សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

ប្រវត្តិសាសនាបាហៃ
កិត្តិមជនដ៏សំខាន់ និងស្ថាប័ន
ការគ្រប់គ្រង
គោលការណ៍
សាសនាបាហៃ សាសនាបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយព្រះបាហាអ៊ុលឡាហ៍ (១៨១៧-១៨៩២)ដែលជាអភិជនជនជាតិភើសៀន។ សាសនិកបាហៃគោរព ព្រះ
បាហាអ៊ុលឡាហ៍ ជាព្រះសាស្តាបន្តវេនពីព្រះសាស្តាអង្គមុនៗដែលរួមមានៈ ព្រះអាប់ប្រាហាំ ព្រះគ្រឹស្នា ព្រះសូរ៉ូអែសស្ទ័រ ព្រះម៉ូសិស ព្រះពុទ្ធ ព្រះគ្រឹស្គ ព្រះ
ម៉ូហាម៉ាត់ និង ព្រះបប ។ ព្រះបាហាអ៊ុលឡាហ៍បានត្រាស់ដឹងនូវព្រះគម្ពីរជាង ១០០ក្បាល ដែលជាចម្លើយទៅនឹង សំណួររបស់មនុស្សជាតិនាបច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀនរបស់ទ្រង់ គឺស្ថិតនៅក្នុងភាពចុះសំរុងដ៏ល្អឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀនរបស់ព្រះសាស្តារបស់ព្រះមុនៗ។ គម្ពីរស័ក្តិសិដ្ឋរបស់
សាសនាបាហៃមាឈ្មោះថា “ គម្ពីគីតាបអ៊ីអាកដាស់ ” មកដល់បច្ចុប្បន្ននេះជំនឿបាហៃមានអាយុកាលជាង១៦៩ឆ្នាំហើយឥឡូវកំពុងសាយភាយទៅដល់ជាង
២០០ប្រទេសនៅទូទាំងពិភពលោក។សាសនាបាហៃ គឺជាសាសនាសកល ឯករាជ្យ ដែលមិនមែនកើតចេញមកពីនិកាយនៃសាសនាពិភពលោកណាមួយ
ឡើយ។បាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលប៉ុន្តែមិនមែនជានិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ។ បាហៃស្រលាញ់សន្តិភាពនិង
សាមគ្គីភាពចំពោះគ្រប់ទង្វើទាំងឡាយណា ដែលនាំមកឲ្យមានការបែកបាក់គ្នាគឺជាទង្វើផ្ទុយនឹងគោលការណ៍របស់បាហៃ។ ប្រវត្តិសាសនាបាហៃ សាសនាបាហៃបានចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៣០ មកម្ល៉េះ។ នៅថ្ងៃទី០៨ខែ មេសា ឆ្នាំ ១៩៣០បាហៃបានទទួលលិខិតចម្លងមួយច្បាប់នៃព្រះរាជ
បទបញ្ញាត្តិលេខ៣៩និង ព្រះរាជក្រិត្យលេខ ១០២៣ ស្តីពីបទបញ្ជាឲ្យអនុវត្តសាសនាផ្សេងៗ តែមិនទាន់មានសកម្មភាពនៅឡើយទេ។ នៅថ្ងៃទី ១៦ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៦២បានទទួលប្រកាសមួយច្បាប់ដែលចេញដោយក្រសួងសាសនា ផ្ញើជូនតំណាងសាសនាបាហៃនៅភ្នំពេញ ស្តីពី សកម្មភាព និងបេសកកម្មនៃ
គ្រប់សាសនាបរទេសនៅកម្ពុជា ហើយប្រកាសឲ្យប្រើសេចក្តីប្រកាសនេះតទៅ”។បាហៃបានទទួលព្រះរាជក្រិត្យលេខ៦៣២ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ១៩៦៤ដែល
ឡាយព្រះហស្ថលេខាដោយព្រះបាទ នរោត្តម សីហនុឧបយុវរាជស្តីអំពីការអនុញ្ញាតឲ្យអនុវត្តសាសនាបាហៃនៅកម្ពុជាតែមិនទាន់មានសកម្មភាពនៅឡើយដោយ
សារស្ថានភាពនយោបាយនាពេលនោះ។ រហូតមកដល់ឆ្នាំ១៩៩២បាហៃបានទទួលលិខិតពីក្រសួងធម្មការ និងសាសនាស្តីពីការអនុញ្ញាតឲ្យអនុវត្តឡើងវិញនៃ
សាសនាបាហៃនៅកម្ពុជា។ ចាប់តាំងពីពេលនោះមកសកម្មភាពក៏ចាប់ផ្តើមមាន។
ដោយសកម្មភាពស្នូលសំខាន់ៗដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍស្មារតី កើតមានជាច្រើននៅតាមបណ្តាខេត្តមួយចំនួន ហើយមានការសហការយ៉ាងជិតស្និទ្ធជាមួយ
អាជ្ញាធរនិងប្រជាពលរដ្ឋទូទៅ ហើយនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០០៣សហគមន៍សាសនាបាហៃប្រចាំកម្ពុជាបានទទួលនូវសេចក្តីសម្រេចលេខ ២៤៧ របស់
ក្រសួងធម្មការនិងសាសនាស្តីពីការអនុញ្ញាតឲ្យផ្សព្វផ្សាយសាសនាបាហៃនៅព្រះរាជាណាចក្រកម្ពុជា។ចាប់តាំងពីពេលនោះមកសហគមន៍សាសនាបាហៃ បាន
នឹងបន្តសកម្មភាពមានលក្ខណ:ទូលំទូលាយនៅតាមបណ្តាខេត្តក្រុង - ស្រុកនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ សាសនិកបាហៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច
សាសនិកបាហៃលើពិភពលោកបាននឹងកំពុង ប្រតិបត្តិតាមគោលការណ៍អប់រំការបង្ហាត់បង្រៀនតាមមាគ៌ារបស់ ព្រះបាហាអ៊ុលឡាហ៍ព្រមទាំងអនុវត្តតាម
អនុសាសន៍របស់ រាជរដ្ឋាភិបាលក្នុងសន្និសីទអន្តរជំនឿថ្នាក់ជាតិកាលពីឆ្នាំ ២០០៨ រួមមាន: ១. គោរពកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ដោយឈរលើគោលការណ៍គោរពគ្នា អធ្យាស្រ័យយោគយល់គ្នាគ្រប់កាល:ទេស:ទាំង
អស់ដើម្បីសាមគ្គីភាពនិងសុខុដុមរមនានៃសង្គមជាតិ។
២. គោរព និង ប្រតិបត្តិធម៌វិន័យសាសនារបស់ខ្លួនដោយផ្សារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់សាសនាដទៃ និង ប្រកាន់ខ្ជាប់មាគ៌ា អហិង្សាមេត្តា ករុណា និង
សណ្តោសប្រណី។
៣. គោរពសិទ្ធិសេរីភាព និង ជំនឿសាសនារបស់បុគ្គល ជាតម្លៃនៃជំនឿសាសនានីមួយៗនៅក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់សុភមង្គលរបស់សង្គម
ជាតិ។ គោលបំណង ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគន៍ ផ្នែកស្មារតី និង សម្ភារដោយឈរគោលការណ៍ ភាពតែមួយនៃព្រះភាពតែមួយនៃសាសនា និងភាពតែមួយនៃមនុស្ស
ជាតិ ព្រមទាំងលើកស្ទួយ តម្លៃសីលធម៌សង្គមស្ត្រីហើយនិងលើកទឹកចិត្តយុវជនឲ្យរក្សានូវវប្បធម៌ប្រពៃណីទំនៀមទំលាប់និងការអភិវឌ្ឍធនធានមនុស្ស។

ព្រះបប

 ប្រសូត្រនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ១៨១៩ នៅក្នុងទីក្រុងមួយក្នុងភូមិភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង។ ព្រះបិតារបស់ព្រះអង្គបានចែកស្ថាន កាលពីព្រះនៅក្មេងវ័យ។ ព្រះអង្គត្រូវបានគេចិញ្ចឹមបីបាច់រក្សាដោយព្រះបិតុលារបស់ទ្រង់ ដែលបានដាក់ទ្រង់ឲ្យរៀនកាលពីបឋមវ័យ។លោកគ្រូរបស់ព្រះអង្គបានដឹងយ៉ាងរហ័សពីសមត្ថភាព

ដ៏អស្ចារ្យរបស់ទ្រង់ ហើយយល់ថា គាត់គ្មានសមត្ថភាពក្នុងការបង្រៀនកុមារដ៏ចំលែកអស្ចារ្យដូចទ្រង់នេះឡើយ។ព្រះបបត្រូវបានទទួលទាយជ្ជទានដោយព្រះជា

ម្ចាស់ចំណេះដឹងពីធម្មជាតិ។

ព្រះបាហាអ៊ុលឡាហ៍

បានប្រសូត្រនៅក្នុងឆ្នាំ១៨១៧ ក្នុងទីក្រុងតេអ៊ីរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ តាំងពី បឋមវ័យ ព្រះអង្គបានបង្ហាញនូវភាពអស្ចារ្យ។ ព្រះអង្គមិនចាំបាច់ទៅសាលារៀនទេព្រះ

អង្គត្រូវ បានផ្តល់ទាយជ្ជទានដោយព្រះជាម្ចាស់តាំងពីកំណើត។ ព្រះបាហាអ៊ុលឡហ៍ទ្រង់បានប្រសូត្រ ចេញពីគ្រួសារអភិជន ហើយនៅពេលដែលព្រះអង្គនៅវ័យ

យុវជន ព្រះអង្គត្រូវបានប្រទាននូវ ឋានៈ ក្នុងតុលាការនៃព្រះរាជវាំង ប៉ុន្តែព្រះអង្គទ្រង់បដិសេធ មិនទទួលយក។ ព្រះអង្គមានព្រះរាជបំណងបូជាពេលវេលារបស់

ទ្រង់ ដើម្បីជួយដល់អ្នកដែល ត្រូវគេជិះជាន់ អ្នកជំងឺ អ្នកក្រក្រី ហើយទ្រង់ជួយជ្រោមជ្រែង នូវយុត្តិធម៌ ។ ទាំងនេះហើយជាសេចក្តីស្រលាញ់របស់ព្រះអង្គចំពោះ

មនុស្សជាតិ។

អង្គពិសិដ្ឋអាប់ឌុលបាហា

បានប្រសូត្រនារាត្រីដែលព្រះបបទ្រង់ប្រកាសនូវ បេសកកម្មរបស់ព្រះអង្គ ក្នុងឆ្នាំ១៨៤៤ ហើយទ្រង់យាងទៅកាន់ឋានសួគ៌វិញ នៅក្នុងព្រះជន្ម ៧៧ព្រះវស្សា ក្នុង

ខែវិច្ឆិកា ឆ្នាំ១៩២១។ ព្រះបាហាអ៊ុលឡាហ៍ បានអប់រំអង្គពិសិដ្ឋអាប់ឌុលបាហាដោយខ្លួនព្រះអង្គផ្ទាល់ ដើម្បីឲ្យទ្រង់មានគ្រប់គុណសម្បត្តិជាបាហៃពិត។ ព្រះអង្គគឺ

ជាទាយទាយជ្ជទានមួយដ៏មានតំលៃឥតគណនា ដែលបានផ្តល់ទៅដល់មនុស្សជាតិ ព្រះអង្គគឺជាគំរូដ៏ល្អឥតខ្ចោះចំពោះសាសនិកបាហៃគ្រប់រូបជាអ្នកដែលយើងរៀន

អំពី គុណសម្បត្តិ ផ្នែកព្រលឹងវិញ្ញាណដូចជាសេកច្តីស្រលាញ់ មេត្តាធម៌ ភាពអត់ធ្មត់ជាដើម ដែលព្រះបាហាអ៊ុលឡាហ៍ចង់ឲ្យមនុស្សជាតិទាំងអស់មានគ្រប់ៗគ្នា។

សូហ្គីអែហ្វិនឌី(អ្នកគាំពារសាសនាបាហៃ)

បន្ទាប់ពីមរណ:ភាពរបស់អង្គពិសិដ្ឋអាប់ឌុលបាហានៅក្នុងឆ្នាំ១៩២១មក       ភាពជាអ្នកដឹកនាំរបស់សហគមន៏បាហៃបានឆ្លងចូលដំណាក់កាលវិវត្តន៏ថ្មីមួយ

ដែលចេញពីសណ្តាប់ធ្នាប់ការគ្រប់គ្រងពីបុគ្គលទៅកាន់ការគ្រប់គ្រងដែលបង្កើត(សរសរស្តមភ្លោះ)របស់ភាពជាអ្នកគាំពារហើយនិងធម្មសភាយុត្តិធម៏សកល។

សណ្តាប់ធ្នាប់គ្រប់គ្រងនេះគឺត្រូវបានដឹងមុនដំបូងដោយព្រះបាហាអ៊ុលឡាហ៍នៅក្នុងគម្ពីច្បាប់របស់ទ្រង់ហើយត្រូវបានគេធ្វើអោយចេញជារូបរាងឡើងកាន់តែច្បាស់

ដោយអង្គពិសិដ្ឋអាប់ឌុលបាហាដែលនៅក្នុងបណ្តាំនិងមរតកសាសន៏របស់ទ្រង់។   នៅក្នុងឯកសារនេះអង្គពិសិដ្ឋអាប់ឌុលបាហាបានតែងតាំងចៅប្រុសច្បងរបស់ទ្រង់

គឺលោកសូហ្គីអែហ្វិនឌីជាអ្នកគាំពាររបស់សាសនាបាហៃហើយផងដែរនោះទ្រង់បានចងុលបង្ហាញពីការបោះឆ្នោតជ្រើសរើសធម្មសភាយុត្តិធម៏សកល    នាពេល

អនាគតដែលជាស្ថាប័ននិតិបញ្ញាត្តិដែលអ្នកគាំពារត្រូវធ្វើជា”អ្នកដឹកនាំគួរឲ្យគោរពហើយក៏ជាសមាជិកដែលមានចរិកលក្ខណ:ប្លែកពីគេអស់មួយជីវិត”។

ធម្មសភាយុត្តិធម៌សាកល

ធម្មសភាយុត្តិធម៌សកលត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៦៣     ដោយសមាជិកនៃស្ថាប័នដឹកនាំសហគមន៍បាហៃប្រចាំប្រទេសនិមួយៗជុំវិញពិភពលោក   ដែល

ស្ថិតក្នុងបរិយាកាសឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅ     ហើយនិងការសូត្រធម៌ប្រកបដោយភាពជឿជាក់បំផុត    ដែលបានជ្រើសរើសបុគ្គល៩រូបពីក្នុងចំណោមបាហៃពិភពលោក

ជាសមាជិកនៃស្ថាប័នកំពូលនេះ។ ប្រព័ន្ធបោះឆ្នោតបាហៃប្រព្រឹត្តិទៅជាលក្ខណៈសម្ងាត់ ហើយពុំបានអនុញ្ញាត្តឲ្យមានការជ្រើសរើសឲ្យឈរឈ្មោះនិងការបង្ហាញ

វត្តមានបេក្ខជនសម្រាប់ឲ្យគេបោះឆ្នោតនោះទេ ដោយហេតុនេះការផ្តល់សេរីភាពពេញលេញនៃជំរើសចំពោះអ្នកបោះឆ្នោតម្នាក់ៗហើយនិងការចៀសវាងការប្រកាន់

បក្សពួកនិងអាកប្បកិរិយាប្រើអំណាចដែលជាចរិកនៃការបោះឆ្នោតរបស់គណបក្សនយោបាយ។     ការបោះឆ្នោតរបស់ធម្មសភាយុត្តិធម៌សកលតែងតែប្រារព្ធធ្វើឡើង

រៀងរាល់៥ឆ្នាំម្តងក្នុងបរិយាកាសប្រកបដោយស្មារតីនិងការឧទ្ទិសខ្លួនប្រកបដោយភាពជឿជាក់។នៅពេលថ្មីៗនេះសន្និបាតអន្តរជាតិប្រារព្ធធ្វើនៅខែមេសាឆ្នាំ២០០៨

ដោយគណ:ប្រតិភូជាង១៦០សហគមន៍បាហៃប្រចាំប្រទេសដែលបានចូលរួមក្នុងការបោះឆ្នោតនេះ។ ដោយបានចែងលក្ខខណ្ឌដោយព្រះបាហាអ៊ុលឡាហ៍នោះ

អសនៈរបស់ធម្មសភាយុត្តិធម៌មានទីតាំងនៅលើភ្នំខាមែលនៅក្នុងទីក្រុងហៃហ្វានៃប្រទេសអ៊ីស្រាអែល    ដែលស្ថិតនៅជិតបង្កើយនឹងទីសក្ការបូជារបស់ព្រះបបនិង

ព្រះបាហាអ៊ុលឡាហ៍។

មជ្ឈមណ្ឌលបាហៃពិភពលោក

ដូចគ្នានឹងករណីរបស់សាសនាពិភពលោកបីផ្សេងទៀតដែរ      (សាសនាជ្វីប គ្រឹស្ត និងអ៊ីស្លាម) វាគឺជាចំណងនៃស្ថានភាពប្រវត្តិសាស្ត្រដែលចងភ្ជាប់ជំនឿបាហៃ

ទៅនឹងដែនដីពិសិដ្ឋ។        គេហដ្ឋាន ហើយនិងទីកន្លែងដទៃទៀតជាប់ទាក់ទងជាមួយនិងការនិរទេសរបស់ព្រះបាហាអ៊ុលឡាហ៍       និងអង្គពិសិដ្ឋអាប់ឌុលបាហានៅ

ពេលនេះត្រូវបានរៀបចំឡើងវិញប្រកបដោយក្តីស្រឡាញ់   ដោយសហគមន៍បាហៃ។ រៀងរាល់ឆ្នាំ មានបាហៃរាប់ពាន់នាក់ទៅទស្សនាក្រុងហៃហ្វា  និងទីកន្លែងជុំវិញ

នោះ ក្នុងនាមជាអ្នកធម្មយាត្រា និងមានសិទ្ធិជាពិសេសក្នុងការចូលទៅទស្សនាទីកន្លែងទាំងនេះ         ដោយមានការអមដំណើរពីអ្នកជំនឿផ្សេងទៀត ដែលមកពីគ្រប់

ទិសទីនៃពិភពលោក។ ចន្លោះពេល៥ឆ្នាំម្តង ប្រតិភូដែលត្រូវបានគេបោះឆ្នោតជាសមាជិកនៃសហគមន៍បាហៃក្នុងប្រទេសនិមួយៗមកជួបជុំគ្នានៅទីក្រុងហៃហ្វាដើម្បី

បោះឆ្នោតសមាជិកធម្មសភាយុត្តិធម៌សកល ដែលចាត់ចែងរៀបចំកិច្ចការអន្តរជាតិនៃជំនឿសាសនាពីអាសន:នៅលើភ្នំខាម៉ែល។បុគ្គលិករបស់ធម្មសភាយុត្តិធម៌

សកលមានបាហៃដែលស្ម័គ្រចិត្តមកពីទីកន្លែងនិងទឹកដីផ្សេងៗគ្នាជាច្រើនក្នុងពិភពលោក។      ការរស់នៅក្នុងតំបន់ហៃហ្វាសមាជិកបុគ្គលិកទាំងអស់ដែលបំរើដោយ

មានការអញ្ជើញមកបម្រើក្នុងអំឡុងពេលខុសៗគ្នា។

 រចនាសម្ព័ន្ឋគ្រប់គ្រង ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹងនាំបាហៃទូទាំងពិភពលោក។ព្រះបាហាអ៊ុលឡាហ៍ បានអនុម័តនិងផ្តល់អំណាចដល់ស្ថាប័ននេះនូវសិទ្ឋិ
ក្នុងការតាក់តែងច្បាប់ទៅលើបញ្ហាផ្សេងៗ។ ធម្មសភាយុត្តិធម៌សកល មានសមាជិក៩រូបដែលត្រូវបានជ្រើសរើសដោយ ការបោះឆ្នោតជាសម្ងាត់ រៀងរាល់៥ឆ្នាំម្តង ដោយមានការចូលរួបគ្រប់សាសនិកដែលជាសមាជិកភាពនៃសហគមន៍សាសនាបាហៃប្រចាំប្រទេសនីមួយៗ នៅលើពិភពលោក។ សហគមន៍សាសនាបាហៃ ប្រចាំ
ប្រទេសគឺជាស្ថាប័នបាហៃកំពូលប្រចាំប្រទេសនោះដែលមានសមាជិក៩រូប ជាអ្នកដឹកនាំដែលបានជ្រើសរើសដោយការបោះឆ្នោតជាសម្ងាត់ ពីសាសនិកបាហៃគ្រប់
រូបក្នុងប្រទេសនីមួយៗ។សហគមន៍ប្រចាំមូលដ្ឋាន (ប្រចាំឃុំឬសង្កាត់) គឺជាស្ថាប័នបាហៃដឹកនាំសាសនិកប្រចាំឃុំឬ សង្កាត់ដែលមានបាហៃរស់នៅ។ ស្ថាប័ននេះ
ត្រូវបានកើតឡើងនៅក្នុងឃុំឬសង្កាត់ណាដែលមានសាសនិកបាហៃដែលមានអាយុ ចាប់ពី២១ឆ្នាំ ឡើងទៅហើយគ្រប់ចំនួន៩រូប។ សមាជិកភាពនៃស្ថានប័នដឹកនាំ
បាហៃត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសម្ងាត់ដោយគ្មានការឈរឈ្មោះឬឃោសនាឡើយ។ ស្ថាប័ននីមួយៗមានសមាសភាពនៃអ្នកដឹកនាំមិនលើស
និងមិនតិចជាង៩រូបជាដាច់ខាត។

អសន:របស់ធម្មសភាយុត្តិធម៌សកលនៅទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល

 គោលការណ៍មួយចំនួនសម្រាប់អនុវត្តនាបច្ចុប្បន្ន
ក. ភាពតែមួយនៃព្រះ យើងគប្បីដឹងថាធម៌របស់ព្រះទាំងអស់មានតែមួយគត់។ គំរូដ៏ថ្លៃថ្លានោះគឺសុវត្ថិភាពបូរណសុទ្ធតែជនតំណាងរបស់ព្រះជាអ្នកអាជ្ញាកណ្តាលនៃពិភពលោក ហើយច្យុតិមកផែនដីប្រកបដោយសិទ្ធដ៏លើសលប់នៃព្រះគឺកើតមកពីព្រះជាម្ចាស់សួគ៌ទាំងអស់ ។ ខ.ភាពតែមួយនៃសាសនា
កាលណាមនុស្សជឿថាគេគោរពដល់ព្រះដូចគ្នានោះ គេនឹងគិតថាសាសនាក៏ជាសាសនារបស់ព្រះដែលបានបង្រៀនមនុស្សឲ្យដើរផ្លូវត្រឹមត្រូវ វាខុសគ្នាត្រង់
ការគ្រប់គ្រងប៉ុណ្ណោះ ។ គ.ភាពតែមួយនៃមនុស្សជាតិ
មនុស្សជាតិត្រូវកើតឡើងមកនៅលើផែនដីនេះ មានគោលបំណងយ៉ាងខ្ពង់ខ្ពស់គឺដើម្បីស្គាល់ព្រះនិងគោរពបូជាដល់ទ្រង់វិញ ដោយប្រតិបត្តិតាមការបង្ហាត់
បង្រៀនរបស់ព្រះសាស្តារបស់ព្រះអង្គឲ្យបានខ្ជាប់ខ្លួន។ ឃ.ភាពស្មើគ្នារវាងបុរសនិង ស្ត្រី កាលពីសម័យបុរាណច្បាប់សម្រាប់លោកនិងសម្រាប់ធម៌ គេបានគោរព និងលើកតម្កើងបុរសជាងស្ត្រី ។តាមគំនិតសម័យថ្មីនេះស្ត្រីត្រូវបានគេប្រគល់
តួនាទីឲ្យនៅក្នុងសង្គមដូចគ្នានិងបុរសអញ្ចឹងដែរ ។ ង.ការអប់រំបែបសាសនា និងវិទ្យាសាស្ត្រត្រូវដើរស្របគ្នា តម្រូវការរបស់មនុស្សគឺការអភិវឌ្ឍន៍ផ្នែកស្មារតី និងសម្ភារហើយទាំងពីរជួយបំពេញឲ្យគ្នាទៅវិញទៅមកពោលគឺការអប់រំផ្នែកស្មារតីជាការអប់រំតាមបែប
សាសនារីឯការអប់រំផ្នែកសម្ភារវិញគឺជាការអប់រំតាមបែបវិទ្យាសាស្ត្រ.។ ច.សារសំខាន់នៃការអប់រំ ការបង្ហាត់បង្រៀនមួយទៀតរបស់ព្រះបាហាអ៊ុលឡាហ៍គឺការអប់រំកុមារ ។ យើងជឿជាក់ថាវាជាកាតព្វកិច្ចរបស់ឳពុកម្តាយ និងសង្គមចំពោះការអប់រំដល់កុមារ ។ កុមារ ៗត្រូវតែបានគេផ្តល់ឲ្យនូវការអប់រំផ្នែកចិត្តវិញ្ញាណឲ្យដូចជាផ្នែកសម្ភារដែរ។ ឆ.សារសំខាន់នៃការសូត្រធម៌
នៅក្នុងពិភពខាងរាកាយ មនុស្សត្រូវការញុំាអាហារជារៀងរាល់ថ្ងៃ ។ បើយើង មិនញុំាទេយើងនឹងធ្លាក់ខ្លួនឈឺឬ ស្លាប់ ។ ដូច្នេះការញុំាអាហារជាក្រិតក្រមឬ ជាច្បាប់មួយនៃជីវិតដែលយើងត្រូវគោរពតាម ។ បញ្ញាតិមួយក្នុងចំណោមបញ្ញាតិទាំងឡាយរបស់ទ្រង់គឺត្រូវ សូត្រធម៌ជាប្រចាំថ្ងៃ ។ ជ.ហាមនិយាយដើមគ្នា និង ការមូលបង្កាច់បង្ខូច ព្រះបាហាអ៊ុលឡាហ៍ហាមដាច់ខាតចំពោះការនិយាយដើម និងការនិយាយមួលបង្កាច់។ នេះមានសារសំខាន់ណាស់ព្រោះថាជាសត្រូវដ៏ធំបំផុតនៃសាមគ្គីភាព
គឺការនិយាយដើមគ្នា ។ នៅពេលដែលអ្នកគ្រាន់តែទាក់ទងនឹងកំហុសនរណាម្នាក់ទៀត គុណវិបត្តិនោះ កំហុសនោះគឺត្រូវបានបង្កើតជាបញ្ហាធំឡើងៗ ។ ឈ. ចូរកុំស្តាប់រឿងអាក្រក់ និង កុំមើលរឿងអាក្រ ព្រះបាហាអ៊ុលឡាហ៍ មានព្រះបន្ទូលថាៈ “ឱសាវ័កទាំងឡាយអើយ! ចូរកុំស្តាប់រឿងអាក្រក់ កុំមើលរឿងអាក្រក់ ចូរកុំបន្ថោកខ្លួនឯង កុំតឹងតែង និង កុំទួញ
សោកឡើយ ។ ញ.ហាមសេពសុរា និង សារធាតុញៀន ការទទួលទានសុរាគឺ ជាជម្ងឺសង្គមមួយដ៏សាហាវក្នុងចំណោមជម្ងឺសង្គមដទៃទៀត។វាបង្កឲ្យមានអំពើហិង្សា ខូចសុខភាព បាត់បង់សេចក្តីថ្លៃថ្នូរ ខាតពេល
វេលា បាត់បង់ទ្រព្យសម្បត្តិ។

 

 

សញ្ញាបាហៃមានន័យថា “ព្រះនាមអាថ៌កំបាំង”

ពិភពរបស់ព្រះ

ពិភពរបស់ព្រះសាស្តា

ពិភពមនុស្ស

បន្ទាត់បញ្ឈរតភ្ជាប់បន្ទាត់ផ្តេកទាំងបី        ក្នុងទិសដៅដូចគ្នា

ដែលព្រះបរមសាស្តាដ៏ពិសិដ្ឋរបស់ព្រះគ្រប់ព្រះអង្គបង្កើតការភ្ជាប់គ្នារវាង

ពិភពរបស់ព្រះ   និង    ពិភពរបស់មនុស្សដើម្បីបង្ហូរនូវគុណធម៌ក្នុងការ

អប់រំដល់មនុស្សជាតិនៅភពផែនដី។

  រូបផ្កាយភ្លោះបង្ហាញនូវព្រះសាស្តាភ្លោះរបស់ព្រះនាយុគសម័យនេះគឺ

 

-ព្រះបប

 

-ព្រះបាហាអ៊ុលឡាហ៍

អត្ថន័យនៃសញ្ញាបាហៃ

 

 

 

សាសនាបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយព្រះបាហាអ៊ុលឡាហ៍ (១៨១៧-១៨៩២)ដែលជាអភិជនជនជាតិភើសៀន

 

ព្រះបប

ព្រះបាហាអ៊ុលឡាហ៍

អង្គពិសិដ្ឋអាប់ឌុលបាហា

អ្នកគាំពារ

ធម្មសភាយុត្តិធម៌សាកល

មជ្ឈមណ្ឌលបាហៃពិភពលោក

 

 

ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័

នអន្តរជាតិដ៏កំពូលក្នុងការដឹងនាំ

បាហៃទូទាំងពិភពលោក។

 

 

ភាពតែមួយនៃព្រះ,

ភាពតែមួយនៃមនុស្សជាតិ,

ភាពតែមួយនៃសាសនា

ប្រវត្តិសាសនាបាហៃ កិត្តិមជនដ៏សំខាន់ និងស្ថាប័ន ការគ្រប់គ្រង គោលការណ៍ យើងជានរណា

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា