សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
អង្គពិសិដ្ឋអាប់ឌុលបាហាជា: មជ្ឈមណ្ឌលនៃកិច្ចព្រមព្រៀង

 នៅថ្ងៃទី២៩  ខែវិឆ្ឆិកា ១៩២១ មនុស្សចំនួនមួយម៉ឺននាក់ ដែលមានជំនឿខុសគ្នាដូចជាអ្នកកាន់សាសនា ជី្វហ្វ

គ្រឹស្ត ហើយនិងអ្នកកាន់សាសនាអ៊ីស្លាមព្រមទាំង មកពីគ្រប់ ជំនឿសាសនា និង  និកាយ ជាច្រើនបានប្រមូលផ្តុំ

គ្នានៅលើភ្នំ កាម៉ែល នៅក្នុងទឹកដីស័ក្តិសិទ្ធ ដើម្បីកាន់ទុក្ខបុគ្គលដ៏គំរូឥតខ្ចោះ      ដែលបានសោយទីវង្គត    ដែល

ត្រូវបានគេលើកសរសើរថាជានិស្សារណានៃ " គុណធម៌និងគតិបណ្ឌិត  ចំណេះដឹងនិងភាពសប្បុរសធម៌"។  នៅ

ក្នុងឱកាសនោះ   អង្គពិសិដ្ឋអាប់ឌុលបាហា ជាព្រះរាជបុត្រារបស់ ព្រះបាហាអ៊ុលឡាហ៍ហើយត្រូវបានគេជ្រើស

ជាអ្នកស្នងតំណែងនោះ គឺត្រូវបានពិពណ៌នាដោយ អ្នកដឹកនាំជនជាតិជ្វីហ្វម្នាក់ថាជា " គំរូជីវិតនៃការលះបង់ខ្លួន"

ហើយបានបកស្រាយដោយវាគ្មិននៃសាសនាគ្រឹស្គម្នាក់ថាជា:មនុស្សម្នាក់ដែលនាំមនុស្សជាតិទៅរក  "មាគ៌ានៃ

សច្ចធម៌"  ហើយ   អ្នកដឹកនាំមូស្លីមដែលមានឋានៈធំដុំម្នាក់បានពណ៌នាថាជា "សសរទ្រូងនៃសន្តិភាព"  ហើយ

ជាគំរូឥតខ្ចោះនៃ      "ភាពរុងរឿង និងភាពល្បីល្បាញ"។  តាមរយៈអ្នកសង្កេតណ៍ការនៅបស្ចិមប្រទេសពិធីបុណ្យ

បញ្ចុះសពរបស់ទ្រង់ បាននាំមកនៅហ្វូងមនុស្សដ៏ច្រើនដែលបង្ហាញនូវភាព "សោកស្តាយសំរាប់ការសោយទីវង្គត

របស់ទ្រង់"     ប៉ុន្តែពួកគេត្រេកអរផងដែរចំពោះឆាកជីវិតរបស់ទ្រង់។

អង្គពិសិដ្ឋអាប់ឌុលបាហា ត្រូវបានគេស្គាល់ទាំងបស្ចឹមប្រទេសនិងអាស៊ីបូព៌ាថាជា អ្នកនាំសារនៃសន្តិភាពម្នាក់

ជាអ្នកគាំទ្រនៃយុត្តិធម៌ ហើយជាអ្នកដឹកនាំគាំទ្រនៃជំនឿថ្មីមួយ។    អង្គពិសិដ្ឋអាប់ឌុលបាហាធ្វើដំណើរទៅ

អាមេរិចខាងជើងនិងអ៊ឺរ៉ុប ដែលធ្វើឲ្យមានការប្រែប្រួលប្រវត្តិសាស្ត្រ តាមរយ:ព្រះរាជបន្ទូល និង គំរូរបស់ទ្រង់

ហើយព្រះអង្គបានប្រកាសនូវសារសំខាន់នៃគោលការណ៍នៃសាសនារបស់ព្រះបិតារបសើទ្រង់ប្រកបដោយភាព

ទាក់ទាញ។   ទ្រង់ពោលអះអាងថា "សេចក្តីស្រឡាញ់គឺជាច្បាប់ដ៏សំខាន់អស្ចារ្យបំផុត" នោះគឺជាមូលដ្ឋានគ្រឹះនៃ

 " អារ្យធម៌ពិត" ហើយជា"សេចក្តីត្រូវការដ៏សំខាន់និងចាំបាច់របស់មនុស្សជាតិនោះគឺសហប្រត្តិបតិការនិង

បដិភាព(ការធ្វើសម្បទានទៅវិញទៅមក)"នៅក្នុងចំនោមមនុស្សទាំងឡាយ និង ចំពោះគ្រប់វិញ្ញាណក្ខន្ធដែលបាន

ឆ្លងកាត់មាគ៌ារបស់ទ្រង់។

 

អ្នកធ្វើវិចារណកថាជនជាតិអាមេរិចម្នាក់បានសរសេរថា៖

ទ្រង់បានជួបចំនួនមនុស្សដ៏ច្រើន    ហើយនិងអ្នកស្តាប់ដែលមានការស្រឡាញ់ទ្រង់ដែលរង់ចាំស្វាគមន៍ទ្រង់

ផ្ទាល់ខ្លួនហើយនិងដើម្បីទទួលនូវសារប្រកបដោយស្មារតីនិងក្តីស្រឡាញ់របស់ទ្រង់។       វាពិតណាស់ពាក្យ

សម្តីដែលទ្រង់បានមានបន្ទូលគឺមានរឿងរ៉ាវជាច្រើនដែលមិនអាចពិពណ៌នាបាននៅក្នុងពាក្យសម្តីផ្ទាល់ខ្លួនរបស់

ទ្រង់   ដែលបញ្ជាក់យ៉ាងស៊ីជំរៅទៅកាន់អ្នកគ្រប់គ្នាដែលចូលមកនៅក្នុងព្រះវត្តមានរបស់ទ្រង់។ ឈ្នួតមានរាង

មូលនៅពីលើព្រះកេស  ពុកចង្កាសមជាព្រឹទ្ធាចារ្យ  កែវភ្នែកទាំងគូរហាក់បីដូចបានសំលឹងឃើញរឿងរ៉ាវពីអតីត

និងប្រកបដោយបញ្ញាញាណ   សំលេងដ៏ស្រទន់យ៉ាងច្បាស់គួរឲ្យចង់ស្តាប់  ភាពដាក់ខ្លួនមិនលាក់ពុត និងភាព

មិនធ្លាប់បរាជ័យចំពោះក្តីស្រឡាញ់...      បញ្ញាញាណប្រកបដោយអំណាចបានរួមគ្នាជាមួយភាពភាពស្លូតបូត

ទន់ភ្លន់ដែលបានផ្តល់ឲ្យទ្រង់ពេញមួយជីវិត ដែលកម្ររកបាននៃការធ្វើឲ្យខ្លាំងក្លាផ្នែកខាងស្មារតី។

ទោះបីថាបុគ្គលិកលក្ខណ:របស់ទ្រង់មានភាពទាក់ទាញយ៉ាងក៏ដោយឬក៏ការស្វែងយល់ប្រកបបញ្ញាញាណរបស់

ទ្រង់ចំពោះស្ថានភាពរបស់មនុស្សក៏ដោយ       លក្ខណ:នេះក៏មិនអាចពិពណ៌នាពីឋាន:ភាពដ៏ពិសេសរបស់អង្គ

ពិសិដ្ឋអាប់ឌុលបាហាក្នុងប្រវត្តិសាសនាបានទេ។

ក្នុងបន្ទូលទាំងឡាយរបស់ព្រះបាហាអ៊ុលឡាហ៍ទ្រង់បានមានព្រះបន្ទូលចំពោះអង្គពិសិដ្ឋអាប់ឌុលបាហាថា :

 “សេចក្តីទុកចិត្តរបស់ព្រះ”  ជា “ទីជម្រករបស់មនុស្សជាតិទាំងឡាយ”   ជា     “ពរជ័យដ៏អស្ចារ្យបំផុត”   ហើយ

ជា “អច្ឆរិយបុរាណដែលមិនអាចស្វែងយល់បានរបស់ព្រះ”។       សំណេរបាហៃបញ្ជាក់បន្ថែមថា “បុគ្គលភាព

របស់អង្គពិសិដ្ឋអាប់ឌុលបាហាគឺមានលក្ខណ:ជាមនុស្សដែលមិនអាចប្រៀបធៀបបានឡើយ          ហើយចំណេះ

ដឹងរបស់ទ្រង់គឺផុតនិស្ស័យរបស់មនុស្សមិនអាចយល់បាន         និងគំរូដ៏ល្អឥតខ្ចោះផងនោះបានរួមបញ្ចូលគ្នា

ប្រកបដោយសេចក្តីសុខដុមរមនា”។

 

រឿងអំពីអ្នកស្នងនៃសាសនាគឺមានភាពសំខាន់និងចាំបាច់បំផុតគ្រប់ជំនឿសាសនា។   ភាពបរាជ័យនៃដំណោះ

ស្រាយរឿងនេះគឺចៀសមិនផុតពីភាពគ្រោកគ្រាតនិងភាពបែងចែកគ្នា។  ជាឧទាហរណ៍   ព្រះយេស៊ូនៃសាសនា

គ្រឹស្គ      និង ព្រះម៉ូហាម៉ាត់ នៃសាសនាអ៊ីស្លាមមិនបានតែងតាំងអ្នកបន្តវេនបានច្បាស់លាស់នោះបានធ្វើឲ្យកើត

មាននិកាយផ្សេងគ្នារហូតដល់បង្កជំលោះនឹងគ្នាថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះបាហាអ៊ុលឡាហ៍

បានការពារកុំឲ្យមានការបែកបាក់ហើយបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមិនអាចរង្គោះរង្គើនៅពេលណាមួយ

ឡើយ  តាមរយ:មរត៌សាសន៍ដែលបានចែងក្នុងសៀវភៅដែលមានចំណងជើងថា:

“សៀវភៅនៃកិច្ចព្រមព្រៀងរបស់តថាគត”។        ទ្រង់បានសរសេរថា:     “នៅពេលមហាសមុទ្រនៃវត្តមានរបស់

តថាគតថយចុះហើយគម្ពីរនៃការត្រាស់ដឹងរបស់តថាគតត្រូវបានបញ្ចប់ ចូរងាកមុខរបស់អ្នកទៅកាន់អង្គពិសិដ្ឋ

អាប់ឌុលបាហាដែលព្រះបានកំណត់ទុកជាស្រេច           ដែលបានបែកចេញមកពីខ្សែលោហិតរបស់ព្រះសា

ស្តា”។ គោលដៅនៃកំពាព្យដ៏ស័ក្តិសិទ្ធិគឺគ្មាននរណាម្នាក់ក្រៅពី អង្គពិសិដ្ឋអាប់ឌុលបាហាដែលជាមែកធាង

ប្រកបដោយអំណាច។

 

ការតែងតាំងអង្គពិសិដ្ឋអាប់ឌុលបាហាដោយព្រះបាហាអ៊ុលឡាហ៍ជាអ្នកស្នងរបស់ទ្រង់ គឺជាវិធីពង្រាយក្លិន

ក្រអូបនៃសារប្រកបដោយសេចក្តីសង្ឃឹមរបស់ទ្រង់និងសន្តិភាពសកលគ្រប់ទិសទីនៃសកលលោក   ហើយដើម្បី

ស្ថាបនាសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍។ ព្រះបាហាអ៊ុលឡាហ៍បានចង្អុលបញ្ជាក់អង្គពិសិដ្ឋអាប់

ឌុលបាហាថា:“ភាពរុងរឿងរបស់ព្រះនឹងនៅជាមួយអង្គពិសិដ្ឋអាប់ឌុលបាហាព្រមទាំងអ្នកទាំងឡាយណា   ដែល

បម្រើអង្គពិសិដ្ឋអាប់ឌុលបាហាហើយនឹងអ្នកដែលនៅជុំវិញទ្រង់  គួរឲ្យសោកស្តាយណាស់ចំពោះអ្នកដែលមិន

គោរព       និងអ្នកដែលប្រឆាំងអង្គពិសិដ្ឋអាប់ឌុលបាហាវាគឺប្រសើរណាស់     ប្រសិនបើអ្នកមានស្វាមីភក្តិចំពោះ

ទ្រង់គឺអង្គពិសិដ្ឋអាប់ឌុលបាហា”  ។ តាមពិតនិយាយជាសង្ខេបអង្គពិសិដ្ឋអាប់ឌុលបាហាគឺជាមជ្ឈមណ្ឌលនៃ

កិច្ចព្រមព្រៀងរបស់ព្រះបាហាអ៊ុលឡាហ៍--វាគឺជាវិធីដ៏ប្រពៃដើម្បីធានាឲ្យបាននូវភាពសាមគ្គីនៃសហគមន៍បាហៃ

ហើយនិងរក្សានូវភាពត្រឹមត្រូវឥតខ្ចោះនៃការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍។

 

នៅពេលការផ្តល់សិទ្ធិជាអ្នកបកប្រែនៃការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍អង្គពិសិដ្ឋអាប់ឌុលបាហា

បានក្លាយជា“ព្រះឱស្ឋរស់នៃព្រះគម្ពីរហើយបានក្លាយជាអ្នកបកស្រាយនូវព្រះបន្ទូល”។អំណាចប្រកបដោយ

ប្រឌិតញាណដ៏អស្ចារ្យនៃការត្រាស់ដឹងរបស់ព្រះបាហាអ៊ុលឡាហ៍មិនអាចបញ្ជូនដល់មនុស្សជាតិបានទេ       បើ

គ្មានអង្គពិសិដ្ឋអាប់ឌុលបាហានោះហើយមនុស្សជាតិក៏មិនអាចយល់នូវអំណាចនៃព្រះបន្ទូលនោះបានដែរ។

ទ្រង់បានស្រាយបំភ្លឺការបង្ហាត់បង្រៀននៃជំនឿសាសនារបស់បិតាទ្រង់          បានពង្រីកលទ្ធិសាសនារបស់វា

ព្រមទាំងបានពន្យល់រៀបរាប់នូវលក្ខណ:ពិសេសនៃមជ្ឈមណ្ឌលនៃស្ថាប័នគ្រប់គ្រងរបស់វា។  ទ្រង់គឺជា

មគ្គុទេសក៍និងជាស្ថាបនិកដ៏ឆ្នើមនៃការពង្រីកសហគមន៍បាហៃបានយ៉ាងឆាប់រហ័ស។   លើសពីនេះទៅទៀត

ព្រះបាហាអ៊ុលឡាហ៍បានដាក់ងារអង្គពិសិដ្ឋអាប់ឌុលបាហាជា “គំរូដ៏ល្អឥតខ្ចោះប្រកបដោយគុណធម៌នៃ

អាកប្បកិរិយាផ្ទាល់ខ្លួននិងអាកប្បកិរិយាក្នុងសង្គម    ហើយមនុស្សជាតិមានមនុស្សដ៏គំរូដើម្បីអនុវត្តតាម ”។

ពីព្រោះតែជាគំរូល្អឥតខ្ចោះនៃការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍   និងជាគ្រឹះដ៏រឹងមាំនៃកិច្ចព្រមព្រៀង

របស់ទ្រង់ហើយ អង្គពិសិដ្ឋអាប់ឌុលបាហាបានក្លាយជា     “យន្តការអមត:សម្រាប់ការអនុវត្តព្រះបន្ទូលដើម្បី

ស្ថាបនាអរិធម៌ថ្មីមួយឲ្យកើតមានឡើង”។

 

បើក្រលេកមើលទៅអតីតកាលគឺវាច្បាស់ណាស់ថា ព្រះបាហាអ៊ុលឡាហ៍បានរៀបចំ អង្គពិសិដ្ឋអាប់ឌុលបាហា

ជាអ្នកស្នងរបស់ទ្រង់។ អង្គពិសិដ្ឋអាប់ឌុលបាហាបានប្រសូត្រនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ១៨៤៤ គឺចំថ្ងៃដែល

ព្រះបបបានប្រកាសនៃការចាប់ផ្តើមជុំសាសនាថ្មីក្នុងប្រវត្តិសាស្ត្រ។ កាលពីកុមារភាពទ្រង់បានរងទុក្ខឈឺ

ចាប់ខ្លោចផ្សារជាមួយនឹងបិតាទ្រង់ក្នុងអំឡុងពេលការធ្វើទុកបុកម្នេញដល់សាសនិកបាប៊ី។ អង្គពិសិដ្ឋអាប់ឌុល

បាហាអាយុ៨ ព្រះវស្សានៅពេលព្រះបាហាអ៊ុលឡាហ៍ត្រូវបានគេចាប់ដាក់ពន្ធនាគារជាដំបូងនោះ   តួនាទីរបស់

ទ្រង់ជាអ្នកគាំទ្រ និង     ជាអ្នក ការពារសាសនាបាប៊ី។   ទ្រង់បានអមដំណើព្រះបាហាអ៊ុលឡាហ៍តាមការនិរទេស

ដ៏វែងឆ្ងាយរបស់ព្រះបិតាទ្រង់     ពីប្រទេសភៀសៀទៅកាន់រាជធានីអាណាចក្រអូតូម៉ាន់ហើយទីបំផុតទៅប៉ាលេ

ស្ទីន។   នៅពេលទ្រង់ធំដឹងក្តីអង្គពិសិដ្ឋអាប់ឌុលបាហាបានក្លាយជាអ្នកហែរហមដ៏ជិតស្និទ្ធរបស់បិតាទ្រង់ហើយ

បានតែងតាំងជាអ្នកស្នង ជាអ្នកការពារ  ជាអ្នកតំណាង នៃអ្នកដឹកនាំ របស់បិតាទ្រង់ចំពោះមេដឹកនាំនយោបាយ

និង សាសនាសម្រាប់យុគសម័យនេះ។ ការបង្ហាញនូវភាពជាអ្នកដឹកនាំ  ចំណេះដឹងនិង ការបម្រើរបស់អង្គពិសិដ្ឋ

អាប់ឌុលបាហាបាននាំមកនូវកិត្យានុភាពដ៏អស្ចារ្យសម្រាប់សហគមន៍បាហៃដែលបានគេនិរទេសនេះ។ អង្គ

ពិសិដ្ឋអាប់ឌុលបាហាបានសន្មតថាតូនាទីរបស់ទ្រង់ជាប្រមុខដឹកនាំសាសនាបាហៃតាមព្រះបាហាអ៊ុលឡាហ៍

ដែលបានបរិនិព្វានកាលពី ខែ ឧសភា ឆ្នាំ ១៨៩២។

 

អង្គពិសិដ្ឋអាប់ឌុលបាហាបានត្រូវគេដាក់ពន្ធនាគារព្រមទាំងទទួលរងទុក្ខអស់រយ:ពេលជាង៤ទសវត្ស   នៅឆ្នាំ

១៩១១ទ្រង់បានធ្វើដំណើរទៅបស្ចឹមប្រទេសបានបង្ហាញនូវបញ្ញាតិរបស់ព្រះបាហាអ៊ុលឡាហ៍   ប្រកបដោយភាព

ងាយយល់ស្តាប់និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតដល់អ្នកមានឋាន:ខ្ពស់និងទាបនៃការបង្កើត

សង្គមឡើងវិញប្រកបដោយស្មារតី និង សីលធម៌។ នេះជា“ការដង្ហោយហៅរបស់ព្រះ” អង្គពិសិដ្ឋអាប់ឌុលបាហា

 បានថ្លែងថា:

“ចូរដកដង្ហើមនូវជីវិតថ្មីចូលទៅក្នុងរាងកាយមនុស្សជាតិ ហើយចូរបញ្ចូលនូវស្មារតីថ្មីទៅក្នុងមាបនកម្មទាំងមូល។

វាគឺសម្រាប់ហេតុផលនេះថា ពិភពលោកបានរំកិលទៅមុខចូលទៅក្នុងជម្រៅរបស់វា ហើយបេះដូងនិងមនសិការ

របស់មនុស្សត្រូវបានគេដាស់ឲ្យភ្ញាក់ឡើងហើយ។ មិនយូរទេភស្តុតាងនៃការកែប្រែជាថ្មីនេះនឹងត្រូវបានគេ

បង្ហាញឲ្យឃើញយ៉ាងជាក់ស្បាន់មិនអាចប្រកែកបាន នាពេលខាងមុខ”។

 

នៅក្នុងចំណោមនៃពាក្យពិតដ៏មានសារសំខាន់ដែលអង្គពិសិដ្ឋអាប់ឌុលបាហាហ៍បានប្រកាសដោយឥតឈប់

ឈរទៅចំពោះអ្នកផ្តើមគំនិតជាច្រើនព្រមទាំងចំពោះក្រុមនិងហ្វូងមនុស្សជាច្រើនរាប់មិនអស់:  “ការស្វែងរក

សច្ចធម៌ដោយខ្លួនឯង   (ការមិនពាក់ព័ន្ធនឹងអបិយជំនឿឬជំនឿបរមបុរាណមិនសមហេតុផល)    ភាពតែមួយនៃ

មនុស្សជាតិ  (គោលការណ៍ដ៏ចម្បងបំផុតហើយនិងជាគោលការណ៍គ្រឹះនៃលទ្ធិសាសនាបាហៃ)   ភាពសាមគ្គី

ដ៏រឹងមាំនៃគ្រប់សាសនាទាំងអស់    ការកាត់ផ្តាច់នូវការប្រកាន់គ្រប់យ៉ាង (ការប្រកាន់សាសនា ពូជសាសន៍ វណ្ណ:

ពណ៌សំបុរ សញ្ញាតិជាដើម )      ការដើរទន្ទឹមគ្នារវាងសាសនានិងវិទ្យាសាស្ត្រ     ភាពស្មើគ្នារវាងបុរសនិងស្រ្តី

(ស្លាបទាំងពីរនៃបក្សីរបស់មនុស្សជាតិអាចហោះហើរបានយ៉ាងស្រួលនិងដល់គោលដៅ)  គ្រប់គ្នាត្រូវបានទទួល

ការអប់រំជាដាច់ខាត    ត្រូវមានភាសាជំនួយជាសកល  លុបបំបាត់ចោលនូវភាពមាននិងភាពក្រីក្រដែលជ្រុល

ហួសហេតុ    ត្រូវមានតុលាការអន្តរជាតិ   ការធ្វើឲ្យការងារមានតម្លៃខ្ពង់ខ្ពស់ (នៅពេលគេអនុវត្តដោយស្មារតីនៃ

ការបម្រើ វា គឺដូចជាការគោរពបូជាដូច្នោះដែរ )    ការលើកតម្កើងយុត្តិធម៌ជាគោលការណ៍ចាត់ចែងសកម្មភាព

នៅក្នុងសង្គមមនុស្សជាតិ  និង   សាសនាដូចជាកំពេងការពារដ៏រឹងមាំសម្រាប់ប្រជាជននិងប្រទេសទាំងអស់

ការស្ថាបនាសន្តិភាពសកលជានិរន្តក្លាយជាគោលដៅខ្ពង់ខ្ពង់បំផុតនៃគ្រប់មនុស្សជាតិ។

 

ព្រះបាហាអ៊ុលឡាហ៍បញ្ជាក់ហើយបញ្ជាក់ទៀតថា អង្គពិសិដ្ឋអាប់ឌុលបាហាគឺជា “អ្នកនាំដំណឹងមុនគេនៃ

សន្តិភាពនិងការផ្សះផ្សារគ្នា” ជា “អ្នកគាំទ្រនៃគោលការណ៍ភាពតែមួយនៃមនុស្សជាតិ”         ហើយជាតំណាង

ក្នុងការកោះហៅមនុស្សជាតិចំពោះ  “អាណាចក្ររបស់ព្រះ”។ ទោះបីមានការទទួលយកនិងការសរសើពី

មហាជនចំពោះទ្រង់ដ៏ដោយអង្គពិសិដ្ឋអាប់ឌុលបាហាបានបញ្ជាក់យ៉ាងច្បាស់អំពីប្រភពនៃគំនិតរបស់ទ្រង់ព្រម

ទាំងឋាន:ភាពពិតប្រាកដរបស់ទ្រង់។ នៅក្នុងសារលិខិតរបស់ទ្រង់ចំពោះសាវ័ករបស់ទ្រង់នៅសហរដ្ឋអាមេរិក

ទ្រង់បានសរសេរថា:ឈ្មោះរបស់ខ្ញុំគឺអាប់ឌុលបាហា {ប្រែថាអ្នកបម្រើនៃភាពរុងរឿងរបស់ព្រះបាហាអ៊ុលឡាហ៍}។

គុណសម្បត្តិរបស់ទ្រង់គឺ អាប់ឌុលបាហា។ ធាតុពិតរបស់ខ្ញុំគឺ អាប់ឌុលបាហា។ ការសរសើររបស់ខ្ញុំគឺ អាប់ឌុលបា

ហា។        ការបម្រើចំពោះព្រះបាហាអ៊ុលឡាហ៍ដែលជាភាពល្អឥតខ្ចោះនោះគឺជាម្កុដដ៏មានពន្លឺចែងចាំងនិងដ៏រុង

រឿងរបស់ខ្ញុំ         សេវភាពរបស់ខ្ញុំចំពោះមនុស្សជាតិទាំងអស់នោះគឺសាសនាដែលគ្មានទីបញ្ចប់របស់ខ្ញុំ…

ខ្ញុំគ្មានឈ្មោះ    គ្មានកិត្តិនាម   គ្មានរបមងារចាប់ពីពេលនេះនិងទៅអនាគតលើកលែងតែឈ្មោះមួយគត់ប៉ុណ្ណោះ

ដែលខ្ញុំពេញចិត្តគឺ “ អាប់ឌុលបាហា ”។        នេះគឺជាសេចក្តីប្រាថ្នារបស់ខ្ញុំ។ នេះជាបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់

របស់ខ្ញុំ។  នេះជាជីវិតអមត:របស់ខ្ញុំ។នេះហើយគឺភាពរុងរឿងជានិរន្តរបស់ខ្ញុំ។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា