សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

ព្រះបាហាអ៊ុលឡាហ៍ជា ព្រះសាស្តារបស់ព្រះក្នុងយុគ្គសម័យនេះ

"គឺជាសម័យដែលជាការអនុគ្រោះដ៏ប្រពៃបំផុតរបស់ព្រះជាម្ចាស់បានបញ្ចេញ

ទៅលើមនុស្សជាតិហើយក៏ជាសម័យដែលសមរម្យបំផុតដល់បារមីរបស់ព្រះ

អង្គ បានបញ្ចូនទៅក្នុងគ្រប់វត្ថុដែលបានបង្កើតឡើង។ វាបានរ៉ាប់រងទៅលើ

មនុស្សជាតិនៃពិភពលោកដើម្បីផ្សះផ្សារភាពខុសគ្នារបស់ពួកគេ ហើយនិង

ដោយសាមគ្គីភាព សន្តិភាពដ៏បរិបូរណ៍ ហើយនិងបានរស់នៅក្រោមម្លប់ឈើ

នៃសេចក្តីការពារ ហើយនិង សេចក្តីសប្បុរសដ៏ជាទីស្រលាញ់របស់ព្រះជា

ម្ចាស់"។

ចេតិយរបស់ព្រះបាហាអ៊ុលឡាហ៍នៅឯវិមានបាជីក្នុងប្រទេសអ៊ីស្រាអែល

ព្រះបាហាអ៊ុលឡាហ៍: ព្រះសាស្តារបស់ព្រះ

 

 

 

 

 

 

 

 

 

 

 

 

 

 

ទទួលស្គាល់ដោយសាសនិករាប់លាននាក់ទូទាំងពិភពលោក ជាព្រះសាស្តារបស់ព្រះ ឬ ជាគ្រូបង្រៀនអាទិទេពសម្រាប់យុគសម័យនេះ។ យោលទៅ

តាមជំនឿរបស់បាហៃ ព្រះសាស្តាទាំងអស់របស់ព្រះរួមមានព្រះម៉ូសេស   ព្រះអាប់ប្រាហាំ  ព្រះគ្រិស្គមូហាម៉ាត់   គ្រីស្នា និង ព្រះពុទ្ធបានលេចព្រះកាយ

ចន្លោះគ្នាទូទាំងប្រវត្តិសាស្ត្រដើម្បីចាប់ផ្តើមបង្កើតប្រព័ន្ធអស្ចារ្យផ្នែកសាសនានៅលើសកលលោក។ ព្រះសាស្តាគ្រប់ព្រះអង្គបានបញ្ជួនដោយព្រះដែល

ជាអ្នកបង្កើតប្រកបដោយសេចក្តីស្រលាញ់ដើម្បីធ្វើឲ្យយើងស្គាល់ព្រះហើយគោរពបូជាទ្រង់  ព្រមទាំងនាំមកនូវអរិយធម៌របស់មនុស្សជាតិទៅនឹងកំរិត

ខ្ពង់ខ្ពស់នៃភាពជោគជ័យ។ ឋាន:ភាពនៃព្រះសាស្តាគ្រប់ព្រះអង្គគឺមានភាពក្នុងការបង្កើតរបស់ព្រះ។       ធម្មជាតិដ៏សំខាន់របស់ទ្រង់គ្រប់ព្រះអង្គគឺពីរ

យ៉ាង: គ្រប់ព្រះអង្គគឺមនុស្ស និង អាទិទេព។     ប៉ុន្តែព្រះអង្គគ្រប់អង្គមិនដូចគ្នាបេះបិទដូចព្រះឡើយ ដែលជាអ្នកបង្កើត អ្នកដែលគេមិនអាចស្វែងយល់

បាន។   អត្ថន័យរបស់ព្រះ ព្រះបាហាអ៊ុលឡាហ៍បាននិពន្ធដូចតទៅ:  ពិតប្រាកដណាស់ព្រះគឺមានតែមួយ និស្សារណារបស់ទ្រង់គឺមានតែមួយ

កេតនភ័ណ្ឌរបស់ទ្រង់គឺមានតែមួយ កិច្ចការរបស់ទ្រង់គឺមានតែមួយទូទាំងអនន្តភាព។     ប្រសិនបើមានការប្រៀបធៀប  ហើយនិងរាល់ការប្រៀបធៀប

គឺអនុវត្តបានតែចំពោះមាបនកម្មរបស់ទ្រង់ប៉ណ្ណោះ    ហើយការគិតទាំងអស់នៃការប្រៀបធៀបគឺការកិតដែលស្ថិតនៅកម្មសិទ្ធិនៃអ្នកដែលបម្រើទ្រង់

ប៉ុណ្ណោះ។      និស្សារណារបស់ទ្រង់គឺខ្ពស់លើសនៃការពិពណ៌នានៃមាបនកម្មរបស់ទ្រង់ដែលមានភាពខ្ពង់ខ្ពស់     ហើយនិងមិនអាចវាស់ស្ទង់បាន។

 មានតែទ្រង់ប៉ុណ្ណោះបានគង់ប្រថាប់ក្នុងរាជបល្ល័ង្កនៃភាពអស្ចារ្យបំផុតដែលប្រកបដោយភាពរុងរឿងដែលគ្មាននរណាម្នាក់ចូលទៅបានឡើយបក្សា

បក្សីនៃបេះដូងរបស់មនុស្សទោះបីជាមានលទ្ធភាពហោះហើរបានខ្ពស់យ៉ាងណានោះ   ក៏មិនអាចសង្ឃឹមថាទៅដល់និស្សារណាដែលមិនអាចស្វែង

យល់បានរបស់ទ្រង់ឡើយ។ ព្រះនោះហើយគឺជាអ្នកបង្កើតនូវអ្វីគ្រប់យ៉ាង    ទ្រង់គឺជាអ្នកធ្វើឲ្យរាល់ការបង្កើតទាំងឡាយមានជីវិតស្រស់បំព្រងដោយ

ពាក្យបណ្តាំរបស់ទ្រង់។ លើសពីនេះទៅទៀតព្រះបាហាអ៊ុលឡាហ៍មានព្រះបន្ទូលពីព្រះមាននៅក្នុងធម៌មួយថា:ឧត្តមភាពរបស់ទ្រង់គឺមានខ្ពង់ខ្ពស់

ដែលមិនអាចវាស់ស្ទង់បានគឺស្ថិតនៅខាងលើនៃការប៉ុនប៉ងទាំងឡាយដើម្បីវាស់វែងនៃភាពអស្ចារ្យនៃបុព្វហេតុរបស់ទ្រង់      ស្ថិតលើនៃការប្រៀបធៀប

ទាំងអស់ដែលមនុស្សម្នាក់បំពារបំពាន         ស្ថិតលើនៃរាល់ការព្យាយាមនៃអណ្តាតរបស់មនុស្សដើម្បីនិយាយអំពីភាពម៉ឺងម៉ាត់នៃភាពអស្ចារ្យរបស់

ទ្រង់។   ភាពគ្មានទីបញ្ចប់តាំងពីដើមរៀងមក ព្រះគឺមានតែមួយគ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ ហើយរហូតដល់គ្មានទីបញ្ចប់ និងនៅតែបន្តដូច

គ្នាដដែលក្នុងភាពល្អឥតខ្ចោះនៃនិស្សារណារបស់ទ្រង់ ហើយភាពខ្ពង់ខ្ពស់នៃ ភាពរុងរឿងរបស់ទ្រង់មិនអាចចូលទៅបានទេ។ ហើយនៅពេលទ្រង់បាន

ប្រកាសខ្លួនព្រះអង្គផ្ទាល់ទៅមនុស្សលោក         ទ្រង់បានផ្តល់ព្រះសាស្តានៃបុព្វហេតុរបស់ទ្រង់ជាបន្តបន្ទាប់    ហើយអនុម័តដល់ព្រះសាស្តានិមួយៗ

ជាសញ្ញានៃការត្រាស់ដឹងរបស់ទ្រង់ក្នុងចំណោមមនុស្ស      ហើយប្រភពអាទិទេពនៃព្រះកាយដែលមិនអាចមើលឃើញក្នុងចំណោមមាបនកម្មរបស់

ទ្រង់… ការពិពណ៌នាពីទំនាក់ទំនងរបស់ព្រះសាស្តាគ្រប់អង្គរបស់ព្រះ    ហើយនិងអ្នកបង្កើតរបស់ព្រះសាស្តាទាំងអស់ព្រះបាហាអ៊ុលឡាហ៍បានប្រើការ

ប្រដូចនៃកញ្ចក់:         ព្រះជាម្ចាស់ប្រៀបដូចជាព្រះអាទិត្យ ហើយព្រះសាស្តាប្រៀបដូចកញ្ចក់ដែលឆ្លុះបញ្ចាំងពន្លឺ--ក៏ប៉ុន្តែពន្លឺនោះមិនអាចចាត់ទុកថា

ដូចបេះបិទនឹងព្រះអាទិត្យទេ:កញ្ចក់ទាំងឡាយដែលត្រូវបានគេធ្វើឲ្យមានភាពដ៏ពិសិដ្ឋនេះគឺសំដៅដល់ព្រះសាស្តាមួយអង្គ   និងច្រើនអង្គក្តីជាគំរូនៅ

លើផែនដីនេះដែលជាភូគោលនៃចំណុចកណ្តាលនៃសកល        ហើយនិងជាភូគោលនៃចំណុចកណ្តាលនៃ និស្សារណា និង រាជបំណងដ៏ឧត្តមរបស់

កញ្ចក់នោះ។      ចំណេះដឹង និង អំណាចរបស់ព្រះសាស្តាគឺបានមកពីព្រះ   អធិបតីភាពរបស់ព្រះសាស្តាគឺត្រូវបានស្រូបយកមកពីព្រះ  សោភ័ណភាព

នៃព្រះភ័ក្ររបស់ព្រះសាស្តាគឺគ្រាន់តែជាការឆ្លុះបញ្ចាំងនូវរូបភាពរបស់ព្រះ       ការត្រាស់ដឹងរបស់ព្រះសាស្តាគឺជាសញ្ញានៃភាពរុងរឿងជាអមត:របស់

ព្រះ។ចំណុចកណ្តាលនៃសាររបស់ព្រះបាហាអ៊ុលឡាហ៍សម្រាប់មនុស្សជាតិនាយុគសម័យនេះគឺ    យុត្តិធម៌និង សាមគ្គីភាពតែមួយ។       “ អ្វីដែលជាទី

ស្រឡាញ់បំផុតអស់លើវត្ថុទាំងពួងរបស់អង្គអញ     គឺភាពយុត្តិធម៌             ទ្រង់បានឡាយព្រះហស្តថា   “ ផែនដីជាប្រទេសតែមួយហើយមនុស្សជាតិ

ជាពលរដ្ឋនៃប្រទេសនោះ”     វគ្គពីរដែលត្រូវបានគេដកស្រង់ជាញឹកញាប់។ ទ្រង់បានថ្លែងថា “     សុខុមាលភាពរបស់មនុស្សជាតិសន្តិភាពនិង

សន្តិសុខរបស់វាគឺមិនអាចសម្រេចបានទេរហូតដល់    និងលុះត្រាតែសាមគ្គីភាពរបស់វាត្រូវគេស្ថាបនាយ៉ាងរឹងមាំជាមុនសិន” ។       នេះជាការបង្គាប់

បញ្ជារបស់ព្រះដែលជាគ្រូពេទ្យអាទិទេពដឹងគ្រប់យ៉ាងសម្រាប់ពិភពលោកដែលមានជម្ងឺរបស់យើង។សេចក្តីថ្លែងការដែលបានរៀបរាប់ដូចខាងលើបាន

ក្លាយជាការគិតទូទៅនៃពិភពសម័យកាលជាមួយគ្នានេះ      យើងគ្រាន់តែអាចស្រមើស្រមៃនៃឥទ្ធិពលគួរឲ្យកត់សម្គាល់ដែលពួកវាមានទៅនឹងមនុស្ស

ម្នាក់ដូច អ៊ី ជី ប្រោន(E.G Brown)       ដែលព្រះបាហាអ៊ុលឡាហ៍បានមានព្រះបន្ទូលនៅក្នុងសេចក្តីថ្លែងការគួរឲ្យកត់សំគាល់ដូចខាងក្រោមនេះ:

អ្នកបានមកដើម្បីមើលអ្នកទោសនិងអ្នកនិរទេសម្នាក់….    ព្រះសាស្តាគ្រាន់តែប្រាថ្នាដល់ភាពល្អប្រសើរនៃពិភពលោកនិងសេចក្តីសុខគ្រប់ប្រទេស

ក៏ប៉ុន្តែពួកគេចាត់ទុកតថាគតជាអ្នកបង្កឲ្យមានភាពវឹកវរបង្កជំលោះ និងធ្វើការបះបោរសមនឹងជាទាសករហើយនិងបណ្តេញចេញទៅវិញ….     និយាយ

ថាគ្រប់ប្រទេសទាំងអស់គួរតែមានជំនឿមួយ     ហើយមនុស្សទាំងឡាយដូចជាបងប្អូនប្រុសស្រីនឹងគ្នា  ថាភាពស្អិតរមួតនៃសុឆន្ទ:     ហើយនិងភាព

សាមគ្គីរវាងបុត្រាបុត្រីរបស់មនុស្សគួរតែត្រូវបានគេពង្រឹង  ថាភាពខុសគ្នានៃសាសនាគួរតែបញ្ឈប់     ហើយការប្រកាន់ពូជសាសន៍គួរតែបំបាត់ចោល--

តើមានការប៉ះពាល់អ្វីខ្លះមាននៅក្នុងរឿងនេះ?...       ទោះបីជាយ៉ាងណាក៏ដោយវានឹងកើតឡើងថាការបំបះបំបោរដែលឥតប្រយោជន៍ទាំងនេះ   សង្រ្គាម

ដែលបំផ្លាញឲ្យហិនហោចទាំងនេះនឹងកន្លងផុតហើយសន្តិភាពដ៏អស្ចារ្យបំផុតនឹងមកដល់។ព្រះបាហាអ៊ុលឡាហ៍បានប្រសូត្រក្នុងទស្សវត្យរ៍១៩នៃ

ប្រទេសភើសៀ ស្ថិតក្នុងត្រកូលខ្ពង់ខ្ពស់     មានទ្រព្យសម្បត្តិហូរហៀរនិងប្រកបដោយភាពស្រណុកសុខស្រួល។ កាលនៅបឋមវ័យ   ទ្រង់មិនសូវចាប់

អារម្មណ៍នឹងមុខតំណែងក្នុងតុលាការជាន់ខ្ពស់អ្វីនោះទេ   តែទ្រង់ពេញចិត្តក្នុងការចំណាយពេលវេលានិង ទ្រព្យធនជួយដល់ជនទីទ័លក្រលំបាកតោក

យ៉ាកនិងជនងាយរងគ្រោះ។    ក្រោយមកទ្រង់ក៏បានទទួលស្គាល់សាសនារបស់ព្រះបប     ដែលបានចាប់បដិសន្ធិក្នុងឆ្នាំ១៨៤៤ក្នុងប្រទេសភើសៀ

(ឥឡូវនេះគឺប្រទេសអ៊ីរ៉ង់) ហើយដើម្បីបំពេញតាមការព្យាករណ៍របស់សាសនាអ៊ីស្លាមនោះ     បានធ្វើឲ្យទ្រង់ត្រូវបានគេចាប់ដាក់ពន្ធនាគារនិង និរទេស

ជាបន្តបន្តាប់។

 

 វាគឺអំឡុងពេលនៃការជាប់ពន្ធនាគារដំបូងរបស់ទ្រង់នោះ     ព្រះបាហាអ៊ុលឡាហ៍បានមានភាពថ្នឹកជាដំបូងទៅនឹងការត្រាស់ដឹងពីអាទិទេព។ទ្រង់បាន

សរសេរថា: "អំឡុងពេលនាថ្ងៃមួយដែលតថាគតគង់នៅក្នុងពន្ធនាគារនៃក្រុងតេអ៊ីរ៉ង់   នៅពេលនោះសូម្បីតែទម្ងន់នៃច្រវ៉ាក់ក៏បានធ្វើឲ្យតថាគតកកិត

រលាកកដែរ    ចំនែកខ្យល់ដែលតថាគតស្រូបយកមានក្លិនស្អុយគ្រគ្រុក ចំណែកការផ្ទំវិញក៏បានតិចតួច         តែក៏នៅមានឱកាសខ្លះក៏លង់លក់ស្លុង

មិនដឹងខ្លួនយូរម្តងៗប៉ុណ្ណោះ តថាគតហាក់ដូចជាមានអារម្មណ៍ថា  មានអ្វីមួយហូរចេញពីមកុដនៃព្រះសិរសារបស់តថាគតមកលើឱរារបស់តថាគត

ប្រៀបដូចកម្លាំងជលវេគ  (ការហូរធ្លាក់ចុះយ៉ាងខ្លាំង)  ដែលបានហូរដោយខ្លួនវាមកលើផែនដីពីកោណន្ត(កំពូល)នៃបព៌តដ៏ខ្ពស់មួយ។គ្រប់អវ:យវ:

សារព៌ាង្គកាយរបស់តថាគត ដែល ជាលទ្ធផលត្រូវបានគេធ្វើឲ្យមានកម្លាំងយ៉ាងពេញទំហឹង។ នៅគ្រានោះឯងអណ្តាតរបស់តថាគតបានសូត្រនូវអ្វី

ដែលថាគ្មានមនុស្សណាមិនបានឮឡើយ"។

 

ទ្រង់បានស៊ូទ្រាំក្នុងការនិរទេសអស់រយ:ពេលយ៉ាងយូរ         ព្រះបាហាអ៊ុលឡាហ៍បានត្រាស់ដឹងនូវវគ្គដែលបានបញ្ជូនដោយព្រះអាទិទេពជាង១០០

វ៉ូលូម។ ការត្រាស់ដឹងនេះរាប់បញ្ចូលទាំងសំណេរប្រកបដោយអាថ៌កំបាំង   ការបង្ហាត់បង្រៀនផ្នែកសីលធម៌និងសង្គម     ច្បាប់និងបញ្ញាតិព្រមទាំងរាប់

បញ្ចូលទាំងការប្រកាសនូវសាររបស់ទ្រង់ប្រកបដោយភាពអង់អាចចំពោះស្តេចទាំងឡាយ      ចំពោះមេដឹកនាំពិភពលោក និងរាប់បញ្ចូលទាំង

ណេផូឡៀន ទី៣(Napoleon) III ជាព្រះចៅអធិរាជប្រទេសបារាំង, ព្រះមហាក្សត្រីវីចថ័រៀ(Victoria)នៃចក្រភពអង់គ្លេស,        លោក ផប់ ផៀស ទី ៤

(Pope Pius IX),    ណាស់ស័រអ៊ីដ ឌីន ហ្សា នៃទីក្រុង ភ័រសៀ(Násiri'd-Din  Shah of Persia),   កៃស័រ វីលិមល៍ នៃប្រទេស អាឡឺម៉ង់(Kaiser WilhelmI of

Germany), អិមផ័រៀ ហ្វ្រាន ចស់ស៊ីប(the Emperor Franz Joseph of) អធិរាជនៃ ប្រទេសអូស្រ្តាលី(Austria)  , នីកូឡៀវីតឆ៍ អាឡេនសាន់ដ័រ ទី២

(Nicolaevitch Alenxander II) ដែលជាអធិរាជនៃប្រទេសរូស្សី, ស៊ុលថាន់ អាប់ឌុល អាស៊ីស(Sultán'Abdu'l-Aziz) ដែលជារាជាធិរាជណាចក្រអូតូម៉ាន់

និងផ្ញើជូនមេដឹកនាំដទៃទៀត។ ការចាប់បដិសន្ធិនៃធម្មជាតិរបស់មនុស្សដែលបានរកឃើញនៃការត្រាស់ដឹងរបស់ព្រះបាហាអ៊ុលឡាហ៍គឺសេចក្តីថ្លៃថ្នូរ

និង សារសំខាន់នៃឧត្តមភាព។នៅក្នុងវគ្គមួយ ទ្រង់បានសរសេរថា “ឱម្នាលបុត្រនៃធម៌អើយ!  អ្នកត្រូវបានអង្គអញបង្កើតឡើងដោយឧត្តមភាព    ម្តេច

អ្នកបែរទៅជាបន្ថោកខ្លួនអ្នកទៅវិញ”។ក្នុងវគ្គមួយផ្សេងទៀតទ្រង់បានថ្លែងថា     “ចូរអ្នកគិតថា   មនុស្សគឺជាអណ្តូងរ៉ែត្បូងដែលមានតម្លៃឥតគណនា។

  មានតែការអប់រំមួយគត់ដែលអាចទាញយកនូវរតន:សម្បត្តិរបស់វាបាន      ហើយអាចឲ្យមនុស្សទាញយកនូវផលប្រយោជន៍ពីវាបានថែមទៀតផង”។

ទ្រង់បានពោលបញ្ជាក់បន្ថែមទៀតថាមនុស្សគ្រប់រូបគឺមានសមត្ថភាពក្នុងការទទួលស្គាល់ព្រះ ហើយការទទួលស្គាល់បានគឺត្រូវតែស្ថិតក្នុងកំរិតនៃកា

រលះបង់ខ្ពស់។ នៅពេលណាប្រលាយនៃវិញ្ញាណក្ខន្ធរបស់មនុស្ស   គឺត្រូវបានជម្រះចិត្តឲ្យអស់ពីវត្ថុលោកីយ៍ព្រមទាំងកាត់ផ្តាច់វត្ថុគ្រប់យ៉ាងនោះ វានឹង

ដឹងនូវដង្ហើមប្រកបដោយក្តីស្រឡាញ់ដែលមិនងាយរលត់    កាត់តាមរយ:ចម្ងាយដែលមិននឹកស្មានដល់    ហើយនិងនាំក្លិនរបស់វាចូលទៅកាន់ទីក្រុង

នៃរាជាណាចក្ររបស់ព្រះ។

 

រាជបុត្រារបស់ព្រះបាហាអ៊ុលឡាហ៍       ព្រះនាមអង្គពិសិដ្ឋអាប់ឌុលបាហាដែលត្រូវបានតែងតាំងដោយទ្រង់ជាអ្នកស្នងរបស់ទ្រង់នោះ   បានពិពណ៌នា

ពីបេសកកម្មរបស់ព្រះបិតារបស់ព្រះអង្គនូវពាក្យពេចន៍ទាំងនេះ:គាត់រងទុក្ខនឹងកង្វល់  ភាពឈឺចាប់  មហន្តរាយ   ភាពលំបាកលំបិនទាំងនេះ  ដើម្បី

បង្ហាញនូវភាពមិនយល់ឃើញនូវខ្លួនឯងនិងការបម្រើអាចលេចឡើងក្នុងពិភពរបស់មនុស្សជាតិ   សន្តិភាពរបស់អាទិទេពគូរនឹងក្លាយជាការពិត

វិញ្ញាណក្ខន្ធរបស់មនុស្សអាចលេចអណ្តែតឡើងដូចជាទេវតានៃឋានសួគ៌ាអព្ភូតហេតុឋានសួគ៌ានឹងត្រូវបានធ្វើឲ្យរំជួលចិត្តដល់ដួងចិត្តមនុស្សលោក

ជំនឿរបស់មនុស្សគួរត្រូវបានគេពង្រឹងនិងធ្វើឲ្យឥតខ្ចោះឡើង     ចិត្តគំនិតរបស់មនុស្សដែលជាអំណោយរបស់ព្រះរកតម្លៃដាក់គ្មានអាចត្រូវបានគេ

អភិវឌ្ឍដើម្បីបំពេញសមត្ថភាពរបស់វាឲ្យបានពេញលេញបំផុតក្នុងបុគ្គលដ៏ពិសិដ្ឋហើយមនុស្សជាតិក្លាយទៅជាការឆ្លុះបញ្ចាំងហើយនិងជាអ្នកតំណាង

របស់ព្រះ        សូម្បីវាត្រូវបានគេបង្ហាញក្នុងគម្ពីរប៊ីបថា “ យើងបង្កើតមនុស្សក្នុងនាមរូបសំណាករបស់យើងផ្ទាល់”។ សង្ខេបមកវិញនោះមហាគំរូដ៏ល្អ

ឥតខ្ចោះ (ព្រះបាហាអ៊ុលឡាហ៍) បានរងទុក្ខនូវភាពឈឺចាប់     និង មហាវិនាសកម្មនេះ          ដើម្បីឲ្យដួងចិត្តរបស់យើងមានពន្លឺឆេះត្រកូលឡើងនិង

មានពន្លឺត្រចះត្រចង់ដួងចិត្តរបស់យើងរុងរឿង   កំហុសរបស់យើងក្លាយជាប្រទីបនៃគុណធម៌  ភាពល្ងង់ខ្លៅរបស់យើងបានប្រែទៅជាចំណេះដឹងហើយ

ដើម្បីឲ្យយើងគ្រប់គ្នាក្លាយជាផ្លែឈើពិតប្រាកដរបស់មនុស្សជាតិនិងអាចទទួលយកនូវភាពសមរម្យនៃឋានសួគ៌  ហើយសូម្បីយើងជាអ្នកធម្មយាត្រា

ដែលរស់នៅលើផែនដីនេះគួរធ្វើដំណើរតាមដងវិថីនៃរាជាណាចក្រឋានសួគ៌  និង សូម្បីយើងជាអ្នកត្រូវការជំនួយ   ងាយរងគ្រោះ     ជនទីទ័លក្រគួរត្រូវ

បានទទួលយករតន:សម្បត្តិនៃជីវិតអន្តភាពផងដែរ។ ព្រះបាហាអ៊ុលឡាហ៍បានចូលបរិនិព្វានក្នុងឆ្នាំ ១៨៩២ក្នុងព្រះជន្មាយុ៧៥ព្រះវស្សា។មួយរយឆ្នាំ

ក្រោយមក ក្នុងឆ្នាំ១៩៩២      សហគមន៍សាសនាបាហៃអន្តរជាតិបានប្រារព្ធឆ្នាំដ៏ពិសិដ្ឋនៃពិធីរំលឹកបុណ្យខួប១០០ឆ្នាំនៃការយាងឡើងឋានសួគ៌របស់

ទ្រង់។ នៅក្នុងខែ ឧសភា ឆ្នាំដដែលតំណាងបាហៃបួនឬប្រាំពាន់នាក់មកពី២០០រយប្រទេសនិងតំបន់បានជួបជុំគ្នានៅចេតិយរបស់ទ្រង់នៅឯទឹកដី

ស័ក្តិសិទ្ធធ្វើការគោរពចំពោះទ្រង់។ នៅខែវិច្ឆិកាបន្ទាប់ទៀតមានការធ្វើសមាជមួយដែលមានអ្នកជំនឿជាង ២៧០០០នាក់បានមកជួបជុំគ្នានៅទីក្រុង

ញូយ៉កដែលស្ថិតក្នុងបរិយាកាសការគោរពគ្នាដ៏ជ្រាលជ្រៅ     ហើយនិងប្រកបដោយសោមនស្សដើម្បីចាប់ផ្តើមប្រារព្វថ្ងៃនៃកិច្ចព្រមព្រៀងរបស់

ព្រះបាហាអ៊ុលឡាហ៍ដែលក្នុងគោលដៅរក្សានូវសាមគ្គីភាពនៃសាសនារបស់ទ្រង់ចាប់តាំងពីពេលចាប់បដិសន្ធិតទៅ។

“ព្រះភ័ក្ររបស់គាត់ដែលខ្ញុំបានគយគន់ ខ្ញុំមិនអាចបំភ្លេចបានឡើយ

ហើយទោះបីជាយ៉ាងណាទៀតនោះខ្ញុំមិនអាចពិពណ៌នាបានទេ។    កែវ

នេត្រាដ៏មុតស្រួចទាំងគូរនោះហាក់បីដូចជាបានយល់ដឹងនូវវិញ្ញាណក្ខន្ធ

របស់មនុស្សម្នាក់  អានុភាព   និងសិទ្ធិអំណាចស្ថិតនៅលើចិញ្ចើមដ៏

សប្បុុរសរបស់គាត់…មិនចាំបាច់សាកសួរថាខ្ញុំបានឈរនៅចំពោះវត្តមាន

របស់នរណាទេ”     នៅពេលខ្ញុំបង្អោនខ្លួនចំពីមុខមនុស្សម្នាក់ដែលជា

គោលដៅនៃសេចក្តីរាប់អាន    និងសេចក្តីស្រលាញ់ដែលស្តេចច្រើនអង្គ

មានក្តីច្រណែន និងចៅអធិរាជប្រាថ្នាបានបរាជ័យ។”ព្រះបាហាអ៊ុលឡាហ៍

ត្រូវបានគេពិពណ៌នាដោយអ្នកបុព្វភាសានៃសាកលវិទ្យាល័យ ខាំប្រ៊ីជដ៏ល្បី

ល្បាញគឺលោក អិដវាឌ ហ្គ្រានវីលឡ៍ប្រោនន៍(Edward Granville Browne)

ក្នុងឆ្នាំ១៨៩០។ នៅពេលនោះព្រះបាហាអ៊ុលឡាហ៍ជាអ្នកទោស និងនិរទេស

អស់រយ:ពេលជិត ៤០ឆ្នាំហើយការបង្ហាត់បង្រៀនរបស់ទ្រង់គឺត្រូវបានគ្រប

ដណ្តប់ដោយភាពងងឹត។   ថ្ងៃនេះទ្រង់ត្រូវបានគេ

បន្ទប់ពន្ធនាគារដែលឃុំឃាំងព្រះបាហាអ៊ុលឡាហ៍ នៅប្រទេសអ៊ីស្រាអែល

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា