សាររីដវ៉ាន់២០២៤

May 11, 2025 | 0 comments

ធម្មសភាយុត្តិធម៌សកល

សាររីដវ៉ាន់២០២៤

ផ្ញើជូនមិត្តបាហៃទាំងឡាយក្នុងពិភពលោក

មិត្តទាំងឡាយជាទីស្រឡាញ់!
កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យពីរឆ្នាំក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យប្រាំបួនឆ្នាំ បានឆ្ពោះទៅមុខ យ៉ាងលឿន។ មិត្តទាំងឡាយរបស់ព្រះបានចាប់យកគោលដៅនានារបស់វាយ៉ាងម៉ឺងម៉ាត់ទុកក្នុងបេះដូង។ បាហៃទូទាំងពិភពលោកគឺមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលត្រូវការ ដើម្បីពង្រីកដំណើរការស្ថាបនាសហគមន៍ បន្ថែមទៀតនិងមានឥទ្ធិពលលើការផ្លាស់ប្តូរសង្គមយ៉ាងជ្រៅ។ ប៉ុន្តែរាល់ថ្ងៃដែលកន្លងផុតទៅ យើងឃើញផងដែរពីស្ថានភាពពិភពលោកកាន់តែអស់សង្ឃឹមខ្លាំងឡើងៗ ការបែងចែករបស់វាកាន់តែធ្ងន់ធ្ងរទៅៗ។ ភាពតានតឹងកើតឡើងនៅក្នុងសង្គមជាច្រើនហើយរវាងប្រជាជាតិទាំងឡាយធ្វើឱ្យប៉ះពាល់ប្រជាជននិងទីកន្លែងនានាក្នុងមធ្យោបាយជាច្រើនអនេក។

នេះទាមទារនូវការឆ្លើយតបមួយពីគ្រប់វិញ្ញាណក្ខន្ធដែលមានមនសិការ។ យើងទាំងអស់គ្នាក៏ដឹងផងដែរថាសហគមន៍នៃព្រះនាមដ៏អស្ចារ្យរបស់ព្រះ មិនអាចរំពឹងថាមិនរងផលប៉ះពាល់ដោយការទង្គិចយ៉ាងខ្លាំងរបស់សង្គមនោះឡើយ។ ទោះជាយ៉ាងណាក្តី វាត្រូវបានប៉ះពាល់ដោយការទង្គិចយ៉ាងខ្លាំងទាំងនេះ វាមិនត្រូវបានធ្វើច្រឡំដោយពួកវានោះឡើយ។វាត្រូវបានធ្វើឱ្យក្រៀមក្រំស្រងូតស្រងាត់ដោយភាពឈឺចាប់របស់មនុស្សជាតិ ប៉ុន្តែមិនស្លន់ស្លោរដោយសារពួកវានោះទេ។ការយកចិត្តទុកដាក់អស់ពីដួងចិត្ត ត្រូវធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដើម្បីស្ថាបនាសហគមន៍ទាំងឡាយ ដោយផ្តល់ក្តីសង្ឃឹមជំនួសឱ្យការអស់សង្ឍឹម ផ្តល់នូវសាមគ្គីភាពជំនួសឱ្យជម្លោះ។

លោកស៊ូហ្គីអែហ្វិនឌីបានពណ៌នាយ៉ាងច្បាស់ពីរបៀបដំណើរការមួយនៃ“ការខ្សោះជីវជាតិជាបន្តបន្ទាប់ក្នុងកិច្ចការនានារបស់មនុស្សជាតិ” ដែលកំពុងកើតឡើងស្របជាមួយនឹងដំណើរមួយផ្សេងទៀត ដំណើរការនៃសមាហរណកម្ម តាមរយៈ “នាវារបស់ព្រះនៃការសង្គ្រោះមនុស្ស” “ទីជំរកដ៏ខ្ពង់ខ្ពស់បំផុត” របស់សង្គមត្រូវបានកំពុងស្ថាបនា។ យើងមានបិតិសោមនស្សដែលឃើញអ្នកប្រតិបត្តិដ៏ពិតប្រាកដទាំងឡាយនៃសន្តិភាពបានកាន់កាប់ជាមួយនឹងការស្ថាបនាឋានសួគ៌នេះគ្រប់ប្រទេសនិងតំបន់។ យើងឃើញវានៅក្នុងការពិពណ៌នានៃបេះដូងមួយត្រូវបានបង្កាត់ភ្លើងជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ គ្រួសារមួយរៀបចំផ្ទះសម្បែងដើម្បីស្វាគមន៍មិត្តថ្មីទាំងឡាយ អ្នកសហការនានាយកការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ដើម្បីដោះស្រាយបញ្ហាសង្គមមួយសហគមន៍មួយពង្រឹងវប្បធម៌នៃការគាំទ្រគ្នាទៅវិញទៅមក តំបន់ជិតខាងឬភូមិមួយរៀនសូត្រដើម្បីផ្តួចផ្តើមនិងទ្រទ្រង់សកម្មភាពដែលចាំបាច់ សម្រាប់វឌ្ឍនភាពផ្នែកសម្ភារនិងស្មារតីផ្ទាល់របស់វា តំបន់មួយបានទទួលសព្ទសារធុការពរជាមួយនឹងការលេច ឡើងនូវធម្មសភាចិត្តកៈថ្មីមួយ។
វិធីសាស្រ្តនិងឧបករណ៍ទាំងឡាយនៃគម្រោងរបស់ព្រះអនុញ្ញាតឱ្យគ្រប់វិញ្ញាណក្ខន្ធ ដើម្បីរួមចំណែកចែក រំលែកពីអ្វីដែលមនុស្សជាតិត្រូវការក្នុងយុគសម័យនេះ។ក្រៅពីការផ្តល់នូវការសង្គ្រោះបណ្តោះអាសន្ន សម្រាប់ជម្ងឺទាំងឡាយនៃពេលនេះ ការប្រតិបត្តិនៃគម្រោងរបស់ព្រះគឺជាមធ្យោបាយរយៈពេលយូរអង្វែង ដំណើរការស្ថាបនា ការលាតត្រដាងលើជំនាន់ទាំងពួងគឺកំពុងមានចលនានៅក្នុងគ្រប់សង្គម។ ទាំងអស់នេះចង្អុលទៅរកការសន្និដ្ឋាន បន្ទាន់ដែលមិនអាចគេចផុត៖ ត្រូវតែមាននិរន្តរភាព ការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនអ្នកទាំងនោះដែលប្តេជ្ញាលះបង់ពេលវេលារបស់ពួកគេ កម្លាំងពលំរបស់ពួកគេ ការផ្តោតអារម្មណ៍របស់ពួកគេចំពោះភាពជោគជ័យនៃការងារនេះ។

ប៉ុន្តែចំពោះគោលការណ៍ភាពតែមួយនៃមនុស្សជាតិរបស់ព្រះបាហាអ៊ុលឡាហ៍ តើពិភពលោកអាចស្វែងរកទស្សនវិស័យដ៏ទូលំទូលាយដើម្បីរួបរួមធាតុទាំងឡាយផ្សេងគ្នាទាំងអស់របស់វានៅឯណាទៀត? ដោយការបកប្រែទស្សនវិស័យនោះទៅជាលំដាប់មួយដែលផ្អែកលើសាមគ្គីភាពនៃភាពផ្សេងគ្នា តើពិភពលោកអាចព្យាបាលការបែកបាក់ផ្នែកសង្គមដែលបែងចែកវាតាមរបៀបណាផ្សេងទៀត? តើនរណាផ្សេងទៀតអាចក្លាយជាអ្នកបង្កបង្កើតឱ្យមានសកម្មភាពឡើងតាមរយៈមនុស្សក្នុងពិភពលោក អាចរកឃើញផ្លូវជីវិតថ្មីដែលជាមាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង? អ៊ីចឹងចូរពង្រីកដល់មនុស្សគ្រប់គ្នានូវក្នុងដៃនៃមិត្តភាព នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃការបម្រើរួមគ្នា នៃការរៀនសូត្ររួមគ្នា និងរីកចម្រើនរួមគ្នាតែមួយ។

យើងបានយល់ដឹងយ៉ាងច្រើនពីភាពរស់រវើកនិងភាពរឹងមាំ ដែលត្រូវបានបង្កើតឡើងក្នុងសង្គមណាមួយដោយយុវ័យរបស់វាដែលត្រូវបានដាស់ឱ្យភ្ញាក់ឡើងចំពោះទស្សនវិស័យរបស់ព្រះបាហាអ៊ុលឡាហ៍ ហើយក្លាយជាតួឯកទាំងឡាយនៃគម្រោងរបស់ព្រះ។ ដូចនេះជាមួយនឹងសេចក្តីសប្បុរសដ៏ធំធេង សេចក្តីក្លៀវក្លា និងការពឹងលើព្រះ ត្រូវតែយុវជនបាហៃដោះស្រាយចំពោះមិត្តភក្តិរបស់ពួកគេហើយនាំពួកគេទៅក្នុងកិច្ចការនេះ! អ្នកទាំងអស់គ្នាត្រូវតែរុលឆ្ពោះទៅមុខ ប៉ុន្តែយុវជនត្រូវតែហោះហើរឡើងឱ្យខ្ពស់។

ភាពបន្ទាន់នៃពេលវេលាបច្ចុប្បន្នមិនត្រូវរារាំងបិទបាំងសុភមង្គលពិសេស ដែលចេញមកពីការបម្រើនោះទេ។ការអំពាវនាវដើម្បីបម្រើគឺជាការលើកកម្ពស់និងការក្រសោបយកការកោះហៅទាំងឡាយ។វាទាក់ទាញគ្រប់វិញ្ញាណក្ខន្ខដែលស្មោះសរ សូម្បីអ្នកទាំងនោះដែលមានបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការខ្វល់ខ្វាយ និងកាតព្វកិច្ចទាំង ពួងក្តី។ សម្រាប់គ្រប់មធ្យោបាយទាំងអស់ដែលក្នុងនោះវិញ្ញាណក្ខន្ធដ៏ស្មោះសរគឺត្រូវបានកាន់កាប់ អាចត្រូវបាន រកឃើញការលះបង់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ពេញមួយជីវិតចំពោះសុខុមាលភាពរបស់អ្នកដទៃ។ លក្ខណៈគុណសម្បត្តិទាំងឡាយនេះផ្តល់នូវភាពស៊ីសង្វាក់គ្នាដល់ជីវិតនៃការអំពាវនាវជាច្រើន។ហើយពេលវេលាដ៏មានអត្ថន័យខ្លឹមសារក្នុងចំណោមពេលវេលាទាំងអស់នៃបេះដូងណាមួយដែលបានអុជបំភ្លឺ គឺអ្នកនោះត្រូវបានចំណាយពេលវេលាជាមួយនឹងបងប្អូនប្រុសស្រីទាំងឡាយផ្នែកស្មារតី ដែលមានទំនោរទៅរក សង្គមដែលត្រូវការធ្វើឱ្យប្រសើរឡើងផ្នែកស្មារតី។

នៅឯចេតិយដ៏ពិសិដ្ឋទាំងឡាយរបស់ព្រះ យើងសូមដឹងគុណដល់ព្រះបាហាអ៊ុលឡាហ៍ពេញបេះដូងសម្រាប់ការលើកតម្កើងអ្នកនិងការហ្វឹកហ្វឺនអ្នកតាមមាគ៌ារបស់ទ្រង់ ហើយយើងសូមអង្វរករទ្រង់សូមផ្តល់សព្ទសាធុការពររបស់ទ្រង់ដល់អ្នកថែមទៀតផង។

ធម្មសភាយុត្តិធម៌សកល

ទាញយកឯកសារ

 

 

 

 

 

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *