ធម្មសភាយុត្តិធម៌សកល
រីតវ៉ាន់ឆ្នាំ២០២២
ជូនចំពោះបាហៃពិភពលោក
មិត្តបាហៃជាទីស្រលាញ់
រយៈពេលមួយឆ្នាំនៃការរៀបចំនិងការឆ្លុះបញ្ចាំង ក៏ដូចជាការខិតខំដែលបានបង្ហាញអោយឃើញពីការប្រឹងប្រែងរបស់មិត្តទូទាំងពិភពលោកដើម្បីប្រារព្ធខួបមួយរយឆ្នាំនៃការបរិនិញ្វនរបស់អង្គពិសិដ្ឋអាប់ឌុលបាហា ដែលមានការបញ្ជូន អ្នកតំណាងអោយទៅចូលរួមក្នុងព្រឹត្តិការណ៍ពិសេសមួយនេះ ដើម្បីសម្តែងការគោរពព្រះអង្គនៅក្នុងទឹកដីស័ក្តិសិទ្ធិនោះ បានបិទបញ្ចប់ហើយ។ តាមរយៈការប្រឹងប្រែងទាំងនេះ ការបំផុសគំនិតលើកទឹកចិត្តដែលគេបានផ្តល់អោយតាមរយៈឆាកជីវិតរបស់អង្គពិសិដ្ឋអាប់ឌុលបាហានោះ ត្រូវបានគេធ្វើអោយភ្ញាក់រលឹកដល់មនុស្សច្រើនរាប់មិនអស់មិនមែនតែសាសនិក ជនបាហៃប៉ុណ្ណោះទេ។ ការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះសមាជិកគ្រួសារមនុស្សជាតិ ការងារបង្ហាត់បង្រៀន របស់ព្រះអង្គ ការលើកកម្ពស់ការយល់ដឹងផ្នែកខាងការអប់រំនិងសុខុមាលភាពសង្គម ការរួមចំណែកយ៉ាងជ្រាលជ្រៅទៅនឹង ការផ្តល់មតិទាំងនៅក្នុងបូព៌ានិងបស្ចឹមប្រទេសរបស់ព្រះអង្គ ការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះគម្រោងសាងសង់ទីសក្ការបូជារបស់ព្រះអង្គ ការបង្កើតអោយមានទម្រង់បឋមនៃការគ្រប់គ្រងរដ្ឋបាលបាហៃរបស់ព្រះអង្គ ការអប់រំពីទស្សនៈវិស័យ នានាពីជីវិតសហគមន៍របស់ព្រះអង្គ លក្ខណៈដែលពឹងពាក់គ្នាទៅវិញទៅមកទាំងអស់នៃឆាកជីវិតរបស់ព្រះអង្គនេះគឺជាការ ឆ្លុះបញ្ចាំងមួយអំពីការលះបង់ឥតឈប់ឈរ និងពេញលេញរបស់ព្រះអង្គក្នុងការបម្រើព្រះ និងបម្រើមនុស្សជាតិ។ ក្រៅពីបុគ្គលជាតួអង្គដែលមានសីលធម៌ខ្ពស់ជាងគេនិងមានការយល់ដឹងផ្នែកខាងស្មារតីលើសពីការស្មាននោះ អង្គពិសិដ្ឋអាប់ ឌុលបាហាក៏ជាបណ្តាញបរិសុទ្ធ ដែលសម្រាប់បង្ហូរកម្លាំងថាមពលតាមការត្រាស់ដឹងរបស់ព្រះបាហាអ៊ុលឡាហ៍អោយមកដល់ពិភពលោកផងដែរ។ ដើម្បីយល់អំពីអំណាចកសាងសង្គមដែលជំនឿសាសនាមាននោះ អ្នកមិនចាំបាច់សម្លឹងមើលអ្វី ដែលហួសឆ្ងាយពីសមិទ្ធិផលរបស់អង្គពិសិដ្ឋអាប់ឌុលបាហាក្នុងអំឡុងពេលរាជកិច្ចរបស់ព្រះអង្គ និងឥទ្ធិពលផ្លាស់ប្តូរនៃមគ្គុទ្ទេសក៍ដែលហូរចេញពីប៉ាកការបស់ព្រះអង្គឥតឈប់ឈរនោះឡើយ។ បច្ចុប្បន្ននេះសហគមន៍បាហៃបានធ្វើអោយមានការរីកចម្រើនអស្ចារ្យ ដែលគេបានពិនិត្យអង្កេតមើលនៅក្នុងសាររបស់យើងដែលបានផ្តល់អោយអ្នកនាបុណ្យរីតវ៉ាន់ចុងក្រោយនេះ¬¬ ជាគន្លងដើមរបស់ពួកវាក្នុងការធ្វើសកម្មភាព ក្នុងការសម្រេចចិត្តនិងការណែនាំរបស់អង្គពិសិដ្ឋអាប់ឌុលបាហា។
នៅខណៈពេលនេះ បើសហគមន៍បាហៃចាប់ផ្តើមចែកចាយនូវកិច្ចការសំខាន់របស់ខ្លួនដែលផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយនូវអំណាចកសាងសង្គមរបស់ជំនឿសាសនាតាមវិធានការដែលកាន់តែធំ ហើយសម្តែងនូវការគោរព រួមគ្នាដល់តួអង្គដែលជាគម្រូសុក្រឹតភាពរបស់ខ្លួននោះ មិនដឹងថាវាល្អសមរម្យប៉ុណ្ណាទេហ្ន៎។ ផ្នែកនៃការប្រឹងប្រែងដែលស្ថិត នៅក្នុងវិសាលភាពនៃផែនការប្រាំបួនឆ្នាំនិងស៊េរីផែនការបច្ចុប្បន្នត្រូវបានគេតម្រង់ឆ្ពោះទៅរកការសម្រេចគោលបំណងដ៏ទូលំទូលាយនេះ។ ចំពោះរឿងនេះ សន្និសីទដែលមានជាង១០,០០០សន្និសីទដែលនឹងត្រូវបានគេធ្វើនៅពាសពេញពិភពលោកដើម្បីបង្ហាញនូវការចាប់ផ្តើមរបស់បរិស័ទដែលប្រកបដោយស្មារតីនេះក៏ត្រូវបានគេផ្តោតការយកចិត្តទុកដាក់ផងដែរ។ គេរំពឹងទុកមុនថាសន្និសីទទាំងនេះ នឹងទទួលស្វាគមន៍នូវចំនួនអ្នកចំណូលរួមដ៏ច្រើនមិនធ្លាប់មានពីមុន ហើយសន្និសីទទាំង នេះ មានបំណងប្រមូលផ្តុំគ្នាមិនមែនត្រឹមតែសាសនិកជនបាហៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងប្រមូលផ្តុំអ្នកដែលមានបំណងប្រាថ្នាល្អដល់មនុស្សជាតិផ្សេងៗទៀតជាច្រើន ក៏ដូចជាអ្នកដែលមានបំណងប្រាថ្នាក្នុងការចែករំលែកជាមួយពួកគេ នូវបំណងប្រាថ្នាដើម្បីជម្រុញអោយមានឯកភាព ហើយនិងធ្វើអោយពិភពលោកល្អប្រសើរឡើង។ ការតាំងចិត្តហើយនិង គោលបំណងរឹងមាំរបស់ពួកគេត្រូវបានគេឆ្លុះបញ្ចាំងនៅក្នុងស្មារតីដែលគេបានបង្កើតឡើងនៅតាមទីកន្លែងជួបជុំ ដែលគេបានបង្កើតឡើងរួចហើយ ហើយនៅទីនោះគឺជាទីកន្លែងដែលអ្នកចំណូលរួមត្រូវបានគេធ្វើអោយមានការពិគ្រោះគ្នាយ៉ាងសកម្មនិងស្វាហាប់ ការពិគ្រោះគ្នានេះគឺជាការពិគ្រោះគ្នាអំពីអ្វីដែលពួកគេបានរួមចំណែកតាមចក្ខុវិស័យរួមគ្នាដែលគេបាន បង្ហាញឱ្យឃើញនៅក្នុងឱកាសដ៏រីករាយនេះ។ យើងទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំមើលផ្លូវយ៉ាងអន្ទះសារនូវអ្វីដែលខែនិងឆ្នាំនៅខាងមុខនេះ នឹងនាំអ្វីខ្លះមកដល់យើង។
តាំងពីយើងបានថ្លែងសារថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ របស់យើងទៅកាន់សន្និបាតអ្នកផ្តល់ឱវាទរួចមក ធម្មសភាជាតិ ហើយនិងក្រុមប្រឹក្សាបាហៃប្រចាំភូមិភាគបាននឹងកំពុងវាយតម្លៃដោយចិត្តស្មោះអំពីលទ្ធភាព សម្រាប់ការពង្រឹងដំណើរការលូតលាស់នៅក្នុងកម្រងដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ អំឡុងពេលផែនការប្រាំបួនឆ្នាំ។ យើងមានអារម្មណ៍ ដឹងថា វានឹងមានប្រយោជន៍ក្នុងការពិនិត្យមើលផែនការនេះដែលជាផែនការលាតត្រដាងជាពីរដំណាក់កាលដែលមានរយៈ ពេលប្រាំបួនឆ្នាំ ហើយធម្មសភាជាតិត្រូវបានគេស្នើសុំអោយធ្វើការពិចារណាគិតអំពីភាពរីកចម្រើនដែលពួកគេរំពឹងថា នឹងឃើញនៅក្នុងសហគមន៍រៀងៗខ្លួននៅរីតវ៉ាន់ឆ្នាំ២០២២ ហើយបន្ទាប់មកនៅរីតវ៉ាន់ឆ្នាំ២០៣១ សម្រាប់គោលបំណងនៃការវាស់ស្ទង់កម្រិតវឌ្ឍនភាពដែលបានធ្វើឡើងតាមពេលវេលា។ ការប្រើចំណុចបែបនេះក៏ត្រូវបានគេធ្វើអោយជាប់ពាក់ព័ន្ធនឹងការវាយតម្លៃព្រំដែនកម្រងផងដែរ ហើយការកែតម្រូវទាំងនេះគឺជាការកែតម្រូវនូវចំនួនសរុបនៃកម្រងនៅក្នុងពិភពលោកបានកើនឡើងមួយភាគបួន ហើយឥឡូវនេះមានចំនួនដល់ទៅ២២,០០០កម្រងហើយ។ ការវិនិច្ឆ័យដែលទទួលបានតាមការព្យាករណ៍នោះ វាត្រូវបានគេប៉ាន់ប្រមាណថានៅចុងបញ្ចប់នៃផែនការ កម្រងដែលមានកម្មវិធីលូតលាស់ដែលជាកម្រិតនៃការអភិវឌ្ឍនោះនឹងមាននៅក្នុងរង្វង់ចំនួន១៤,០០០កម្រងក្នុងចំណោមកម្រងទាំងនេះ។ ពីក្នុងចំណោមពួកវានោះ ចំនួនកន្លែងដែលកម្មវិធីលូតលាស់ខ្លាំងត្រូវបានគេពិចារណានោះ គឺត្រូវបានគេបញ្ចេញឱ្យឃើញដល់ទៅ១១,០០០កម្រង នៅក្នុង រយៈពេលដូចគ្នានេះ។ ហើយនៅក្នុងចំណោមនេះ វាត្រូវបានគេរំពឹងថាចំនួនកម្រងដែលបានដល់បង្គោលឡាក់ទីបីនឹងកើនឡើងលើសពី៥,០០០កម្រងនៅឆ្នាំ២០៣១។ ពិតណាស់ដើម្បីធ្វើអោយមានការរីកចម្រើនបែបនេះនោះ គេនឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងរយៈពេលផែនការទាំងមូល។ ប៉ុន្តែយើងយល់ឃើញថានេះគឺជាបំណងប្រាថ្នាដែលប្រកប ដោយតម្លៃឆ្ពោះទៅរកការខិតខំប្រឹងប្រែង ព្រោះពួកវាតំណាងអោយការវាយតម្លៃប្រកបដោយមហិច្ឆិតា ប៉ុន្តែវាជាការវាយតម្លៃដ៏ធំធេងពីអ្វីដែលអាចទៅដល់បាន។
សូមប្រាប់ទៅចុះ។ គោលបំណងបែបនេះពិតជាមិនអាចសង្ឃឹមបានទេប្រសិនបើស្ថាប័ននិងទីភ្នាក់ងារគ្រប់គ្រងរដ្ឋបាលមិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ បើមិនមានការផ្តល់ឱ្យពួកគេនូវសមត្ថភាពដែលមានកម្រិតខ្ពស់ដែលជាចំណុចសំខាន់ក្នុងការគ្រប់គ្រងកិច្ចការរបស់សហគមន៍ណាមួយដែលសកម្មភាពរបស់វាបានកើនឡើងយ៉ាងលឿន បើមិនមានចំនួន មនុស្សដូចគ្នាលូតលាស់ឡើងជាចំនួនធំទេនោះ។ បំណងប្រាថ្នាចង់បានការលូតលាស់បែបនេះ វាមិនអាចទៅរួចទេបើចំណង់ចង់រៀ¬ន ដើម្បីធ្វើសកម្មភាព ដើម្បីឆ្លុះបញ្ចាំង ដើម្បីចាប់យកចំណេះដឹង ហើយនិងដើម្បីស្រូបយកចំណេះដឹងដែលកើតឡើងនៅកន្លែងផ្សេង មិនត្រូវបានគេដាំបណ្តុះនៅតាមកម្រិតគ្រប់កម្រិតទាំងអស់ អោយបានរីកសាយដល់សហគមន៍ ដែលជាមូលដ្ឋាននោះទេ។ ហើយកិច្ចខិតខំប្រឹងប្រែងដែលបានបង្ហាញដោយការព្យាយាមបែបនេះ វានឹងជួបការលំបាកខ្លាំងណាស់ បើវិធីសាស្រ្តជាប្រព័ន្ធចំពោះការបង្ហាត់បង្រៀននិងការអភិវឌ្ឍធនធានមនុស្សមិនត្រូវបានគេបង្ហាញឱ្យឃើញកាន់តែ ខ្លាំងឡើងនៅក្នុងពិភពបាហៃទេនោះ។ ទាំងអស់នេះគឺសុទ្ធតែជាការនំាមកនូវភាពជឿនលឿននៅក្នុងការយល់ដឹងរបស់សហគមន៍បាហៃ អំពីអត្តសញ្ញាណនិងគោលបំណងផ្ទាល់ខ្លួនរបស់វា។ ការសម្លឹងមើលទៅខាងក្រៅគឺជាការយកចិត្តទុកដាក់មួយក្នុងដំណើរការនៃការកសាងសហគមន៍នោះ ត្រូវបានគេបង្កើតឱ្យមានជាទស្សនៈវប្បធម៌នៅក្នុងកន្លែងជាច្រើន កន្លែងរួចហើយ។ ឥឡូវនេះវាបានរីកដុះដាលនៅក្នុងសហគមន៍កើតឡើងជាចំនួនច្រើន ហើយវាបានកើតមានជាគំនិតដែលមានការទទួលខុសត្រូវពិតប្រាកដសម្រាប់ការរីកចម្រើននៅក្នុងសង្គមដល់ក្រុមមនុស្សកាន់តែធំឡើងៗទាំងផ្នែកស្មារតីនិងសម្ភារៈដែលធ្វើឱ្យសមាជិកភាពរបស់សហគមន៍ខ្លួនឯងកាន់តែល្អប្រសើរឡើង។ កិច្ចខិតខំប្រឹងប្រែងរបស់មិត្តក្នុងការកសាងសហគមន៍ចូលរួមក្នុងសកម្មភាពសង្គម និងរួមចំណែកដល់ការផ្តល់មតិទូទៅដល់សង្គមបានប្រមូលផ្តុំគ្នាឱ្យកើតបានជា បរិស័ទជាសកលតែមួយ ហើយបានចងភ្ជាប់គ្នាដោយគម្រោងរួមគ្នាសម្រាប់សកម្មភាពដែលផ្តោតលើការជួយមនុស្សជាតិ ដើម្បីបង្កើតកិច្ចការរបស់ខ្លួនដែលឈរនៅលើមូលដ្ឋានគ្រឹះនៃគោលការណ៍ស្មារតី។ ខ្លឹមសារនៃការអភិវឌ្ឍដែលយើងបានពិពណ៌នាអំពីការឈានដល់ចំណុចមួយរយឆ្នាំក្រោយពីការសម្ពោធនៃសណ្តាប់ធ្នាប់គ្រប់គ្រងនេះមិនអាចមើលរំលងបានឡើយ។ ពីរទសវត្សរ៍ចុងក្រោយនេះគេបានធ្វើអោយសមត្ថភាពកើនឡើងមិនធម្មតា ហើយសមត្ថភាពនោះគឺជាសមត្ថភាព ដែលអាចធ្វើឱ្យបាហៃពិភពលោកមានសមត្ថភាពក្នុងការពិនិត្យមើលការខំប្រឹងប្រែងរបស់ខ្លួនតាមលក្ខខណ្ឌក្នុងការបញ្ចេញ នូវអំណាចកសាងសង្គមរបស់ជំនឿសាសនា នោះគឺថាយើងបានឃើញភស្តុតាងច្បាស់មិនអាចប្រកែកបានឡើយថាបុព្វ ហេតុសាសនារបស់ព្រះបានចូលដល់ជំនាន់ទីប្រាំមួយនៃយុគសម័យលូតលាស់ហើយ។ រីតវ៉ាន់ចុងក្រោយ យើងបានប្រកាសថាបាតុភូតនៃការរីករាលដាលអំពីការចូលរួមជាចំនួនធំក្នុងសកម្មភាពបាហៃ ត្រូវបានគេដុតឱ្យឆេះដោយការជឿជាក់ ហើយនិងការទទួលបាននូវជំនាញនិងសមត្ថភាពក្នុងការបម្រើសហគមន៍របស់ពួកគេបានប្រាប់ជាសញ្ញាថា ជំនាន់ទីបី នៃផែនការមេរបស់ព្រះបានចាប់ផ្តើមដំណើរការហើយ។ ការផ្តើមនិងការបញ្ចប់នៃផែនការមួយឆ្នាំរបស់វាឥឡូវនេះបានធ្វើជា បណ្តុំនៃការរីកចម្រើនជាប្រវត្តិសាស្រ្ត ហើយការរីកចម្រើននេះបានបង្កើតឡើងដោយក្រុមរបស់មនុស្សដែលមានជំនឿជឿជាក់។ ហើយភារកិច្ចដែលប្រកបដោយឫទ្ធិនៅឯច្រកទ្វារកម្រិតថ្មីនៃអង្គភាពរួមគ្នារបស់អ្នកជំនឿនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកសមត្ថភាពដែលកំពុងបើកចំហយ៉ាងទូលំទូលាយនៅចំពោះមុខវា។
ការសាងសង់ទីសក្ការបូជាប្រចាំទ្វីបចុងក្រោយដែលជាចំណុចសំខាន់នៃសម័យនេះ ត្រូវបានបញ្ចប់នៅគ្រានេះ ហើយងាកទៅបង្កើតគម្រោងការងារស្ថាបនាទីសក្ការបូជានៅតាមថ្នាក់ជាតិនិងតំបន់វិញម្តង។ ភាគច្រើនត្រូវបានគេស្វែងយល់អំពីគោលគំនិតនៃម៉ាស្រ៊ីគុលអាស្កា ហើយនិងការថ្វាយបង្គំនិងបម្រើរួមគ្នាដែលវាតំណាងឱ្យដោយសាសនិកជនបាហៃនៅជុំវិញពិភពលោក។ ក្នុងអំឡុងជំនាន់ទីប្រាំមួយនៃយុគសម័យលូតលាស់នោះ អ្វីដែលគេត្រូវស្វែងយល់បន្ថែមទៀតនោះ គឺអំពីមាគ៌ាដែលនាំមកពីការអភិវឌ្ឍនៅក្នុងសហគមន៍ណាមួយដែលមានជីវិតដែលប្រកបដោយការលះបង់កំពុងតែរីកចម្រើន ហើយនិងការបម្រើដែលវាបណ្តុះគំនិត ទៅនឹងការបង្ហាញឱ្យឃើញពីម៉ាស្រ៊ីគុលអាស្កា។ ហើយការបន្តរឿងនេះ ការពិគ្រោះយោបល់គ្នាកំពុងតែចាប់ផ្តើមជាមួយនឹងធម្មសភាជាតិផ្សេងៗគ្នាដែលយើងនឹងប្រកាសប្រាប់ជាបន្តបន្ទាប់អំពីទីកន្លែងដែលទីសក្ការបូជាបាហៃនឹងត្រូវសាងសង់ឡើងនៅក្នុងឆ្នាំខាងមុខនេះ។
យើងមានសេចក្តីរីករាយនៅពេលដែលយើងមើលឃើញសហគមន៍នៃព្រះនាមដ៏អស្ចារ្យបំផុត ធ្វើដំណើរទៅរកភាព រឹងមាំឡើងៗ ប៉ុន្តែយើងមានអារម្មណ៍ក្តុកក្តួលណាស់ នៅពេលដែលយើងមើលឃើញការតស៊ូនិងស្ថានភាពនិងជម្លោះដែល កើតមាននៅក្នុងពិភពលោកដែលជាការធ្វើអោយមានទុគ៌តភាពនិងការឈឺចាប់គួរឱ្យខ្លាចនេះ ជាពិសេសនៅពេលដែលយើងសង្កេតមើលឃើញឡើងវិញនូវកម្លាំងបំផ្លិចបំផ្លាញ ដែលបានធ្វើឱ្យមានបញ្ហាដល់ការងារអន្តរជាតិនៅពេលដែលយើងបានមើលឃើញពីសេចក្តីរន្ធត់កើតមានមកលើមនុស្ស។ យើងដឹងយ៉ាងច្បាស់ ហើយត្រូវបានគេធានាឡើងវិញថាសាវករបស់ព្រះបាហាអ៊ុលឡាហ៍ត្រូវបានគេសន្យាថានឹងមានការសង្រ្គោះ និងគាំទ្រដល់អ្នកទាំងឡាយណាដែលនៅជុំវិញខ្លួនពួកគេ ខណៈដែលសហគមន៍បាហៃបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀត នៅក្នុងបរិបទផ្សេងៗគ្នាជាច្រើន មិនថាស្ថានភាពរបស់ពួកគេផ្ទាល់មានភាពតានតឹងយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលណាមនុស្សជាតិទាំងមូលចាប់ផ្តើមអនុវត្តន៍កិច្ចការរបស់ខ្លួនដោយឈរលើមូលដ្ឋានគ្រឹះយុត្តិធម៌និងសច្ចធម៌នៅពេលណានោះ ទើបវិបត្តិដែលកើតពីមួយទៅមួយនោះ វានឹងផុតរលត់អស់។ ប្រសិនបើការផ្ទុះឡើងនៃសង្រ្គាមនៅអឺរ៉ុបនាពេលថ្មីៗនេះគឺដើម្បីផ្តល់មេរៀនខ្លះៗសម្រាប់ពេលអនាគតនោះ អញ្ចឹងយើងសូមបួងសួង សូមឱ្យវាបានក្លាយជាការនឹកឃើញជាបន្ទាន់អំពីដំណើរការដែលពិភពលោកត្រូវធ្វើ ប្រសិន បើវានឹងទទួលបាននូវសន្តិភាពពិតប្រាកដនិងយូរអង្វែង។ គោលការណ៍ដែលព្រះបាហាអ៊ុលឡាហ៍ប្រកាសទៅកាន់ព្រះ មហាក្សត្រនិងប្រធានាធិបតីកាលពីសម័យព្រះអង្គនោះ ប្រហែលជាជាប់ពាក់ព័ន្ធនិងចាំបាច់កាន់តែច្រើននាពេលបច្ចុប្បន្ននេះជាងកាលដែលពួកវាត្រូវបានគេកត់ត្រាទុកជាលើកដំបូងដោយប៉ាកការបស់ព្រះអង្គនិងទំនួលខុសត្រូវដ៏ធ្ងន់ ដែលព្រះ អង្គបានមានព្រះតំរិះជាមួយនឹងមេដឹកនាំកាលពីអតីតកាលនិងបច្ចុប្បន្ន។ សម្រាប់សាសនិកជនបាហៃ ការរីកចម្រើនដែលមិនអាចកាត់ថ្លៃបានពីផែនការសំខាន់របស់ព្រះនោះ គឺការនាំមកជាមួយវានូវការលំបាកនិងការច្របូកច្របល់ ប៉ុន្តែទីបំផុត វាជម្រុញឱ្យមនុស្សជាតិឆ្ពោះទៅរកភាពយុត្តិធម៌ សន្តិភាពនិងឯករាជភាព គឺជាបរិបទមួយដែលមាននៅក្នុងផែនការតូចៗ របស់ព្រះដែលអ្នកជំនឿត្រូវអនុវត្តន៍និងលាតត្រដាងជាចាំបាច់។ ស្ថានភាពរបស់សង្គមបច្ចុប្បន្នខុសប្រក្រតីបែបនេះ ធ្វើឱ្យ តម្រូវការសម្រាប់បញ្ចេញនូវអំណាចកម្លាំងសង្គមរបស់ជំនឿសាសនាកាន់តែច្បាស់លាស់ និងត្រូវការជាបន្ទាន់។ រយៈពេល នេះយើងគ្រាន់តែសង្ឃឹមថាការបាត់បង់ស្មារតីនិងការរំខាននេះ នឹងមិនបន្តធ្វើឱ្យពិភពលោកឈឺចាប់ទៀតឡើយ។ ពិត ណាស់ នៅខណៈពេលនេះសូមអ្នកត្រេកអរជាមួយនឹងគ្រប់ការអង្វរករដ៏ស្មោះបំផុតដែលយើងបានអង្វរករសម្រាប់អ្នកទាំងអស់គ្នាដែលជាកូនរបស់ព្រះ សូមអោយព្រះអង្គសង្រ្គោះពួកគេឱ្យបានចាកផុតពីការបាត់បង់ស្មារតីនិងទុក្ខលំបាកដ៏ជូរចត់ ហើយយើងក៏សូមបួងសួងដោយចិត្តស្មោះ ចំពោះការបម្រើដែលអ្នកកំពុងតែធ្វើការទទួលជោគជ័យដែលជាសេចក្តីត្រូវការចាំបាច់ដើម្បីបុព្វហេតុសាសនានៃមហាសន្តិភាព។
នៅក្នុងកម្រងគ្រប់កម្រងដែលជាទីកន្លែងសកម្មភាពរបស់ផែនការកំពុងមានសន្ទុះ ហើយយើងបានមើលឃើញអំពីការអភិវឌ្ឍរបស់សហគមន៍ដែលមានលក្ខណៈដ៏ប្រសើរ ហើយយើងក៏បានពិពណ៌នាអំពីវានៅក្នុងសារថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១រួចហើយ។ នៅពេលណាសង្គមជួបប្រទះភាពតានតឹងបណ្តាលមកពីប្រទេសផ្សេងៗនោះ នៅពេលនោះលក្ខណៈ គុណសម្បត្តិនៃភាពរឹងមាំនិងសនិទានភាព(ភាពសមហេតុផល) របស់សាវកព្រះ (Abhá-Beauty) ត្រូវលេចធ្លោឡើងកាន់ តែខ្លាំង ព្រោះពួកគេប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ស្តង់ដានៃការប្រព្រឹត្តរបស់ពួកគេ ហើយចំពោះក្តីមេត្តា ការកាត់ផ្តាច់ខ្លួន ហើយនិងការអត់ធន់ដែលពួកគេបង្ហាញនោះ នឹងមាននៅក្នុងសកម្មភាពសាមគ្គីភាពរបស់ពួកគេ។ ម្តងហើយម្តងទៀត លក្ខណៈ និងអាកប្បកិរិយាខុសគ្នាដែលបានបង្ហាញដោយអ្នកជំនឿក្នុងដំណាក់កាលនៃការលំបាកខ្លាំងបានជម្រុញឱ្យ មនុស្សងាកទៅកាន់សាសនិកជនបាហៃ ដើម្បីសុំការពន្យល់ ដំបូន្មាននិងការគាំទ្រ ជាពិសេសនៅពេលដែលជីវិតនៃសង្គម មានការរកាំចិត្តដោយគ្រោះមហន្តរាយនិងការរំខានដែលមិនអាចដឹងមុនបាន។ ក្នុងការចែករំលែកនូវការសង្កេតទាំងនេះ យើងចងចាំថាសហគមន៍បាហៃខ្លួនឯងក៏ជួបប្រទះនូវឥទ្ធិពលនៃកម្លាំងនៃការបែកបាក់នៅតាមកន្លែងធ្វើការក្នុងពិភពលោក ផងដែរ។ ជាងនេះទៅទៀតយើងដឹងច្បាស់ថា ការខំប្រឹងប្រែងរបស់មិត្តកាន់តែច្រើនក្នុងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះ នោះ មិនយូរមិនឆាប់ទេ ពួកគេគង់តែជួបប្រទះកម្លាំងប្រឆាំងមកពីផ្នែកផ្សេងៗកាន់តែខ្លាំង។ ពួកគេត្រូវតែពង្រឹងចិត្តគំនិត និងស្មារតីរបស់ពួកគេដើម្បីទប់ទល់នឹងការសាកល្បងដែលប្រាកដជានឹងមកដល់នេះ ក្រែងលោការសាកល្បងនេះនឹងធ្វើ ឱ្យខូចដល់ភាពស្មោះត្រង់និងកិច្ចការខំប្រឹងប្រែងរបស់ពួកគេ។ ប៉ុន្តែអ្នកជំនឿត្រូវដឹងឱ្យច្បាស់ថា បើទោះជាមានព្យុះភ្លៀង នៅខាងមុខក៏ដោយក៏នាវានៃបុព្វហេតុសាសនានឹងសង្រ្គោះពួកគេទាំងអស់គ្នាបានទាន់ហេតុការណ៍ជានិច្ច។ ដំណាក់កាល នៃការធ្វើដំណើរជាបន្តបន្ទាប់របស់វាបានដឹងពីសញ្ញាធាតុអាកាសនិងរលក។ ឥឡូវនេះវាគឺជាបំណងសម្រាប់ជើងមេឃថ្មី។ អំណះអំណាងរបស់ព្រះដែលប្រកបដោយឫទ្ធិគឺជាខ្យល់កន្រ្ទាក់ដែលបំពេញកប៉ាល់របស់វា ហើយជម្រុញវាឆ្ពោះទៅរកគោលដៅរបស់វា។ ហើយកិច្ចព្រមព្រៀងគឺជាផ្កាយដ៏ធំរបស់វា ដោយវារក្សាទុកនូវវត្ថុដ៏ពិសិដ្ឋដែលឋិតនៅលើទិសដៅពិត ប្រាកដនិងជាក់លាក់របស់វា។ សូមឱ្យពួកពលបរិវារនៃឋានសួគ៌ប្រទានពរដល់អ្នកដែលបើកនាវានេះចុះ។
ធម្មសភាយុត្តិធម៌សកល
ទាញយកឯកសារ
0 Comments