បាហៃមានគោលការណ៍មូលដ្ឋានដូចជា ភាពតែមួយនៃមនុស្សជាតិ ភាពតែមួយនៃសាសនា ភាពតែមួយនៃព្រះ ការលុបបំបាត់ភាពរើសអើងគ្រប់ទម្រង់ ការលុបបំបាត់គន្លាតរវាងអ្នកមាននិងអ្នកក្រ ការលើកកម្ពស់សន្តិភាពជាសកល និងការរីកចម្រើនផ្នែកស្មារតី។ល។ សាសនាបាហៃជម្រុញឱ្យមនុស្សគ្រប់រូបធ្វើការរួបរួមគ្នា ដើម្បីបង្កើនសុភមង្គលនិងសន្តិភាពជាសកល។
សាសនិកបាហៃគោរព និងប្រតិបត្តិតាមព្រះបាហាអ៊ុលឡាហ៍ ដែលជាព្រះសាស្តាបន្តវេនពីព្រះសាស្តាអង្គមុនៗ ដូចជា៖ ព្រះអាប់ប្រាហាំ ព្រះគ្រឹស្នា ព្រះសូរ៉ូអែសស្ទ័រ ព្រះម៉ូសិស ព្រះពុទ្ធ ព្រះគ្រឹស្គ ព្រះម៉ូហាម៉ាត់ និងព្រះបប។ ព្រះបាហាអ៊ុលឡាហ៍បានត្រាស់ដឹងនូវព្រះគម្ពីរជាង១០០ក្បាល ដែលជាចម្លើយទៅនឹងសំណួររបស់មនុស្សជាតិពេលបច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសម្រុងដ៏ល្អឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀនរបស់ព្រះសាស្តាអង្គមុនៗរបស់ព្រះ។
វត្តមានសាសនាបាហៃនៅកម្ពុជាចាប់តាំងពីទសវត្សរ៍២០ ហើយបច្ចុប្បន្នត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ មិនថាសាសនិកបាហៃនៅប្រទេសកម្ពុជាឬប្រទេសណាមួយនោះទេ ពួកគេមានជំនឿដូចគ្នានិងគោរពតាមការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ ដែលជាព្រះសាស្តាសម្រាប់យុគសម័យបច្ចុប្បន្ននេះ។ បាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនពាក់ព័ន្ធនិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ។ បាហៃស្រលាញ់សន្តិភាពនិងសាមគ្គីភាព គ្រប់ទង្វើនិងសកម្មភាពទាំងឡាយណាដែរនាំទៅរកការបំផ្លិចបំផ្លាញជាទង្វើផ្ទុយពីការអប់រំនៃសាសនាបាហៃ។
ជំនឿរបស់យើង
ជំនឿរបស់បាហៃ
មូលដ្ឋានជំនឿរបស់សាសនាបាហៃ ដូចជា ភាពតែមួយនៃព្រះ, ភាពតែមួយនៃសាសនា និងភាពតែមួយនៃមនុស្សជាតិ។ យើងជឿថាសាសនានីមួយៗមានប្រភពចេញមកពីព្រះជាម្ចាស់តែមួយ និងមានគោលបំណងជួយឲ្យមនុស្សជាតិរីកចម្រើន។ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា មិនគិតពីភេទ ពណ៌ស្បែក ឬសាសនា។
សកម្មភាពរបស់យើង
បាហៃអនុវត្តសកម្មភាពនានាដែលរួមចំណែកដល់ការរីកចម្រើនផ្នែកស្មារតីសម្រាប់ខ្លួនឯង អ្នកជិតខាងរបស់យើង សហគមន៍របស់យើង និងពិភពលោកទាំងមូល។
សកម្មភាពប្រចាំថ្ងៃ មានដូចជាការសូត្រធម៌ ការសិក្សាព្រះវច្ចនះ ការសមាធិក និងសកម្មភាពអភិវឌ្ឍសង្គមនានាដើម្បីឲ្យប្រាកដថាគោលគំនិតនិងសកម្មភាពរបស់យើងនឹងជួយឲ្យមានប្រយោជន៍ដល់ការរីកចម្រើនផ្នែកស្មារតីនិងដើម្បីសាមគ្គីភាពនៃមនុស្សជាតិ។
បាហៃធ្វើការជាមួយអ្នកដទៃដើម្បីលើកកម្ពស់សាមគ្គីភាពដែលនាំឲ្យជីវិតសហគមន៍រស់រវើក។
ជីវិតគ្រួសារ និងកុមារ
កម្មវិធីអប់រំកុមារ
កម្មវិធីអប់រំមនុស្សពេញវ័យ
សមត្ថភាពរបស់ស្ថាប័ន
ការចូលរួមសហការជាមួយសាសនានានា
យុវជន
សកម្មភាពសហគមន៍សម្រាប់យុវជន
កម្មវិធីបណ្តុះបណ្តាលជំនាញ
ការចូលរួមក្នុងជីវិតសង្គម
កម្មវិធីថែទាំសុខភាព
ការជួយសង្គម
កម្មវិធីសង្គមនានា
ស្វែងយល់អំពីមេឌារបស់យើង
នេះជាកម្រងរូបភាព បណ្តុំវីដេអូ និងការបោះពុម្ពផ្សាយដែលមាននៅលើគេហទំព័រ
ព្រឹត្តិការណ៍សំខាន់ៗ
សាររីដវ៉ាន់ ២០២២
ធម្មសភាយុត្តិធម៌សកល រីតវ៉ាន់ឆ្នាំ២០២២ ជូនចំពោះបាហៃពិភពលោក មិត្តបាហៃជាទីស្រលាញ់...
សាររីដវ៉ាន់២០២១
ធម្មសភាយុត្តិធម៌សកល សាររីដវ៉ាន់២០២១ ជូនចំពោះបាហៃពិភពលោក មិត្តទាំងឡាយជាទីស្រឡាញ់! ១....
សម្រង់មតិរបស់អង្គពិសិដ្ឋអាប់ឌុលបាហា
ពែងនៃចំណេះដឹងកំពុងតែហូរហៀរ សព្ទសាធុការពរកើតមានដល់ពួកគេដែលចូលរួមក្នុងចំណេះដឹងនេះ!ប្រភពទឹកនៃជីវិតកំពុងហូរចេញ សព្ទសាធុការពរកើតមានដល់ពួកគេដែលទទួលទានទឹកនេះ