សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
សូហ្គីអែហ្វិនឌី(អ្នកគាំពារសាសនាបាហៃ)
លោកសូហ្គីអេហ្វិនឌីជាអ្នកគាំពារនៃសាសនាបាហៃ

បន្ទាប់ពីមរណ:ភាពរបស់អង្គពិសិដ្ឋអាប់ឌុលបាហានៅក្នុងឆ្នាំ១៩២១មក     ភាពជាអ្នកដឹកនាំរបស់

សហគមន៏បាហៃបានឆ្លងចូលដំណាក់កាលវិវត្តន៏ថ្មីមួយ   ដែលចេញពីសណ្តាប់ធ្នាប់ការគ្រប់គ្រង

ពីបុគ្គលទៅកាន់ការគ្រប់គ្រងដែលបង្កើត(សរសរស្តមភ្លោះ)របស់ភាពជាអ្នកគាំពារហើយនិងធម្មសភា

យុត្តិធម៏សកល។សណ្តាប់ធ្នាប់គ្រប់គ្រងនេះគឺត្រូវបានដឹងមុនដំបូងដោយព្រះបាហាអ៊ុលឡាហ៍នៅក្នុងគម្ពី

ច្បាប់របស់ទ្រង់ហើយត្រូវបានគេធ្វើអោយចេញជារូបរាងឡើងកាន់តែច្បាស់ដោយអង្គពិសិដ្ឋអាប់ឌុល

បាហាដែលនៅក្នុងបណ្តាំនិងមរតកសាសន៏របស់ទ្រង់។   នៅក្នុងឯកសារនេះអង្គពិសិដ្ឋអាប់ឌុលបាហា

បានតែងតាំងចៅប្រុសច្បងរបស់ទ្រង់គឺលោកសូហ្គីអែហ្វិនឌីជាអ្នកគាំពាររបស់សាសនាបាហៃហើយផង

ដែរនោះទ្រង់បានចងុលបង្ហាញពីការបោះឆ្នោតជ្រើសរើសធម្មសភាយុត្តិធម៏សកល    នាពេលអនាគតដែល

ជាស្ថាប័ននិតិបញ្ញាត្តិដែលអ្នកគាំពារត្រូវធ្វើជា”អ្នកដឹកនាំគួរឲ្យគោរពហើយក៏ជាសមាជិកដែលមានចរិក

លក្ខណ:ប្លែកពីគេអស់មួយជីវិត”។

ផែនទីបង្ហាញពីគោលដៅនិងការរីកចំរើនរបស់សហគមន៍បាហៃលើពិភពលោកដែលបានគូរដោយលោកសូហ្គីអេហ្វិនឌី

នៅក្នុងយុគសម័យរបស់អង្គពិសិដ្ឋអាប់ឌុលបាហាជាពេលដែលមិនទាន់បានបង្កើតធម្មសភាយុត្តិធម៌សកលនៅឡើយទេ   ហើយវាជាបន្ទុករបស់អ្នកគាំពារ

ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយ:ពេល៣០ ឆ្នាំនៃដំណែងរបស់គាត់ជាអ្នកដឹកនាំសាសនារបស់ព្រះបាហាអ៊ុលឡាហ៍។ ឆ្លងកាត់ជាច្រើនឆ្នាំ    លោក

សូហ្គីអែហ្វិនឌីបានអប់រំសហគមន៏បាហៃអំពីរបៀបគ្រប់គ្រងរបស់ជំនឿ បាហៃ   ហើយនិងបានរៀបចំវាសម្រាប់ការស្ថាបនាជាចុងក្រោយនៃស្ថាប័នកណ្តាល

ដោយការសរសេយ៉ាងជាក់លាក់អំពីទំនាក់ទំនងរបស់អ្នកគាំពារហើយនិងធម្មសភាយុត្តិធម៏សកល       ស្ថាប័នទាំងពីរទ្រង់បានពិពណ៌នាជា”មានភាពល្អ

ប្រពៃពីពូជពង្ស      មានភាពច្បាស់លាស់ក្នុងតួនាទីរបស់គេ     ហើយត្រូវពឹងពាក់គ្នាទៅវិញទៅមកក្នុងគោលដៅនិងគោលបំណងរបស់គេ”។     ទ្រង់បានបន្ត

ថ្លែងថាគោលបំណងរួមរបស់ពួកគេគឺ        “ត្រូវតែធានាបន្តចំពោះការតែងតាំងដ៏ពិសិដ្ឋនេះឆ្ពោះសំដៅប្រកបដោយនិរន្តភាពដែលបង្ហូរប្រភពនៃជំនឿរបស់

យើង          ដើម្បីការពារសាមគ្គីភាពនៃអ្នកជំនឿរបស់វា       ហើយនិងពង្រឹងនៅការប្រកាន់ខ្ជាប់នូវធម៌វិន័យ      ហើយនិងមានភាពបត់បែននសការបង្ហាត់បង្រៀន

របស់ខ្លួន។ ស្ថាប័នរបស់អ្នកគាំពារ  គឺជាអត្ថន័យរបស់ព្រះបាហាអ៊ុលឡាហ៍សម្រាប់ការផ្តល់ចំពោះការបន្តនៃការបកប្រែឥតមានកំហុសចំពោះបន្ទូលរបស់

ទ្រង់។ ម្យ៉ាងវិញទៀតតួនាទីរបស់ធម្មសភាយុត្តិធម៏សកលគឺបង្កើតច្បាប់អាស្រ័យទៅលើរឿងរ៉ាវ           “ដែលមិនបង្ហាញអោយឃើញយ៉ាងច្បាស់នៅក្នុងគម្ពី

ស័ក្តិសិទ្ធ”នោះទេ។លោកសូហ្គីអែហ្វិនឌីបានមានប្រសាសន៏ថា    “ការបំពេញភារកិច្ចក្នុងការតភ្ជាប់គ្នាជាមួយការងារគ្រប់គ្រងស្ថាប័នទាំងពីរនោះមិនអាចបែក

ចេញពីគ្នាបានទេ       សម្របសមួលសកម្មភាពរបស់វា      ជំរុញឲ្យមានការចាប់អារម្មណ៏       ការបង្កើតច្បាប់ ហើយនិងការការពារស្ថាប័នបន្ទាប់នានារបស់វា”។

 

ទំនាក់ទំនងគ្នាទៅវិញទៅមកនៃភាពអ្នកគំាពារ         ហើយនិងធម្មសភាយុត្តិធម៌សកលគឺបានបង្ហាញភស្តុតាងជាច្រើន    ដោយកិច្ចការងារមិនចេះចប់របស់

អ្នកគាំពារដើម្បផ្គត់ផ្គង់ការពង្រីកសហគមន៏បាហៃនៅពាសពេញពិភពលោកដើម្បីបង្កើត     និងស្ថាបនាអង្គតាក់តែងច្បាប់ជាតិនាននៃការគ្រប់គ្រង    គោល

ដៅនៃកិច្ចការនេះគឺការបោះឆ្នោតធម្មសភាយុត្តិធម៌សកលនិងការអភិវឌ្ឍពេញលេញក្នុងគ្រប់រូបរាងនៃការអនុម័តរបស់ព្រះបាហាអ៊ុលឡាហ៍។ នៅពេលអ្នក

គាំពារត្រូវបានគេគ្រោងជាស្ថាប័នបន្តវេនហើយបណ្តាំនិងមរតកសាសន៍របស់អង្គពិសិដ្ឋអាប់ឌុលបាហាបានផ្តល់នូវលទ្ធភាពនៃមាគ៌ាប្រកបដោយភាពជោគ

ជ័យចំពោះអ្នកដែលគេតែងតាំងជាអ្នកគាំពារ      លោកសូហ្គីអែហ្វិនឌីបានទទួលមរណ:ភាពដោយគ្មានអ្នកទទួលមរតកណាមួយឡើយ ហើយក៏គ្មាននរណា

អាចតែងតាំងអ្នកស្នងបានទេ    គ្មានសមាជិកណានៃគ្រួសាររបស់គាត់មានលក្ខខណ្ឌពិសេសដែលត្រូវគូសបង្ហាញពីអង្គពិសិដ្ឋអាប់ឌុលបាហាបានទេ។       ទោះ

បីជាយ៉ាងណាក៏ដោយភាពក្លៀវក្លារបស់អ្នកគាំពារបានបន្តបង្ហាញតាមរយ: សំណេរដ៏ច្រើន           ហើយការណែនាំដ៏អស្ចារ្យនិងកេរ្តិ៍តំណែលជាច្រើនបាបន្សល់

ទុកនៅ សំរាប់សហគមន៏បាហៃពីក្រសួងរបស់ លោកសូហ្គីអែហ្វិនឌីចន្លោះឆ្នាំ១៩២១ដល់ឆ្នាំ១៩៥៧។ វាគួរឲ្យស្ញប់ស្ញែងដ៏ក្រៃលែងនៃវិសាលភាពទាំងនេះវា

គឺមានប្រយោជន៍ណាស់សម្រាប់យើងដើម្បីក្រលែកមើលឲ្យបានល្អិតល្អន់      នូវការកែច្នៃជាច្រើននៃកិច្ចការរបស់អ្នកគាំពារដើម្បីអភិវឌ្ឍសហគមន៍បាហៃ។

 

កិច្ចការរបស់លោកសូហ្គីអែហ្វិនឌី

 

នៅក្នុងបណ្តាំនិងមរតកសាសន៏របស់អង្គពិសិទ្ទអាបឌុលបាហាបានសរសេរភ្ជាប់ជាមួយពាក្យទាំងនេះ      ចំពោះនណាដែលជានឹងធ្វើឲ្យបានសម្រចបំណង

ទ្រង់បន្ទាប់ពីទ្រង់បានទទួលមរណភាពនោះ:

 “ឱអ្នកជាទីស្រឡាញ់របស់អង្គពិសិដ្ឋអាប់ឌុលបាហាអើយ!” វាគឺមានទំហំធំធេងណាស់ចំពោះរូបអ្នកដើម្បីថែរក្សាដ៏យកចិត្តទុកដាក់ដ៏ខ្ពស់បំផុតចំពោះ

សូហ្គីអែហ្វិនឌី…..

“លោក សូហ្គីអែហ្វិនឌីគឺជាអ្នកគាំពារសាសនាបាហៃ       បន្ទាប់ពីអង្គពិសិដ្ឋអាប់ឌុលបាហាចូលទីវង្គត្ត.....នរណាដែលមិនគោរពលោកគឺមានន័យថាមិនគោរព

ព្រះ   នរណាដែលងាកចេញពីគាត់គឹងាកចេញពីព្រះនិងអ្នកណាដែលបដិសេធន៍គាត់គឺបដិសេធព្រះអញ្ចឹងដែរ. ចូរប្រយ័ត្នកុំបកប្រែពាក្យនិមួយទាំនេះខុស

ឲ្យសោះ។”

 ដូច្នេះបន្ទាប់ពីអង្គពិសិទ្ធអាប់ឌុលបាហាបានសោយទីវង្គតទៅទ្រង់បានថ្លែងយ៉ាងច្បាស់ថាត្រូវឮតែមានការជ្រើសរើសអ្នកស្នងដើម្បីដឹកនាំសហគមន៏បាហៃ។

អ្នកគាំពារបានការពារសាមគ្គីនៃជំនឿរបស់ព្រះបាហាអ៊ុឡាហ៏ដោយបន្តសិទ្ធ   ដែលបានទទួលពីព្រះបាហាអ៊ុឡាហ៏ទៅអោយអង្គពិសិទ្ធអាប់ឌុលបាហាហើយ

ឥឡូវនេះអំរែកបានដាក់នៅលើស្មារបស់លោកសូហ្គីអែហ្វិនឌី      ដែលត្រូវបានអំពាវនាវដោយអង្គពិសិទ្ធអាប់ឌុលបាហានៅក្នុងបណ្តាំហើយនិងមរតកសាសន៏

របស់ទ្រង់   “ដែលជាសញ្ញារបស់ព្រះជាម្ចាស់”។

 នៅពេលគាត់ត្រូវបានគេតែងតាំងជាំអ្នកគាំពារ    លោកសូហ្គីអែហ្វិនឌីមានអាយុឈានដល់២០ឆ្នាំដែលសិក្សានៅវិទ្យាល័យ បាលឡៀល៍  អក់ហ្វឺត( Balliol

College, Oxford)។  គាត់មានភាពទុក្ខព្រួយ ស្តាយស្រណោះដោយសារការទទួលមរណភាពរបស់ជីតាដែលគួអោយស្រលាញ់របស់គាត់           ហើយទទួលបន្ទុក

ដ៏ធ្ងន់នៃការទទួលខុសត្រូវមួយទៀត     ដែលបានផ្តល់ឲ្យគាត់មានក្នុង   “   បណ្តាំរបស់អង្គពិសិដ្ឋអាប់ឌុលបាហា”គាត់ត្រូវបានត្រូវបានទទួលបន្ទុកដ៏លើសលប់

ជាលើកដំបូងតាំងពីពេលនោះមកគាត់មិនមានការនែណាំថាគាត់គឺត្រូវតែបានតែងតាំងចំពោះមុខងារអ្វីទៀតឡើយ។

 

 ទាក់ទងជាមួយនិងទុក្ខសោករបស់លោក     ហើយនិងការត្រៀមចំខ្លួនរបស់លោកដើម្បីទទួលបន្ទុកនៃសិទ្ធិដ៏សំខាន់របស់បុព្វហេតុសាសនាដែលបានដាក់

ទៅលើស្មារបស់គាត់     ហើយគាត់បានចាកចេញពីទឹកដី ស័ក្តិសិទ្ធិហើយនិងបាននៅស្ងៀមស្ងាត់តែម្នាក់ឯងអស់រយ:ពេលបីរីបួនខែ។   អំឡុងពេលនេះ លោក

បានទុកដាក់កិច្ចការសាសនា        ក្រោមការដឹកនាំនៃម្តាយមីងរបស់គាត់គឺលោកស្រី បាហ៊ីយីហ៍ ខាណុម  ជាកូនស្រីរបស់  ព្រះបាហាអ៊ុឡាហ៏ ហើយក៏ជាបូន

ស្រីរបស់  អង្គពិសិដ្ឋអាប់ឌុលបាហា។លោកសូហ្គីអែហ្វិនឌី        ហើយនិងម្តាយមីងរបស់គាត់គឺមានភាពជិតស្និទ្ធបំផុតក៏ដូចជាមួយសមាជិកគ្រួសាររបស់គាត់

ផ្សេងៗទៀតដែរ      ហើយនាងបានយល់ថាការបាត់បង់ជីតាជាទីស្រលាញរបស់គាត់គឺជាភាពទុក្ខសោកយ៉ាងខ្លាំងរបស់គាត់រកអ្វីប្រៀបផ្ទឹមពុំបាន        ហើយនាង

គឺមានភាពវ័យឆ្លាតប្រកបដោយគតិបណ្ឌិតហើយជួយជ្រោមជ្រែងយ៉ាងស្មោះអស់ពីដួងចិត្តនាង    ចំពោះលោកសូហ្គីអែហ្វិនឌី   ចាប់ពី អំឡុងពេលដើមឆ្នាំនៃ

ភាពអ្នកគាំពាររហូតដល់មរណភាពរបស់នាងក្នុងឆ្នាំ១៩៣២។ ជំរៅនៃការគោរពរបស់គាត់ចំពោះនាង       គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ប្រកបដោយ

គតញ្ញូតាធម៌ ភ្លាមៗគាត់បានសរសេពីមរណ:ភាពរបស់នាងដែលជាផ្នែកដ៏តូចមួយដែលត្រូវបានដកស្រង់នៅទីនេះ ដូចតទៅ:

 

 មែកធាងដ៏បរិសុទ្ធអស្ចារ្យអើយ!...... ការចងចំាដែលមិនអាចពីពណ៌នាបានពីសោភណ្ឌ័ភាពនៃស្នាមញញឹមរបស់ទ្រង់ និងនៅបន្តក្តីរីករាយនៅក្នុងដួងចិត្តរបស់ខ្ញុំ

នៅក្នុងមាគ៌ាដ៏មុតស្រួចនេះ     ដែលខ្ញុំត្រូវបានកំណត់ដើម្បីស្វែងរក ។      ការចងចំាដែលដក់ជាប់ក្នុងដួងចិត្តនឹងជម្រុញខ្ញុំឲ្យដើរតាមមាគ៌ារបស់ទ្រង់ដោយគ្មាន

ការប្រែប្រួលឡើយ។    សម្លេងដ៏ផ្អែមល្ហែមរបស់ទ្រង់នឹងរំលឹកខ្ញុំ នៅគ្រាដ៏លំបាកនៃភាពមិនអនុគ្រោះគឺនៅឯភាពងងឹតរបស់វា    នឹងចាប់ឲ្យបានយ៉ាងរហ័ស

ចំពោះខ្សែពួរនៃទង្វើរបស់ទ្រង់ដែលបានវេញចាក់យ៉ាងមាំណែនស្វិតគ្រប់ទិវារាត្រីនៃជីវិតរបស់ទ្រង់។

 

 “ មាគ៌ាដ៏មុតស្រួចនេះ  ”            ដែលអ្នកគំាពារបាននិយាយជាសង្ខេបនៅក្នុងសារលិខិតនោះប្រហែលជា សំដៅទៅកាន់រឿងដ៏សំខាន់មួយ ហើយនិងភារកិច្ច

ដ៏ពិបាកមួយដែលគាត់ត្រូវបានបង្គាប់ឲ្យធ្វើ គឺថាកាការពារជំនឿវ័យក្មេងនេះពីសត្រូវទំាងផ្នែកខាងក្រៅនិងខាងក្នុងនៃឋានះរបស់វា ។     អ្នកគាំពារក៏បានបម្រើ

ធ្វើជាអ្នកបកប្រែដែលមានអំណាច        និងជាអ្នកអធិប្បាយស្តីពីការបង្ហាត់បង្រៀនរបស់វាផងដែរ គាត់បានស្ថាបនាសណ្តាប់ធ្នាប់គ្រប់គ្រងជំនឿសាសនា   គាត់

បានបន្តស្វែងរកគម្រោងការពិភពលោកសំរាប់ពង្រីកជំនឿសាសនាពាសពេញពិភពលោក   ដូចជាគូរជាទម្រង់នៅក្នុងសំណេររបស់អង្គពិសិដ្ឋអាប់ឌុលបាហា

គាត់បានបកប្រែនូវវ៉ុលនៃសំណេរស័ក្តិសិទ្ធសាសនាពីភាសាដើមរបស់អារ៉ាប់ទៅជាភាសារអង់គ្លេសគាត់ជាបន្តបន្ទាប់ទៀតបម្រើធ្វើជាអ្នកបកប្រែ        ដែលមាន

ស្តង់ដាចំពោះភាសាដទៃផងដែរ    គាត់ក៏បានសរសេរប្រវត្តិរឿងនៃសតវត្សដំបូងនៃជំនឿសាសនាហើយគាត់បានអភិវឌ្ឍ  និងបន្សុតនូវសទ្រព្យសម្បត្តិនៅឯ

មជ្ឈមណ្ឌលពិភពលោកនៅ ហៃហ្វា(Haifa) និង អាចរី(Acre)។      ទំាងនោះគឺជាកេរ្តិ៍ឈ្មោះដ៏ចំបងនៃភាពជាអ្នកគាំពារ ប៉ុន្តែប្រហែលជាសំខាន់ដូចជារឿងទំាង

អស់នេះទៀតគឺថាជាវិធីមួយដែលលោកសូហ្គីអែហ្វិនឌី បានជម្រុញឲ្យមនុស្សសាមញ្ញទំាងឡាយងើបឡើង    ហើយនិងធ្វើកិច្ចការវិសាមញ្ញផ្សេងៗទៀត។

នៅក្នុងវិធីនោះដែរលោកឧត្តមសេនីសេនាប្រមុខនៃកងកម្លាំងរបស់គាត់នៅសមភូមិ          គាត់បានសរសេរនូវសំបុត្រជាច្រើនច្បាប់ទៅកាន់សហគមន៍បាហៃ

ពាសពេញពិភពលោក ទាំងធំ  និងទាំងតូចហើយបានអំពាវនាវឲ្យពួកគេបម្រើជំនឿសាសនារបស់ពួកគេឲ្យបានខ្លាំងក្លាទៅដល់ មនុស្សជាតិ។       ជាគំរូនៅ

ក្នុងសារលិខិតមួយដែលផ្ញើទៅកាន់បាហៃសហរដ្ឋអាមេរិចនៅក្នុងឆ្នាំ ១៩៤៨  គាត់បានហៅពួកគេថាជា ” អ្នកស្ថាបនាពានរង្វាន់នៃការលើកកម្ពស់សណ្តាប់ធ្នាប់

ពិភពលោករបស់ព្រះបាហាអ៊ុលឡាហ៍”    ហើយជម្រុញឲ្យពួកគេទៅជា    “ សំណាក់វីរជនដ៍ថ្លៃថ្នូរខ្ពង់ខ្ពស់ពេលដែលមនុស្សជាតិបានពន្លិចចូលទៅក្នុងជម្រៅដ៏

ជ្រៅនៃភាពអស់សង្ឃឹម       ការអាប់ឱនកិត្តិយស   ការទាស់ទែងគ្នាហើយនិងការឈឺចាប់។

 

 គាត់ការពារសាមគ្គីភាពនៃជំនឿសាសនាដោយការប្រព្រឹត្ត  ដូចជាអង្គពិសិដ្ឋអាប់ឌុលបាហាបានប្រព្រឹត្តពីមុនផងដែរដូចជាមានសិទ្ធអំណាចក្នុងការបកប្រែ

និងជាអ្នកអធិប្បាយសំណេរស័ក្តិសិទ្ធបាហៃ ។ សំណួរទំាងឡាយដែលទាក់ទងទៅនិងការបកប្រែគឺត្រូវតែបានឆ្លងកាត់គាត់សិន ។ទោះបីជាគាត់គ្មានសិទ្ធិ

ផ្លាស់ប្តូវិធីណាមួយដែលជាការត្រាស់ដឹងរបស់    ព្រះបាហាអ៊ុលឡាហ៍ ឬ ក៏   អង្គពិសិដ្ឋអាប់ឌុលបាហាក៏ដោយក៏គាត់បានសម្តែងចេញនូវភារកិច្ចដ៏សំខាន់នៃ

ការធ្វើឲ្យប្រាកដប្រជានូវចំណុចទំាងឡាយដែលអាចនិងមិនត្រូវបានយល់ច្បាស់ពីការបង្ហាត់បង្រៀន ។          ជាចុងក្រោយគាត់បានសរសេរជាច្រើនពាន់ច្បាប់

ទៅដល់បុគ្គលដែលមានជំនឿគ្រប់រូប     និងទៅកាន់សហគមន៍បាហៃនៅទូទាំងពិភពលោក ។ តាមរយ:ការណែនំាងនេះ    បាហៃនូវតែធ្វើឯកភាពវូបនីយកម្ម

ក្នុងភាពយល់ច្បាស់លាស់នៃសំណេរសាសនាដ៏ពិសិដ្ឋនេះ ។  លោកសូហ្គីអែហ្វិនឌីបានបកប្រែសំណេរបាហៃជាច្រើនពីភាសាដែលភាសារនោះត្រូវបានគេ

ដឹងថាទំាងភាសាភឺសៀរឬក៏ភាសាអារ៉ាប់ ឲ្យទៅជាភាសា    ដែលមានរចនាបទសីហវិលាសនៃភាសារអង់គ្លេស។ នៅក្នុងឆ្នំា ១៩២១ សំនេរដ៏ធំទូលាយរបស់

ព្រះបាហាអ៊ុលឡាហ៍ពីរឬបីគឺអាចត្រូវបានប្រើប្រាស់មានប្រយោជន៍ជាភាសាអង់គ្លេស ។អ្នកគំាពារបាន បកប្រែការងារជាកណ្តាលរបស់   ព្រះបាហាអ៊ុលឡាហ៍

និងចងក្រងពួកគេ       ការធ្វើដូច្នេះបាហៃអាចចូលទៅដល់ការបកប្រែប្រកបដោយអំណាច      ហើយគាត់បានបោះពុម្ភ ដោយដាក់ចំណង ជើងថា (The Dawn-

Breakers៌)” ការពន្យល់និងការពិនិត្យផ្ទៀងផ្ទាត់ការបកប្រែ      ដែលជាប្រវត្តិរឿងចំបងដែលបានចាត់ទុកនៅក្នុងសម័យកាលនៃជំនឿ

បាហៃនេះ     ដោយលោក ណាប៊ីល អ៊ីអាហ្សាម          ដូច្នេះបាហៃដែលនិយាយភាសារអង់គ្លេសអាចបង្កើននូវការជម្រុញចិត្តចេញពីឧទាហរណ៍ទំាងឡាយនៃ

ស្មារតីជីដូនជីតា      និងអានដែលចាត់ទុកជាសាក្សីនូវអ្នកទំាងឡាយណា ដែលបានជួប ព្រះបប និង ព្រះបាហាអ៊ុលឡាហ៍ ។  លោកសូហ្គីអែហ្វិនឌីក៏បាន

សរសេរនូវប្រវត្តិរឿងផ្ទាល់ខ្លួនរបស់គាត់នូវសតវត្សដំបូងនៃជំនឿសាសនាបាហៃ   ដែលគេហៅថា” God Passes By”

 ក្នុងនាមជាអ្នកស្ថាបនាសណ្តាប់ធ្នាប់គ្រប់គ្រង       លោកសូហ្គីអែហ្វិនឌីបានយកសំណេររបស់ ព្រះបាហាអ៊ុលឡាហ៍          អង្គពិសិដ្ឋអាប់ឌុកបាហាដែលខ្វល់

ខ្វាយលើការបង្កើតស្ថាប័នបាហៃដែលនឹងចាត់ចែងកិច្ចការសហគមន៍ ហើយគាត់បានអភិវឌ្ឍគម្រោងដើម្បីនំាគម្រោង នោះដល់មនុស្សជាតិ។    គាត់យក

សេចក្តីថ្លែងរបស់ព្រះបាហាអ៊ុលឡាហ៍និងអង្គពិសិដ្ឋអាប់ឌុបាហា   ស្តីអំពីសណ្តាប់ធ្នាប់គ្រប់គ្រងធ្វើជាការណែនំានៃជំនឿលោកសូហ្គីអែហ្វិនឌីបានអភិវឌ្ឍ

សហគមន៏    ដែលមិនទាន់រីកចំរើននៅជុំវិញពិភពលោកដើម្បីចង្អុលបង្ហាញកន្លែង        ដែលពួកគេអាចគាំទ្រស្ថាប័ននានាទាំងនោះដែលប្រមើលមើលវែងឆ្ងាយ

 ព្រះបាហាអ៊ុឡាហ៏។       នៅពេលលោកសូហ្គីអែហ្វិនឌីត្រូវបានតែងតាំងជាអ្នកគាំពារដំបូងគឺមិនទាន់មានស្ថាប័នគ្រប់គ្រង់ជាតិនៅក្នុងសាសនាបាហៃនៅឡើយ

ទេពេលដែលអង្គពិសិដ្ឋអាប់ឌុលបាហាចូលទីវង្គតនោះមាន ២៦  ហើយនៅពេលនៃការបញ្ចប់គម្រោងផែនការ១០ឆ្នាំ    គាត់បានប្រារព្ធធ្វើការពង្រីកនិងពង្រឹង

នៃជំនឿសាសនាចន្លោះឆ្នាំ១៩៥៣និងឆ្នាំ១៩៦៣ដែលមាន៥៦។ លោកសូហ្គីអែហ្វិនឌី     បានបន្តការទាក់ទងគ្នាយ៉ាងច្រើនជាមួយសហគមន៏បាហៃពាសពេញ

ពិភពលោកដែលផ្តោតអារម្មណ៏ទៅលើការអភិវឌ្ឍសណ្តាប់ធ្នាប់គ្រប់គ្រងបាហៃ។    ជាឧទាហរណ៏នៅដើមខែមិនាឆ្នាំ ១៩២៣គាត់បានសរសេសំបុត្រមួយច្បាប់

ទៅដល់បាហៃប្រទេសអាមេរិក       អង់គ្លេស    អាលឺម៉ង   បារំាង ស្វីស អីតាលី ជប៉ុន ហើយនិងប្រទេសអូស្ត្រាលី       ដែលគាត់បានបង្កើតលក្ខខណ្ឌចាំបាច់មួយ

សំរាប់ស្ថាបនាធម្មសភាចិត្តក:មូលដ្ឋាន    ហើយនិងធម្មសភាជាតិដែលណែនាំសំរាប់ការបោះឆ្នោតសភា ហើយនិងកំណត់ព្រំដែននៃការទទួលខុសត្រូវរបស់

សភា។ គាត់បានផ្តល់ឲ្យបាហៃនូវទស្សន:ដ៏យូរអង្វែងនៃការ បោះឆ្នោតជាច្រើនដូចជា: “ សភាទាំងនេះ   ដូចជាតំបន់    ព្រមទាំងថ្នាក់ជាតិត្រូវមានភាពស្រុះស្រួល

គ្នា  មានភាពយ៉ោង រឹងមាំហើយនិងបំពេញតួនាទីប្រកបដោយសមត្ថភាពពាសពេញបាហៃពិភពលោក         ហើយនេះមានន័យថាការស្ថាបនានៃធម្មសភាយុត្តិ

ធម៏ខ្ពង់ខ្ពស់នឹងបានកើតត្រូវគេឡើង។ ការអភិវឌ្ឍនៃសណ្តាបធ្នាប់នៃការគ្រប់គ្រងគឺមិនត្រូវបានគេដាក់ឲ្យដាច់ពីគ្នាទេ។       ការបានសម្របសម្រួលជាមួយការ

អភិវឌ្ឍនេះ         គឺជាសេរីនៃការបង្កើតគម្រោងដែលបានគ្រោងដើម្បីអោយប្រព័ន្ធនៃការពង្រីករបស់សហគមន៏បាហៃនៅពាសពេញពិភពលោកមានប្រសិទ្ធិ

ភាព។    អ្នកស្ម័គ្រចិត្តដែលត្រូវបានគេដឹងថា   “អ្នកត្រួសត្រាយផ្លូវ”  ដែលបានពង្រីកតំបន់ដាច់ស្រយាលដើម្បីបង្ហាត់បង្រៀនជំនឿបស់គេនិងដើម្បីស្ថាបនា

សហគមន៍ជាច្រើនទៀត។         នៅក្នុងគម្រោងផែនការ១០ឆ្នាំចាប់ពីឆ្នាំ  ១៩៥៣  ដល់ឆ្នំា១៩៦៣ អ្នកត្រួសត្រាយផ្លូវរាប់រយនាក់បានតាំងលំនៅដ្ឋានតាមប្រទេស

ហើយនិងតាមតំបន់នានាពាសពេញពិភពលោកដើម្បីបង្កើតសភាជាតិ    ហើយនិងសភាតាមភូមិភាគថ្មីៗឲ្យបាន៤៤និងបន្ថែម១២ដែលមានស្រាប់ថែមទៀត

ហើយស្ថតិបាហៃបានរីកកើនឡើង។

 

 ដោយមានការសម្របសម្រួលក្នុងការបញ្ជូនអ្នត្រួសត្រាយផ្លូវ       ទៅគ្រប់ភូមិភាគទាំងអស់ក្នុងពិភពលោកសូហ្គីអែហ្វិនឌីបានពង្រីកការអភិវឌ្ឍដ៏អស្ចារ្យនៅ

មជ្ឃមណ្ឌលបាហៃពិភពលោក         ក្នុងទីក្រុងហៃហ្វា។លោកបានរៀបចំសម្រាប់ការស្ថាបនារចនាកែច្នៃយ៉ាងអស្ចារ្យនៅលើផ្នូរ       អង្គពិសិដ្ឋអាប់ឌុលបាហា

ដែលបានតាំងនៅកន្លែងដែល ព្រះបប ត្រូវបានគេបញ្ចុះទីនោះ      ហើយគាត់បានតុបតែងលំអនិងពង្រីកសួនច្បារជុំវិញចេតិយរបស់ព្រះបាហាអ៊ុលឡាហ៍

ខាងក្រៅទីក្រុង អាកា  ហើយគាត់ក៏បានសាងសង់អាគារតំកល់ឯកសារសំខាន់ៗបាហៃអន្តរជាតិនៅលើចំណោតនៃភ្នំខាម៉ែលជាទីកន្លែងដែលផែនចារិកនានា

និងវត្ថុបុរាណរបស់ ព្រះបប   និង ព្រះបាហាអ៊ុលឡាហ៍    គឺត្រូវបានគេថែរក្សាទុកនិងដាក់តាំងសម្រាប់បាហៃពេលធម្មយាត្រាម្តងៗ    ហើយគាត់បានបន្សល់ទុក

រូបថតឧត្តមភរិយារបស់ព្រះបាហាអ៊ុលឡាហ៍ ឈ្មោះ ណាវវ៉ាប       ដែលបានអមដំណើរទ្រង់គ្រប់ច្រកល្ហកទាំងអស់នាពេលគេនិរទេសព្រមទាំងកូនប្រុសរបស់

ទ្រង់ឈ្មោះ មីស្ហា មីឌី ដែលបានទទួលមរណ:ភាពនៅក្នុងពន្ធនាគារក្នុងទីក្រុងអាកា ដោយបានផ្លាស់ប្តូរទៅទីសម្រាកចុងក្រោយក្រោមម្លប់នៃចេតិយរបស់ ព្រះ

បប     និង ក្បែរផ្នូរមែកធាងដ៏ពិសិដ្ឋអស្ចារ្យ (ជាបងស្រីបង្កើត)។    គ្រប់កិច្ចការទាំងអស់នេះគឺត្រូវបានគេទទួលធ្វើដើម្បីបង្កើតបរិយាកាសដ៏សមរម្យចំពោះ

មជ្ឍមណ្ឌលផ្នែកការគ្រប់គ្រងនិងស្មារតីនៃសាសនាពិភពលោក។ ជាមេដឹកនាំនៃសាសនានេះ   លោកសូហ្គីអែហ្វិនឌីបានអនុវត្តសកម្មភាពទាក់ទងនឹងកិច្ចការ

ខាងក្រៅសហគមន៍បាហៃហើយនិង នៅមជ្ឍមណ្ឌលពិភពលោក។  ការបង្ហាញឲ្យឃើញសូម្បីលក្ខណ:មួយក្នុងចំណោមលក្ខណ:ផ្សេងទៀតនៃកិច្ចការ  ដែល

បានទទួលខុសត្រូវដោយលោកសូហ្គីអែហ្វិនឌីនោះគឺជាកិច្ចការធ្ងន់ធ្ងរចាំបាច់មួយ   ដែលអ្នកគាំពារបានធ្វើសម្រេចនូវគោលបំណងដ៏ធំធេងចំនួនជាច្រើន   គាត់

បានគំណត់តំបន់ផ្សេងៗគ្នាជាច្រើនក្នុងអំឡុងពេលជាង ៣៦ ឆ្នាំនោះ គឺកំពុងធ្វើឲ្យមានភាពស្រឡាំងកាំងក្នុងការក្រលែកមើលទៅក្រោយវិញនោះ។ជាពិសេស

ចំពោះហេតុផលនេះ     សមិទ្ធិផលរបស់គាត់បាននាំទៅរកសណ្តាប់ធ្នាប់សង្គមថ្មីមួយដែលមានជីវិតជាក់ច្បាស់ដែលបានប្រទានដោយព្រះចំពោះពិភពលោក

តាមរយ:ការត្រាស់ដឹងរបស់    ព្រះព្រះបាហាអ៊ុលឡាហ៍  គាត់ត្រូវបានលើកសរសើរដោយអ្នកនិពន្ធម្នាក់ថាជា: ” មនុស្សម្នាក់ក្នុងប្រវត្តិសាស្រ្តទាំង អតីតកាល

 បច្ចុប្បន្នកាល  ឬ  ក៏អនាគតកាលដើម្បីអនុវត្តឥទ្ធិពលដ៏អស្ចារ្យបំផុត នៅលើទ្រង់ទ្រាយដ៏និងប្រព័ន្ធប្រតិបត្តិការដ៏ខ្ពស់បំផុតនៃសណ្តាប់ធ្នាប់សង្គមរបស់ពិភព

លោក”។   បង្អួចរបស់គាត់ត្រូវបើកហើយ លោកស្រី អាំម៉ាទុល បាហា រីយីហ៍ ខាន ណុម បានថ្លែងបញ្ជាក់វាដូចនេះ:  អ្នកគាំពារបានរួមបញ្ចូលគ្នាទៅក្នុងកែវ

ចំហុយនៃការកែច្នៃក្នុងចិត្តគំនិតប្រសើរ  លោកគ្រប់កត្តាទាំងអស់របស់ព្រះបាហាអ៊ុលឡាហ៍ចូលទៅក្នុងភាពមិនអាចបែងចែកកើតទាំងស្រុង   គាត់បាន

បង្កើតការរៀបចំសហគមន៍នៃសាវ័ករបស់ទ្រង់ទាំងឡាយ  ដែលជាកន្លែងផ្ទុកនៃការបង្ហាត់បង្រៀនរបស់ទ្រង់ ច្បាប់របស់ទ្រង់និងសណ្តាប់ធ្នាប់ការគ្រប់គ្រង

ការបង្ហាត់បង្រៀនរបស់ព្រះសាស្តាភ្លោះរបស់ព្រះ  និងគំរុឥតខ្ចោះបានត្បាញបញ្ចូលគ្នាទៅក្នុងអាវផាយដែលនឹងបានគ្របដណ្តប់ហើយនិងការពារមនុស្សអស់

រាប់ពាន់ឆ្នាំ  អាវផាយនោះស្ថិតនៅលើម្រាមដៃរបស់លោកស៊ូហ្គីអិហ្វិនឌី បានដកចេញលំនាំនានាស្រេះត្បាញតាមថ្នេរ  បានបង្កើតដង្កៀបការពារដ៏ចិញ្ចាច

ចិញ្ចែងនៃការបកប្រែអត្ថបទដ៏ពិសិដ្ឋរបស់គាត់  មិនអាចត្រូវបានគេបំបែកចេញពីគ្នាបានទេ  មិនអាចត្រូវបានគេហែកចេញពីមាគ៌ានេះរហូតដល់ថ្ងៃមួយពេល

អ្នកផ្តល់ច្បាប់ថ្មីចេញមកសម្រាប់ពិភពលោកនិងម្តងទៀតនោះវេចខ្ចប់មនុស្សលោករបស់ទ្រង់នៅក្នុងសំលៀកបំពាក់ដ៏បិសិដ្ឋផ្សេងទៀត។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា