សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
យើងធ្វើអ្វី
បាហៃធ្វើអ្វី? ផ្នែកនៃគេហទំព័រនេះបង្ហាញពីវិធីផ្សេងៗដែលសាសនិកបាហៃគ្រប់រូបជាបុគ្គលក្តី ជារួមក្តីនិងតាមរយ:កិច្ចការរបស់ ស្ថាប័នទាំងឡាយ បានឆ្លើយតបចំពោះការត្រាស់ដឹងរបស់ព្រះបាហាងអ៊ុលឡាហ៍ដែលចាប់តាំងពីការចាប់ផ្តើមដំបូងនៃ សាសនាបាហៃក្នុងប្រទេសភើសៀហើយនិងមជ្ឈឹមបូព៌ារហូតដល់សហគមន៍បាហៃពិភពលោកនាពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីការចាប់ផ្តើមដំបូងនៃសាសនាបាហៃក្នុងសតវត្សរ៍ទី១៩នេះ ចំនួនមនុស្សជាច្រើនដែលបានស្វែងការ បង្ហាត់ បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ ដែលជាទស្សន:វិស័យដ៏មានសារប្រយោជន៍ដល់ពិភពលោក ឲ្យមានភាពល្អប្រសើរ ឡើង។ មនុស្សជាច្រើនបានស្រូបយកចំណេះដឹងពីការបង្ហាត់បង្រៀនទាំងនេះជាឧទាហរណ៍ ដូចជាភាពតែមួយនៃ មនុស្សជាតិ បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នា ការលុបចោលនៃការប្រកាន់វណ្ណ: ភាពស្រុះស្រួលគ្នានៃ វិទ្យាសាស្រ្តនិង សាសនាហើយព្រមទាំងស្វែងរកដើម្បីអនុវត្តន៍គោលការណ៍ទាំងឡាយរបស់បាហៃក្នុងជីវិតរស់នៅ និង ក្នុងកិច្ចការ របស់ពួកគេថែមទៀត។ អ្នកផ្សេងទៀតបានមានការយល់ដឹងបានច្រើនហើយនិងបានសម្រេចចិត្តដើម្បីចូល រួមជាមួយ សហគមន៍បាហៃ និងចូលរួមប្រកបដោយភាពខិតខំប្រែងរបស់ខ្លួនដើម្បីចូលរួមដោយផ្ទាល់ចំពោះការទទួល ស្គាល់នៃ ទស្សន:ដ៏អស្ចារ្យរបស់ព្រះបាហាអ៊ុលឡាហ៍ សម្រាប់ការមកដល់នៃយុគសម័យរបស់មនុស្សជាតិនោះ។ សាសនិកបាហៃមកពីគ្រប់ទីកន្លែងទាំងអស់ដើរលើមាគ៌ានៃជីវិត។ មិនថាក្មេងនិងចាស់ បុរសនិងស្រ្តីគឺដូចជាគ្នាទាំង អស់ ពួកគេរស់នៅជាមួយគ្នាទៅវិញទៅមកគ្រប់ទីកន្លែង ហើយនិងគ្រប់ជាតិសាសន៍។ពួកគេចែករំលែកគោលដៅនៃ ការបម្រើមនុស្សជាតិរួមគ្នា ហើយនិងព្យាយាមធ្វើឲ្យជីវិតខាងក្នុងរបស់ពួកគេមានភាពល្អប្រសើរដោយយោលទៅតាម ការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍។ សហគមន៍មួយដែលពួកគេជាម្ចាស់គឺជាការរៀនសូត្រនិងការធ្វើ សកម្មភាពមួយ ដែលមិនមានការពាក់ព័ន្ធនឹងការយកប្រៀបលើគ្នា ឬ មិនពាក់ព័ន្ធនឹងការប្រឆាំងតវ៉ានៃការស្វែងយល់ សច្ចធម៌ទាំងស្រុងនោះឡើយ។ ព្រះបាហាអ៊ុលឡាហ៍បានដៅរង្វង់នៃសាមគ្គីភាព ទ្រង់បានរចនាប្លង់សម្រាប់ការរួបរួមគ្នានៃមនុស្សទាំងអស់ហើយ និងសម្រាប់ការជួបជុំពួកគេនៅក្រោមជម្រកតង់នៃសាមគ្គីសកល។ នេះគឺជាកិច្ចការនៃពរសព្ទសាធុការរបស់ព្រះអា ទិទេព ហើយយើងត្រូវតែព្យាយាមប្រកបដោយដួងចិត្តនិងវិញ្ញាណក្ខន្ធរហូតដល់យើងមានសាមគ្គីភាពពិតប្រាកដ ក្នុងដួងចិត្តរបស់យើង ដូច្នេះនឹងពង្រឹងឲ្យមានភាពរឹងមាំដល់យើងពេលយើងធ្វើកិច្ចការនោះ។ __អង្គពិសិដ្ឋអាប់ឌុលបាហា_ ការឆ្លើយតបទៅនឹងការអំពាវនាវ -ការពណ៌នាសង្ខេបខ្លី: មូលដ្ឋានគ្រឹះនៃគោលបំណងភ្លោះចំពោះជីវិតបាហៃ -ការដើរនៅលើមាគ៌ានៃស្មារតី: ភាពទទួលខុសត្រូវនៃបុគ្គលម្នាក់ៗសម្រាប់ការអភិវឌ្ឍផ្នែកស្មារតីផ្ទាល់ខ្លួនរបស់ ពួកគេ -ការអភិវឌ្ឍនៃសហគមន៍បាហៃពីភពលោក: តម្រូវការសម្រាប់សហគមន៍ធ្វើឯកភាពវូបនីយកម្មក្នុងគំនិតនិង សកម្មភាព
-វិទ្យាស្ថានហ្វឹកហ្វឺន: អភិវឌ្ឍសមត្ថភាពក្រុមធនធានមនុស្សក្នុងការចូលរួមចំណែកចំពោះការស្ថាបនាភាពល្អប្រសើរ ពិភពលោក ជីវិតនៃការបួងសួង
-ការពណ៌នាសង្ខេបខ្លី៖ ការរួបបញ្ចូលគ្នានៃការបម្រើនិងការគោរពបូជាក្នុងជីវិតសហគមន៍បាហៃ -ការជួបជុំគ្នាសូត្រធម៌៖ លក្ខណ:នៃការជួបជុំគ្នាសូត្រធម៌ -ទីសក្ការបូជាម៉ាស្ហ្រីគុលអាកា៖ ទីកន្លែងជួបជុំនាពេលអរុណ្ណោភាសសម្រាប់ការសន្ទនាជាមួយព្រះ ក្រុមគ្រួសារ និងកូនចៅ -ការពណ៌នាសង្ខេបខ្លី៖ សារសំខាន់នៃគ្រួសារនិងការអប់រំកូនចៅ -ជីវិតគ្រួសារ៖តួនាទីនៃគ្រួសារជាស្នូលនៃសង្គម -ថ្នាក់កុមារ៖ ភាពទទួលខុសត្រូវនៃសហគមន៍សម្រាប់ការអប់រំកូនចៅ យុវជន
-ការពណ៌នាសង្ខេបខ្លី៖ភាពប្រឹងប្រែងនៃយុវជនបាហៃដើម្បីចូលរួមចំពោះភាពល្អប្រសើរនសពិភពលោក
-ការស្វែងរកឯកសារសម្ភារពីសន្និសីទយុវជន
• ដំណាក់កាលយុវវ័យ
• ការស្ថាបនាសហគមន៍និងការជួយគាំទ្រគ្នាទៅវិញទៅមក
• យុវវ័យជំទង់
• ការរួមចំណែកចំពោះភាពរីចម្រើនអរិយធម៌ សមត្ថភាពស្ថាប័ន -ការពណ៌នាសង្ខេបខ្លី៖ ការអភិវឌ្ឍរចនាសម្ព័ន្ធរដ្ឋបាលសហគមន៍បាហៃនិងការធ្វើឲ្យប្រសើរឡើងនៃដំណើរការរួបរួម របស់វា -កន្លែងនៃការពិភាក្សា៖វិធីបង្កើតឲ្យមានសាមគ្គីភាពនិងគម្រោងការនៅក្នុងការសម្រេចចិត្តរួមគ្នាដែលអាចត្រូវបាន កើតមានឡើង -បុណ្យ១៩ថ្ងៃ៖ ការជួបជុំគ្នាដ៏ទៀងទាត់នសសហគមន៍បាហៃបានអនុម័តដោយព្រះបាហាអ៊ុលឡាហ៍ការជាប់ទាក់ ទងគ្នានៅក្នុងជីវិតសង្គម -ការពណ៌នាសង្ខេបខ្លី៖ ការធ្វើការជាមួយអ្នកដទៃ សម្រាប់ភាពរីកចម្រើននៃអារិយធម៌សម្ភារ និងស្មារតី -សកម្មភាពសង្គម៖ភាពរីកចម្រើននៃសុខមាលសង្គមនិងសម្ភារ -ការចូលរួមនៅក្នុងការបញ្ចេញមតិយោបល់របស់សង្គម៖ភាពខិតខំប្រឹងប្រែងដើម្បីចូលរួមដល់ការរីកចម្រើននៅកំរិត នៃការគិត

ជីវិតនៃការបួងសួង

ជីវិតគ្រួសារនិងកូនចៅ

សមត្ថភាពនៃស្ថាប័ន

ទំនាក់ទំនងក្នុងជីវិតសង្គម

តបចំពោះការអំពាវនាវ

យុវវ័យ

យុវវ័យជំទង់

ជីវិតនៃការបួងសួង
ការពណ៌នាសង្ខេបខ្លី៖ការច្របាច់បញ្ចូលគ្នារវាងការបម្រើនិងការគោរពបូជានៅក្នុងជីវិតសហគមន៍បាហៃ ជីវិតនៃការបួងសួង "ចូរពោលលើកតម្កើងពីព្រះ បេះដូងរបស់អ្នកតភ្ជាប់ជាមួយនឹងការចងចាំព្រះ វិញ្ញាណរបស់ អ្នក សារទរដោយភាពសប្បាយរីករាយនៃការជួយសង្គ្រោះរបស់ព្រះ ហើយព្រះអង្គទ្រង់ សំយោគនៅ ក្នុងការសូត្រធម៌របស់អ្នក។ ការពោលពីព្រះធម៌គឺជាលក្ខ័ណ្ឌដ៏ល្អបំផុត។" -អង្គពិសិដ្ឋអាប់ឌុលបាហា ការបម្រើនិងការគោរពបូជាគឺជាបេះដូងនៃគម្រូជីវិតសហគមន៍ដែលបាហៃជុំវិញពិភពលោក កំពុងព្យាយាមនាំយកទៅក្នុងជីវភាពរស់នៅ។ពួកវាគឺជាបន្សុទ្ធភាពពីរ ដែលមិនអាចញែកធាតុ ដាច់ចេញពីគ្នាបានឡើយដែលអាចផ្លាស់ប្តូរ ជីវិតនៃសហគមន៍ឲ្យឆ្ពោះទៅមុខ។ អង្គពិសិដ្ឋអាប់ ឌុល បាហាមានប្រសាសន៍ថា "ភាពជោគជ័យនិងវិបុលភាពគឺអាស្រ័យទៅលើការបម្រើនិងការ គោរពបូជាចំ ពោះព្រះ។" ការសូត្រធម៌គឺ ត្រូវបានដាក់បញ្ចូលទៅក្នុងជីវិតបាហៃ ទោះបីជានៅកម្រិតបុគ្គល សហគមន៍ ឬវិទ្យាស្ថានក៏ដោយ។បាហៃបានបែរបេះដូងរបស់ពួកគេចំពោះការសូត្រធម៌ទៅកាន់ព្រះជាម្ចាស់ ជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីទទួចសុំជំនួយពីទ្រង់ អង្វរសុំក្តីស្រលាញ់ពីទ្រង់ដោយផ្តល់ការ ពោលសរសើរនិងដឹងគុណ ហើយព្យាយាមទទួលយកអំណះអំណាងនិងការណែនាំដ៏ពិសិដ្ឋ។ ជាងនេះទៅទៀត ការជួបជុំពិភាក្សា និងការប្រមូលផ្តុំជាមួយមិត្តភក្តិនៅទីកន្លែងណាមួយទាំង អស់គ្នាដើម្បីធ្វើអី្វមួយឬបង្កើតគម្រោង ជាទូទៅត្រូវចាប់ផ្តើមនិងបញ្ចប់ដោយការសូត្រធម៌។ បាហៃក៏ជាម្ចាស់ផ្ទះទទួលធ្វើការជួបជុំមិត្តភក្តិមិត្តបាហៃនិងអ្នកដទៃផ្សេងទៀតដោយធ្វើការបួងសួងរួមគ្នា ហើយជាទូទៅធ្វើឡើងនៅផ្ទះរបស់នរណាម្នាក់នោះ។ ការជួបជុំគ្នាសូត្រធម៌ប្រៀបបី ដូចជាការបម្រើទាំងអស់នេះដើម្បីដាស់ស្មារតីអ្នកចំណូលរួមគ្រប់ៗគ្នា ព្រមទាំងមានការសម្តែង ជាមួយនឹងសកម្មភាពនៃការបម្រើដែលពួកគេអនុវត្តដែលជាគម្រូនៃជីវិតសហគមន៍ដែលរួមបញ្ចូលជាមួយនិងការសូត្រធម៌ប្រកបដោយស្មារតី ព្រមទាំងផ្តោតចំពោះសមិទ្ធិផលនៃភាពរុងរឿង ផ្នែកខាងស្មារតីនិងសម្ភារ។ ការច្របាច់បញ្ចូលគ្នារវាងការបួងសួង និងការបម្រើ ត្រូវបានរកឃើញថាមានបញ្ជាក់នៅក្នុង វិទ្យាស្ថាននៃម៉ាស្រ្គីគុលអាកា។ រចនាសម្ព័ន្ធត្រូវបានដាក់បញ្ចូលគ្នាទាំងអគារកណ្តាល ដែលដើរ តួរជាកន្លែងផ្ចង់ស្មារតីនៃការគោរពបូជានៅក្នុងភូមិសាស្រ្តតំបន់ ហើយបរិវេណអគារសម្រាប់ ឧទ្ទិសក្នុងការផ្តល់ជូននៅការអប់រំ កន្លែងថែទាំសុខភាព ព្រមទាំងសេវាកម្មផ្សេងៗទៀត ដែល ផ្តល់ឲ្យជាមួយនិងការរីកលូតលាស់និង សេដ្ឋកិច្ចសហគមន៍។ មិនតែប៉ុណ្ណោះ មាន ម៉ាស្រ្គីគុល អាកាចំនួនពីរ ទៅបីនៅក្នុងពិភពលោកបច្ចុប្បន្ន ដែលគ្រាប់ពូជសម្រាប់ព្រឹត្តិការណ៍ស្ថាបនា របស់ពូកគេគឺ កំពុងដាំដុះទៅនឹងការកើនឡើងនៃចំនួនសហគមន៍ ហើយនៅពេលអនាគតគ្រប់ តំបន់ទាំងអស់នឹងទទួលបានប្រយោជន៍ពីប្រាង្គនៃរចនាសម្ព័ន្ធនេះ។ ក. ការបួងសួងរួមគ្នា -ឥរិយាបទនៃការបួងសួងរួមគ្នា ការបួងសួងរួមគ្នា ជាទូទៅធ្វើឲ្យសហគមន៍ដែលមានការសន្ទនាគ្នាអំពីសារសំខាន់នៃស្មារតី ដែលមាននៅក្នុងខ្លួនមនុស្សមានការរីកចំរើន។ ចំពោះទីកន្លែងផ្សេងៗទៀត បាហៃនិងមិត្ត របស់ពួកគ ព្រមទាំងគ្រួសាររបស់គេរួមគ្នាជា មួយអ្នកដទៃដើម្បីធ្វើការបួងសួង។ គ្មានក្បួនពិធី គ្មាន នរណាម្នាក់មានតូនាទីពិសេសនោះក្នុងការចាត់ចែងដាច់មុខនោះទេ។ ការជួបជុំមានភាព ធំ ទូលាយក្នុងការអានព្រះធម៌និងសារលិខិត ដែលដកស្រង់ចេញពីអត្ថបទពិសិដ្ឋរបស់បាហៃ នៅក្នុងបរិយាកាសប្រកបដោយការគោរព។ ស្មារតីនៃការគោរពបូជាតាមសង្កាត់ គឺត្រូវបាន រៀប ចំឡើងដោយការជួបជុំដ៏សាមញ្ញ ហើយស្មារតីនេះចាប់ផ្តើមជ្រាបចូលទៅក្នុងការខិតខំ ប្រឹង ប្រែងរួមរបស់សហគមន៍។ បច្ចុប្បន្ននេះ មានការបួងសួមរួមគ្នារាប់រយពាន់កំពុងប្រារព្ធ នៅក្នុង តំបន់ជាច្រើនទូទាំងពិភពលោក ទាំងក្នុងទីក្រុង និងជាយក្រុងតំបន់ក្បែរៗ និងភូមិតូច ធំជាច្រើន ទៀត។តាមរយៈការបង្ហាត់បង្រៀនយ៉ាងច្រើនរបស់បាហៃចំពោះប្រធានបទជីវិតនៃការ បួងសួង រួមបញ្ចូលទាំងពាក្យ សម្រង់ដែលដកស្រង់ចេញមកពីសំណេរបាហៃនោះ អាចស្វែងរក បាន ចំពោះប្រធានបទនៃការបួងសួងជាមួយនឹងអ្វីដែលបាហៃជឿនៅលើគេហទំព័ររបស់បាហៃ។

ខ. ម៉ាស្រ៊ីគុលអាកា-កន្លែងអរុណោភាសនៃការសន្ទនាចំពោះព្រះ វិទ្យាស្ថាននៃម៉ាស្រ៊ីគុលអាកា ត្រូវបានបកស្រាយទៅជា ទីកន្លែងអរុណោភាសនៃការគោរពចំពោះព្រះ ដែលត្រូវ បាន អនុម័តដោយព្រះបាហាអ៊ុលឡាហ៍ផ្ទាល់។ វាគឺជាគំនិតដ៏អស្ចារ្យនៃជីវិតសហគមន៍បាហៃ ហើយត្រូវបាន បញ្ជាក់យ៉ាង ច្បាស់អំពីសាមគ្គីភាពរវាងការសូត្រធម៌និងការបម្រើ។
"ចូរសាងសង់ទីសក្ការបូជារបស់អ្នកដោយដែនដីនៅក្នុងព្រះនាមរបស់ទ្រង់ ដែលជាព្រះអាទិទេពនៃគ្រប់សាសនា ទំាង អស់ បន្ទាប់មកចូរស្ថាបនាជាមួយនឹងពន្លឺដ៏ត្រចះត្រចង់ ព្រមទាំងសេចក្តីសោមនស្សរីករាយ ហើយចូរពោលសរសើរពី ព្រះអាទិទេពជាម្ចាស់របស់អ្នក ដែលជាព្រះទ្រង់ញាណគ្រប់យ៉ាង។"៉ -ព្រះបាហាអ៊ុលឡាហ៍ បាហៃនៅក្នុងតំបន់ផ្សេងៗទូទាំងពិភពលោកបច្ចុប្បន្ន គឺកំពុងតែដាំដុះនៅគ្រប់ពូជដែលបានមកពីម៉ាស្រ៊ីគុលអាកា ដែលនឹងលូតលាស់ឡើងបន្តិចម្តងៗ។ ដំណើរការចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងដ៏សាមញ្ញដើម្បីបើកចំហ កន្លែងផ្ទាល់ខ្លួនក៏ដូចជាកន្លែងរួមដើម្បីធ្វើការបួងសួង។សកម្មភាពនៃការបម្រើបានក្លាយជាផ្នែកមួយនៃគម្រូសកម្ម ភាព ហើយកាន់តែមានការខំប្រឹងប្រែងរហូតទៅ ដើម្បីបំពេញនៅទិដ្ឋភាពនៃជីវិតសហគមន៍ជាមួយនឹងការបួងសួង ប្រកប ដោយស្មារតី។ ការសាងសង់ចុងក្រោយនៃតួអគារត្រូវបានកំណត់ថាមានផ្នែកសំខាន់មួយផ្សេងទៀតដែលត្រូវ បាន បំពេញដោយព្រះតំរិះរបស់ព្រះបាហាអ៊ុលឡាហ៍សម្រាប់ទីសក្ការបូជា។ តួនៃរចនាសម្ព័ន្ធនៃម៉ាស្រ៊ីគុលអាកា មានរួមបញ្ចូលទាំងប្រាង្គអគារកណ្តាលដែលជាទីសក្ការបូជា និងហ៊ុមព័ទ្ធជុំវិញ ដោយអគារចំណុះប្រាំមួយទៅប្រាំពីរផ្សេងទៀត។ កំឡុងពេលដែលម៉ាស្រ៊ីគុលអាកា កំពុងតែគ្រោងទៅលើចំណុចផ្ចង់ ស្មារតីនៃការគោរពបូជានៅក្នុងភូមិសាស្រ្ត តំបន់គោលបំណងរបស់វាមិនមែនគ្រាន់តែផ្តល់ជាកន្លែងសម្រាប់ការបួង សួងប៉ុណ្ណោះទេ ។ អង្គពិសិដ្ឋអាប់ឌុលបាហាបានពន្យល់ថា តាមរយៈកន្លែងនេះនឹងមានការផ្តល់ ជាកន្លែងអប់រំកន្លែង ថែរក្សាសុខភាព ព្រម ទាំងមានសេវាកម្មផ្សេងៗទៀត ហើយវាក៏មានការជួយជ្រោមជ្រែងចំពោះសកម្មភាពសង្គម និង ការលូតលាស់សេដ្ឋកិច្ចនៃសហគមន៍ផងដែរ ហើយវាក៏អាចជាលំនៅស្ថាន ជាកន្លែង ដែលមានផាកសុខភាព និងជួយ គ្រប់តម្រូវការទាំងអស់នោះ។ ជាមួយគ្នានេះដែរ អង្គពិសិដ្ឋអាប់ឌុលបាហាប្រមើលមើលថាអគារចំណុះ ផ្សេងៗមាន ដូចជា មន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យ កន្លែងផ្តល់ថ្នាំ និងមន្ទីរសង្រ្គោះក៏ត្រូវបានដាក់បញ្ចូល ទៅក្នុងទីសក្ការបូជាផងដែរ។ យោងទៅតាម ម៉ាស្រ៊ីគុលអាកា ដែលបានសាងសង់ឡើងនៅក្បែរ ឈីកាហ្គូ សហរដ្ឋអា មេរិច លោកស៊ូហ្គីអេហ្វិនឌីបានចារិកថាៈ
"ទោះបីជាគំនិតដ៏រំភើបញាប់ញ័រនៃទីសក្ការបូជារបស់បាហៃ គឺជាភស្តុតាងនៅក្នុងសំណង់អគារនៃបូជនីយប្រាសាទ ក៏ដោយតែវាមិនមែនសំដៅចំពោះវត្ថុតែម្យ៉ាងនោះទេ ឬ សារសំខាន់តែមួយនោះដែរ ផ្នែកផ្សេងៗនៅក្នុងម៉ាស្រីល គុលអាកា គឺត្រូវបានរចនាឡើងដោយព្រះបាហាអ៊ុលឡាហ៍ ដែលប្រាកដជានឹងកើតឡើងនៅក្នុងធម្មជាតិនៃជីវិត សហគមន៍បាហៃ។ ភាពដាច់ដោយឡែកពីគ្នារវាងសង្គម សកម្មភាពមនុស្ស ការអប់រំ និងផ្នែកវិទ្យាសាស្រ្ត ត្រូវបាន ដាក់បញ្ចូល ជុំវិញទៅក្នុងមជ្ឈមណ្ឌលបរិវេណអគារនៃ ម៉ាស្រីលគុលអាកា ទោះបីជាយ៉ាងណាក៏ដោយទីសក្ការបូជា បាហៃបើត្រូវបាន គេលើកតម្កើងប្រកបដោយគំនិតដ៏ ឧត្តម មានក្តីស្រឡាញ់ដ៏ខ្លាំងក្លាក្នុងជំនឿដ៏រឹងមាំយ៉ាងណា ក៏ដោយនោះ ក៏មិន អាចសង្ឃឹមថានឹងទទួលបាន លទ្ធផលច្រើនលើសលុបបានឡើយ ហើយមិនយូរប៉ុន្មានលទ្ធផល នោះក៏មិនឋិតឋេរបាន ទៀតផង បើសិនជា គ្រាន់តែជាកន្លែងធ្វើការស្មឹងស្មាធិ៍ដូចតាបសនៅក្នុងព្រៃ ឬ សម្រាប់ការ ទាក់ទងដោយអារម្មណ៍នៃ អ្នកជាទីគោរព រាប់អាន ដែលអសកម្មភាពនោះ។វាមិនអាចបំពេញចិត្តឲ្យបានគ្រប់គ្រាន់ ចុងក្រោយនោះទេ ហើយអត្ថ ប្រយោជន៍ ដែលបានមកពីការគោរពបូជាដោយខ្លួនរបស់គាត់ផ្ទាល់ត្រូវបានតិចជាង អត្ថប្រយោជន៍របស់មនុស្សជាតិទូទៅដរាប ណាអ្វីទាំងអស់នេះត្រូវបានបកប្រែហើយផ្ទេរទៅក្នុងការបម្រើប្រកប ដោយថាមវន្ត និង ការបម្រើដោយមិន គិតពីខ្លួន ឯង ចំពោះបុព្វហេតុនៃមនុស្សជាតិដែលវាជាបុព្វសិទ្ធដ៏សំខាន់នៃ ទឹកដីរបស់ព្រះរបស់ម៉ាស្រ៊ីគុលអាកា ដើម្បីធ្វើ ឲ្យ ងាយស្រួលនិងដើម្បីគាំទ្រនោះឡើយ។"

ជីវិតគ្រួសារនិងកូនចៅ
ការពណ៌នាសង្ខេបខ្លី: សារសំខាន់នៃគ្រួសារនិងការអប់រំកូនៗ
៉"ប្រសិនបើសេចក្តីស្រាលាញ់និងការព្រមព្រៀងគ្នាកើតឡើងនៅក្នុងគ្រួសារ ដូច្នេះគ្រួសារនោះនឹងរីកចំរើនយ៉ាងពិត ប្រាកដហើយពោរពេញដោយពន្លឺចិញ្ចាចចិញ្ចែងនិងប្រកបដោយស្មារតី...។"
-អង្គពិសិដ្ឋអាប់ឌុលបាហា
គ្រួសារគឺជាស្នូលនៃសង្គមមនុស្ស។ វាផ្តល់នៅសំនុំដ៏សំខាន់សម្រាប់ការអភិវឌ្ឍលក្ខណៈគុណសម្បត្តិ និង ស្មារតីដ៏គួរ ឲ្យសរសើរ។ តាមរយៈមុខងារយ៉ាងចុះសម្រុងគ្នារបស់វាជាមួយនិងការអភិវឌ្ឍ ព្រមទាំងការឃុំគ្រងរក្សានូវចំណងនៃ សេចក្តីស្រលាញ់ដែលចងភ្ជាប់សមាជិកទាំងអស់គ្នា វាផ្តល់ឲ្យនូវការបញ្ជាក់យ៉ាងនឹងនរអំពីសច្ចភាពថាភាពល្អប្រសើរ នៃបុគ្គលភាពគឺជាចំណងយ៉ាងជិតស្និទ្ធបំផុតដើម្បីអភិវឌ្ឍសេចក្តីល្អរបស់អ្នកដទៃ។តួនាទីសំខាន់ចម្បងនៃគ្រួសារ គឺការបង្កើតកូនដែលអាចមានលទ្ធភាពទទួលខុសត្រូវចំពោះការលូតលាស់ផ្នែកខាង ស្មារតី និងការចូលរួមក្នុងការរីក ចំរើនរបស់អរិយធម៌ផ្ទាល់ខ្លួនរបស់គេ។អង្គពិសិដ្ឋអាប់ឌុលបាហាមានប្រសាសន៍ថាមាតាបិតានៃបុត្រម្នាក់  "ត្រូវមាន កាតព្វកិច្ចព្យាយាមជាមួយនឹងសេចក្តីប្រឹងប្រែងដើម្បីហ្វឹកហាត់បុត្រាបុត្រី" ហើយមាតាបិតាបាហៃទាំងអស់ គឺជាអ្នក ទទួលខុសត្រូវដំបូងបំផុតដើម្បីជួយលើកតំកើងបុត្ររបស់ពួកគេ ហើយតែងតែចាំជានិច្ចថានេះជាកាតព្វកិច្ចរបស់ ពួកគេ។ ប៉ុន្តែ ការអប់រំចំពោះក្មេងៗ គឺមិនមែនគ្រាន់តែជាទំនួលខុសត្រូវរបស់មាតាបិតានោះទេ។ សហគមន៍ក៏មាន តួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងរឿងនេះហើយសហគមន៍បាហៃផ្តល់ការផ្តោតយកចិត្តទុកដាក់បំផុតចំពោះប្រធានប
ទ មួយនេះ។ ជាក់ស្តែងនៅក្នុងថា្នក់គឺត្រូវបានស្វាគមន៍ចំពោះគ្រប់គ្នាសម្រាប់ការអប់រំស្មារតីហើយនិងសីលធម៌សង្គម របស់ក្មេងៗគឺជាអាទិភាពក្នុងចំណោមសកម្មភាពដំបូងទាំងឡាយដែលត្រូវបានពោលអះអាងបញ្ជាក់ដោយបាហៃនៅ ក្នុងតំបន់នានា។ ក. ជីវិតគ្រួសារ ៖ តួនាទីគ្រួសារគឺជាស្នូលនៃសង្គម
អ្នកអង្កេតទាំងឡាយដល់សហគមន៍បាហៃគួរតែចូលមកយ៉ាងឆាប់រហ័ស ដើម្បីសាទរក្នុងការបង្ហាញវាទៅក្នុងជីវិត
គ្រួសារនិងការអប់រំក្មេងៗ។សហគមន៍បាហៃយល់ឃើញថាគ្រួសារគឺជាស្នូលនៃសង្គមមនុស្សដែលជាកន្លែងប្រកប
ដោយសីលធម៌គួរឲ្យសរសើរ ហើយមានសមត្ថភាពដ៏សំខាន់ចំពោះការអភិវឌ្ឍភាពល្អប្រសើររបស់សង្គម។ វាត្រូវ
បានទទួលស្គាល់ថាទំលាប់និងគំរូនៃអាកប្បកិរិយានៃសង្គមគ្រួសារ គឺត្រូវបានអនុវត្តនៅកន្លែងធ្វើការ សហគមន៍ តាមតំបន់ សង្គម និងជីវិតនយោបាយនៅក្នុងប្រទេស ព្រមទាំងទំនាក់ទំនងឆាកអន្តរជាតិទៀតផង។ ដូច្នេះបាហៃ
ព្យាយាមបន្តបង្កើនថាមពលស្មារតីដែលចងភ្ជាប់ជាមួយនិងគ្រួសារ។ សមាជិកនីមួយៗនៃសហគមន៍បាហៃអនុវត្ត
ការចូលរួមថែរក្សាថាមវន្តនៃជីវិតគ្រួសារ ដែលថ្លែងឲ្យឃើញពីភាពស្មើគ្នានៃប្រុសនិងស្រី ការរៀបចំ សេចក្តី
ស្រលាញ់ ព្រមទាំងការគោរពរវាងឪពុកមា្តយនិងកូនចៅ ហើយនិងបង្កើតវិន័យនៃការពិភាក្សានិងការស្រុះស្រួល
គ្នានៅក្នុងការសម្រេចចិត្ត។ គ្រួសារបាហៃព្យាយាមបង្ហាញសេចក្តីស្រលាញ់ទៅដល់គ្រប់មនុស្សជាតិទទួលយក
ភាពខុសប្លែកគ្នា យល់ច្បាស់ពីភាពយុត្តិធម៌ និងយល់ពីអារម្មណ៍អ្នកដទៃ។ ការប្រឹងប្រែងដ៏ធំធេងត្រូវបានបង្កើត
ឡើងសម្រាប់ក្មេងៗដែលយល់ពីភាពតែមួយនៃមនុស្សជាតិហើយនិងមើលឃើញគ្រប់វិញ្ញាណទាំងអស់មិនប្រកាន់
សាសនា ពូជសាសន៍ នយោបាយ ក្នុងនាមជាមនុស្សជាតិដូចគ្នា ហើយត្រូវតែបង្ហាញការត្រាស់ដឹងរបស់ព្រះបាហា
អ៊ុលឡាហ៍ទៅកាន់អ្នកដទៃឲ្យដូចជា "ផ្លែឈើនៃដើមតែមួយហើយនិងជាស្លឹនៃមែកតែមួយ "។ ការលេចឡើងនៃ
យើងនិងពួកគេ ចិត្តគំនិតដែលជាចរិកមិនគប្បីអាចកើតឡើងបាននៅពេលមានការបើកចិត្តហួសហេតុ និង
ចិត្តចង្អៀតចង្អល់ជ្រុលពេកដែលប្រព្រឹត្តទៅក្នុងសុខុមាលភាពនៃគ្រួសារផ្ទាល់ខ្លួន ហើយមិនទទួលយកតម្រូវការ
និងការចាប់អារម្មណ៍ពីអ្នកដទៃទាំងអស់នេះគឺត្រូវតែជៀសវាងជាដាច់ខាត។សម្រាប់ការវិភាគចុងក្រោយការឧទ្ទិស
ចំពោះចំណាប់អារម្មណ៍គ្រួសារគឺមិនអាចអនុញ្ញាតឲ្យកាត់បន្ថយការប្តេជ្ញាចិត្តផ្ទាល់ខ្លួនចំពោះភាពយុត្តិធម៌ និងចិត្ត
សណ្តោសប្រណីចំពោះអ្នករាល់គ្នាឡើយ។ ចំនួននៃសាលានារដូវក្តៅនិងរដូវរងារមានពេលវេលាខុសគ្នា និងតាមផ្នែកជាច្រើននៃពិភពលោកដែលមានចលនា
គ្រប់ទិសទីចាប់ផ្តើមពីចំណុចលើគេ៖ សាលារដូវក្តៅនៅក្នុងសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩២៨។ អ្នកចូលរួមនៅឯពិធី ប្រគុំតន្រ្តីប្រចាំឆ្នាំនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គូ ឆ្នាំ២០០៩។ សាលាបាហៃរដូវក្តៅនៅហ្គ្រីនឡេនឆ្នាំ ១៩៩១។ អ្នកចំនូលរួមជាមួយសាលាបាហៃរដូវក្តៅនៅស្លូវ៉ាគៀ ឆ្នាំ២០០៤។ សាលាបាហៃរដូវក្តៅនៅណាមីបៀឆ្នាំ ១៩៨៣។ នៅពេលដែលសញ្ញាមួយបានបង្ហាញយ៉ាងច្បាស់ពីការធ្លាក់ចុះនៃសីលធម៌នោះ គឺជាពេលនៃការធូរលុងនៃចំនង គ្រួសារ វាមិនមែនជាកិច្ចការដ៏តូចតាច ដើម្បីប្រមើលមើលក្នុងការបង្កើតជីវិតគ្រួសារទៅតាមការបង្ហាត់បង្រៀន
បាហៃក្នុងវប្បធម៌ផ្សេងៗគ្នានិងទំនៀមទំលាប់ដទៃទៀត ដែលតំណាងឲ្យសហគមន៍បាហៃនោះទេ។នៅជុំវិញពិភព
លោកមិនថានៅទីក្រុងឬទីជនបទទេ វិទ្យាស្ថានបាហៃប្រើប្រាស់គ្រប់មធ្យោបាយ នៅគ្រប់ទីកន្លែងរបស់ពួកគេ ក្នុង
ការរៀបចំវគ្គសិក្សា និងសន្និសីទ រៀបចំសាលារដូវក្តៅនិងរដូវរងារ ផ្តល់ការពិគ្រោះនិងផ្តល់ដំបូន្មាននៅពេលដែល មានភាពខុសប្លែកគ្នាកើតឡើង ដើម្បីជួយបង្កើនថាមពលនៃជីវិគ្រួសារ។ សាលារដូវក្តៅនិងរដូវរងារត្រូវបានកំពុងពង្រីកជីវិតសហគមន៍បាហៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។លើសពី
នេះទៅទៀតដើម្បីផ្តល់ឱកាសដល់អ្នកចំណូលរួមសិក្សាទៅលើសំណេរបាហៃហើយព្យាយាមផ្តល់បន្ថែមនូវចំណេះ
ដឹងដ៏សំខាន់ៗដល់ពួកគេ សាលាតាមរដូវកាលទាំងអស់នេះអនុញ្ញាតឲ្យគ្រួសារបាហៃចំណាយពេលវេលាទាំង
អស់គ្នាក្នុងបរិយាកាសសប្បាយរីករាយ ដើម្បីចំណាយពេលរៀននិងបង្កើនថាមពលនៃចំណងស្មារតី។ អ្នកអាច
ឃើញរូបភាពនៃសាលាបាហៃនារដូវក្តៅនិងរដូវរងារនៅទីនេះ ចាប់ពីដើមសតវត្សទី២០រហូតដល់បច្ចុប្បន្ន។ ថ្នាក់កុមារ
ការពណ៌នាសង្ខេបខ្លី__ទំនួលខុសត្រូវរបស់សហគមន៍ក្នុងការអប់រំកុមារ
បាហៃឃើញថាមនុស្សវ័យក្មេងគឺជាទ្រព្យសម្បត្តិដ៏មានតំលៃរបស់សហគមន៍ដែលអាចទុកជាកម្មសិទ្ធបាន។ពួកគេ
គឺជាអ្នកកំណត់និងធានាសម្រាប់ពេលអនាគត។ ដើម្បីធ្វើឲ្យការសន្យានេះត្រូវបានទទួលស្គាល់កុមារត្រូវតែទទួល
បានការចិញ្ចឹមបីបាច់ប្រកបដោយស្មារតី។នៅក្នុងពិភពលោកដែលជាកន្លែងពោរពេញដោយភាពសប្បាយនិងភាព
គ្មានទោសពៃរ៍នៃកុមារភាពអាចងាយស្រួលនឹងទទួលរងឥទ្ធិពលនៃសម្ភារនិយមដូច្នេះការអប់រំសីលធម៌ និងស្មារតី
ដល់កុមារគឺមានសារសំខាន់បំផុត។ សហគមន៍បាហៃនៅគ្រប់កម្រិតទាំងអស់ គឺមានការយល់ដឹងខ្ពស់ចំពោះតម្រូវការក្នុងការឆ្លើយតបទៅនឹងសេចក្តី ប្រាថ្នានៃស្មារតីរបស់មនុស្សវ័យក្មេង ហើយយុវវ័យដែលមានអាយុច្រើនគឺជាគំរូដ៏សំខាន់ក្នុងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍអ្នកនៅជុំវិញពួកគេដែលមានអាយុតិចជាងខ្លួន។សកម្មភាពអប់រំសម្រាប់កុមារជាទូទៅគឺជាសកម្ម
ភាពដំបូងហើយកាន់តែច្រើនទៅៗនៅក្នុងសហគមន៍។ "ចូរគិតថាមនុស្សគឺជាអណ្តូងរ៉ែ ដែលនៅក្នុងអណ្តូងរ៉ែនោះមានរតនសម្បត្តិដ៏មានតំលៃឥតគណនា។ មានតែការ
អប់រំតែមួយគត់ ដែលអាចធ្វើឲ្យវាបង្ហាញឲ្យឃើញពីតំលៃរបស់វាបាន ហើយមនុស្សជាតិនឹងអាចទាញយកអត្ថ
ប្រយោជន៍ពីអណ្តូងរ៉ែនោះ។" __ព្រះបាហាអ៊ុលឡាហ៍
ប៉ុន្មានឆ្នាំថ្មីៗនេះ វិទ្យាស្ថានហ្វឹកហ្វឺនជុំវិញពិភពលោកបានកំពុងតែអនុវត្តដើម្បីបង្កើនផ្នែកសំខាន់ៗនៅក្នុងការហ្វឹក
ហ្វឺនគ្រូអំពីការអប់រំស្មារតីដល់កុមារ។ សម្ភារដែលកំពុងត្រូវបានបង្កើតឡើងសម្រាប់អភិវឌ្ឍត្រូវបានប្រើប្រាស់
ដោយវិទ្យាស្ថានក្នុងគោលបំណងដើម្បីពង្រឹងគុណភាពស្មារតី ឧទាហរណ៍ដូចជា សច្ចធម៌ សប្បុរសធម៌ បេះដូង
បរិសុទ្ធ ដូចដែលបានរៀបរាប់នេះដែលបង្ហាញពីកេតនភ័ណរបស់ព្រះដែលត្រូវបានឆ្លុះបញ្ចាំងទៅក្នុងកញ្ចក់នៃបេះ
ដូងរបស់មនុស្សជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំសម្ភារបានធ្វើឲ្យមានការយល់ដឹងនៃលក្ខណ:គុណសម្បត្តិទាំងនេះ ហើយបានបន្ថែមមេរៀនមួយចំនួនដែលជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ ហើយនិងសំណេររបស់សាសនាបាហៃ។ គោលបំណងគឺសម្រាប់កុមារដើម្បីឲ្យពួកគេឈានទៅដល់ដំណាក់កាលមួយ ដែលពួកគេអាចយល់ដឹងហើយនិង
អនុវត្តទៅលើអាកប្បកិរិយាចំពោះការអភិវឌ្ឍស្មារតី ហើយរួមចំណែកក្នុងសុខុមាលភាពនៃសង្គម។ ស្ថាប័ននៃជំនឿបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការជាប់ទាក់ទងគ្នានៃការបង្កើនធនធានមនុស្សសម្រាប់ បង្រៀនថ្នាក់កុមារ។ ចំពោះគំនិតនេះពួកគេបានប្រើប្រាស់ធនធានដ៏សំខាន់ៗ ដើម្បីចូលរួមក្នុងសហគមន៍និងថែទាំ
ប្រព័ន្ធនៃការសម្របសម្រួលសម្រាប់ការហ្វឹកហ្វឺនគ្រូ សម្រាប់បើកផ្លូវបង្ហូរនៃការណែនាំ ការអប់រំផ្នែកសម្ភារ ហើយ
សម្រាប់ការរៀនសូត្រពីប្រជាពលរដ្ឋក្នុងតំបន់។ សម្រង់ពាក្យ
នេះគឺជាសម្រង់ពាក្យដែលដកស្រង់ចេញពីធម៌មួយរបស់អង្គពិសិដ្ឋអាប់ឌុលបាហាដែលជាញឹកញាប់សូត្រ
ដោយ កុមារបាហៃ។
"ឱព្រះអាទិទេពដ៏សប្បុរសធម៌របស់ទូលបង្គំលោកអើយ! ទូលបង្គំជាកុមារដ៏តូចម្នាក់ សូមទ្រង់មេត្តាជម្រុញឲ្យទូល បង្គំឈានទៅដល់រាជាណាចក្រដ៏ពិតប្រាកដ។ ទូលបង្គំតូចទាបរាបស្មើនឹងផែនដី សូមធ្វើឲ្យទូលបង្គំបានឡើង ទៅកាន់ស្ថានសួគ៌ ទូលបង្គំស្ថិតនៅពិភពដ៏ទាប សូមធ្វើឲ្យទូលបង្គំក្លាយទៅជាកម្មសិទ្ធនៃអាណាចក្រដ៏ខ្ពង់ខ្ពស់ សូមឲ្យភាពអួរអាប់ ការឈឺចាប់របស់ទូលបង្គំក្លាយទៅជាពន្លឺយ៉ាងចិញ្ចាចចិញ្ចែង សូមប្រែក្លាយទូលបង្គំពី សម្ភារទៅជាស្មារតី ហើយផ្តល់ឲ្យទូលបង្គំដើម្បីឲ្យទូលបង្គំអាចបង្ហាញពីសព្ទសាធុការពរដែលគ្មានដែនកំណត់ របស់ព្រះអង្គផងចុះ។" __អង្គពិសិដ្ឋអាប់ឌុលបាហា
ល្បះខាងក្រោមនេះ គឺដកស្រង់ចេញពីសាររបស់ធម្មសភាយុត្តិធម៌សាកល ផ្ញើជូនបាហៃទូទាំងពិភពលោកក្នុង
ឆ្នាំ ២០០០។ អត្ថបទទាំងស្រុងរបស់សារលិខិតអាចអានបាននៅលើបណ្ណាល័យបាហៃ។ កុមារគឺជាទ្រព្យសម្បត្តិដ៏មានតំលៃរបស់សហគមន៍ដែលអាចទុកជាកម្មសិទ្ធបាន ពួកគេគឺជាអ្នកកំណត់និងធានា
សម្រាប់ពេលអនាគត។ ពួកគេមានគ្រាប់ពូជនៃអាកប្បកិរិយានៃអនាគតរបស់សង្គម ដែលត្រូវបានរចនារូបរាង ទៅតាមអ្វីដែលមនុស្សពេញវ័យចូលរួមធ្វើក្នុងសហគមន៍ ឬ ការធ្លាក់ចុះចំពោះការគោរពដល់កុមារ។ ពួកគេមាន
ទំនុកចិត្តថាសហគមន៍ មិនគួរនឹងធ្វេសប្រហែសចំពោះការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ជាមួយនឹងសេរីភាព
នោះឡើយ។ -ធម្មសភាយុត្តិធម៌សាកល

សមត្ថភាពនៃស្ថាប័ន
ការពណ៌នាសង្ខេបខ្លី៖ ការស្ថាបនានៃរចនាសម្ព័ន្ធរដ្ឋបាលនៃសហគមន៍បាហៃ និងការធ្វើឲ្យកាន់តែប្រសើរល្អឡើងនៃដំណើរការទាំង ឡាយដែលជាប់ទាក់ទងគ្នាជារដឹករបស់វា។ “ នៅពេលណាស្ថាប័នជំនឿទាំងឡាយកើនឡើងនូវបទពិសោធន៍… ស្ថាប័នទាំងនោះក្លាយជាមានភាពស្ទាត់ជំនាញកាន់តែច្រើនឡើងៗនៃការផ្តល់នូវការជួយទ្រទ្រង់ ធនធានទាំងឡាយ ការលើកទឹកចិត្តហើយនិងការណែនាំប្រកបដោយក្តីស្រឡាញ់ ចំពោះការបណ្តើមគំនិតប្រកបដោយភាពសមរម្យ រីឯការពិគ្រោះពិភាក្សាវិញគឺប្រកបដោយសេរីភាព និងភាពស្រុះស្រួលគ្នាក្នុងចំណោមខ្លួនពួកគេហើយនិងជាមួយ មនុស្សទាំងឡាយ ដែលពួកគេបម្រើហើយនិងជាប្រឡាយបង្ហូរកម្លាំងថាមពលជាបុគ្គលនិងជារួមឆ្ពោះទៅរកភាព ផ្លាស់ប្តូរសង្គមទៅរភាពល្អប្រសើរ”។ _ធម្មសភាយុត្តិធម៌សកល ការស្ថាបនានៃរចនាសម្ព័ន្ធរដ្ឋបាលនៃសហគមន៍បាហៃ និងការធ្វើឲ្យកាន់តែប្រសើរល្អឡើងនៃដំណើរការទាំង ឡាយដែលជាប់ទាក់ទងគ្នាជារដឹករបស់វាជាសន្សឹមៗនោះគឺជាវិស័យទាំងឡាយដែលបានទទួលនូវភាពប្រុងប្រៀបរៀបចំស្មារតីដ៏ចាំបាច់មួយតាំងតែពីការចាប់បដិសន្ធិនៃជំនឿបាហៃម្ល៉េះ។កម្មវត្ថុនេះគឺត្រូវបានគេពណ៌នារៀបរាប់ យ៉ាងលំអិតមួយចំនួននៅក្នុងសណ្តាប់រដ្ឋបាលបាហៃ ដែលជាប្រធានបទប្រមូលផ្តុំមួយនៅក្នុង “ជំនឿបាហៃ” ដែល ជាផ្នែកមួយនៃគេហទំព័រនេះដែរ។ កម្លាំងថាមពលដែលបាហៃបូជាខ្លួន គឺចំពោះការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពនៃស្ថាប័នហើយនិងយកចិត្តទុក ដាក់ជាមួយពួកគេ ដែលប្រតិបត្តិតាមការវិវត្តន៍និងការអភិវឌ្ឍនៃដំណើរការរដ្ឋបាលនិងរចនាសម្ព័ន្ធ ហើយមិនត្រឹម តែត្រូវបានគេលើកទឹកចិត្តជាធម្មតាតាមសេចក្តីប្រាថ្នាដើម្បីបង្កើនសមត្ថភាព ជាមួយនឹងកិច្ចការផ្ទាល់របស់ សហគមន៍បាហៃប៉ុណ្ណោះទេ គឺត្រូវតែបានគេចាត់ចែងរៀបចំ។ ពួកគេទទួលស្គាល់នៅក្នុងការអភិវឌ្ឍនេះដែលជា ការចូលរួមដ៏ចាំបាច់ចំពោះលំនាំនៃសណ្តាប់ធ្នាប់សង្គមថ្មីមួយ ដែលបានគ្រោងទុកជាមុនដោយព្រះបាហាអ៊ុលឡាហ៍ ចំពោះមាគ៌ាដ៏ថ្មីជាច្រើនដែលមនុស្សជាតិពេញបក្កភាពនឹងបានចូលរួមចំពោះកិច្ចការវប្បធម៌ សង្គម និង នយោបាយ របស់ខ្លួន។ ក.ផ្នែកជាច្រើននៃការពិភាក្សា-គឺមានន័យដល់ការបង្កើតសាមគ្គីភាពនិងគ្រោងគម្រោងការនៅ
ក្នុងការសម្រេចចិត្តរួមគ្នាអាចត្រូវតែកើតឡើងព្រះបាហាអ៊ុលឡាហ៍ថ្លែងថា: “ ការពិគ្រោះពិភាក្សាផ្តល់នូវសម្បជញ្ញ: រីកធំឡើងៗ ហើយនិងធ្វើឲ្យប្រែផ្លាស់ការគិតស្មានៗទៅកាន់ភាពជាក់ច្បាស់លាស់។ វាគឺជាពន្លឺប្រកបដោយភាព ចិញ្ចាចចិញ្ចែងដែលដឹកនាំមាគ៌ា និងធ្វើការណែនាំក្នុងពិភពភាពងងឹងសូន្យសុង។ ចំពោះគ្រប់យ៉ាងមានបន្តហើយ និងបន្តដើម្បីឆ្ពោះទៅរកឋាន:ភាពនៃសុក្រឹត្យភាពនិងបក្កភាព។ ភាពចាស់ទុំនៃអំណោយនៃការយល់ដឹងគឺត្រូវបាន គេបញ្ចេញឲ្យឃើញតាមរយ:ការពិគ្រោពិភាក្សាគ្នានេះឯង”។ការពិភាក្សាប្រកបដោយភាព ជិតស្និទ្ធិ ឥតកង្វល់និង ប្រកបដោយភក្តីភាពគឺមានសារសំខាន់ណាស់ចំពោះភាពជោគជ័យនៃការប្រមូលផ្តុំសមូហគំនិត រីឯចំណុចកណ្តាល របស់វាចំពោះមុខងារនៃស្ថាប័នបាហៃទាំងឡាយវិញគឺជាសញ្ញាសម្គាល់មួយក្នុងចំណោមសញ្ញាសំគាល់ទាំងឡាយនៃ ប្រតិបត្តិការនៃសណ្តាប់ធ្នាប់រដ្ឋបាលបាហៃ។ គោលបំណងនៃការពិភាក្សានេះគឺមិនត្រឹមតែផ្តល់នូវគ្រោងគម្រោងការ នៅក្នុងការសម្រេចចិត្តជារួមប៉ុណ្ណោះទេ អាចត្រូវបានគេ__សម្រេចយកសារសំខាន់ពីការសេម្រេចចិត្តនេះផងដែរ។ នេះហើយគឺជាអត្ថន័យនៃគោលបំណងនៃការយល់ឃើញប្រកបដោយភាពស្រុះស្រួលគ្នា ការបង្កើតនូវសាមគ្គីភាព ក្នុងចំណោមសមាជិកទាំងឡាយរបស់សហគមន៍ ការរឹតចំណងនៃក្តីស្រឡាញ់និងភាពទុកចិត្តគ្នាឲ្យរឹងមាំរវាងបុគ្គល និងស្ថាប័ននានា ហើយព្រមទាំងការផ្តល់ឲ្យនូវគំនិតប្រាជ្ញាថ្មីៗជាច្រើនចូលទៅក្នុងបញ្ហាស្មុគស្មាញដើម្បីនាំយកឲ្យ ចេញមកវិញនូវលទ្ធផលល្អប្រសើរហើយនិងស្តែងឲ្យឃើញនូវភាពអស់មន្ទិល។ វាជួយដើម្បីបង្ហាញសកម្មភាពជា ប្រព័ន្ធ ការផ្ចិតផ្ចង់ស្មារតីក្នុងចំណោមអ្នកចូលរួមដែលត្រូវបានគេផ្តល់ឲ្យនូវវិស័យសកម្មភាពហើយនិងអនុញ្ញាត ឲ្យការប្រមើលមើលផ្សេងៗគ្នា ដើម្បីត្រូវបានចូលរួមទៅក្នុងការស្វែងយល់នៃបញ្ហារបស់ក្រុមនៅនឹងកន្លែង ហើយនិង នាំទៅរកភាពរីកចម្រើនដល់សកម្មភាពដែលទាក់ទងគ្នារបស់ពួកគេផងដែរ។ការពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាព គឺមិនមែនបណ្តោយឲ្យមានការប្រឈមមុខដាក់គ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមកដែលជាបន្ទុកនៃការយល់ ឃើញ ឬ ជាគម្រោងការនោះគឺមិនមែនទាំងពីរ វាគឺជាមជ្ឍមណ្ឌលចំពោះមុខងាររបស់ធម្មសភាចិត្តក:មូលដ្ឋាន។ ទោះបីជាយ៉ាងណាក៏ដោយគោលការណ៍នៃការពិភាក្សាគឺត្រូវបានគេអនុវត្ត ប្រកបដោយភាពត្រឹមត្រូវតាមកំរិត ច្បាប់ទាំងនៅក្នុងកន្លែងផ្សេងៗដ៏ច្រើនអនេគទៀត: ក្នុងចំណោមអង្គដឹកនាំរដ្ឋបាលនិងស្ថាប័នដទៃទៀតនៅក្នុង ចង្កោមក្រុមគ្រួសារ រវាងស្ថាប័ន និង សហគមន៍ក្នុងចំណោមអ្នកចូលរួមជាច្រើនក្នុងកម្រោងការពិសេសៗជាច្រើន ហើយបង្កើននូវឧត្តមភាពក្នុងចំណោមបុគ្គលភាពនានា និង ភ្នាក់ងារទាំងឡាយដែលធ្វើកិច្ចការនៅឯថ្នាក់តំបន់ដើម្បី សម្របសម្រួលដល់ការចូលរួមនៃសហគមន៍បាហៃចំពោះភាពល្អប្រសើរនៃសង្គម។ ធម្មសភាយុត្តធម៌សកលបានសរសេរថា:
“ការពិភាក្សាបាហៃគឺត្រូវតែធ្វើឲ្យបានជោគជ័យប្រកបដោយក្តីស្រឡាញ់ ភាពស្មោះត្រង់ និងសាមគ្គីភាពជាទីបំផុត។ អ្នកចូលរួមការពិភាក្សានានាត្រូវតែមកជួបជុំគ្នាទាំងអស់គ្នាក្នុងអាកប្បករិយាបួងសួងស្មឹងស្មាត ស្វែងរកជំនួយពីអា ណាចក្ររបស់ព្រះ ធ្វើការបញ្ចេញយោបល់របស់ខ្លួនដោយសេរី លះបង់ចោលនូវគំនិតសួនតួរបស់ខ្លួនទាំងស្រុងឲ្យ អស់ ផ្តល់នូវភាពត្រឹមត្រូវនិងធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការយល់ឃើញរបស់អ្នកដទៃ ស្ថិតក្នុងភាព ប្រឹងប្រែងទាំងនេះដើម្បីសម្រេចទៅដល់ភាពព្រមព្រៀងគ្នារវាងមនុស្សជាច្រើន។ នៅក្នុងការផ្តល់នូវការសម្រេចចិត្ត អង្គពិសិដ្ឋអាប់ឌុលបាហាបានទូន្មានយើងថាវានឹងត្រូវបានគេរកឃើញថាការពិភាក្សាត្រូវបានគេផ្តល់ពេលវេលា ឬ ផ្តល់ឲ្យមានការជជែកដេញដោលហើយការពិភាក្សានោះគួរត្រូវបានគេពន្យាពេលក្រោយទៀត ហើយនិងផ្តល់ពេល ឲ្យច្រើនថែមទៀតប្រកបដោយនក្ខត្តឫកដ៏ប្រសើរ។ ចូរមានភាពទុកចិត្តថានៅពេលណាអ្នកចាប់ផ្តើមការពិភាក្សា បែបបាហៃក្នុងគ្រួសារឬក្រុមនោះ ភាពស្មោះត្រង់របស់អ្នកខិតខំប្រឹងប្រែងដើម្បីទទួលយកដោយគោលការណ៍ទាំង នេះ នឹងអាចជួយអ្នកដើម្បីដោះស្រាយបញ្ហាចម្បងជាច្រើនដែលប្រឈមមុខអ្នកតាមរយ:អានុភាពនៃកិច្ចព្រមព្រៀង ហើយនិងជំនួយពីឋានសួគ៌។ តាមពិតវាត្រូវតែត្រូវបានគេចងចាំទុកក្នុងចិត្តថា គោលបំណងនៃការពិភាក្សាមិនមែន ត្រូវការត្រឹមតែការចង់បាននូវការសម្រេចចិត្តជាពិសេសណាមួយ ឬ ការសម្រេចចិត្តចុងក្រោយនោះឡើយ។ ជាញឹក ញាប់គោលបំណងជាធម្មតា អាចត្រូវបានគេផ្តល់នូវការផ្លាស់ប្តូរទស្សន:គ្នាជាច្រើននោះដើម្បីជួយបញ្ជាក់រឿងសំខាន់ ដ៏ពិតប្រាកដមួយ ហើយនិងនាំទៅរកសាមគ្គីភាពផ្នែកទស្សន:ទៀតផង”។ បន្ថែមចំពោះមាតិកាលើទំព័រនេះ យោងសំដៅទៅចំពោះការពិភាក្សាបាហៃនោះអាចត្រូវបានគេរកឃើញទាំង ស្រុងនៅត្រង់គេហទំព័រនេះ។ ប្រយោជន៍ជាពិសេសនោះអាចត្រូវបានគេរកឃើញនូវលក្ខណ:គុណសម្បត្តិ និង អាកប្បកិរិយាប្រកដោយការបួងសួង ភាពបន្ទាបខ្លួន ការការលះបង់ និងប្រកបដោយភាពអត់ធ្មត់នៃអ្នកចូលរួមក្នុង ការពិភាក្សាបាហៃនេះជាការលើកឡើងមួយចំនួនមកប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញនៅក្នុងអត្ថបទមាន ចំណងជើងថា ធម្មសភាចិត្តក:មូលដ្ឋាន ដែលមាននៅក្នុង “អ្វីជាជំនឿបាហៃ” ដែលជាផ្នែកមួយនៃគេហទំព័រ ព្រម ទាំងពណ៌នាពីចំណុចកណ្តាលនៃការពិភាក្សាចំពោះជីវិតសហគមន៍បាហៃ ក្នុងវគ្គ III នៃការសន្យាសន្តិភាពសកល ក្នុងប្រធានបទសម្រាំងស្តីសន្តិភាពសកល។ ខ .បុណ្យ១៩ថ្ងៃ-ការជួបជុំទៀងទាត់នៃសហគមន៍បាហៃដែលបានអនុម័តដោយព្រះបាហាអ៊ុលឡាហ៍ រាល់១៩ថ្ងៃម្តងៗ ការជួបប្រជុំជុំគ្នាគឺត្រូវបានប្រារព្ធឡើងគ្រប់តំបន់ដោយសហគមន៍បាហៃ។ ការជួបប្រជុំគ្នានោះ ត្រូវបានគេដឹងថា “ បុណ្យ១៩ថ្ងៃ” ការជួបជុំទាំងនេះជួយដល់ការទ្រទ្រង់នៃជីវិតសហគមន៍បាហៃ។ បុណ្យ១៩ថ្ងៃនេះ ត្រូវបានអនុម័តក្នុងគម្ពីរពិសិដ្ឋបាហៃឈ្មោះថា “គីតាប អ៊ីអាកដាស់” ដោយព្រះបាហាអ៊ុលឡាហ៍ទ្រង់បានទូន្មានដល់ សាវករបស់ទ្រង់ទាំងឡាយ ដើម្បីជួបគ្នាម្តងរៀងរាល់ខែ សូម្បីមានតែទឹកសាបបម្រើដល់គ្រប់គ្នាក៏បានដែរ”។ អង្គពិសិដ្ឋអាប់ឌុលបាហាថ្លែងប្រាប់ថា“បុណ្យនេះគឺត្រូវបានគេប្រារព្ធឡើងដើម្បីបង្ហាញនូវមិត្តភាពនិងក្តីស្រឡាញ់ ដើម្បី បូងសួងដល់ព្រះ និងអង្វករទ្រង់ប្រកបដោយដួងចិត្តភ្ញាក់រលឹកនិងដើម្បីជំរុញការបន្តស្វែងរកប្រកបដោយចិត្ត មេត្តា” ទ្រង់សរសេរក្នុងវគ្គមួយផ្សេងទៀតថា “វាបានធ្វើឲ្យរីករាយទាំងដួងចិត្ត និងបេះដូង”។ “ប្រសិនបើបុណ្យត្រូវ បានគេប្រារព្វក្នុងលក្ខណ:សមរម្យរៀងរាល់១៩ថ្ងៃម្តងៗនោះ មិត្តទាំងឡាយនឹងស្វែងរកដោយពួកគេផ្ទាល់នូវការ ស្ថាបនាស្មារតីឲ្យស្រស់ស្រាយឡើងវិញដែលបានផ្តល់ដោយអំណាចដែលមិនមែនជាអំណាចពិភពលោកនេះទេ”។ទោះបីជាយ៉ាងណាក៏ដោយបុណ្យ១៩ថ្ងៃអាចសន្និដ្ឋានខាងក្រៅដោយទំរង់ខុសៗគ្នាថានៅក្នុងភូមិភាគផ្សេងៗគ្នាក្នុងពិភពលោកធ្វើការឆ្លុះបញ្ចាំងស្ថានភាព និងតាមទំលាប់ផ្សេងៗរបស់សហគមន៍តំបន់ កម្មវិធីរបស់វាតែងតែបានរាប់ បញ្ចូលនូវការអានព្រះធម៌ ចូលរួមចែករំលែកព័ត៌មានប្រកបដោយភក្តីភាពហើយការពិភាក្សាកិច្ចការសហគមន៍ ព្រមទាំងចូលរួមសកម្មភាពសង្គម និងភារតភាព។ បុណ្យ១៩ថ្ងៃផ្តល់នូវឱកាសចំពោះសហគមន៍ដើម្បីជួបជុំនិង ពិភាក្សាកិច្ចរបស់វាចំណែកឯ ធម្មសភាចិត្តក:មូលដ្ឋាន___ជាក្រុមប្រឹក្សាគ្រប់គ្រងនៃសហគមន៍បាហៃប្រចាំតំនប់ __ទន្ទឹមគ្នានេះគឺយកចិត្តទុកដាក់ដល់សហគមន៍និងពង្រឹងភាពទំនាក់ទំនងរបស់ខ្លួន។ ការពិភាក្សានៅឯការជួបប្រជុំ គ្នាដ៏ទៀងទាត់ទាំងនេះធ្វើឲ្យមានការរីកលូតលាស់មនសិការសង្គមដើម្បីបញ្ចេញនូវគំនិតស្ថាបនាហើយជាញឹកញាប់ដឹកនាំឆ្ពោះទៅរកការងើបឡើងនៃក្រុមតូចៗដែលទាក់ទងក្នុងសកម្មភាពនេះ។ ដូច្នេះរៀងរាល់ខែក្នុងចំណោម១០០០០តំបន់ ជាក់ស្តែងគ្រប់ទីកន្លែងលើពិភពក្រុមមិត្តភក្តិជាច្រើនជួបជុំប្រមូលផ្តុំ គ្នាក្នុងស្មារតីនៃក្តីស្រឡាញ់ដើម្បីធ្វើការបូងសួង ដើម្បីគិតអំពីភាពរីកលូតលាស់ផ្នែកស្មារតី ហើយនិងដើម្បីពិភាក្សា អំពីភាពខិតខំប្រឹងប្រែងជារួមនិងជាបុគ្គលប្រកបដោយការបន្ទាបខ្លួនគោរពគ្នា និង ដើម្បីធ្វើឲ្យប្រសើរឡើងនៃជីវិត សហគមន៍របស់ពួកគេ។នៅ ក្នុងការពិភាក្សានានា គឺត្រូវបានគេណែនាំសម្រាប់ទស្សន:នៃភាពល្អប្រសើររបស់ ពិភពលោកដូចគ្នា ហើយអ្នកចំណូលរួមទាំងបុរស និង ស្រ្តី ទាំងក្មេងនិង ចាស់បង្ហាញនូវកំរិតសាមគ្គីភាពគួឲ្យកត់ សម្គាល់មួយ ហើយមិនត្រឹមតែការចែករំលែកជំនឿរបស់ពួកគេ អំពីគោលការចម្បងដ៏សំខាន់ទាំងឡាយដែលត្រូវតែ ចង្អុលពីភាពល្អប្រសើររបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែស្ថិតក្នុងវិធីសាស្រ្ត និងមាគ៌ាទាំងឡាយដែលពួកគេទទួល យកក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដើម្បីចូលរួមចំណែកចំពោះសមិទ្ធផលរបស់វាបន្តិចម្តៗផងដែរ។
ភាពជាប់ទាក់ទងក្នុងជីវិតសង្គម
ការពណ៌នាសង្ខេបខ្លី-ការធ្វើការប្រកៀកស្មាគ្នាជាមួយអ្នកដទៃ សម្រាប់ភាពរីកចម្រើននៃអរិយធម៌ផ្នែកស្មារតីនិង សម្ភារ“ វាគឺដិតជាប់គំនិតក្នុងដួងចិត្តរបស់សាសនិកបាហៃចូលទៅក្នុងការសហប្រតិបត្តិការគ្នាដូចជាការយល់ព្រម នូវធនធានរបស់ពួកគេដោយការបង្កើតចំនួនចលនានៃសកម្មភាព អង្គការ ក្រុម និងបុគ្គលដោយការបង្កើតភាពជាដៃ គូរដែលព្យាយាមពុះពារដើម្បីផ្លាស់ប្តូរសង្គមនិង ដើម្បីភាពរីកចម្រើននៃបុព្វហេតុសាមគ្គីភាព បង្កើតនូវសុខុមាលភាព មនុស្សជាតិ ហើយនិងចូលរួមរឹតចំណងសាមគ្គីភាពជាដើម”។ _ធម្មសភាយុត្តិធម៌សកល ព្រះបាហាអ៊ុឡាហ៍បានទូន្មានសាវករបស់ទ្រង់ថា “ចូរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតចំពោះតម្រូវការទាំងឡាយនៃយុគសម័យដែលអ្នករស់នៅ ហើយចូរផ្តោត អារម្មណ៍ទៅលើការសញ្ជឹងគិតរបស់អ្នកលើភាពចាំបាច់និងតម្រូវការសំខាន់របស់យុគសម័យនោះ”។
ដូច្នេះហើយបានជាសាសនិកបាហៃទូទាំងពិភពលោកទាំងបុគ្គលក្តីនិងជារួមក្តីខិតខំព្យាយាមដើម្បីភ្ជាប់ខ្លួនក្នុងជីវិតសង្គម ធ្វើកិច្ចការប្រកៀកស្មាគ្នាជាមួយក្រុមមនុស្សផ្សេងៗគ្នាដើម្បីចូលរួមចំពោះភាពរីកចម្រើននៃអរិយធម៌ផ្នែក ស្មារតី និង សម្ភារ។ វិស័យនៃភាពប្រឹងប្រែងពីរ ដែលជួយបំពេញគ្នាទៅវិញទៅមកគឺត្រូវបានគេរុករកនៅទីនេះ។សកម្មភាពសង្គម ពណ៌នារៀបរាប់ពីវិសាលគម (តំណសម្ព័ន្ធ) នៃសកម្មភាពទាំងឡាយ ដែលជាញឹកញាប់ត្រូវបានធ្វើដោយមហាជន នៅឯមូលដ្ឋាន គោលបំណងនេះគឺដើម្បីចូលរួមចំពោះសុខុមាលភាពសង្គមនិងសម្ភារនៃសហគមន៍ដែលរីកធំ ឡើងៗ។ ភាពជាប់ទាក់ទងគ្នាដ៏ជិតស្និទ្ធនេះ គឺជាភាពប្រឹងប្រែងទាំងឡាយរបស់បាហៃ ដើម្បីចូលរួមចំពោះសុខុ មាលភាពសាធារណ:នៃការបញ្ចេញគំនិតតាមរយ:ការចូលរួមក្នុងការបញ្ចេញមតិយបល់របស់សង្គម។ ក្នុងចំណោម សមាជិកនៃបុគ្គលម្នាក់ៗរបស់សហគមន៍បាហៃជាធម្មតាតម្រូវឲ្យមានការចែករំលែកនៃគំនិតយោបល់នេះដែលបានជម្រុញដោយការបង្ហាត់បង្រៀនរបស់បាហៃក្នុងលំហនៃសង្គមផ្សេងៗទៀត។
ធម្មសភាជាតិនៃសហគមន៍សាសនាបាហៃប្រចាំប្រទេសទាំងឡាយសម្របសម្រួលភាពខិតខំប្រឹងប្រែងរបស់សាសនិកបាហៃ ដើម្បីចូលរួមពិភាក្សាពិគ្រោះយោបល់ស្តីពីលក្ខណ:នានានៃភាពរីកចម្រើនរបស់សង្គមទាំងនៅឆាក អន្តរជាតិ ទាំងសហគមន៍បាហៃអន្តរជាតិត្រូវបានគេបង្ហាញក្នុងជួរបណ្តាញសកលនោះបានយកចិត្តទុកដាក់ជា មួយនឹងបញ្ហាដូចជាភាពស្មើគ្នារវាងបុរសនិងស្រ្តី ហើយនិងការទ្រទ្រង់ការអភិវឌ្ឍ។ ក. សកម្មភាពសង្គម-ការបង្កើតនៃសុខុមាលភាពផ្នែកសម្ភារនិងសុខុមាលភាពសង្គម ភាពប្រឹងប្រែងរបស់បាហៃនៃសកម្មភាពសង្គមដើម្បីបង្កើតសុខុមាលភាពផ្នែកសម្ភារ និង សុខុមាលភាពសង្គមដល់ អ្នកទាំងឡាយណាដែលដើរលើមាគ៌ានៃជីវិត មិនថាពួកមានជំនឿអ្វីឬមកពីសាវតាណាឡើយ។ ភាពប្រឹងប្រែងទាំង នេះគឺត្រូវបានជម្រុញដោយបំណងប្រាថ្នាដើម្បីបម្រើមនុស្សជាតិនិងចូលរួមដើម្បីស្ថាបនាការផ្លាស់ប្តូសង្គម។ ពួកគេ ទាំងអស់គ្នាស្តែងឲ្យឃើញនូវដំណើរការរីកចម្រើននៃការរៀនសូត្រប្រកបដោយការយកចិត្តទុកដាក់ ដោយការ អនុវត្តតាមការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ ហើយនិងជាមួយនឹងចំណេះដឹងដែលបានកើនឡើងក្នុង វិស័យជាច្រើនផ្សេងៗគ្នានៃភាពខិតខំប្រឹងប្រែងរបស់មនុស្សជាតិនិង ចំពោះធាតុពិតនៃសង្គម។ បញ្ហានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគឺមានភាពស្មុគស្មាញ ចំណែកឯភាពប្រឹងប្រែងរបស់បាហៃដើម្បីតភ្ជាប់ក្នុង សកម្មភាពសង្គមគឺដោយភាពទំនាក់ទំនងគ្នានិងភាពបន្ទាបខ្លួន។ជាធម្មតាពួកគេ គឺត្រូវបានអនុវត្តដោយក្រុមតូចជា ច្រើននៃបុគ្គលម្នាក់ៗក្នុងតំបន់ជាទីកន្លែងដែលវគ្គវិទ្យាស្ថានគឺត្រូបានគេផ្តល់ឲ្យមានពាសពេញគ្រប់ទីកន្លែង។ ភាព ខិតខំប្រឹងប្រែងទាំងនោះផុសត្រគោលឡើងនៃការរីកចម្រើននៃមនសការរួមគ្នាជាធ្លុងមួយ។ ភាគច្រើនគឺជាគម្រោង ការជាច្រើននៃការកំណត់ពេលវេលា។ពួកគេឈានកាន់តែជិតទៅៗនៅពេលគោលបំណងរបស់ពួកគេត្រូវបាន សម្រេច។ ពួកគេអាចត្រូវបានជាប់ទាក់ទងចំពោះបុគ្គលម្នាក់ៗនៃវិស័យផ្សេងគ្នា ជាឧទាហរណ៍ ផ្នែកការពារសុខ ភាព អនាម័យ ការអប់រំ កសិកម្ម ឬ ការការពារវិស័យបរិស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយគុណសម្បត្តិរបស់ពួកគេ នោះគឺ ពួកគេមានគោលបំណងអភិវឌ្ឍន៍លក្ខណ:សម្បត្តិនៃជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់។នៅក្នុងករណីពីរឬបើ ពួកគេទាំងនោះបានតភ្ជាប់ជាមួយសកម្មភាពក្នុងតំបន់គឺអាចពង្រីកកំរិតនៃសកម្មភាពរបស់ពួកគេក្នុងដំណើរការ ផ្លាស់ប្តូរនៃការអភិវឌ្ឍ ហើយភាពប្រឹងប្រែងរបស់ពួកគេវិវត្តន៍ចូលទៅក្នុងគម្រោងការនៃលក្ខណ:ទ្រទ្រង់ថែមទៀត ជាមួយនឹងរចនាសម្ព័ន្ធគ្រប់គ្រង។ នៅក្នុងករណីបែបនោះដែរ អង្គការក្រៅរដ្ឋាភិបាលដែលមិនរកប្រាក់ចំណេញអាចត្រូវបានគេបង្កើតឡើងដោយក្រុម សាសនិកបាហៃដែលជាញឹកញាប់ជាមួយនឹងសហសេវិក ដែលមានចិត្តគំនិតដូចគ្នាដើម្បីបង្ហាញពីបញ្ហាការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចមួយឬផ្សេងទៀត។ ការប្រតិបត្តិតាមគោលការណ៍នៃសាសនាបាហៃដែលជាទូទៅវាត្រូវបាន គេហៅថា “អង្គការក្រោមបង្គាប់បាហៃ” ។វាបានផ្តល់នូវការស្ថាបនាសមត្ថភាពស្ថាប័នក្នុងប្រទេសឬតំបន់ដែលទាក់ ទងនឹងការបង្កើតឲ្យមានចំណេះដឹង និងការអនុវត្តចំណេះដឹងឲ្យមានភាពសាយភាយឡើងអំពីការអភិវឌ្ឍ។ ជាធម្មតា អង្គការនេះនឹងចាប់ផ្តើមជាមួយនឹងផ្នែកនៃសកម្មភាពបឋមមួយហើយនិងធ្វើឲ្យភាពខិតខំប្រឹងប្រែងរបស់វាដើម្បីបង្កើនឲ្យមានភាពស្មុគស្មាញជាលំដាប់។ សម្រាប់សហគមន៍ភាគច្រើនក្នុងតំបន់ទាំងឡាយ ការយកចិត្តទុកដាក់មួយក្នុងចំណោមការយកចិត្តទុកដាក់ទាំង ឡាយគឺដើម្បីធានាថាយុវជនិងក្មេងៗរបស់ពួកគេបានចូលទៅក្នុងការអប់រំចំណេះដឹងត្រឹមត្រូវ។ បច្ចុប្បន្ននេះ មាន អង្គការក្រោមបង្គាប់បាហៃពីរឬបីដែលបានគិតគូរដល់ការធ្វើឲ្យកម្មវិធីមានភាពងាយស្រួលជាពិសេសក្នុងវិស័យអប់រំចំណែកឯសមាជិកនៃសហគមន៍ប្រចាំតំបន់ទាំងឡាយលើពិភពលោកអាចទទួលយកវិធីសាស្ត្រ និងមាគ៌ាទាំងឡាយ ដោយការបន្តការហ្វឹកហ្វឺនក្នុងការប្រើប្រាស់សម្ភារទាំងអស់នោះ។ ម្យ៉ាងវិញទៀតបុរសនិងស្រ្តីក្មេងប្រកបដោយ សមត្ថភាពជាច្រើនត្រូវបានគេបង្ខំដើម្បីចាកចេញពីភូមិនិងតំបន់រស់នៅរបស់ខ្លួនដើម្បីស្វែងរកការងារធ្វើ និងដើម្បី រកកម្រៃចិញ្ចឹមជីវិត។ ចំពោះសមត្ថភាពដែលពួកគេបានអភិវឌ្ឍន៍ពីវគ្គនានារបស់វិទ្យាស្ថានវិញនោះគឺត្រូវបានបន្ថែម ចំណេះដឹងនិងជំនាញថ្មីជាច្រើនថែមទៀត។ហើយនៅពេលណាពួកគេក្លាយជាកាតាលីករនោះភាពរីកចម្រើនក៏មាន បន្ថែមឡើងទៀត:សមត្ថភាពរះលេចចេញឡើងក្នុងសហគមន៍ដើម្បីចូលរួមក្នុសកម្មភាពរួមគ្នាក្នុងវិស័យជាច្រើនដូចជា: វិស័យសុខភាព វិស័យអប់រំហើយនិងការផលិតម្ហូមអាហារព្រមទាំងដើម្បីទប់ទល់នឹងឥទ្ធិពលនៃកម្លាំងបំផ្លិច បំផ្លាញដែលច្រៀកហែកការរៀបចំសង្គមប្រសិនបើយើងចូលរួមដោយមិនលំអៀងទៅម្ខាងៗនោះ។ នៅក្នុងបរិយាកាសនេះ ក្រុមប្រឹក្សាអភិបាលកិច្ចល្អប្រចាំតំបន់ ឬធម្មសភាចិត្តក:មូលដ្ឋានបម្រើដូចជាសម្លេងនៃ អំណាចសីលធម៌។ វាធ្វើអន្តរកម្មជាមួយរចនាសម្ព័ន្ធនយោបាយ និងសង្គមក្នុងតំបន់ការពិគ្រោះពិភាក្សាជាមួយ ពួកគេអំពីកិច្ចការរបស់បាហៃកំពុងអនុវត្តសម្រាប់ភាពរីកចម្រើនរបស់ភូមិឬសហគមន៍នៅក្បែរៗគ្នា។វាគឺធ្វើឲ្យ ប្រាកដច្បាស់ថាភាពប្រឹងរបស់ក្រុមតូចៗដើម្បីធ្វើឲ្យរីកចម្រើនស្ថានភាពក្នុងតំបន់ ភាពសុចរិតនៃភាពប្រឹងប្រែង របស់ពួកគេគឺមិនត្រូវបានគេសម្របសម្រួលឲ្យសោះ។គម្រោងការជាច្រើនដែលមានបំណងប្រាថ្នាជ្រុលហួស ដែលនឹងប្រើប្រាស់កម្លាំងដ៏ច្រើន ហើយទីបំផុតធ្វើឲ្យការរីកចម្រើនគាំងមិនទៅមុខ នេះត្រូវតែចៀសចេញ។ ភាពប្រឹងប្រែងរីកចម្រើនទៅមុខដោយការស្ថាបនាសមត្ថភាពនៃពលរដ្ឋក្នុងតំបន់ដើម្បីអនុវត្តន៍កិច្ចការបន្តទៅមុខ។ ជាធម្មតាការទ្រទ្រង់បានគឺជាហេតុបច្ច័យនៃភាពរីកចម្រើនខ្លួនឯងផ្ទាល់។ សម្រាប់សាសនិកបាហៃសកម្មភាពសង្គម គឺត្រូវបានគេបន្តទៅមុខដោយភាពជឿជាក់ដែលពលរដ្ឋគ្រប់រូបនឹង អាចដើរតាមគន្លងមាគ៌ានៃភាពរីកចម្រើនផ្ទាល់ខ្លួនឯងផ្ទាល់។ ភាពផ្លាស់ប្តូរសង្គមគឺមិនមែនជាគម្រោងការដែល មនុស្សមួយក្រុមតូចអនុវត្តសម្រាប់ប្រយោជន៍នៃបុគ្គលណាម្នាក់នោះទេ។
ខ.ការចូលរួមក្នុងការពិភាក្សាបញ្ចេញមតិយោបល់នៃភាពខិតខំប្រឹងប្រែងរបស់សង្គមដើម្បីចូលរួមចំពោះភាពរីកចម្រើនរបស់សង្គមនៅកំរិតនៃការគិត អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកហើយ សហគមន៍បាហៃបានសំដៅទៅលើចំពោះភាពប្រឹងប្រែងរបស់ខ្លួនដើម្បី ចូលរួមភាពរីកចម្រើនរបស់អរិយធម៌ ដូចជាការចូលរួមក្នុងការពិភាក្សាបញ្ចេញមតិយោបល់របស់សង្គម។ ការរីក ចម្រើនដូចដែលមានរៀបរាប់ហើយក្នុងលំហសង្គមជាច្រើននៅគ្រប់កំរិតទាំងអស់របស់សង្គមមានការបន្ត លំដាប់នៃការពិភាក្សាបញ្ចេញមតិយោបល់បានយកចិត្តទុកដាក់ជាមួយនឹងលក្ខណ:ផ្សេងៗជាច្រើនទៀតនៃភាពរីក ចម្រើន និងសុខុមាលភាពរបស់មនុស្សជាតិមាន: ការពិភាក្សាលើប្រធានបទជាច្រើនដូចជា៖ភាពស្មើគ្នារវាងបុរស និងស្រ្តី សន្តិភាព អភិបាលកិច្ច សុខភាពសាធារណ: និងការអភិវឌ្ឍ ដូចដែលបានរៀបរាប់មកនេះ។ សមាជិកជា បុគ្គលជាច្រើននៃសហគមន៍បាហៃមិនថាតាមរយ:សកម្មភាពនៃការចូលរួមទាក់ទងនឹងជីវិតសហគមន៍ប្រចាំតំបន់ក្តី ឬ ភាពប្រឹងប្រែងរបស់ពួកគេនៃសកម្មភាពសង្គមក្តី ឬ ក៏វគ្គសិក្សាខ្លីៗរបស់ពួកគេក្តី ឬ តាមរយ:ការប្រកបរបរចិញ្ចឹម ជីវិតក្តី ឬ ក៏តាមរយ:សកម្មភាពនៃវិជ្ជាជីវ:របស់ពួកគេក្តីគឺខិតខំពុះពារព្យាយាមដើម្បីចូលរួមប្រកបដោយផ្លែផ្កានៅក្នុង ការពិភាក្សាបញ្ចេញមតិយោបល់ជាច្រើនដូចនេះ ចំណែកឯការសិក្សាជាមួយអ្នកដទៃនិងពីអ្នកដទៃនិងការផ្តល់ នូវ ការយល់ឃើញទាំងឡាយផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានក្រើនរំលឹកដោយការបង្ហាត់បង្រៀនរបស់បាហៃ ចំពោះការ លាតត្រដាងពីការពិភាក្សានានា។ភ្នាក់ងារក្រោមបង្គាប់របស់បាហៃចូលរួមចំពោះការពិគ្រោះពិភាក្សា ដែលបានធ្វើ ឡើងរួមគ្នាជាមួយលក្ខណ:ជាច្រើននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដែលជាប់ទាក់ទងចំពោះកិច្ចការរបស់ពួកគេ។
នៅពេលដដែលនេះភ្នាក់ងារជាច្រើននៃធម្មសភាជាតិនៃសាសនាបាហៃប្រចាំប្រទេសព្យាយាមដើម្បីចូលរួមតាមរយ: ឱកាសផ្សេងៗទៀតចំពោះការចែករំលែកនូវគំនិត ដែលជាប់ទាក់ទងគ្នាចំពោះសុខុមាលភាពសាធារណ:។ នៅកំរិត អន្តរជាតិឯណោះវិញសហគមន៍បាហៃអន្តរជាតិ (BIC) គឺត្រូវបានចូលរួមដូចៗគ្នានេះដែរ។ សហគមន៍បាហៃអន្តរ ជាតិ (BIC) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយដែលត្រូវបានប្រកាសជាផ្លូវការ ដោយមានឋាន:ជាអ្នកផ្តល់ យោបល់ជាមួយនឹងក្រុមប្រឹក្សាសង្គមនិង សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ(ECOSOC) ហើយជាមួយនឹងមូល និធិកុមារអន្តរជាតិរបស់អង្គការសហប្រជាតិ (UNICEF) សហគមន៍បាហៃអន្តរជាតិតំណាងឲ្យធម្មសភាជាតិនៃ សាសនាបាហៃប្រចាំប្រទេសទាំងអស់ក្នុពិភពលោក។ វាគឺចូលរួមយ៉ាងសកម្មក្នុងគណ:កម្មការនិងសន្និសីទសំខាន់ៗ របស់អង្គការសហប្រជាតិជាច្រើនដែលជាទូទៅធ្វើបទបង្ហាញមានលក្ខណ:ជាលិខិតនិងជាការថ្លែងប្រាប់លើប្រធាន បទផ្សេងៗជាច្រើនដូចជាការការពារសិទ្ធិសេរីភាពរបស់ជនជាតិភាគតិច ស្ថានភាពរបស់និងការការពារឧក្រិដ្ឋកម្ម ហើយនិងសុខុមាលភាពរបស់កុមារ និងគ្រួសារដោយមានការិយាល័យនៅទីក្រុងញូយ៉កនិង ជិននេវ៉ា ហើយ សហគមន៍បាហៃអន្តរជាតិចូលរួមលើមូលដ្ឋានគ្រឹះប្រចាំថ្ងៃក្នុងការផ្តល់ជាប្រចាំឥតឈប់ឈរតាមវេទិកា សិក្ខាសាលា និងការពិភាក្សាតាមក្រុមតូចដែលកើតឡើងក្នុងតំបន់ជាច្រើនទាំងនោះ។ សហគមន៍បាហៃអន្តរជាតិកំពុងតែដើរតួ យ៉ាងសកម្មច្រើនៗឡើងៗក្នុងការពិគ្រោះពិភាក្សានៅឯកំរិតភូមិភាគ ហើយវាក៏ស្ថិតនៅក្នុងដំណើរការស្ថាបនា ការិយាល័យថ្មីមួយទៀតនៅក្នុងទីក្រុងជាច្រើនពាសពេញពិភពលោក។ ការិយាល័យនេះគឺត្រូវបានគេបើកឲ្យដំណើរ ការនៅក្នុងBrussels កាលពីឆ្នាំ២០១២ ដើម្បីសម្របសម្រួលដល់ភាពខិតខំប្រឹងប្រែងរបស់បាហៃដើម្បីធ្វើការជាមួយ ហើយនិងដើម្បីគាំទ្រអង្គការសហគមន៍អឺរ៉ុបដោយរាប់បញ្ចូលទាំងផ្តល់ការណែនាំនៃសហគមន៍អឺរ៉ុបនិងសហព័ន្ធសហគមន៍អឺរ៉ុប។ វាកើតឡើងមិនថាស្ថិតនៅកំរិតណាទេ គោលបំណងនៃការចូលរួមរបស់បាហៃក្នុងការពិគ្រោះពិភាក្សា គឺមិនមែន ស្វែងរកអ្នកដទៃទៀតដើម្បីទទួលយកគោលជំហររបស់បាហៃលើប្រធានបទនេះឬ ប្រធានបទនោះទេ។ ហើយក៏ មិនមែនជាការខិតខំប្រឹងប្រែងក្នុងវិស័យនៃភាពខ្នះខ្នែងដែលបានបន្តចំពោះសកម្មភាពទំនាក់ទំនងសាធារណ:ឬជាលំហាត់នៃការសិក្សានោះក៏ទេដែរ។ ភាពពុះពាររបស់បាហៃដើម្បីទទួលនូវការរៀនសូត្រហើយនិងធ្វើការសន្ទនា ប្រកបដោយភាពស្មោះត្រង់។ ដូច្នេះពួកគេមិនកំណត់យកដើម្បីផ្តល់ការពិគ្រោះពិភាក្សាដ៏ជាក់លាក់ ជាពិសេស ណាមួយចំពោះបញ្ហាដែលប្រឈមមុខចំពោះមនុស្សជាតិមានដូចជា ការប្រែប្រួលអាកាសធាតុ សុខភាពស្រ្តី ការ ផលិតស្បៀងអាហារនិងការកាត់បន្ថយភាពក្រីក្រជាដើម។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងជួរនៃការចាត់ចែង ក្នុងពិភពលោកគឺមានបំណងដើម្បីចែករំលែកនូវអ្វីដែលពួកគេបានកំពុងរៀនសូត្រដែលស្ថិតក្នុងភាពខិតខំប្រឹងប្រែងដើម្បីអនុត្តតាមការបង្ហាត់បង្រៀនរបស់បាហៃឆ្ពោះទៅកាន់ភាពរីកចំរើនរបស់អរិយធម៌ហើយនិងដើម្បីរៀនសូត្រជា មួយនឹងការចែករំលែកជាមួយបុគ្គល និង ក្រុមដែលមានចិត្តគំនិតដូចគ្នា។ វិធីមួយទៀតនៅក្នុងសហគមន៍បាហៃ គឺកំពុងស្ថាបនាសមត្ថភាពសម្រាប់គោលបំណងនេះគឺតាមរយ:ការសិក្សានៅ ឯសាលាសម្រាប់និស្សិតសាកលវិទ្យាល័យដែលបានទទួលសញ្ញាបត្រ និងមិនទាន់បានទទួលសញ្ញាបត្រ។ការសិក្សា នៅសាលានេះបានរៀបចំដោយវិទ្យាស្ថានសម្រាប់ការសិក្សានៃវិបុលភាពសកលលោក (ISGP) នៅកំរិតជាតិនិងអន្តរ ជាតិ ហើយសិក្ខាសាលាទាំងនេះជាពិសេសស្វែងរកប្រធានបទដែលទាក់ទងចំពោះសិស្សក្មេងៗ ដែលស្វែងរកវិជ្ជា ជីវ:ទាំងឡាយ។ពេលវេលានៃសន្និសីទបានទទួលរៀបចំដោយសមាគមន៍សម្រាប់សិក្សាបាហៃដែលបង្ហាញពីឱកាស ផ្សេងទៀតសម្រាប់ការស្ថាបនាសមត្ថភាពក្នុងការគោរពនេះ។សន្និសីទបែបនេះជាច្រើនដែលបម្រើជាវេទិកាមួយ សម្រាប់មនុស្សគ្រប់វ័យ ដែលចាប់អារម្មណ៍និងពីគ្រប់វិស័យដើម្បីតភ្ជាប់នឹងការបង្ហាត់បង្រៀនរបស់បាហៃប្រកប ដោយគំនិតស្របគ្នា។
ការឆ្លើយតបចំពោះការអំពាវនាវ
ការពណ៌នាទូទៅដោយខ្លី- គោលបំណងភ្លោះពីរដែលជាមូលដ្ឋានគ្រឹះនៃជីវិតបាហៃ “អ្វីខ្លះជាតម្រូវការ? ស្រឡាញ់ មនុស្សជាតិ, មានភាពស្មោះត្រង់ដល់គ្រប់គ្នាទាំងអស់, ការឆ្លុះបញ្ចាំងដល់ភាពតែមួយនៃមនុស្សជាតិ, ស្នេហាដល់ មនុស្សជាតិ, បង្កបង្កាត់ជាមួយនិងភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះ, ការទទួលយកចំពោះចំណេះដឹងរបស់ព្រះ ទាំងអស់នេះហើយដែលជាប្រយោជន៍ចំពោះសុខមាលភាពរបស់មនុស្សជាតិ” -អង្គពិសិដ្ឋអាប់ឌុលបាហា គោលគំនិតដ៏សំខាន់ក្រៃលែងក្នុងការបង្ហាត់បង្រៀនរបស់បាហៃ គឺថាការធ្វើឲ្យប្រសើរឡើងនៃចរិកលក្ខណ:ខាង ក្នុងហើយនិងបម្រើដល់មនុស្សជាតិ ដែលជាលក្ខណ:នៃជីវិតមិនអាចបំបែកចេញពីគ្នាបាន។នៅក្នុងលិខិតមួយក្នុង នាមរបស់គាត់ លោកស៊ូហ្គីអែហ្វិនឌីថ្លែងថា: យើងមិនអាចបំបែកដួងចិត្តរបស់មនុស្សចេញពីបរិស្ថានខាងក្រៅរបស់យើងបានទេ ហើយយើងនិយាយថាមួយ ក្នុងចំណោមទាំងនេះគឺត្រូវបានគេកែតម្រូវឡើងវិញ នោះនឹងត្រូវបានគេធ្វើឲ្យរីកចម្រើនឡើងវិញដែរ។មនុស្សជាតិ មានការរីកចម្រើនជាមួយពិភពលោក។ជីវិតខាងក្នុងរបស់គាត់ចាក់ពុម្ពបរិយាកាសខាងក្រៅ ហើយគឺខ្លួនវាផ្ទាល់ទេ ដែលមានឥទ្ធិពលយ៉ាងជ្រៅដោយបរិយាកាសនោះផងដែរ។មួយមានសកម្មភាពអាស្រ័យទៅលើផ្នែកមួយផ្សេងទៀត ហើយគ្រប់ការរស់នៅក្នុងភាពផ្លាស់ប្តូរជីវិតនៃមនុស្សជាតិ រីឯលទ្ធផលទាំងនេះគឺមានអន្តរកម្មរវាងគ្នាទៅវិញទៅមក។ ការបង្ហាញឲ្យឃើញនេះ សាសនិកបាហៃបានលើកមកដើម្បីសម្តែងការអបអរសារទរខំពោះប្រតិបត្តិការនៃគោល បំណងភ្លោះពីរដែលជាមូលដ្ឋានគ្រឹះចំពោះជីវិតរបស់ពួកគេគឺថា: ដើម្បីយកចិត្តទុកដាក់ចំពោះការរីកចម្រើនផ្នែក ប្រាជ្ញាស្មារតីផ្ទាល់ខ្លួន ហើយនិង ដើម្បីចូលរួមចំណែកដល់ការផ្លាស់ប្តូរសង្គមឲ្យមានភាពល្អប្រសើរឡើង។ គោលបំណងភ្លោះទាំងពីរនេះ គឺជួយដើម្បីធ្វើឲ្យមានរូបរាងឡើងនៃភាពខិតខំប្រឹងប្រែងរបស់សាសនិកបាហៃគ្រប់ ទីកន្លែងទាំងអស់។ ដូច្នេះជាឧទាហរណ៍ពួកគេមិនត្រឹមតែសង្ឃឹមតែម្យ៉ាងលើការបួងសួងប្រចាំថ្ងៃក្នុងជីវិតផ្ទាល់ខ្លួន របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវតែពុះពាររៀបចំការបួងសួងប្រកបដោយស្មារតីជាមួយអ្នកនៅជុំវិញរបស់ ពួកគេដែលពួកគេត្រូវបានគេអញ្ជើញចូលរួម ហើយមិនត្រឹមតែសិក្សាស៊ីជម្រៅចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ នៃជំនឿសាសនាប៉ុណ្ណោះទេ តែពួកគេក៏បានចែករំលែកការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ដល់អ្នកដទៃ ថែមទៀត ហើយពួកគេមិនត្រឹមតែត្រូវបានគេក្រើនរំលឹក ដើម្បីរៀនពីការទប់ទល់នៃការទោរទន់ទៅរកអំណាចផ្តាច់ ការនៃភាពអាត្មានិយមក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដើម្បីព្យាយាមលើកទឹកចិត្តដល់មនុស្សជាតិ ផងដែរ ហើយនិងរៀនដើម្បីទប់ទល់ចំពោះការលំអៀងទៅរកវប្បធម៌លើកតម្កើងនូវភាពបំពេញចិត្តខ្លួនឯងនិងការ ទម្លុះដល់មូលដ្ឋានគ្រឹះនៃភាពរួបរួមគ្នា។ ក. ការដើរតាមមាគ៌ានៃស្មារតី - ភាពទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះការអភិវឌ្ឍ ស្មារតីរបស់ផ្ទាល់ខ្លួន ការបង្ហាត់បង្រៀនរបស់បាហៃសបញ្ជាក់ថាបុគ្គលម្នាក់ៗ គឺស្ថិតនៅក្នុងការអភិវឌ្ឍស្មារតីផ្ទាល់ខ្លួនរបស់គាត់ឬនាង។ នៅពេលណាស្ថាប័នមានអទិភាពដើម្បីដឹកនាំនិងលះបង់កម្លាំងថាមពរបស់ខ្លួនពេលនោះជីវិតសហគមន៍បាហៃគឺត្រូវបានគេចង្អុលបង្ហាញ ដោយបរិយាកាសនៃការពិភាក្សាប្រកបដោយភាពរាក់ទាក់ស្រស់ស្រាយនិងលើកទឹកចិត្ត ហើយភាពទទួលខុសត្រូវចំពោះការរីកចម្រើននៃស្មារតីទីបំផុតស្ថិតនៅជាមួយបុគ្គលម្នាក់ៗដដែល។ ពិតប្រាកដ ណាស់សាសនាបាហៃគឺគ្មានអាចារ្យឡើយ ហើយសហគមន៍បាហៃក៏មិនអាចត្រូវបានគេប្រាប់ឲ្យដឹងពីអំឡុង ពេលនៃមេដឹកនាំមុខគេនៃការជួបជុំធ្វើសក្ការ ឬ ក៏ប្រាប់ថាបុគ្គលនៃជំនឿណាម្នាក់ធ្វើការដឹកនាំការរៀនសូត្រជា លក្ខណ:បុគ្គលឬ ផ្តល់សិទ្ធិដើម្បីបកប្រែគម្ពីរសាសនានោះទេ។
“ចូរធ្វើឲ្យព្រឹកនេះបានល្អប្រសើរជាងល្ងាចមិញ ហើយចូរឲ្យថ្ងៃស្អែកមានភាពស្តុកស្តម្ភជាងម្សិលមិញ” __ព្រះបាហាអ៊ុលឡាហ៍ កម្លាំងស្វាហាប់នៃការដើរលើមាគ៌ានៃការបម្រើ គឺជាប្រធានបទដែលសាសនិកបាហៃជាបុគ្គលក្តី និង ជារួមក្តីគឺ កំពុងតែស្វែងរកនៅក្នុងការពិភាក្សា និងក្នុងសកម្មភាពរបស់ពួកគេជានិច្ច។ លក្ខណ:ដ៏ពិតប្រាកដមួយ គឺច្បាស់ ណាស់ថា:ការផ្តោតអារម្មណ៍យ៉ាងសាមញ្ញលើភាពរីកចម្រើនផ្ទាល់ខ្លួនឯងបង្ហាញឲ្យឃើញនូវភាពប្រច្រាសគ្នា ហើយថាមាគ៌ានោះត្រូវបានគេដើរតាមក្នុងការរអមដំណើរអ្នកដទៃ__ម្នាក់ៗផ្តល់នូវការស្រឡាញ់និងទទួលនូវការ ស្រឡាញ់ ជួយនិងលើកទឹកចិត្តរវាងនឹងគ្នា ហើយខ្លះទៀតថាមានភាពលំអៀងទៅរកការផ្តល់ភាពយុត្តិធម៌ដល់ខ្លួន ឯង ដើម្បីក្តាប់ឲ្យជាប់នូវភាពចាំបាច់ដើម្បីតស៊ូប្រកបដោយមនសិការ ហើយខ្លះទៀតថាមនុស្សជាតិគឺត្រូវការភាព រីកចម្រើនទៅមុខ។ គ្មានបុគ្គលណាម្នាក់ ដើរលើមាគ៌ានៃស្មារតីនេះ អាចធ្វើការទាមទារដើម្បីសុក្រឹតភាពនោះទេ។ ទោះជាយ៉ាងណាក៏ ដោយប្រភេទនៃសាបេក្ខនិយម(លទ្ធិទស្សន:វិទ្យានិយមថាការចេះដឹងមិនទៀងអាចប្រែប្រួលបាន)ដែលផ្តន្ទាទោស ដល់ភាពជឿជាក់ ដើម្បីថ្លែងប្រាប់ពីគោលការណ៍និងឧត្តមគតិដ៏ពិតប្រាកដនោះមិនអាចរកកន្លែងបានឡើយ។ បាហៃម្នាក់ៗគឺត្រូវបានស្នើសុំដើម្បីធ្វើឲ្យមានភាពប្រឹងប្រែងប្រចាំថ្ងៃចំពោះការឆ្លុះបញ្ចាំងភាពរីកចម្រើនក្នុងខ្នាតគំរូនៃអាកប្បកិរិយារបស់គាត់ឬនាងដោយការជួយព្រះបាហាអ៊ុលឡាហ៍មិនថាពិបាកយ៉ាងណាក៏ដោយពួកគេត្រូវតែ សម្រេចឲ្យបានជោគជ័យជានិច្ច។ ខ. ការអភិវឌ្ឍរបស់សហគមន៍បាហៃលើពិភពលោក_តម្រូវការចំពោះសហគមន៍ធ្វើឯកភាពវូប្ប នីយកម្មនៃគំនិត និង សកម្មភាព ការស្ថាបនាអរិយធម៌ពិភពលោក បានគ្រោងទុកដោយព្រះបាហាអ៊ុលឡាហ៍នោះមិនអាចត្រូវបានគេធ្វើឲ្យសម្រេច តាមរយ:ភាពប្រឹងប្រែងបែកខ្ញែករបស់បុគ្គលម្នាក់បានទេ មិនថាពួកគេមានភក្តីភាពនិងមានចេតនាល្អយ៉ាងណាក៏ ដោយ។ សហគមន៍មានឯកភាពវូប្បនីយកម្មក្នុងសកម្មភាពនិងគំនិតនឹងប្រាកដជាក្លាយទៅជាមានភាពលូតលាស់ ហើយរំកិលពីភាពរឹងមាំទៅរកភាពរឹងមាំជានិរន្ត។ បាហៃម្នាក់ៗមើលខ្លួនគាត់ ឬ នាងថាជាសមាជិកនៃសហគមន៍ ដែលជាប់ទាក់ទងគ្នាយ៉ាងស្អិតរមួតប្រចាំតំបន់ ជាតិ និងក្នុងសហគមន៍ពិភពលោកទាំងមូល។ គ្រប់ភាពប្រឹងប្រែង ត្រូវបានគេធ្វើឲ្យប្រាកដថានៅឯកំរិតនីមួយៗទាំងនេះ សហគមន៍ទាំងឡាយនៅតែបន្តនិងស្វាគមន៍ចំពោះមនុស្ស ទាំងអស់ យកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបញ្ជៀសឲ្យផុតពីអន្លង់នៃសិទ្ធិផ្តាច់មុខ។ អង្គពិសិដ្ឋអាប់ឌុលបាហាទូន្មាន យើងថា: “ ចូរមើលទៅគ្រប់គ្នាថាមិនមែនជាជនចម្លែកឲ្យសោះ ចូរចាត់ទុកពួកគេដូចជាមិត្តសម្លាញ់របស់យើង ព្រោះថាក្តីស្រឡាញ់ និងសាមគ្គីភាពមានភាពរឹងមាំយូរអង្វែងនៅពេលណាយើងសម្លឹងគ្នាដូចជាមិត្តភក្តិនោះ… ចំពោះមាបនកម្មនីមួយៗគឺជាសញ្ញារបស់ព្រះ ហើយវានឹងក៏ជាការផ្តល់នូវកិត្តិយសមួយដោយព្រះនិងដោយអំណាច បារមីរបស់ទ្រង់ ដែលមាបនកម្មទាំងនោះត្រូវតែមានក្នុងពិភពលោកនេះ ដូច្នេះពួកគេទាំងនោះមិនមែនជាជនចម្លែក នោះឡើយ តែពួកគេជាគ្រួសារ ជាមិត្តភក្តិរបស់យើងហើយត្រូវតែបង្ហាញនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បំផុត ”។ សហគមន៍បាហៃបានឈានទៅរកភាពឋិតឋេរបន្តិចម្តងៗ_ពីមនុស្សមួយក្រុមតូច ដែលបានទទួលយកសាររបស់ ព្រះបប ដើម្បីជួបជុំសាវករបស់ព្រះបាហាអ៊ុលឡាហ៍ប្រកបដោយភាពរីករាយត្រេកអរនៅក្នុងទូទាំងទីក្រុង និង តាមភូមិនានាក្នុងសតវត្យទី១៩នៅក្នុងប្រទេសភើសៀ រហូតដល់សព្វថ្ងៃនេះមានសមាជិករាប់លាននាក់និងមាន ជាង១០០,០០០តំបន់ដែលមាននៅក្នុងគ្រប់ប្រទេសនិងគ្រប់ទឹកដីជុំវិញពិភពលោក។ គ. វិទ្យាស្ថានហ្វឹកហ្វឺន
ដើម្បីស្ថាបនាពិភពល្អប្របសើរមួយ តម្រូវឱ្យមានការីកចំរើនជានិរន្តnន៍នៃមនុស្សដែលមានសមត្ថភាពចូលរួម ចំណែកដើម្បីសម្រេចបានកិច្ចការដ៏ច្រើននេះ។ភា្ជប់ពីពាក្យខាងលើ គោលគំនិតនៃ “ វគ្គហ្វឹកហ្វឺន” គឺត្រូវបានណែនាំ ដោយធម្មសភាយុត្តិធម៌សកលក្នុងពាក់កណ្ដាលឆ្នាំ ១៩៩០។ គោលបំណងរបស់វាគឺដើម្បីជួយបុគ្គលគ្រប់រូបឱ្យយល់ កាន់តែស៊ីជម្រៅទៅនឹងកាបង្ហាត់បង្រៀនរបស់សាសនាបាហៃ និងបង្កើនកាយល់ដឹងខាងផ្នែកស្មារតី ហើយព្រមទាំង ជំនាញអនុវត្តន៍ជាក់ស្ដែង ដែលពួកគេត្រូវធ្វើកិច្ចការមួយចំនួនដែលទាក់ទងនិងសហគមន៍។ ធម្មជាតិនៃវគ្គវិទ្យាស្ថាន អាចត្រូវបានយល់តាមរយៈការសញ្ចឹងគិតលើការសន្ទនា ដែលកំពុងកើតទ្បើងក្នុងចំណោមមិត្តជាច្រើនដែលរស់ នៅក្នុងលំហសង្គមខុសៗគ្នា តំបន់ជិតខាង ភូមិ សាលារៀន សកលវិទ្យាល័យនិងកន្លែងធ្វើការជាច្រើនដែលពួកវា ទាំងអស់សុទ្ធតែជាប់ទាក់ទងជាមួយនឹងកាចូរួមចំណែកដើម្បីការរីកចំរើន នៃអរិយធម៌តាមរយៈ កាអនុវត្តនៃការ បង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលទ្បាហ៍។ខណៈដែលចំនួននៃអ្នកចំនូលរួមក្នុងការសន្ទនាកើនទ្បើង ដំណើរការ ជាច្រើនដើម្បីឈានដល់គោលដៅនៃការចុះសម្រុងគ្នារវាងផ្នែកស្មារតីនិងសម្ភារៈនៅក្នុងលំហនីមួយៗ គឺត្រូវបាធ្វើឱ្យ មានច័លនា។ យើងអាចគិតអំពីកិច្ចការនៃវិទ្យាស្ថានហ្វឹកហ្វឺន ថាជាកាទ្រទ្រង់នៃប្រពន្ធ័អប់រំដើម្បីពង្រឹង និងសម្រប សម្រួលដល់ការីកចំរើននៃការសន្ទនានេះ។ ធាតុសំខាន់ៗមួយចំនួននៃប្រពន្ធ័នេះរាប់បញ្ចូល “ការសិក្សាជាក្រុម” អ្នកសម្របសម្រួលក្រុម និងឯកសារមួយចំនួនដែលបានបញ្ជាក់ក្នុងសំណេរបស់បាហៃពីការបញ្ចេញការយល់ដឹង ផ្នែកស្មារតី និងចំនេះដឹងដែលបានកើនទ្បើងក្នុងដំណើរការនៃការបកប្រែការបង្ហាត់បង្រៀនរបស់ព្រះបាហា អ៊ុលទ្បាហ៍ទៅជាសកម្មភាពពិតៗ។ ក្រុមសិក្សាគឺជាក្រុមតូចមួយដែលមកជួបជុំគ្នាយ៉ាងហោចណាស់២ទៅ៣ម៉ោងក្នុងមួយដងឬពីរដងក្នុងមួយសប្តាហ៍ ជាធម្មតាកើតទ្បើងនៅផ្ទះនៃមនុស្សម្នាក់ក្នុងចំនោមអ្នកចំនូលរួម ដើម្បីសិក្សាទៅលើឯកសារ។អ្នកមានអាយុ១៥ឆ្នាំ ទ្បើង ទោះបីជាគាត់ជាបាហៃឬមិនបាហៃ គឺត្រូវបានស្វាគមន៍ដើម្បីចូលរួមសិក្សារួមគ្នា។ក្រុមសិក្សាគឺត្រូវបានបង្កើត ទ្បើងដោយអ្នកសម្របសម្រួលក្រុមសិក្សាដែលចេញពីវិទ្យាស្ថានហ្វឹហ្វឺន។អ្នកសម្របសម្រួលមិនមែនជាតំណែង អ្វីមួយទេ។ ពួកគេគ្រាន់តែជាអ្នកដែលបានឆ្លងកាត់ការសិក្សាឯកសារទាំងនោះមុនប៉ុណ្ណោះ។ អ្នកគ្រប់គ្នាអាចមាន សមត្ថភាពបម្រើជាអ្នកសម្របសម្រួលក្រុមសិក្សាបន្ទាប់ពីពួកគាត់បានឆ្លងកាត់ការសិក្សាឯកសារមួយចំនួន។ គ្រប់ អ្នកចំនូលរួមទាំងអស់គឺត្រូវបានមើលឃើញថាជាភ្នាក់ងារសកម្មចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់គេ និងអ្នក សម្របសម្រួលព្យាយាមដើម្បីបង្កើតបរិយាកាស ដែលលើកទឹកចិត្តដល់បុគ្គលម្នាក់ៗដើម្បីឱ្យមានបណ្ដើមគំនិត សម្រាប់ដំណើរកាអប់រំដែលពួកគេបានចូលរួម។ក្រុមសិក្សាជាក្រុមគួរតែជាលំហមួយដែលដឹកនាំបុគ្គលគ្រប់រូបទៅរក ការបង្កើនអំណាចនៃផ្នែកស្មារតីនិងសីលធម៌។ ឯកសារជាច្រើនរាប់បញ្ចូលទាំងកថាខណ្ឌដែលបានមកពីសំណេរ ស័ក្កិសិទ្ធបស់បាហៃដែលទាក់ទងនឹងអត្ថបទជាក់លាក់មួយចំនួននិងសកម្មភាពនៃកាបំរើ។ អ្នកចំនូលរួមទាំង អស់គ្នាគិតអំពីការអនុវត្តនៃសំណេរទាំងនេះចំពោះជីវិតជាបុគ្គលនិងរួម សំណួរមួយចំនួនដែលពួកគេបានពិភាក្សា គ្នាពីរបៀបដែលបង្កើតបរិយាកាសដែលនាំមនុស្សឱ្យទាក់ទងជាមួយកម្លាំងនៃផ្នែកស្មារតីដែលបានបញ្ចេញតាមរយៈធម៌ និងការបួងសួងពីរបៀបដែលយើងអាចពង្រឹងចំណងមិត្តភាព ហើយនិងបង្កើតគំរូរនៃការទំនាក់ទំនងប្រកប ដោយអត្ថន័យក្នុងចំណោមមនុស្សម្នា ដែលមកពីកន្លែងខុសៗគ្នាពីរបៀបដើម្បីធ្វើឱ្យការអប់រំនៃក្មេងៗត្រូវបានបូក បញ្ចូលជាផ្នែកមួយនៃជីវិតសហគមន៍ពីរបៀបដើម្បីទ្រទ្រង់បរិយាកាសមួយដែលជួយមនុស្សវ័យក្មេងអភិវឌ្ឍន៍សមត្ថភាពបញ្ញានិងស្មារតីរបស់ពួកគេ និងពីរបៀបដើម្បីបង្កើតសក្ដានុពលនៅក្នុងក្រុមគ្រួសារដែលបង្កើតឱ្យមានការីក ចំរើនផ្នែកស្មារតីនិងសម្ភារ។ ឆ្លើយតបនឹងឯកសារជាច្រើនដែលអ្នកបានសិក្សាជាមួយ និងការគាំទ្រពីស្ថាប័នមួយ ចំនួនអ្នកចំនូលរួមជាច្រើនងើបទ្បើងដើម្បីអនុវត្តន៍សកម្មភាពនៃការបម្រើ។ បុរសនិងស្ដ្រីទាំងចាស់ទាំងក្មេង បានដឹងថាពួកគេមានអំណាចនៅក្នុងដៃរបស់ពួកគេដើម្បីស្ថាបនាទ្បើងវិញនៅពិភពលោក ដែលនៅជុំវិញពួកគេ។ ខណៈពេលដែលមនុស្សកាន់តែច្រើនទ្បើងៗបានប្ដេជ្ញាចំពោះការផ្លាស់ប្ដូរជាបុគ្គលនិងជារួមដែលបានគាំទ្រដោយវគ្គ វិទ្យាស្ថាន សមត្ថភាពគឺត្រូវបានស្ថាបនាក្នុងសហគមន៍ដើម្បីឆ្លុះបញ្ចាំងគំរូនៃជីវិតចំពោះជីវិតដែលដាក់ការបម្រើនិង ការគោរពបួជានៅក្នុងក្រអៅបេះដូងរបស់ពួកគេ។
យុវវ័យ ការពណ៌នាសង្ខេបខ្លី- កាខិតខំប្រឹងប្រែងនៃយុវវ័យបាហៃដើម្បីរួមចំណែកដល់ភាពល្អប្រសើរនៃពិភពលោក។
“ទោះបីជាជីវិតរបស់អ្នកគឺត្រូវបានហ៊ុំពទ្ធ័ដោយស្ថានភាពផ្សេងៗគ្នាជាច្រើនក៍ដោយ ប៉ុន្តែចំណង់ដើម្បីនាំយកការ ផ្លាស់ប្ដូរប្រកបដោយការស្ថាបនា ហើយនិងសមត្ថភាពសម្រាប់ការបម្រើប្រកបដោយអត្ថន័យលក្ខណៈទាំងពីរ ក្នុងដំណាក់កាលនៃជីវិតរបស់អ្នកនេះ គឺមិនត្រូវបានកំណត់ទៅនឹងសញ្ជាតិ ឬជាតិសាសន៍ និងអាស្រ័យទៅលើ ផ្នែកសម្ភារៈទ្បើយ។ ដំណាក់កាលអស្ចារ្យនៃយុវវ័យដែលអ្នកបានចែករំលែកគឺត្រូវបានអនុវត្តន៍ជាទូទៅ ប៉ុន្តែវា មានរយៈពេលខ្លីហើយត្រូវបានជះឥទ្ធិពលដោយកម្លាំងសង្គមជាច្រើន។ អញ្ចឹងវាពិតជាសំខាន់ណាស់ដើម្បី ក្លាយខ្លួនជាមនុស្សម្នាក់ក្នុងចំណោមពួកគេទាំងនោះដែលអង្គពិសិដ្ឋអាប់ឌុលបាហាបានថ្លែងថា “បេះផ្លែឈើនៃជីវិត របស់អ្នក”។ -ធម្មសភាយុត្តិធម៌សកល យុវវ័យបានដើរតួរយ៉ាងសំខាន់ក្នុងប្រវត្តិសាស្រ្ដបាហៃ។ ព្រះបបទ្រង់បានប្រកាសបេសកម្មរបស់ទ្រង់នៅវ័យ២៥ ព្រះវស្សានិងក្នុងចំណោមអ្នកជំនឿដែលទទួលយកការត្រាស់ដឹងរបស់ទ្រង់នៅពេលនោះគឺជាយុវវ័យ។កំទ្បុងពេល នៃការគ្រប់គ្រងរបស់ព្រះបាហាអ៊ុលទ្បាហ៍ហើយនិងអង្គពិសិដ្ឋអាប់ឌុលបាហា មនុស្សក្មេងៗគឺឈរនៅពីមុខនៃការ ខិតខំប្រឹងប្រែងដើម្បីប្រកាសសារនៃជំនឿថ្មីនិងដើម្បីចែករំលែកការបង្ហាត់បង្រៀនជាមួយអ្នកដទៃ។ តាមរយៈមាគ៌ា នៃការបម្រើទាំងនេះនិងរឿងដ៍អស្ចារ្យផ្សេងទៀត ដែលបានកើតទ្បើងមានយុវវ័យបាហៃរាប់ពាន់ នាក់បានងើប ទ្បើងពីមួយជំនាន់ទៅមួយជំនាន់ដើម្បីឆ្លើយតបនឹងការកោះហៅរបស់ព្រះបាហាអ៊ុលទ្បាហ៍។ ការខិត ខំប្រឹងប្រែង របស់ពួកគេគឺឥទ្បូវនេះត្រូវបានដឹកនាំដោយធម្មសភាយុត្តិធម៌សកលដែលលើកទឹកចិត្តបាហៃវ័យក្មេងឱ្យ ខិតខំខ្នះខ្នែងនិងមានសេចក្ដីសាទរចំពោះដំណាក់កាលយុវវ័យនិងចូលរួមចំណែកសម្រេចចិត្តចំពោះការរីកចំរើន អរិយធម៌ ផ្នែកស្មារតីនិងសម្ភារ។ ទំហំនៃការណែនាំនិងការលើកទឹកចិត្តបានផ្ដល់ឱ្យដោយធម្មសភាយុត្តិធម៌សកល ហើយនិង មានការឆ្លើយតបពីបាហៃវ័យក្មេងបច្ចុប្បន្ននេះមានចំនួនច្រើនក្រៃលែង និងសកម្មភាពជាច្រើន ដែល ជំរុញឱ្យមាន ការផ្លាស់ប្ដូរដែលយើងមិនអាចពិពណ៌នាបានទាំងអស់ទេនៅទីនេះ។ ដូចច្នេះទំព័រមួយចំនួនដែលបាន ប្រមូលនេះគឺផ្ដោតអារម្មណ៍លើឧទាហរណ៍មួយដែលនិយាយពីសន្និសីទយុវវ័យ១១៤កន្លែងជុំវិញពិភពលោកដែលប្រារព្ធធ្វើទ្បើងក្នុងឆ្នាំ២០១៣ ជាមួយនឹងការជួបជុំជាច្រើនដែលមិនធ្លាប់មានពីមុនមក។ អ្នកអាចអានសារនៃធម្មសភាយុត្តិធម៌សកល ដែលបានឆ្លើយតបទៅកាន់យុវវ័យរាប់ម៉ឺននាក់ ដែលបានបញ្ចូលទៅ ក្នុងវីដេអូរខ្លីដែលមានចំណងជើងថា “ ដើម្បីបម្រើមនុស្សជាតិ” ដែលបានថតទុកពីកាជួបជុំជាច្រើនក្នុងឆ្នាំ២០១៣ ដែលមានក្នុងគេហទំព័រ special section of the Baha’i World News Service។ បន្ថែមពីនេះទៀត អត្ថបទដែល បង្ហាញនៅខាងក្រោមដែលបានដកស្រង់ចេញពីឯកសារដែលប្រើប្រាប់ក្នុងសន្និសីទយុវវ័យនិងការជួបជុំជាច្រើនជា បន្តបន្ទាប់ វាបានពន្លិចទិដ្ឋភាពនៃការសន្ទនាក្នុងចំណោមអ្នកចំណូលរួមជាច្រើនខណៈពេលដែលពួកគេបានសិក្សា អត្ថបទសំខាន់ៗរួមគ្នា ដែលទាក់ទងនិងការបំរើមនុស្សជាតិរបស់ពួកគេ។ ការស្វែងរកឯកសារពីសន្និសីទយុវជន
ដំណាក់កាលយុវវ័យ
ក្នុងចំណោមអត្ថបទខ្លីៗ ដែលបានដកស្រង់ចែពីឯកសារសន្និសីទយុវវ័យដែលបានធ្វើទ្បើងជុំវិញពិភពលោក ក្នុងឆ្នាំ២០១៣និងការជួបជុំជាបន្តបន្ទាប់ជាច្រើនគឺជាប់ទាក់ទងយ៉ាងពិតប្រាកដទៅនឹងសក្តានុពលនិងចរិកលក្ខណៈដែលមានស្រាប់ក្នុងកដំណាក់កាលយុវវ័យនេះ។អត្ថបទខាងក្រោមនេះត្រូវបានដកស្រង់ពីឯកសារដែលត្រូវបាន សិក្សាដោយអ្នកចំនូលរួមសន្និសីទទៅលើប្រធាន បទនេះ។សន្និសីទយុវវ័យជាច្រើនបានប្រមូលមនុស្សក្មេងៗដែល មានអាយុនិងបទពិសោធន៍ខុសៗគ្នា។ ភាគច្រើនគឺ ជាយុវវ័យជំទង់ និយយុវវ័យដែលកំពុងឆ្លងកាត់ការសិក្សាតាមសា លាគ្រួសារនិងជីវិតសហគមន៍កំពុងត្រៀមខ្លួន សម្រាប់កាតព្វកិច្ចនៃភាពពេញវ័យ។ អ្នកដទៃទៀតជាយុវវ័យចំណាស់ ជាងគេដែលកំពុងរៀននៅតាមសកលវិទ្យា ល័យឫកំពុងធ្វើការអ្នកខ្លះបានធ្វើការរួចហើយ ឫ ខ្លះទៀតស្ថិតនៅក្នុង ដំណើរការចាប់ផ្ដើមមានគ្រួរសារ។ ចំពោះអ្នកខ្លះទៀតក៏ស្ថិតនៅក្នុងលក្ខខណ្ឌសង្គម អាចដាក់ទំងន់ទៅលើពួក គេមានកាតព្វកិច្ចជាច្រើនរបស់អ្នកមានវ័យចំណាស់ជាងគេ ហើយការរស់រានមានជីវិតរស់នៅរបស់ពូកគេក៏ត្រូវបាន ពឹងពាក់ទៅលើពួកគេរួចហើយក៏មាន។ ភាពខុសប្លែកគ្នា គឺជាសហគមន៍ដែលពួកគេមកពីភូមិជាច្រើននៅលើ ពិភពលោកទៅកាន់តំបន់នៃទីប្រជុំជនទីក្រុងដ៏ធំមួយជាមួយនិងអ្នកស្រុកភូមិរាប់លាននាក់។ ដោយឥតគិតទៅលើ ស្ថានភាពសង្គមរបស់ពួកគេមនុស្សក្មេងៗបានប្រាថ្នាចំពោះភាពរីកលូតលាស់ផ្នែកស្មារតី និង បញ្ញា ហើយនិង‘’ដើម្បី បង្កើនការចូលរួមជួយគាំទ្រចំពោះជោគវាសនានៃមនុស្សជាតិ”ពួកគេមាននូវអំណាចដ៏អស្ចារ្យ ហើយការបង្ហាញផ្លូវដ៏ សមរម្យដល់ពួកគេគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះនៅពេលដែលពួកគេត្រូវបានគេណែនាំខុស ឫត្រូវបានអ្នក ដទៃអូសទាញ ពួកគេអាចបន្តនូវបញ្ហាដល់សង្គមជាច្រើន។ ក្នុងចំណោមយុវវ័នៃពិភពលោក គឺអ្នកទាំងទ្បាយណា ដែលរស់នៅក្នុងទស្សនៈវិស្ស័យរបស់ព្រះបាហាអ៊ុលទ្បាហ៍នៃភាពស្មើគ្នាពិភពសម្ភារនិងស្មារតី។ការទាញពួកគេឱ្យ ចូលទៅក្នុងកម្មវិធីនៃការហ្វឹកហ្វឺនរបស់វិទ្យាស្ថាននិងជួយពួកគេឱ្យមើលឃើញនូវខ្លួនពួកគេផ្ទាល់ខណៈដែលកំពុងដើរនៅលើមាគ៌ានៃការបម្រើ។ នៅលើមាគ៌ានេះទៀតសោតពួកគេនឹងបង្កើនសមត្ថភាពរបស់ពួកគេដើម្បីអនុវត្តន៍នូវ ការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលទ្បាហ៍ចំពោះជីវិតសង្គម។ ពួកគេនិងយល់ដូចជាអ្វីដែលអង្គពិសិដ្ឋអាប់ឌុលបា ហាបានមានបន្ទូលថា នៅលើពិភពលោកយើងនេះគ្មានទង្វើណាថ្លៃថ្នូរជាងកាបម្រើ ដើម្បីភាពល្អប្រសើរនៃ សហគមន៍ដែលថាវាជាភាពត្រឹមត្រូវដ៏ខ្ពង់ខ្ពស់បំផុតគឺដើម្បីងើបទ្បើងហើយបូជាខ្លួនរបស់ពួកគេផ្ទាល់ប្រកបដោយប្រពលភាព ដើម្បីការបម្រើដល់មនុស្សជាតិ។នៅក្នុងការបម្រើដែលមិនគិតដល់ខ្លួនឯងចំពោះសង្គមគឺជាភាពដែល អាចកើតមានទ្បើង ចំពោះភាពរីកចម្រើនបុគ្គល និងការពង្រីកសមត្ថភាព ដើម្បីចូលរួមជួយដល់ភាពរីកចម្រើន របស់សង្គម” ។ ការបម្រើចំពោះសហគមន៍គឺជាការបម្រើចំពោះព្រះអង្គ” អង្គពិសិដ្ឋអាប់ឌុលបាហាបានសង្កត់ធ្ងន់។ ទ្រង់បានជំរុញលើកទឹកចិត្តថាអ្នកទាំងទ្បាយណាដែលបានងើបទ្បើងដើម្បីបម្រើ “ចូរអនុញ្ញាត្តឱ្យសេចក្ដីស្រទ្បាញ់ និងពន្លឺនៃអាណាចក្ររុងរឿងបញ្ចេញតាមរយៈអ្នករហួតទាល់តែអ្នកទាំងទ្បាយណា ដែលក្រទ្បេកមើលមកកាន់អ្នក បានឃើញអ្នកតាមរយៈពន្លឺចែងចាំងដែលជះត្រទ្បប់មកលើវា’’។តាមរយៈការដឹកនាំតម្រង់ទេពកោសល្យនិង សមត្ថភាពរបស់ពួកគេ ចំពោះភាពខ្ពង់ខ្ពស់នៃសង្គមនោះ ពួកគេនឹងក្លាយជាប្រភពស្ងប់ស្ងាត់នៃមាបនកម្មពិភព លោក។ខណៈដែលពួកគេកំពុងតែមានការទាក់ទាញចិត្តទៅនឹងសកម្មភាពជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃជាមួយ និងស្មារតីនៃកាឱ្យទានដោយចិត្តសប្បុរសធម៌នោះ និងប្រព្រឹត្តទង្វើល្អដោយស្ម័គ្រចិត្ត ចំពោះភាពល្អប្រសើររបស់ អ្នកដទៃនោះពួកគេនឹងទាក់ទាញបាននូវជំនួយនិងអំណះអំណាងរបស់ព្រះអង្គជាមិនខាន។អញ្ចឹងវាពិតជាសំខាន់ ខ្លាំងណាស់ដែលថាបរិមាណលូតលាស់នៃអ្នកទាំងទ្បាយនៅក្នុងដំណាក់ដំបូងនៃជីវិតពួកគេដើម្បីពង្រឹងខ្លួនរបស់ពួកគេផ្ទាល់សម្រាប់ជីវិតនៃការបម្រើចំពោះសង្គម។ ជាធម្មតាមានរឿងសំខាន់ជាច្រើនដែលត្រូវបំពេញបន្ថែមនៅ លើពេលវេលារបស់ពួកគេមានដូចជាៈ កាអប់រំ ការងារ ភាពសប្បាយរីករាយ ជីវិតស្មារតី និងសុខភាពផ្នែករាងកាយ។ ប៉ុន្តែពួកគេត្រូវរៀនជៀសវាងនូវគំនិតបែកបាក់គ្នាចំពោះជីវិត ដែលបានបរាជ័យក្នុងការមើលឃើញនូវទំនាក់ទំនង ក្នុងចំនោមគោលគំនិតផ្សេងៗនៃជីវិត។ទស្សនៈច្របូកច្របល់នៃជីវិតបែបហ្នឹងជាញឹកញាប់ធ្វើឱ្យបុគ្គលម្នាក់ធ្លាក់ខ្លួន ទៅជាជនរងគ្រោះចំពោះជម្រើសដែលខុសៗជាច្រើនត្រូវបានគេស្នើសុំជាសំណួរថា តើមនុស្សគួរតែសិក្សាឬក៏បំរើ ធ្វើដំណើរចូលទៅពិភពសម្ភារឬក៏ចូលរួមជួយដល់ភាពល្អប្រសើររបស់អ្នកដទៃនៃការស្វែងការងារឬការលះបង់ដើម្បីបម្រើ។ភាពបរាជ័យដែលខិតមកកាន់តែជិតជីវិតរបស់នរណាម្នាក់ដូចជាផ្នែកជាប់គ្នាទាំងមូលបានបង្កើតឱ្យមាននូវ កំហឹងនិងភាពយល់ច្រទ្បំ។ តាមរយៈការបំរើមនុស្សក្មេងៗអាចរៀនជម្រុញជីវិតមួយឱ្យស្ថិនៅក្នុងស្ថានភាពមួយ ដែលគោលគំនិតវាអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ការធានាអះអាងនូវពរជ័យដែលមិនចេះរលត់របស់ព្រះ ជាម្ចាស់ចំពោះអ្នកទាំងទ្បាយណាដែលបានងើបទ្បើងដើម្បីបម្រើ យុវវ័យត្រូវក្រទ្បេកមើលទៅកាន់បរិស្ថានដែល ពួកគេកំពុងតែមានទំនាក់ទំនងជាមូយនឹងអ្នកដទៃ ជាមួយនឹងគ្រួរសារ ក្រុមមិត្តភក្តិ សាលារៀនកន្លែងធ្វើការ ប្រពន្ធ័ ផ្សព្វផ្សាយសហគមន៍ហើយនិងត្រូវបានទទួលស្គាល់នូវកម្លាំងរបស់សង្គម ដែលមានឥទ្ធិពលទៅលើពួកគេផងដែរ។កម្លាំងក្នុងចំនោមកម្លាំងទាំងអស់នេះមានដូចជា សេចក្ដីស្រលាញ់ចំពោះសច្ចភាព ការស្រេកឃ្លានចំណេះដឹង ការទាក់ទាញទៅកាន់សោភ័ណភាព និង ជម្រុញពួកគេឱ្យស្ថិតនៅក្នុងភាពរីកចំរើលូតលាស់របស់ពួកគេទៅតាម មាគ៌ានៃការបម្រើ។ ចំណែកកម្លាំងដទៃទៀតតួយ៉ាងដូចជាការរីករាលដាលនៃសម្ភារនិយមនិងភាពគិតតែខ្លួនឯង ដែលជាការបំផ្លិតបំផ្លាញ ហើយនិងដោយសារកាធ្វើឱ្យទស្សនៈរបស់មនុស្សក្មេងៗចំពោះពិភពលោកមានការខុស ឆ្គងនោះ បានរារំាំងដល់ការរីកលូតលាស់របស់បុគ្គលនិងសមូហភាព។ ខណៈពេលដែលពួកគេកំពុងមានការរីក ចំរើនក្នុងការខំខ្នះខ្នែងដើម្បីចូលរួមជួយដល់ការកសាងនៅពិភពលោកដ៍ល្អប្រសើរមួយនោះ សមត្ថភាពរបស់ពួក គេក្នុងការបញ្ចេញទៅលើកម្លាំងផ្នែកស្មារតីនិងសង្គមដែលនឹងធ្វើឱ្យពួកគេក្លាយជាអ្នកកសាងអរិយធម៌កាន់តែរីកចម្រើនលូតលាស់ខ្លាំងទ្បើងៗ។
.
ការកសាងសហគមន៍និងការជុំរុញឱ្យមានការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមអត្ថបទខ្លីៗ ដែលបានដកស្រង់ចេញពីឯកសារសន្និសីទយុវវ័យដែលបានធ្វើទ្បើងជុំវិញពិភពលោក ក្នុងឆ្នាំ២០១៣និងការជួបជុំជាបន្តបន្ទាប់ជាច្រើនគឺជាប់ទាក់ទងនឹងប្រធានបទជាច្រើននៃការកសាងសហគមន៍និង ការជុំរុញឱ្យមានកាគាំទ្រគ្នាទៅវិញទៅមក។ អត្ថបទខាងក្រោមនេះត្រូវបានដកស្រង់ពីឯកសារ ដែលត្រូវបានសិក្សា ដោយអ្នកចំនូលរួមសន្និសីទទៅលើប្រធានបទទាំងនេះ។ ទំនួលខុសត្រូវដ៏ធំធេងក្នុងការចូលរួមចំណែកដល់ការធ្វើ ឱ្យប្រសើរទ្បើងនៃពិភពលោកនេះ តម្រង់មករកយុវជនយើងបច្ចុប្បន្ន។ ពួកគេក៏ត្រូវរែកពុនភារកិច្ចនៃការជម្រុញ ឱ្យមាននៃបរិយាកាសមួយដែលសមាជិកក្មេងៗក្នុងសង្គមអាចទទួលបានអំណាចបញ្ញានិងស្មារតីដែលសំខាន់ដើម្បីក្លាយជាអ្នកស្ថាបនាអរិយធម៌ថ្មីមួយ។មិនបាច់សង្ស័យទេកិច្ចការនេះទូលំទូលាយណាស់។ដើម្បីទប់ទល់នឹងកម្លាំង សង្គមដ៏ខ្លាំងក្លាដែលគម្រោងធ្វើឱ្យខ្សោះខ្សោយអំណាចពួកគេនិងខុសវត្ថុបំណងដើមយុវជនយើងអាចពឹងពាក់លើការការពារដែលមិនចេះបរាជ័យពីព្រះជាម្ចាស់។ ពួកគេក៏ត្រូវបង្កើនសមត្ថភាពក្នុងការបង្កើតបរិយាកាសមួយ ដែលមានការគាំទ្រនិងការពារគ្នាទៅវិញទៅមកក្នុងចំណោមក្រុមហើយនិងក្នុងសហគមន៍ដែលអាចឱ្យអំណាចក្នុង ចេតនាផ្លាស់ប្ដូរសង្គមរបស់ពួកគេកើនទ្វេដងទ្បើង។ឥទ្បូវនេះអ្នកត្រូវបានស្នើសុំឱ្យឆ្លុះបញ្ចាំងលើកការរួមចំណែក នៃជំនាន់របស់អ្នកអាចធ្វើអ្វីបានដើម្បីស្ថាបនាសហគមន៍ដ៏រស់រវើកនៅក្នុងតំបន់ជិតខាងនិងភូមិជាច្រើន ហើយនៅ កន្លែងផ្សេងទៀតដែលមនុស្សម្នាចង់ចូលរួមចំណែកក្នុងការផ្លាស់ប្ដូរជាសមូហភាព។ដើម្បីឆ្លុះបញ្ចាំងលើសំណួរនេះ វាពិតជាមានសារៈសំខាន់ណាស់ដើម្បីរំលឹកខ្លះៗពីធាតុមួយចំនួននៃគម្រោងផែនការសកម្មភាពដែលដឹកនាំការខិតខំប្រឹងប្រែងនៃសហគមន៍បាហៃទូទាំងពិភពលោក។សកម្មភាពភាគច្រើននៃសហគមន៍បាហៃដើម្បីស្ថាបនាសង្គមថ្មី ដែលបណ្តុះគំនិតដោយការបង្ហាត់បង្រៀនដោយព្រះបាហាអ៊ុលទ្បាហ៍ច្រើនកើតទ្បើងនៅតាមកម្រង តំបន់ភូមិ សាស្រ្ដគ្រប់គ្រង ដែលក្នុងនោះមានភូមិជាច្រើននិងអាចមានទីក្រុងតូចៗឬធំ និង យក្រុងផងដែរ។គោលបំណង ចំបងក្នុងកម្រងនីមួយៗ គឺការពង្រឹងតួអង្គឯកទាំងបីក្នុងដំណើរកានៃកាផ្លាស់ប្ដូរដែលមាន បុគ្គលភាព សហគមន៍ និងស្ថាប័នតាមរយៈការអនុវត្តន៍ការបង្ហាត់បង្រៀនរបស់បាហៃ។ កិច្ចការនេះគឺរាប់បញ្ចូលទាំងការបង្កើនចំនួនមនុស្ស តាមរយៈដំណើរកាវិទ្យាស្ថានបង្កើនចំនួនមនុស្សដែលមានសមត្ថភាពក្នុងការគាំទ្រការរីកចម្រើនផ្នែកស្មារតីនិង សង្គម ការស្ថាបនាសហគមន៍រស់រវើកដែលបុគ្គល ក្រុមគ្រួរសារ និងស្ថាប័នដើម្បីធ្វើកាជាមួយគ្នាក្នុងគោលបំណងរួម មួយសម្រាប់សុខុមាលភាពនៃប្រជាជនទាំងក្នុងតំបន់និងតំបន់ជិតខាងនិងការរីកចំរើននៃសមត្ថភាពរបស់ស្ថាប័ន ដើម្បីប្រមូលផ្ដុំចែកចាយនិងបង្រួបបង្រួមកម្លាំងនៃមិត្តភក្តិជាច្រើនដែលមានចំណង់ក្នុងកាបំរើ។ ពិតប្រាកដណាស់ កម្រងមួយចំនួន គឺស្ថិតនៅដំណាក់កាលផ្សេងៗគ្នានៃការរីកចំរើនដោយអាស្រ័យលើចំនួននិងឥទ្ធិពលនៃកាធ្វើការ ទាំងនោះសម្រាប់ការផ្លាស់ប្ដូរកម្លាំងនិងការរីកចំរើននៃសហគមន៍និងស្ថាប័ន។ នៅកន្លែងខ្លះការខិតខំដើម្បីស្ថាបនា សង្គមថ្មីមួយនោះគឺទើបនឹងចាប់ផ្ដើម។ ក្នុងកម្រងនីមួយៗមិត្តភក្កិជាច្រើនប្រឈមមុខស្ថានភាពខុសៗគ្នាជាច្រើន។ ភាគច្រើនពួកគេរស់នៅជនបទដូចគ្នាឬ តំបន់ផ្សេងៗទៀតដែលនៅជាប់ទីក្រុងធំៗ។ក្នុងកន្លែងខ្លះនោះ គឺច្បាស់ ណាស់មិនទាន់មានស្មារតីចូលរួមខ្លាំងក្លានោះទេ។ មិត្តមួយចំនួនក្នុងកម្រងមួយក៏អាចមានទំនាក់ទំនងជាមួយអ្នក ដទៃដោយសារពួកគេមានចំណាប់អារម្មណ៍ដូចគ្នា ជាឧទាហរណ៍ពួកគេសិក្សានៅឯសកលវិទ្យាល័យឬ ជាសមាជិក ភាពឬក៏តាមអង្គការសង្គមស៊ីវិល ដែលវាមិនត្រូវបានកំណត់ទៅនឹងទីតាំងនោះទេ។ដើម្បីស្ថាបនាសង្គមថ្មីមួយមិត្តជា ច្រើនបានព្យាយាមបង្កើនសមត្ថភាព ដើម្បីអនុវត្តន៍ការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលទ្បាហ៍។ ក្នុងមួយឆាកជីវិត របស់មនុស្សជាតិនេះ មិនធ្លាប់មានសង្គមណាមួយអាចរីកចំរើនផ្នែកស្មារតីនិងសម្ភារបានទេ ប្រសិនបើសមាជិកនៃ សង្គមមួយនោះមិនធ្វើការបម្រើដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះ។ ក្នុងការឆ្លុះបញ្ចាំងលើការខិតខំប្រឹងប្រែង នៃក្មេងៗជំនាន់ក្រោយដើម្បីដើរលើមាគ៌ានៃការបម្រើ វាគឺមានសារៈសំខាន់ណាស់ដើម្បីគិតអំពីរបៀបដែលពួកគេ អាចជួយគាំទ្រជីវិតសហគមន៍រស់រវើកក្នុងតំបន់ជិតខាងនិងភូមិជាច្រើន។តើអ្វីដែលអ្នកចាត់ទុកជាធម្មជាតិពិតនៃមិត្ត ភាព? តើអ្នកនឹងធ្វើការសម្រេចចិត្តថាមិត្តភាពមួយណាមានប្រយោជន៍និងមិត្តភាពមួយណាដែលធ្វើឱ្យខូច ប្រយោជន៍វឌ្ឍនភាពនៃមនុស្សជាតិនោះ? ។ ការបង្កើតបរិយាកាសនៃកាគាំទ្រគ្នាទៅវិញទៅមកដោយរាប់បញ្ចូល ចំនួនយុវវ័យជាច្រើនដែលមានទស្សនៈវិស័យដូចគ្នាដែលចាត់ទុកថាជាមិត្តភក្តិពិតប្រាកដហើយនិងធ្វើការួមគ្នាដើម្បីផ្លាស់ប្ដូរសហគមន៍របស់ពួកគេ។តើអ្នកអាចបំពេញទស្សនៈវិស័យនេះក្នុងកម្រងរបស់អ្នកដោយរបៀបណា?តើការសន្ទនាក្នុងចំណោមយុវវ័យនឹងមានសារៈសំខាន់យ៉ាងដូចម្ដេចហើយតើអ្វីជាគោលបំណងនិងមាតិកា? ដំណើរកានៃការស្ថាបនាសហគមន៍មួយដែលបានបណ្តុះគំនិតដោយសារលិខិតរបស់ព្រះបាហាអ៊ុលទ្បាហ៍ត្រូវតែមានក្នុងបេះដូងនៃអ្នកដែលសន្ទនាពីកាបង្ហាត់បង្រៀនជំនឿសាសនានិងការអនុវត្តរបស់ពួកគេទៅកាន់ជីវិតរបស់ប្រជា ជាជន។ តើការចូលរួមចំណែកអ្វីដែលយុវវ័យកំពុងធ្វើឬក៏យុវវ័យអាចធ្វើបានដើម្បីពង្រឹងនៅដំណើរការផ្ដល់យោបល់ នៅក្នុងសហគមន៍របស់អ្នក?
យុវវ័យជំទង់
ក្នុងចំណោមអត្ថបទដែលបានសិក្សាកំទ្បុងពេលសន្និសីទវយុវវ័យដែលបានប្រារព្ធធ្វើជុំវិញពិភពលោកក្នុង ឆ្នាំ២០១៣ និងកាជួបជុំជាច្រើនបន្តបន្ទាប់ដែលទាក់ទងនឹងការពង្រីកអំណាចនិងសមត្ថភាពដែលយុវវ័យជំទង់ មាន។ អត្ថបទខាងក្រោមនេះត្រូវបានដកស្រង់ពីឯកសារដែលត្រូវបានសិក្សាដោយអ្នកចំនូលរួមសន្និសីទទៅលើ ប្រធានបទទាំងនេះ។ ស្ថិតនៅអាយុវចន្លោះ១២ទៅ១៥ឆ្នាំហើយការបង្ហាញការផ្លាស់ប្ដូរពីរកុមារភាពទៅយុវជន បទ ពិសោធន៍យុវវ័យជំទង់បានបង្ហាញនូវការប្រែប្រូលយ៉ាងរហ័សនៃអារម្មណ៍ សតិបញ្ញានិងរាងកាយពល្លានុភាពនៃ ស្មារតីរបស់ពួកគេរីកលូតលាស់។ កម្រិតនៃការយល់ដឹងថ្មីបង្ហាញក្នុងពួកគេបង្កើននូវចំណាប់អារម្មណ៍ក្នុងសំណួរ ទាំងទ្បាយហើយនិងសមត្ថភាពព្រមទាំងទេពកោសល្យរបស់ពួកគេ។ អង្គពិសិដ្ឋអាប់ឌុលបាហាថ្លែងថា ”សមត្ថភាព នៃការអង្កេតរបស់ពួកគេត្រូវបានពង្រីកនិងត្រូវបានស៊ីជម្រៅ”ហើយសមត្ថភាពបញ្ញារបស់ពួកគេ ”ត្រូវបានគេហ្វឹក ហាត់ហើយត្រូវបានគេដាស់ឱ្យភ្ញាក់ទ្បើង”។ក្នុងអំទ្បុងពេលបីឆ្នាំដ៏ខ្លីនិងដ៏សំខាន់នេះយោបល់ជាច្រើនអំពីបុគ្គលភាព និងសង្គមដែលអាចមានទ្រង់ទ្រាយដ៏ប្រសើរនៃផ្នែកផ្សេងៗនៃជីវិតរបស់ពួកគេត្រូវបានគេបង្កើតទ្បើង។ ទោះបីជា យ៉ាងណាក៏ដោយសេចក្ដីរីករាយយ៉ាងខ្លាំងនៃថាមពលទាំងនេះជាញឹកញាប់ត្រូវបានរួមបញ្ចូលគ្នាដោយអារម្មណ៍នៃភាពព្រួយបារម្ភភាពមិនស្រណុកសុខស្រួលហើយសង្ស័យថាអាចបង្កើតភាពផ្ធុយគ្នានៅក្នុងអាកប្បកិរិយា។ សមត្ថភាពថ្មីផ្ទាល់របស់ពួកគេឆ្ពោះទៅកាន់ការបម្រើ ដោយមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួនចំពោះមនុស្សជាតិ ដូចច្នេះ គឺត្រូវបានគេត្រូវការនៅអាយុវវ័យនេះ។វាត្រូវការពួកគេទទួលយកប្រភេទអប់រំនិងការបង្ហាត់បង្រៀនត្រឹមត្រូវ បើមិនដូចច្នេះទេ“លក្ខណៈគុណសម្បត្ដិរបស់ពួកគេនឹងត្រូវបានគេពន្លត់នៅក្នុងបរិយាកាសរបស់អាត្មាដ៏កខ្វក់”។ទស្សនៈខ្លះៗនៃយុវវ័យជំទង់មិនបោះបង់ចោលពេលវេលានៃជីវិតនេះស្ថិតនៅក្នុងពន្លឺវិជ្ជមាន។ជាតួយ៉ាងមាន ទស្សនៈសាមញ្ញជាច្រើនសំដៅទៅលើអាយុវ័យនេះ គឺពោរពេញដោយភាពច្របូកច្របល់និងពោរពេញដោយវិបត្តិ។គំនិតបែបនេះបង្ហាញលក្ខខណ្ឌជាច្រើនដែលមិនគប្បីប្រាថ្នាដល់គម្រូអាកប្បកិរិយាបែបនេះត្រូវបានរាលដាលនោះទេ។ ការយល់ដឹងដ៏ត្រឹមត្រូវនៃអាយុវ័យនេះគឺថាមនុស្សវ័យក្មេងដែលមិនគិតពីផលប្រយោជន៍ខ្លួនប្រកបដោយ “កម្លាំងយុត្ដិធម៌ដ៏ខ្លាំងចំណង់រៀនសូត្រអំពីសកលហើយនិងបំណងចូលរួមដើម្បីស្ថាបនាភាពល្អប្រសើររបស់ពិភពលោក”។ ជួនកាលលក្ខណៈខុសគ្នានៃអវិជ្ជមានដែលពួកគេបង្ហាញ គឺមិនមាននៅខាងក្នុងយ៉ាងពិតប្រាកដដើម្បី បង្កើតរឿងនេះក្នុងជីវិតមនុស្សបានទេ។គន្លឹះបង្ហាញដើម្បីពិចារណានោះគឺអ្វីដែលជាប្រភពនៃគំរូអាកប្បកិរិយា មិនទទួលយកបានជួនកាលគឺចរិតលក្ខណៈខ្លះៗនៃយុវវ័យជំទង់។ជាពិសេសកត្តាពីរយ៉ាងតម្រូវឱ្យមានការគិតយ៉ាង យកចិត្តទុកដាក់ក្នុងការគិតដូចនេះ។ កត្តាទីមួយមានឥទ្ធិពលទៅលើកម្លាំងសង្គមអវិជ្ជមានទៅលើសហគមន៍ ជាច្រើនដែលបាននាំទៅរកការរីករាលដាលនៃជម្ងឺសង្គមផ្សេងៗទៀត ដែលមានឥទ្ធិពលដ៏សម្បើមទៅលើវិធីដែល មនុស្សវ័យក្មេងយល់ឃើញពីពូកគេនិងសង្គម។ កត្តាទីពីយុវវ័ជំទង់ត្រូវបានទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយ អាកប្ប កិរិយារបស់មនុស្សចាស់ធ្វើមកលើពួកគេ។ទោះបីជាយ៉ាងណាក៏ដោយវ័យនេះពួកគេកំពុងមានការកើនទ្បើងចក្ខុ វិស័យចូលទៅក្នុងរឿងរ៉ាវដ៏ស៊ីជម្រៅជាច្រើន ជួនកាលមនុស្សចាស់ទទូចដោយចាត់ទុកពួកគេដូចកូនក្មេង។ លើសពីនេះទៅទៀតភាពខុសប្លែកគ្នារវាងពាក្យសម្ដីនិងទង្វើដែលមនុស្សចាស់ខ្លះ នៅពេលនេះបង្ហាញឱ្យគេឃើញ ថាអាចជាប្រភពនៃការច្របូកច្របល់ចំពោះមនុស្សវ័យក្មេងដែលកំពុងរកមើលខ្នាតគម្រូដែលជួយរៀបចំជីវិតរបស់ ពួកគេបាន។ ការសង្កត់ធ្ងន់នៃផលប៉ះពាល់កម្លាំងអវិជ្ជមានរបស់សង្គមលើយុវវ័យជំទង់មិនបានបញ្ជាក់ថាមនុស្សវ័យ ក្មេងៗគឺមិនមានមូលដ្ឋានគ្រឹះរឹងនោះទេ។ដោយមានការជួយពូកគេអាចប្រឈមកម្លាំងទាំងនោះ។ ពួកគេអាច អនុវត្តន៍អនុភាពទាំងទ្បាយនៃវិញ្ញាណក្ខន្ធនិងចិត្តគំនិត ដែលមិនត្រឹមតែអាចជួយពួកគេឱ្យពុះពារនូវផលវិបាក ទាំងទ្បាយប៉ុណ្ណោះទេប៉ុន្តែធ្វើឱ្យពួកគេជាអ្នកចូលរួមដើម្បីស្ថាបនាសង្គមថ្មីមួយទៅវិញ។
ក្នុងការគិតអំពីយុវវ័យជំទង់ក្នុងសហគមន៍របស់អ្នកចូរពិភាក្សាពីរបៀបដែលពួកគេត្រូវបានជះឥទ្ធិពលដោយកម្លាំងបំផ្លិតបំផ្លាញនិងគំរូនៃសកម្មភាពដែលពួកគេធ្វើ។ពិពណ៌នាពីរបៀបដែលយុវវ័យជំទង់ក្នុងសហគមន៍របស់អ្នកកំពុង រីកចំរើនប្រកបដោយស្មារតីនិងបញ្ញាហើយនិងពីរបៀបដែលពួកគេរៀនចូលរួមចំណែក ដើម្បីការរីកចំរើនរបស់ក្រុម គ្រួសារនិងសហគមន៍របស់ពួកគេ។ ពិភាក្សាពីគុណសម្បត្តិផ្នែកស្មារតីនិងអាកប្បកិរិយាមួយចំនួនដែលអ្នកគិតថា នៅពេលដែលអ្នកកំពុងគាំទ្រដល់ក្រុមយុវវ័យជំទង់គួរតែព្យាយាមដើម្បីអនុវត្តន៍។ ការរួមចំណែកចំពោះភាពរីកចំរើននៃអរិយធម៌
ក្នុងចំណោមអត្ថបទដែលបានសិក្សាកំទ្បុងពេលសន្និសីទវយុវវ័យដែលបានប្រារព្ធធ្វើជុំវិញពិភពលោកក្នុងឆ្នាំ ២០១៣ និងការជួបជុំជាច្រើនបន្តបន្ទាប់ដែលទាក់ទងនឹងការរីកចម្រើននៃអរិយធម៌។ អត្ថបទខាងក្រោមនេះត្រូវ បានគេដកស្រង់ពីឯកសារដែលត្រូវបានសិក្សាដោយអ្នកចំនូលរួមសន្និសីទទៅលើប្រធានបទនេះ។ការខិតខំប្រឹង ប្រែងកសាងសហគមន៍របស់ព្រះបាហាអ៊ុលទ្បាហ៍ ហើយនិងមិត្តភក្តិទាំងទ្បាយមិនមែនគ្រាន់តែជាគម្រោងល្អ ធម្មតានោះទេគឺថាដោយការលះបង់របស់បុគ្គលគ្រប់រូប។ពួកគេជឿជាក់ថាមនុស្សគឺកំពុងរស់នៅក្នុងពេលវេលាដ៏ សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ដរបស់វា។ ក្នុងការអភិវឌ្ឍរបស់វាមនុស្សបានចាប់ផ្ដើមឆ្លងកាត់ពីដំណាក់កាលធម្មតា ទៅកាន់ភាពជាទារក ហើយនិងភាពពេញវ័យ ហើយឥទ្បូវនេះមនុស្សឈរនៅបណ្ដើមមជ្ឈឹមវ័យរបស់វា។ ដំណើរ ការពីរដែលមិនអាចបំបែកបានមួយគឺការបែងចែកគ្នាហើយនិងមួយទៀតការដាក់បញ្ចូលគ្នាទាំងពីរគឺមានចលនាទៅមុខជានិច្ច។ ដំណើរនៃការបែងចែកគឺអាចមើលឃើញនៅក្នុងអំពើហិង្សា សង្គ្រាម ហើយនិងអំពើរពុករលួយដែលធ្វើ ដំណើររួមគ្នាជាមួយនឹងភាពធ្លាក់ចុះនៃសណ្ដាប់ធ្នាប់ផុតសម័យមួយ ឥទ្បូវគឺអសមត្ថភាពនៃទំនាក់ទំនងជាមួយនឹង តំរូវការនៃពិភពលោកដ៏ពេញលេញមួយ។ វាបណ្តាលឱ្យមានការយល់ច្រទ្បំហើយនិងការរងទុក្ខប៉ុន្តែវាចូលរួម ផងដែរទៅការប្ដូររបាំងដើម្បីសាមគ្គីក្នុងចំណោមមនុស្សទាំងទ្បាយ។ ដំណើរការរួមបញ្ចូលគ្នាគឺមានទំនាក់ទំនង ទៅនឹងកម្លាំងនៃស្មារតីបញ្ចេញជាមួយនិងការមកដល់របស់ព្រះបាហាអ៊ុលទ្បាហ៍។ម្យ៉ាងវិញទៀតកម្លាំងទាំងនេះ កំពុងជះឥទ្ធិពលការកើនទ្បើងនៃចំនួនមនុស្សគ្រប់ទីកន្លែង ដែលធ្វើការសម្រាប់សាមគ្កីហើយនិងភាពរុងរឿង។ លើសពីនេះទៅទៀតពួកគេកំពុងបន្តកែទម្រង់តាមរយៈស្មារតីការងាររបស់បាហៃហើយនិងមិត្តភក្កិរបស់ពួកគេ។គោលដៅនៃការស្ថាបនាអរិយធម៌ថ្មីមួយទាមទារឱ្យមានកាផ្លាស់ប្ដូរពេញលេញនៃរបៀប ដែលសង្គមមួយគឺត្រូវបាន រៀបចំហើយដូចគ្នាផងដែរនោះគឺងឥរិយាបទ និងអាកប្បកិរិយារបស់បុគ្គលគ្រប់រូបដែលរស់នៅក្នុងសង្គមនោះ។នៅក្នុងទំទាក់ទំនងនេះព្រះបាហាអ៊ុលទ្បាហ៍បានបង្រៀនថាការតាំងចិត្តដើម្បីការផ្លាស់ប្ដូរដែលមានប្រសិទ្ធភាពមួយនៅក្នុងអាកប្បកិរិយារបស់មនុស្សជាតិនិងការផ្លាស់ប្ដូរមួយដែលនឹងឆ្លុះបញ្ចាំងលើខ្លួនវាទាំងពីរគឺខាងក្រៅនិងខាង ក្នុងដែលនិងជះឥទ្ធិពលទាំងជីវិតផ្នែកខាងក្នុងនិងស្ថានភាពខាងក្រៅ។ ភាពសំខាន់ចំពោះការស្ថាបនាអរិយធម៌ គឺការ ទទួលស្គាល់ថាគ្រប់មនុស្សទាំងអស់នៅក្នុងពិភពលោកជាការពិតនៃគ្រប់សហគមន៍ទាំងអស់គឺជាមនុស្សតែមួយ។ ការទទួលស្គាល់នៃសារៈសំខាន់ពិតនេះមានការអនុវត្តជាច្រើនទៅលើជីវិតសហគមន៍ហើយនិងសង្គមទាំងមូល។សព្វថ្ងៃនេះមនុស្សលើពិភពលោកបានទទួលរង្វាន់ស្មើគ្នាមួយនៃការសណ្ដោសនិងអាណិតអាសូររបស់ព្រះអង្គពិត មួយអង្គនៅក្នុងគ្រប់ភាពផ្សេងៗគ្នាទាំងអស់របស់ពួកគេចែករំលែកច្បាប់ ហើយនិងតួនាទីដើម្បីចូលរួមបង្កើតពិភព លោកថ្មីមួយ។នៅពេលដែលទំនាក់ទំនងក្នុងចំណោមសមាជិកក្នុងសហគមន៍មួយរវាងពួកគេនិងវិទ្យាស្ថានត្រូវបាន ចង្អុលចរិតលក្ខណៈដោយសេចក្ដីស្រទ្បាញ់និងយុត្តិធម៌នោះគ្រប់គ្នាត្រូវបានផ្ដល់ឱកាសដើម្បីប្រើប្រាស់កេតណភណ្ឌដែលផ្ដល់ដោយព្រះអង្គរបស់ពួកគេទាំងអស់គ្នាដើម្បីធ្វើឱ្យសង្គមរីកចំរើនល្អ។នៅពេលដែលចំណេះដឹងផ្នែកស្មារតី និង វិទ្យាសាស្រ្ដជាតម្រូវការគ្រប់គ្នា សមាជិកទាំងអស់នៃសហគមន៍មួយអាចរៀនហើយនិងអនុវត្តន៍វាជាមួយគ្នាទៅ ជីវិតសហគមន៍របស់ពួកគេ។នេះគឺត្រូវបានធ្វើឱ្យជាប់ទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងស្ថាបនាសហគមន៍ របស់បាហៃគឺត្រូវបានពិភាក្សានៅក្នុងសេចក្ដីថ្លែងការដំបូងនោះគឺកំពុងធ្វើឱ្យខ្លាំងទ្បើងនៅក្នុងកម្រងជាច្រើនសង្កាត់ ភូមិដែលឆ្លងកាត់គោលដៅ។អរិយធម៌ផ្លាស់ប្ដូរពួកគេកំពុងលើកតំកើងគឺភាពជាក់ស្ដែងនៃរបៀបដែលសង្គមថ្មីមួយ បានបង្ហាញរូបរាងទ្បើងចេញពីការខំប្រឹងប្រែងនៃការលូតលាស់ ចំនួននៃមនុស្សដើម្បីធ្វើតាមការបង្ហាត់បង្រៀន របស់ព្រះអង្គនៅថ្ងៃនេះចំពោះការរស់នៅនៃការលូតលាស់ចំនួននៃសហគមន៍។ ការប្រតិបត្តិសម្រាប់ជីវិតរស់នៅ ជាបុគ្គលម្នាក់ដែលប៉ងប្រាថ្នាដើម្បីចូលរួមទៅនឹងភាពរីកចំរើនអរិយធម៌គឺសំខាន់ផងដែរ។មនុស្សម្នាក់ព្យាយាមដើម្បី ទទួលបានគុណសម្បត្តិ កេតនភណ្ឌ និង សមត្ថភាពនៃអ្នកចូលរួមដែលមានប្រសិទ្ទភាពម្នាក់ចំពោះភាពរុងរឿងនិង ផ្ដល់ឲ្យគ្រប់ចំនុចនៃជីវិតរបស់គាត់ ឬនាង ការអប់រំ..........អាពាហ៍ពិពាហ៍ជីវិតគ្រួសារដូចបុគ្គលដែលធ្វើការព្យាយាម ខ្លាំងដើម្បីប្រតិបត្តិតាមគោលគំនិតដ៏ខ្ពស់នៃជំនឿ។ ការរៀនដើម្បីជៀសផុតពីការប្រកាន់ផ្សេងៗ ដើម្បីប្រកាន់ខ្ជាប់ គំរូខ្ពស់មួយនៃសេចក្ដីបរិសុទ្ធដោយកាយវាចាចិត្ត ហើយដើម្បីបង្ហាញភាពសមរម្យនៅក្នុងគ្រប់អន្តរកម្មជាមួយ អ្នកដទៃអាចឱ្យបុគ្គលម្នាក់ៗក្លាយជាតួឯក ដែលមានប្រសិទ្ធភាពក្នុងការខំប្រឹងដើម្បីផ្លាស់ប្ដូរសង្គម។ នៅក្នុងការ ព្យាយាមដើម្បីសំរេចការលូតលាស់ជាបុគ្គល ហើយនិងដើម្បីលើកកំពស់អត្តសញ្ញាណបាហៃ។ មនុស្សម្នាក់គឺត្រូវ យល់ដឹងគោលគំនិតនៃសហគមន៍មួយ បរិស្ថានដែលជាសាមគ្គីពិតជម្រុញមិត្តទាំងទ្បាយនៃគ្រប់អាយុដើម្បីជួយអ្នក ដទៃទទួលកំរិតនៃស្មារតី សីលធម៌ ហើយនិងភាពប្រសើរបញ្ញាកាន់តែខ្ពស់ទ្បើង។ចេញពីទស្សនៈនេះមនុស្សម្នាក់គឺ ដឹងពីសក្តានុពលសម្រាប់ការបង្កើតពិភពថ្មីដែលសាររបស់ព្រះបាហាអ៊ុលទ្បាហ៍នឹងមិនមានសង្ស័យស្វែងរកភាពរីករាយអស្ចារ្យក្នុងការនាំយកការជម្រុញរបស់វាទៅមនុស្សនៅក្នុងពិភពលោកហើយអាចឱ្យពួកគេងើបទ្បើងដើម្បីបំ ពេញតួនាទីជាអ្នកស្ថាបនានៃអរិយធម៌ថ្មីមួយ។ តើមនុស្សវ័យជំទង់ស្ថិតនៅក្រោមស្ថានភាពសង្គមខុសៗគ្នាអាចធានា ថាពួកគេទទួលបានការអប់រំដែលមានប្រសិទ្ទភាពយ៉ាងដូចម្ដេច?តើការងារវិជ្ជាជីវៈរបស់មនុស្សម្នាក់អាចបម្រើជាវិធី ដែលអាចរួមចំណែកក្នុងការកសាងអរិយធម៌ថ្មីមួយយ៉ាងដូចម្តេច? តើនឹងមានឧបសគ្គអ្វីខ្លះ? តើមនុស្សវ័យជំទង់ អាចរៀបចំខ្លួនពួកគេយ៉ាងល្អសម្រាប់អាពាហ៍ពិពាហ៍និងគ្រួសារដែលអាចចូលរួមយ៉ាងពេញទំហឹងទៅនឹងការបង្តើតសង្គមថ្មីមួយបានយ៉ាងដូចម្តេច? តើអ្វីជាធម្មជាតិនៃមូលដ្ឋានសហគមន៍មួយនោះដែលអាចជួយសមាជិករបស់វា ដើម្បីអភិវឌ្ឍនូវគុណសម្បត្តិ និងសមត្ថភាពនៃអ្នកស្ថាបនាអរិយធម៍ថ្មីពិត? តើយុវវ័យដែលទទួលរាប់រងការងារ ជាច្រើននៃការកសាងពិភពលោកថ្មីមួយអាស្រ័យការគាំទ្រគ្នាទៅវិញទៅមកដើម្បីទទួលបានការរីកចំរើនទៅក្នុងទំហំទាំងអស់នៃជីវិតរបស់ពួកគេបានយ៉ាងដូចម្ដេច?

ការអប់រំជាប្រភពនាំមនុស្សឆ្ពោះទៅរក

ផ្លូវស្ងប់ ភាពរីកចម្រើន ស្ថិរភាពសាមគ្គី

ភាពសុខសន្តិភាព។ វាជាបេះដូងនៃការ

អភិវឌ្ឍសហគមន៍ថែមទាំងទាញផល

ប្រយោជន៍របស់ទេពកោសល្យគុណធម៌

របស់មនុស្សដែលជាដុងមានពីកំណើត

របស់បុគ្គលគ្រប់រូបយកទៅបម្រើផល

ប្រយោជន៍សម្រាប់សង្គមជាតិ  និងខ្លួន

ឯងផង។

ការចូលរួមអភិវឌ្ឍសហគមន៍ជាទិស

ដៅនិងគោលដៅរបស់សាសនិកនិង

សហគមន៍បាហៃទូទាំង ពិភពលោក។

បុគ្គលទាំងឡាយនៅក្នុងសហគមន៍ឬ

នៅជិតខាងគ្នាអាចចូលរួមក្នុងការអភិវ

ឌ្ឍសហគមន៍មួយដែលល្អប្រសើរជាង

មុនដោយឈរលើគោលការណ៍មូល

ដ្ឋាននៃភាពថ្លៃថ្នូរនិងភាពតែមួយនៃ

មនុស្សជាតិ។

ដោយការឆ្លើយតបទៅនឹងចំណង់កាន់

តែខ្លាំងនៃគ្រប់បេះដូង ដើម្បីទាក់ទង

ជាមួយនឹងអ្នកបង្កើតរបស់ខ្លួននោះ

សាសនិកជនបាហៃ បានរៀបចំការធ្វើ

សក្ការៈរួមគ្នាដោយមានគោលបំណង

ច្បាស់លាស់តាមពេលកំនត់ណាមួយ

ជាមួយនឹងសាសនិកនៃសាសនាផ្សេងៗ

ក្នុងសហគមន៍ដូចជា សម្រាប់សុខភាព

សម្រាប់ការបោះឆ្នោត សម្រាប់

មាតាបិតា ...

វិស័យសកម្មភាពធំៗបីដែលធម្មសភាយុ

ត្តិធម៌សកល (ជាស្ថាប័នអន្តរជាតិ

ដ៏កំពូលក្នុងការដឹកនាំសហគមន៍បាហៃ

ពិភពលោកបានជម្រុញលើកទឹកចិត្តឲ្យ

សហគមន៍បាហៃចាប់ផ្តើមដំណើរការងារ

របស់ខ្លួននៅក្នុងការអភិវឌ្ឍសហគមន៍

ដែលមាន:

1. ការពង្រីកនិងពង្រឹង

2. សកម្មភាពសង្គម

3.ការចូលរួមសម្តែងមតិសាធារណ:

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា