សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
មជ្ឈមណ្ឌលបាហៃពិភពលោក
ការថតពីលើអាកាសនៃអគាររដ្ឋបាលនៃមជ្ឈមណ្ឌលបាហៃពិភពលោក។ រូបពី
ឆ្វេងទៅស្តាំគឺជាអគារមជ្ឈមណ្ឌលបង្ហាត់បង្រៀនអន្តរជាតិ អសន:ធម្មសភាយុត្តិ
ធម៌សកល មជ្ឈមណ្ឌលសិក្សាឯកសារមជ្ឈមណ្ឌលទុកដាក់ឯកសារសំខាន់ៗ។ ផ្នែកនៅខាងក្រោយនៃរូបថត (ខាងស្តាំលើបង្អស់) គឺជាជម្រាលភ្នំខ្ពស់ជាងគេ
នៅពីលើចេតិយរបស់ព្រះបប។

ដូចគ្នានឹងករណីរបស់សាសនាពិភពលោកបីផ្សេងទៀតដែរ      (សាសនាជ្វីប គ្រឹស្ត និងអ៊ីស្លាម) វាគឺជាចំណងនៃស្ថានភាពប្រវត្តិសាស្ត្រដែលចងភ្ជាប់ជំនឿបាហៃទៅនឹង

ដែនដីពិសិដ្ឋ។        គេហដ្ឋាន ហើយនិងទីកន្លែងដទៃទៀតជាប់ទាក់ទងជាមួយនិងការនិរទេសរបស់ព្រះបាហាអ៊ុលឡាហ៍       និងអង្គពិសិដ្ឋអាប់ឌុលបាហានៅពេលនេះ

ត្រូវបានរៀបចំឡើងវិញប្រកបដោយក្តីស្រឡាញ់   ដោយសហគមន៍បាហៃ។ រៀងរាល់ឆ្នាំ មានបាហៃរាប់ពាន់នាក់ទៅទស្សនាក្រុងហៃហ្វា  និងទីកន្លែងជុំវិញនោះ ក្នុងនាម

ជាអ្នកធម្មយាត្រា និងមានសិទ្ធិជាពិសេសក្នុងការចូលទៅទស្សនាទីកន្លែងទាំងនេះ         ដោយមានការអមដំណើរពីអ្នកជំនឿផ្សេងទៀត ដែលមកពីគ្រប់ទិសទីនៃពិភព

លោក។ ចន្លោះពេល៥ឆ្នាំម្តង ប្រតិភូដែលត្រូវបានគេបោះឆ្នោតជាសមាជិកនៃសហគមន៍បាហៃក្នុងប្រទេសនិមួយៗមកជួបជុំគ្នានៅទីក្រុងហៃហ្វាដើម្បីបោះឆ្នោតសមាជិក

ធម្មសភាយុត្តិធម៌សកល ដែលចាត់ចែងរៀបចំកិច្ចការអន្តរជាតិនៃជំនឿសាសនាពីអាសន:នៅលើភ្នំខាម៉ែល។ បុគ្គលិករបស់ធម្មសភាយុត្តិធម៌សកលមានបាហៃដែលស្ម័គ្រ

ចិត្តមកពីទីកន្លែងនិងទឹកដីផ្សេងៗគ្នាជាច្រើនក្នុងពិភពលោក។      ការរស់នៅក្នុងតំបន់ហៃហ្វាសមាជិកបុគ្គលិកទាំងអស់ដែលបំរើដោយមានការអញ្ជើញមកបម្រើក្នុង

អំឡុងពេលខុសៗគ្នា។

 

 

 

មុនពេលព្រះបាហាអ៊ុឡាហ៍យាងឡើងឋានសួគ៌    ទ្រង់បានបញ្ជាក់ឲ្យឃើញថាទីបញ្ជាការពិភពលោកសម្រាប់ជំនឿនោះគឺទ្រង់បានរកឃើញថានឹងត្រូវស្ថិតនៅភូមិភាគ

ខាងជើងនៃទីក្រុងហៃហ្វាដែលជាប្រទេសអ៊ីស្រាអែលសព្វថ្ងៃនេះ។   សព្វថ្ងៃតំបន់នេះគឺជាលំនៅឋានម្រាប់បេះដូងនៃជំនឿបាហៃទាំងខាងរដ្ឋបាលនិងចិត្តវិញ្ញាណ។

ទីកន្លែងតំកល់ចុងក្រោយរបស់ព្រះបាហាអ៊ុលឡាហ៍និងព្រះបបគឺស្ថិតនៅក្នុងតំបន់នោះ។ដំបូលពណ៌មាសនៃទីសក្ការបូជារបស់ព្រះបបគឺស្ថិតនៅលើទីជំរាលកំពូល

ភ្នំខាម៉ែលនៃទីក្រុងហៃហ្វា    ពេលនោះទីសក្ការបូជាដ៏ធំរបស់ព្រះបាហាអ៊ុលឡាហ៍   គឺត្រូវបានគេតាំងនៅក្នុងវិមានបាជីស្ថិតនៅខាងក្រៅនៃតំបន់នេះ។      ឧទ្យាន

ដែលស្ថិតនៅក្នុងដួងចិត្តដែលប្រកបដោយកិត្តិគុណដ៏ខ្ពង់ខ្ពស់គឺស្ថិតនៅត្រង់ចំនុចទាំងពីរនេះដែលជាទីកន្លែងដ៏សក្កិសិទ្ធិបំផុតនៃបាហៃពិភពលោក។មជ្ឈមណ្ឌល

រដ្ឋបាលនៃជំនឿបាហៃគឺនៅក្នុងទីក្រុងហៃហ្វា។អគារមួយដែលបានតាំងនៅលើភ្នំខាម៉ែលដែលនៅខាងលើនៃទីសក្ការបូជារបស់ព្រះបប           ហើយនៅលើកំពូលភ្នំគឺ

ត្រូវបានគេរចនាឧទ្យានរាងជាធ្នូរយ៉ាងល្អប្រណីតព្រមទាំងមានផ្លូវលំអមជាច្រើននោះជាអាសន:របស់ធម្មសភាយុត្តិធម៌សកលដែលជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹក

នាំសហគមន៍បាហៃពិភពលោក។        ពីអគារមួយទៅអគារដទៃទៀតដែលនៅក្បែរៗនេះមានបុគ្គលិកច្រើនជាង៦០០នាក់មកពី៦០ប្រទេស  ដែលជាអ្នកគ្រប់គ្រងកិច្ចកា

រអន្តរជាតិនៃសហគមន៍បាហៃពិភពលោក។ ពីទីក្រុងហៃហ្វា       ព័ត៌មានគឺត្រូវបានគេបញ្ជូនត្រលប់ទៅនិងត្រលប់មករវាងសហគមន៍បាហៃប្រចាំប្រទេសនិមួយៗ គោល

ដៅនិងគំរោងអន្តរជាតិគឺត្រូវបានគេចែកចាយ      គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិង សង្គមគឺត្រូវបានត្រួតពិនិត្យ      ស្ថិតិជាច្រើនគឺត្រូវបានគេប្រមូលនិងរក្សាទុក      មូលនិធិ

នានាត្រូវបានគេចាត់ចែងប្រកបដោយតម្លាភាព។      មានអគារទុកដាក់ឯកសារនៅខាងក្នុងនោះត្រូវបានគេរៀបចំទុកដាក់វត្ថុនានាដែលធ្វើឲ្យគេនឹកដល់សម័យបុរាណ

ហើយសំណេរជាច្រើនព្រមទាំងវត្ថុបុរាណដែលជាប់ទាក់ទងនិងជីវិតរបស់ព្រះបប  ព្រះបាហាអ៊ុលឡាហ៍ និង អង្គពិសិដ្ឋអាប់ឌុលបាហា។

 

នៅមុនទស្សវត្សរ៍១៩៩០ការកសាងសាជាថ្មីឡើងវិញគឺត្រូវបានចាប់ដំណើរការ    ការឆ្លុះបញ្ចាំងនៃការពង្រីកយ៉ាងឆាប់រហ័សនៃជំនឿសាសនា។សណ្ឋានដីត្រូវបានខូច

ខាតជាលំដាប់ចំពោះជម្រាលដែលលាតសន្ធឹងផ្នែកខាងលើនិងខាងក្រោមទីសក្ការបូជារបស់ព្រះបប  ហើយអគារស្ថាប័នថ្មីៗជាច្រើនទៀតក្នុងកម្មវិធីនេះត្រូវបានគេ

សង្ឃឹមថានឹងសាងសង់រួចជាស្ថាពរនៅចុងនៃសតវត្សរ៍នោះ។

 

​    ជារៀងរាល់ឆ្នាំអ្នកធម្មយាត្រារាប់ពាន់នាក់ដែលមកពីជុំវិញពិភពលោកធ្វើការសូត្រធម៌   និងភាវនានៅក្នុងទីសក្ការបូជានេះ ហើយនិងធ្វើទស្សន:កិច្ចនៅទីកន្លែងសកិ្តសិទ្ធិ

របស់បាហៃនៅទីក្រុងហៃហ្វា/តំបន់នោះ។  ធម្មយាត្រាទាំងនេះគឺបាននាំសាសនិកបាហៃមកពីជុំវិញពិភពលោកជួបជុំគ្នាធ្វើការបម្រើបន្ថែមទៀតដើម្បីផ្តល់នូវការទាក់ទង

គ្នានៃសង្គមមានភាពស្និទ្ធស្នាល    និង ការរួមគ្នានៃជំនឿសាសនាមានភាពរឹងមាំ។

មជ្ឈមណ្ឌលបាហៃពិភពលោកៈ ចំនុចប្រសព្វគ្នាសំរាប់សហគមន៍ជាសកល

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា