សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ព្រះបបជាអ្នករៀបចំផ្លូវឲ្យព្រះបាអ៊ុលទ្បាហ៍
បន្ទប់នៅក្នុងផ្ទះរបស់ព្រះបបនៅក្នុងទីក្រុងហ្សឺ
រ៉ាហ្សប្រទេសអៀររ៉ង់ជាកន្លែងដែលទ្រង់
ប្រកាសពីបេសកម្មរបស់ទ្រង់នៅឆ្នាំ ១៨៤៤

“ជីវិតរបស់ព្រះអង្គគឺជាគំរូក្លាហានមួយក្នុងចំណោមគំរូក្លាហានដ៏រុងរឿងបំផុតដែសជាអភ័យឯកសិទ្ធ

របស់មនុស្សជាតិដើម្បីសង្កេតមើល…”កម្មវត្ថុដែលជាភស្តុតាងបង្ហាញអោយឃើញដោយអ្នកនិពន្ធ

ជនជាតិបារាំងដ៏សំខាន់នេះមានឈ្មោះថា អេ អែល អិម នីកូឡាស(A.L.M. Nicolas) លោកបានសរសេរ

ថាព្រះបប     គឺជាកិត្តមជនដែលគេបានទាយទុកជាមុនដ៏ល្បីល្បាញជាប្រវត្តិសាស្រ្តក្នុងសតវត្យទី១៩។

នៅក្នុងអំទ្បុងពេលកន្លះសតវត្សទី១៩ ដំបូងពលវសទ្ធាសហស្សវត្សបានធ្វើអោយមនុស្សជាតិជាច្រើន

ពាសពេញពិភពលោកបានយល់ច្បាស់គឺនៅចំពេលដែលអ្នកកាន់សាសនាគ្រិស្តបានរំពឹងទុកថាព្រះ

យេស៊ូនឹងវិលត្រទ្បប់មកវិញដែលនៅពេលនោះរលកនៃការរំពឹងទុកនោះបានបក់កាត់តាមអ្នកកាន់

សាសនាអ៊ីស្លាមថា         ”ព្រះប្រចាំយុគសម័យកាល ”នឹងបង្ហាញព្រះកាយ។ដោយមានការបំពេញ

ពីព្យាករណ៍នៅក្នុងគម្ពីររបស់ពូកគេនោះ   ទាំងអ្នកកាន់សាសនាគ្រិស្ទហើយនិងអ្នកកាន់សាសនា

អ៊ីស្លាមបាននឹកក្នុងចិត្តថាយុគសមយ័ស្មារតីថ្មីនឹងជិតចាប់ផ្តើមហើយ។

ការរំជើបរំចួលពីមេដឹកនាំសាសនាថ្មីនេះនៅក្នុងប្រទេសភើសៀ(អ៊ីរ៉ង់)បានឡើងដល់កម្រិតកំពូល

នៅក្នុងខែឧសភាថ្ងៃទី២៣ឆ្នាំ១៨៤៤គឺនៅចំពេលដែលពាណិជ្ជករវយ័ក្មេងម្នាក់     -ដែលមាន

ឈ្មោះថា-បប បានប្រកាសថាព្រះអង្គគឺជាអ្នកបំពេញការត្រាស់ដឹងរបស់ព្រះអាទិទេពដែលនាំទៅ

រកការផ្លាស់ប្ដូរជីវិតចិត្តវិញ្ញាណរបស់អម្បូរណ៏មនុស្សដែលបានសន្យាទុកមកជាយូរហើយ។

នៅក្នុងសេចក្ដីប្រកាសនោះព្រះបបមានបន្ទូលថា “ឱមនុស្សជាតិរបស់

ពិភពផែនដីអើយ…’’ពិតណាស់ពន្លឺដែលជាភាពរុងរឿងរបស់ព្រះនាមលេចទ្បើងនៅក្នុងចំណោម

របស់ពួកអ្នកហើយចូរអ្នកផ្ទៀងសោតារបស់អ្នកស្ដាប់ទៅសំនៀងពិសិដ្ឋរបស់ព្រះ     សំនៀង

ពិសិដ្ឋរបស់ព្រះនេះមាននៅក្នុងគម្ពីរត្រឹមត្រូវតាមកន្លងដែលអាចនាំផ្លូវអោយអ្នកឆ្ពោះទៅកាន់

មាគ៌ាសន្តិភាពត្រឹមត្រូវបាន…’’ជាការកែតម្រង់នៃការដើរថយ ក្រោយរបស់សីលធម៌ដែលកំពុង

តែយ៉ាប់យ៉ើនទ្បើងៗនៅក្នុងសហគមន៍ជនជាតិភើសៀននោះព្រះបបបានប្រកាសថាដើម្បីបន្ថយ

អោយមានស្មារតីហើយនិងដើម្បីអោយមានការរីកចម្រើនទៅមុខផ្នែកខាងសង្គមនោះគឺស្ថិតនៅ

លើ’’សេចក្តីស្រលាញ់និងមេត្តា’’មិនមែនជា’’ការប្រើកម្លាំងនិងការបង្ខិតបង្ខំទ្បើយ’’តាំងតែពីពេល

នោះមកព្រះបបបានដាស់អស់ទាំងមនុស្សគ្រប់ជាន់ថ្នាក់អោយមានសេចក្ដីសង្ឃឹមនិងមាន

អាម្មណ៍រំភើបរីករាយយ៉ាងខ្លាំងហើយរំពេចនោះការត្រាស់ដឹងរបស់ព្រះអង្គក៏បានឆក់ដួងចិត្ត

សាវករាប់ពាន់នាក់អោយទទូលស្គាល់ព្រះអង្គ។

ថ្វីត្បិតតែពាណិជ្ជករវយ័ក្មេងរូបនេះមាននាមដើមថាស៊ីយីតអាលី-មូហាម៉ាត់ក៏ដោយក៏ព្រះអង្គបានទទួលយកនាមថា“បប’’នាមនេះជាភាសារអារ៉ាប់

មាននយ័ថា’’ទ្វាធំឬទ្វារ’’ផងដែរ។ព្រះបបបានពន្យល់ថាការយាងមករបស់ព្រះអង្គគឺជាការតំណាងអោយក្លោងទ្វារធំដែលនៅពេលខាងមុខឆាប់ៗនេះ

ការត្រាស់ដឹងរបស់ព្រះជូនដល់មនុស្សជាតិសាសន៍ដែសបានរំពឹងទុកជាមុនជាសកលនោះគឺតាមក្លោងទ្វារធំនេះ។សាច់រឿងដែលជាចំណុចសំខាន់

នៃកិច្ចការចម្បងរបស់ព្រះអង្គគឹថាគម្ពីរដែលមានឈ្មោះថា…បាយ៉ាន់…គឺជាគម្ពីរដែលនិយាយរៀបរាប់ពីការជិតកើតមានទ្បើងនូវអ្នកនាំសារទីពីរពីព្រះ

ព្រះអង្គគឹជាព្រះសាស្ដាអស្ចារ្យចជាងព្រះបបហើយបេសកកម្មរបស់ទ្រង់នឹងនាំចូលមកនូវយុគសម័យសន្តិភាពនិងយុត្តិធម៌ដែលបានសន្យាទុកក្នុង

ជំនឿអ៊ីស្លាម  ជំនឿគ្រិស្ត ហើយនិងសាសនាពិភពលោកដទៃទៀត។

 

ការយាងមករបស់ព្រះបរមគ្រូអង្គនេះព្រះបបបានសបញ្ជាក់ថា    “   ព្រះអង្គគឺជាព្រះបរមគ្រូដែលព្រះអាទិទេពនឹងបង្ហាញអោយឃើញ’’ហើយព្រះបប

បានមានបន្ទូលទៀតថា“តថាគតគ្មានពាក្យឯណាអាចយកមកពិពណ៌នាអោយសមនឹងព្រះអង្គទ្បើយហើយនៅក្នុងគម្ពីររបស់តថាគតដែលមានឈ្មោះ

ថាបាយ៉ាន់នោះក៏គ្មានពាក្យពេចន៍ណាមួយអាចនិយាយអោយត្រូវនឹងបុព្វហេតុសាសនារបស់ព្រះអង្គបានដែរ។’’ព្រះបបានរ៉ាយរ៉ាប់ពីគោលបំនង

សំខាន់នៃបេសកកម្មរបស់ព្រះ    ព្រះអង្គដោយពន្យល់ថា  “’គោលបំណងដែលជាប្រភពនៃការត្រាស់ដឹងនេះ     គ្រាន់តែជាការប្រកាសអោយដឹងជាមុន

នូវការមកដល់ជំនឿសាសនារបស់ព្រះបរមគ្រូ(ព្រះបាហាអ៊ុលទ្បាហ៍)ដែលព្រះអាទិទេពនឹងបង្ហាញអោយឃើញនៅថ្ងៃខាងមុខ។“មូលដ្ឋានគ្រឹះសម្រាប់

សមិទ្ធិកម្មរបស់មនុស្សជាតិនឹងត្រូវបានគេរកឃើញនៅក្នុងការបង្ហាត់បង្រៀនរបស់ព្រះសាស្ដាសកលរបស់ព្រះអាទិទេពដែលបានសន្យាទុកមកជាយូរ

ហើយរបស់អង្គនេះ     ចំណែកឯ      “ ការសរុបរួមនៃសាសនារបស់ព្រះគឺមាននៅក្នុងការបង្ហាត់បង្រៀនរបស់ព្រះសាស្ដាអង្គនោះចំណែកឯព្រះអង្គព្រះ

បបវិញគឺជាអ្នកជួយព្រះសាសា្ដអង្គនោះ (ព្រះបាហាអ៊ុលទ្បាហ៍)។ “សម្រាប់យុគសមយ័របស់ព្រះបបគឺជាយុគសម័យប្រវត្តិសាស្ត្ររបស់មនុស្សជាតិ

បានទ្បើងដល់កម្រិតកំពូល      ហើយព្រះអង្គគឺជា“សំនៀងរបស់អ្នកស្រែកហៅដែលកំពុងតែស្រែកហៅខ្លាំងៗនៅក្នុងទីរហោថានរបស់បាយ៉ាន់’’ដែល

កំពុងតែប្រកាសឲ្យមនុស្សជាតិចូលមកកាន់និតិកាលនៃបក្កភាពរួមរបស់វា។

 

គ្រប់សំណេររបស់ព្រះបប       ព្រះអង្គបានដាស់តឿនដោយសាវករបស់ព្រះអង្គឲ្យរង់ចាំមើលព្រះបរមគ្រួដែលបានសន្យាទុកនោះដោយយកចិត្តដាក់

ហើយនៅពេលណាព្រះបរមគ្រួបានបង្ហាញព្រះកាយនៅពេលណានោះត្រួវប្រញាប់ទទួលស្គាល់ហើយធ្វើតាមទ្រង់ភ្លាម។ព្រះបបបានដាស់តឿនឲ្យ

សាវករបស់ព្រះអង្គមើលព្រះអង្គនោះដោយ <<ចក្ខុអារម្មណ៍>> កុំមើលដោយ<<ការស្រមើលស្រមៃតាមមនោគតិ>>របស់ពួកគេ។ដើម្បីឲ្យបានទទួល

ផលប្រយោជន៍ឲ្យសមនឹងព្រះបរមគ្រួដែលព្រះអាទិទេពនឹងបង្ហាញឲ្យឃើញនោះ<<ទាមទារឲ្យមានខ្នាតគំរូនៃចរិយារមាទថ្មីទាំងស្រុង   ទាមទារឲ្យមាន

បុគ្គលិកលក្ខណ:ថ្លៃថ្នូរដែលមនុស្សលោកមិនធ្លាប់មានពីមុនមក៖ កាលនោះព្រះបបបានជម្រុញលើកទឹកចិត្តឲ្យសាវកក្រុមទី១របស់ព្រះអង្គមានបន្នូល

ថា៖<< ចូរបន្សុទ្ធដួងចិត្តរបស់អ្នកចេញពីតណ្ហាលោកិយនេះឲ្យអស់>>ហើយចូរញុំាងឲ្យគុណធម៏ដែលជានិស្សិយទេវតាតុបតែងលំអខ្លួនប្រាណរបស់

អ្នកវិញ……ពេលវេលាបានមកដល់ហើយចូរពន្លត់នូវគំនិតឥតបានការ ប៉ុន្តែចូររក្សានូវអារម្មណ៍ទ្រទ្រង់ដោយទង្វើល្អបរិសុទ្ធផូរផង់     ទង្វើល្អបរិសុទ្ធ

ផូរផង់នេះអាចឡើងទៅកាន់រាជបល្ល័ង្កនៃភាពខ្ពង់ខ្ពស់បំផុតហើយដែលអាចទទូលយកដោយព្រះអង្គបាន….។

 

ព្រះបបបបានមានបន្ទូលរៀបរាប់ពីចំណុចអត្តសញ្ញាណខ្លះៗរបស់ព្រះសាស្តាដែលបានសន្សាទុកនោះថា៖    <<វាជាការល្អប្រពៃណាស់ចំពោះមនុស្ស

ណាដែលយកភ្លែកមើលដោយយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់របស់ព្រះបាហាអ៊ុលឡាហ៍ ហើយបានអរគុណដល់ព្រះរបស់គាត់ទៀតផងនោះ។

ព្រោះទ្រង់នឹងត្រូវបានគេបង្ហាញឲ្យឃើញជាបា្រកដ>>    ហើយ     <<បើនៅពេលណាតារាប្រចាំភពព្រះបាហាអ៊ុលឡាហ៍នៃភាពរុងរឿងនឹងរះបញ្ចោញ

រស្មើត្រចះត្រចង់នៅខាងលើនភបាទនៃអនន្តហើយនោះ    អ៊ីចឹងវាជាកាតព្វកិច្ចរបស់អ្នកដែលត្រូវបង្ហាញវត្តមានរបស់អ្នកនៅចំពោះមុខព្រះរាជបល្ល័ង្ក

   របស់ទ្រង់>>។ ហ៊ូសេនអាលី ជាអ្នកដឹកនាំសាវករបស់ព្រះបបមា្នក់ដែលគេសា្គល់ជាប្រវតិ្តសាស្តថា      បាហាអ៊ុលឡាហ៍ដែលជាព្រះនាមនេះមានន័យ

   ថា “បាហា” ( ជាភាសាអារ៉ាប់ប្រែជា “ ភាពរុងរឿង” ឬ “ ភាពត្រចះត្រចង់”)  នៅក្នុង ឆាំ្ន១៨៤៨ សាវករបស់ព្រះបបបានធ្វើពិធីជូបជុំគា្នមួយដាក់ព្រះ

   នាមថា  “ បាហាអ៊ុលឡាហ៍”នេះ    ក្រោយ មកព្រះបបបានធើ្វសចា្ទប័ន(ទទួលស្គាល់ឬគាំទ្រ) ដោយអង្គឯង។

 

    តួនាទីរបស់ព្រះបបមានប្រការខ្លះប្រៀបដូច គា្ននឹងលោក ចន បាផធីសថ៍(John  Baptist)ក្នុងការ បងើ្កតគ្រិស្ចសាសនា។ ព្រះបបគឺជាសនោផ្សាយសារ

(ជាអ្នកនាំសារមុនគេ) របស់ព្រះបាហាអ៊ុឡាហ៍:    បេសកកម្មរបសើទ្រង់គឺ រៀបចំផ្លូវឲ្យព្រះបាហាអ៊ុលឡាហ៍យាងមក។

 

តាមមតិ    ការបង្កើតជំនឿបាប៊ីគឺត្រូវបានគេត្រិះរិះពិចារណាដោយបាហៃថាជាវិវេចន:នឹងការបង្កើតជំនឿបាហៃហើយគោលបំណងរបស់វាត្រូវបានគេ

បំពេញចប់នៅពេលព្រះបាហាអ៊ុលឡាហ៍បានប្រកាសកាលពីឆ្នាំ១៨៦៣ថាព្រះអង្គគឺជាះព្រះសាស្តាដែលបានសន្សាទុកដែលបានព្យាករណ៍ទុកមុន

ដោយព្រះបប។ក្រោយមកព្រះបាហាអ៊ុលឡាហ៍បានមានបន្ទូលបញ្ជាក់ថាព្រះបបគឺជា ”  សនោនៃព្រះនាមរបស់ព្រះអង្គ   ហើយនឹងជាបុព្វនិមិត្តនៃការ

ត្រាស់ដឹងដ៏អស្ចារ្យរបស់ព្រះអង្គដែលបានបង្កឲ្យមានពន្លឺនៃភាពត្រចះត្រចង់រះចែងចាំងនៅលើនភាបាទនៃភពផែនដី”។    ការបង្ហាញព្រះកាយរបស់

ព្រះបបបានធ្វើជាសញ្ញាអវសាន្តនៃ   “ ប្រវត្តិកាលដែលបានទាយទុកជាមុន”    នៃប្រវត្តិសាស្ត្រសាសនាហើយបានបានផ្តើម  “ បំពេញនូវប្រវត្តិកាល”

ថ្មីមួយទៀត។

 

ថ្វីត្បិតតែដូច្នេះក៏ដោយ ក៏នៅពេលជាមួយគ្នានោះព្រះបបបានបង្កើតសាសនាដ៏ចម្លែក  ឯករាជ្យផ្ទាល់ខ្លួនរបស់ព្រះអង្គផងដែរ។ជំនឿសាសនារបស់

ព្រះអង្គត្រូវបានគេស្គាល់ថាជាជំនឿសាសនាបាប៊ីដែលសាសនានេះមានសហគមន៍សកម្មយ៉ាងក្លៀវក្លារបស់ខ្លួនផ្ទាល់ មានគម្ពីរផ្ទាល់ខ្លួនរបស់វា ហើយ

បានបន្សល់ទុកនូវប្រវត្តិសាស្រ្តដែលមិនចេះសាបសូន្យផ្ទាល់ខ្លួនរបស់វាទៀតផង។       សំណេរបាហៃធ្វើវិញ្ញាណប័នកម្ម(ធ្វើជាសាក្សី)ថា “ ភាពអស្ចារ្រ

របស់ព្រះបប កើតមានឡើងតាំងពីដំបូងមកម៉្លេះហើយមិនមែនទើបតែកើតឡើងក្នុងកំឡុងពេល    ដែលព្រះអាទិទេពតែងតាំងទ្រង់ជាបុគ្គលឆ្នើមមុខគេ

នៃការត្រាស់ដឹងដ៏មានសារៈសំខាន់បំផុតប៉ុណ្ណោះនោះទេ       ប៉ុន្តែអ្វីដែលវិសេសវិសាលជាងនេះទៅទៀតនោះគឺទ្រង់ត្រូវបានប្រទានដោយអនុភាពនៃ

ទំនាក់ទំនងក្នុងការចាប់ផ្តើមដំបូងទៅលើការស្ថាបនាឡើង    នៃសាសនាឯករាជ្យមួយ”ដោយការអំពាវនាវសង្គមនៃប្រទេសភើសៀបានកែទំរង់ឡើងវិញ

នូវផ្នែកសីលធម៌    និង ស្មារតីហើយការទទូចរបស់ទ្រង់បានលើកតំកើងដល់ឋាន:ភាពរបស់ស្ត្រីនិងជនទីទ័លក្រលំបាក    តាមពិតព្រះបបបាននាំ

មកនូវឥរិយាបថដែលនឹកដល់ព្រះសាស្តាពីអតីត។   ប៉ុន្តែមិនដូចគ្នានិងព្រះសាស្តាពីអតីតដែលអាចមើលឃើញនូវអនាគតដ៏វែងឆ្ងាយសម្រាប់ពេល

វេលាមួយ   នៅពេលនោះ  “ផែនដីនឹងត្រូវបានគេបំពេញដោយចំណេះដឹងនៃភាពរុងរឿងរបស់ព្រះ”។   ដោយការបង្ហាញឲ្យឃើញដ៏ពិតប្រាកដរបស់

ព្រះបបបានប្រកាសថា អរុណ្ណាភាសនៃ “ ថ្ងៃរបស់ព្រះចុងបញ្ចប់បានរះឡើងហើយ ” ។

 

ដួងចិត្តនិងចិត្តគំនិតនៃអ្នកទាំងឡាយណា   ដែលបានឮសាររបស់ព្រះបបគឺត្រូវបានឃុំឃាំងនៅក្នុងពិភពផ្លូវសតិដែលបានធ្វើការផ្លាស់ប្តូរតិចតួចពី

មជ្ឈឹមវ័យ។   ដោយតាមបញ្ញាត្តិរបស់ទ្រង់ចំពោះការធ្វើឲ្យកើតមានឡើងនៃស្មារតី ការផ្សព្វផ្សាយនៃការងប់រំរបស់ទ្រង់   ហើយនិងសារប្រយោជន៍នៃ

វិទ្យាសាស្ត្រគឺតាមមាត្រដ្ឋានដែលខុសប្លែកពិធម្មតាខ្លះៗ។ ដូច្នេះដោយប្រកាសនូវសាសនាថ្មីទាំងមូល   ព្រះបបត្រូវតែជួយសាវ័ករបស់ទ្រង់បំបែកខ្លួនពី

គម្រោងនៃលិខិតបញ្ជាក់របស់អ៊ីស្លាមហើយរួបរួមពួកគេក្នុងការរៀបចំពួកគេចំពោះការយាងមកដល់របស់ព្រះបាហាអ៊ុលឡាហ៍។

 

មូឡា ហូសែន អ៊ី បាហ្ស្រី(Mulla Husayn-i-Bushrú'i)  ជាសមាជិកក្រុមសាសនានៃប្រទេសភើសៀបានពិពណ៌នាពីឥទ្ធិពលមកលើគាត់នៃការជួបប្រជុំ

ដំបូងរបស់គាត់ជាមួយព្រះបបថា “ ខ្ញុំបានមានអារម្មណ៍ប្រកបដោយក្តីក្លាហាន     និងអំណាចដែលពិភពលោក ពលរដ្ឋរបស់ពិភពលោកនិងមេដឹកនាំ

របស់វាក្រោកឡើងប្រឆាំងនឹងខ្ញុំ    ហើយខ្ញុំតែម្នាក់ឯងហើយមិនរួញរា តស៊ូនឹងការយាយីររបស់ពួកគេ។      សកលលោកទាំងមូលបានបង្ហាញខ្លួនឡើង

ប៉ុន្តែធូលីមួយក្តាប់ពេញស្ថិតក្នុងដៃរបស់ខ្ញុំ។  ខ្ញុំហាក់ដូចជាសម្លេងនៃតួអង្គ ហ្គាប្រៀល(Gabriel)ដែលកំពុងអំពាវចំពោះមនុស្សជាតិថា : ភ្ញាក់ឡើងៗចូរ

ក្រលេកមើលពន្លឺពេលព្រឹកព្រលឹមត្រូវបានបំផ្លាញ”។

 

ឥទ្ធិពលប្រែប្រួលនៃសាររបស់ព្រះបបគឺដំបូងត្រូវបានទទួលជោគជ័យ      តាមរយ:ការផ្សព្វផ្សាយសារជាពាក្យកាព្យ  វិចារណកថាជាច្រើន  និងលទ្ធិ

សាសនាព្រមទាំងកិច្ចការដែលប្រកបដោយអាថ៌កំបាំងនានា។ទោះបីជាយ៉ាងណាក៏ដោយ  សមាជិកក្រុមសាសនានៃប្រទេសភើសៀមួយចំនួន     ដូចជា

លោក មូឡា ហូសែន(Mulla Husayn)គឺអាចឭផ្ទាល់ពីទ្រង់។           ឥទ្ធិពលនៃសូរសៀងរបស់ព្រះបបត្រូវបានគេពណ៌នាដោយសាវ័កម្នាក់ថា: “    បទ

ទំនុកនៃការស្មូត្ររបស់ទ្រង់    ចង្វាក់ចុងជួនរណ្តំណែងណងហូរឥតអាក់ចេញពីបបូរមាត់របស់ទ្រង់ជ្រាបចូលក្នុងត្រចៀកនិងដក់ក្នុងដួងវិញ្ញាណក្ខន្ធ

របស់យើងគ្រប់គ្នា។   ព្រះសូរសៀងរបស់ទ្រង់ប្រកបដោយបារមីបានលាន់រំពងពេញគិរីបុព្វតានិងជ្រោះជ្រងជ្រលងដងអូរ។ បេះដូងបស់យើងមាន

សភាពញាប់ញ័រចាក់ចូលយ៉ាងជ្រៅនិងដក់ជាប់ចំពោះការអំពាវនាវនៃបន្ទូលរបស់ទ្រង់ ”។

 

ការប្រកាសរបស់ព្រះបបប្រកបដោយភាពអង់អាចក្លាហាន--ដែលដាក់ទស្សន:វិស័យថ្មីទៅលើសង្គមទាំងមូល--   ដែលបានអង្រួនដ៏ខ្លាំងក្លានៃការមិន

តក់ស្លុតនៅក្នុងការបង្កើតអាណាចក្រនិងការបង្កើតសាសនា។ ដោយហេតុនេះហើយ ការធ្វើទុក្ខបុកម្នេញសាវ័ករបស់ព្រះបប(បាប៊ី)មានសន្ទុះយ៉ាង

លឿន។    សាសនិកបាប៊ីរាប់ពាន់នាក់ត្រូវបានគេសម្លាប់យ៉ាងរង្គាលឲ្យរន្ធាត់តក់ស្លុតឥតឧបមា។    ការស្តែងឲ្យឃើញនូវភាពក្លាហានប្រកបដោយ

ឥរិយាបថមានគុណធម៌ខ្ពស់ដោយសាសនិកបាប៊ីក្នុងការប្រឈមមុខនឹងការយាយីដែលត្រូវបានគេកត់ត្រាទុកដោយអ្នកសង្កេតការនៃចស្ចឹមប្រទេស

មួយចំនួន។       អ្នកប្រាជ្ញជនជាតិអឺរ៉ុបជាច្រើនអ្នកដូចជា អៀណែស រិណាន(Ernest Renan), លីអូ តូលស្តយ(Leo Tolstoy), សារា បឺនហាដថ៍(Sarah

Bernhardt) និង ដឹ ខមថ៍ ដឺហ្គូប៊ីណៀ(the Comte de Gobineau) គឺត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅដល់ពួកគេដោយសារកើតឡើងនៃសាសនានោះ បាន

លាតត្រដាងនូវអ្វីដែលត្រូវទទួលស្គាល់ថាជាប្រទេសប្រើអំពើព្រៃផ្សៃ។ ភាពថ្លៃថ្នូរនៃជីវិតរបស់ព្រះបបនិងការបង្ហាត់បង្រៀន ព្រមវីរភាពនៃអ្នកជំនឿ

របស់ទ្រង់ក្លាយជាប្រធានបទនៃការសន្ទនាជជែកគ្នាគ្រប់ទីកន្លែងក្នុងសហគមន៍អឺរ៉ុប។ប្រវត្តិសង្ខេបនៃឆាកជីវិតរបស់ តាហិរីដែលអ្នកកវីនិពន្ធកំណាព្យ

ដ៏ឆ្នើមនិងជាកំពូលវីរនារីនៃសាសនាបាប៊ីដែលបានប្រាប់ដល់អ្នកសម្លាប់នាងថា: “អ្នកអាចសម្លាប់ខ្ញុំតាមតែចិត្តអ្នកចង់ ប៉ុន្តែអ្នកមិនអាចបញ្ឈប់នៃការ

ទាមទារឲ្យមានសេរីភាពរបស់ស្រ្តីបានជាដាច់ខាត” ។

 

ទីបញ្ចប់ អ្នកដែលប្រឆាំងនឹងព្រះបបបានប្រកែកថាព្រះបបគឺមិនមែនត្រឹមតែមនុស្សឥតសាសនាប៉ុណ្ណោះទេ តែទ្រង់ជាឧទាំគួរឲ្យគ្រោះថ្នាក់បំផុត។

 អាជ្ញាធរក៏សម្រេចចិត្តសម្លាប់ទ្រង់។ នៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ១៨៥០ ការកាត់ទោសនេះគឺត្រូវបានអនុវត្តនៅទីលាននៃបន្ទាយកងកម្លាំងយោធា

ទីក្រុងតាព្រីស។ មានមនុស្ស ១០០០០ នាក់បានប្រមូលគ្នាយ៉ាងកុះករនៅលើដំបូលនៃបន្ទាយនិងផ្ទះដែលផ្តោតសម្លឹងទៅកាន់ទីលានប្រហារជីវិតនោះ

ឥតដាក់ភ្នែក។ ព្រះបប និង សាវ័ករបស់ទ្រង់ដ៏ក្មេងម្នាក់ឈ្មោះ អានីស ត្រូវបានគេចងនឹងខ្សែពួរជាប់នឹងជញ្ជាំង។ កងវិរ:សេនាធំដែលមានទាហាន

៧៥០នាក់ដែលត្រូវបានរៀបចំជាបីជួរដែលមួយជួរៗមានទាហាន២៥០នាក់។ កាំភ្លើងត្រូវបានគេបាញ់ម្តងមួយជួរៗ។ ផ្សេងដ៏ក្រាសខ្មៅងងឹតធ្វើ

ឲ្យទីលានប្រហារជីវិតមើលអ្វីពុំឃើញឡើយ។

 

របាយកាណ៍នៃការប្រហាជីវិតដែលបានសរសេរដោយ ស័រ ចាស្ទីន ហ្សីល(Sir Justin Shiel) ដែលជាបេសកកជនវិសាមញ្ញនៃម្ចាស់ក្សត្រី វីថ័រៀ(Vitoria)

ផ្ញើជូន ឡត ផាលម៉ឺស្ទូន(Lord Palmerston) ជាលេខានៃក្រសួងកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស និង គណ:រដ្ឋមន្រ្តី  ឯកអគ្គរដ្ឋទូតក្នុងទីក្រុង

តេអេរ៉ង់ នៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ១៨៥០ បានកត់ត្រាទុកថា:   “ នៅពេលផ្សែងនិងធូលីរសាត់បាត់អស់ពួកគេមិនបានឃើញព្រះបបទេ      ហើយ

មនុស្សទាំងអស់នោះនិយាយថាព្រះបបយាងទៅឋានសួគ៌បាត់ហើយ។     គ្រាប់កាំភ្លើងទាំងនោះបានកាត់ផ្តាច់ខ្សែពួរដែលចងទ្រង់តែប៉ុណ្ណោះ។ ពេល

នោះការរុកព្រះបបក៏បានចាប់ផ្តើមឡើងយ៉ាងវក់វី។ គេបានឃើញព្រះអង្គគង់ជាយថាហេតុនៅក្នុងបន្ទប់របស់ទ្រង់កំពុងបញ្ចប់ការកាត់ប្រសាសន៍

នៃការសន្ទនាជាមួយលេខាធិការទ្រង់”។ សូមបញ្ជាក់ថាពេលព្រឹកព្រលឹមនៅពេលអ្នកយាមនាំទ្រង់ទៅទីលានប្រហារជិវិតនោះ     ព្រះបបបានព្រមាន

គាត់ថា “ គ្មានអំណាចលោកីយ៍ណា អាចឲ្យគាត់នៅស្ងៀមបានទេរហូតដល់គាត់បញ្ចប់នូវអ្វីៗដែលគាត់ចង់និយាយនោះបានទេ”។  នៅពេលអ្នកយាម

មកដល់លើកទីពីរនេះ    ព្រះបបបានប្រកាសយ៉ាងទន់ភ្លន់ថា:  “ តថាគតបានបញ្ចប់ការសន្ទនារបស់តថាគតហើយ”  ហើយ  “ឥឡូវនេះអ្នកអាចធ្វើតាម

បំណងរបស់អ្នកចុះ”។

 

ពីព្រោះតែលោកមេបញ្ញាការកងវីរសេនាធំបានស្រឡាំងកាំងនូវអ្វីដែលបានកើតឡើងនោះ     គាត់ក៏បានឈប់ទទួលភារកិច្ចក្នុងការធ្វើគតព្រះបប។

ព្រះបបនិងអានីសត្រូវបានគេនាំយកទៅទីលានប្រហាជីវិតសាជាថ្មី ពេលនោះកងវីរសេនាធំមួយផ្សេងទៀត    ត្រូវបានគេនាំចូលមកដើម្បីអនុវត្តការ

ប្រហារជីវិតនេះ។ ព្រះបប និង អានីសត្រូវបានគេចងនឹងខ្សែពួរនៅទីលានប្រហារជីវិតនោះ   ទាហានបានចាប់ផ្តើមបាញ់កាំភ្លើងឡើង លើកនេះគ្រាប់

កាំភ្លើងបានបាញ់ចំទិសដៅ។ ព្រះកាយរបស់ព្រះបប និង អានីសត្រូវបានធ្វើឲ្យសុះសាច់នៅសល់តែព្រះភ័ក្ររបស់ទ្រង់និង អានីសស្ទើរតែគ្មានប៉ះពាល់

បន្តិចសោះឡើយ។ សូមញ្ជាក់ថាពេលដែលកងវីរសេនាធំកំពុងរៀបចំធ្វើការបាញ់ប្រហារនោះ       ព្រះបបបានបញ្ជាក់នូវព្រះបន្ទូលចុងក្រោយទាំងនេះ

ទៅកាន់ហ្វូងមនុស្សថា: “អ្នកបានជឿចំពោះតថាគត ឱ!   អ្នកជំនាន់ក្រោយអើយ អ្នករាល់គ្នាក្នុងចំណោពពួកអ្នកនឹងបានធ្វើតាមគំរូយុវជននេះ  ដែល

បានឈរក្នុងជួរដ៏ខ្ពស់បំផុតក្នុងចំណោមពួកអ្នកហើយគាត់បានពេញចិត្តនឹងធ្វើពលិកម្មខ្លួនគាត់តាមមាគ៌ារបស់តថាគត។  ថ្ងៃណាមួយពេលដែលអ្នក

ទទួលស្គាល់តថាគត ថ្ងៃនោះតថាគតពុំបាននៅជាមួយអ្នកទៀតឡើយ” ។

 

ព្រះបាហាអ៊ុលឡាហ៍បានបញ្ជាក់ពីព្រះបបថា : “ចូរសំលឹងមើលនូវភាពរឹងមាំនៃសោភណ្ឌភាពរបស់ព្រះដែលបានបង្ហាញឲ្យឃើញ”។ពិភពលោកទាំង

មូលបានងើបឡើងដើម្បីរារាំងទ្រង់ ប៉ុន្តែពួកគេបានទទួលបរាជ័យយ៉ាងអាម៉ាស។ កាន់តែធ្វើបាបដល់ព្រះបបនោះភាពអត់ធ្មត់របស់ទ្រង់កាន់តែរឹងមាំ

ឡើង  ពលវសទ្ធារបស់ទ្រង់កាន់តែកើនឡើង ក្តីស្រឡាញ់របស់ទ្រង់មានភាពកាន់តែត្រចះត្រចង់។ ទាំងនេះគឺជាសក្ខីកម្ម ហើយគ្មាននរណាម្នាក់អាច

ប្រកែកនិងប្រឆំាងនូវពាក្យពិតទាំងនេះទេ។ ចុងក្រោយទ្រង់បានឡើងទៅឋានសួគ៌ដែលជាឋានបរមសុខ។

 

អេ អែល អិម នីកូឡាស៏(A.L.M. Nicolas) ដែលបានកត់ត្រាទុកប្រវត្តិរបស់ព្រះបបថា : “ទ្រង់បានលះបង់ព្រះកាយនិង វិញ្ញាណក្ខន្ធ ទ្រង់ផ្ទាល់សម្រាប់

មនុស្សជាតិ  សម្រាប់មនុស្សជាតិទ្រង់ស៊ូទ្រាំ ឲ្យគេប្រមាថ តិះដៀល ធ្វើទារុណ្ឌកម្ម និង ធ្វើទុកបុកម្នេញ។    ទ្រង់បានបោះត្រាចំពោះកិច្ចព្រមព្រៀងនៃ

ភាពជាបងប្អូនសកល    ដោយឈាមផ្ទាល់របស់ទ្រង់។ ដូចព្រះយេស៊ូបានប្រគល់ជីវិតដើម្បីប្រកាសសម័យនៃសុខុដុម សមធម៌និងសេចក្តីស្រឡាញ់

ដូចជាបងប្អូន ”។

 

ក្នុងរយ:ពេលបេសកកម្ម៦ឆ្នាំដ៏ខ្លីរបស់ព្រះបប       ជាផ្នែកមួយនៃនិមិត្តរូបដ៏ក្លៀវក្លានិងមានការភ្ញាក់ផ្អើលនៃការផ្លាស់ប្តូរទៅកាន់មនសិការសកលដែល

ព្រះបបបានអំពាវនាវដល់មនុស្សជាតិឲ្យអនុវត្ត។ តាំងពីការប្រកាសប្រកបដោយភាពអង់អាចរបស់ទ្រង់នាពាក់កណ្តាលសតវត្សរ៍   ការរីកចំរើនផ្នែក

បច្ចេកវិជ្ជា និង វិទ្យាសាស្រ្តដែលមិនអាចប្រៀបផ្ទឹមបានឡើយ គឺពិតប្រាកដណាស់បានផ្តល់នូវពន្លឺដំបូងនៃសង្គមសកលមួយ។ តួនាទីរបស់ទ្រង់ក្លាយ

ជា “ប្រភពនៃគ្រប់ការបង្កើតទាំងអស់”   ព្រះបបបានចាប់ផ្តើមជុំថ្មីមួយប្រកបដោយភាពរំជួលចិត្ត    ប្រកបដោយប្រឌិញាណនិងរបកគំឃើញរបស់

មនុស្សជាតិ។     “វាយោរំភើយ” នៃចំណេះដឹងរបស់ព្រះគឺបាន “ធ្វើឲ្យមនុស្សមានការគិតច្រើន” ហើយ “ធ្វើឲ្យស្មារតីរឹងប៉ឹង”។

 

ការលេចឡើងដំណាលគ្នានៃព្រះសាស្តាភ្លោះរបស់ព្រះ     ព្រះបាហាអ៊ុលឡាហ៍ថ្លែងដោយទ្រង់ផ្ទាល់ថា:“វាគឺជាអាថ៌កំបាំងដែលគ្មានមនុស្សណាម្នាក់

អាចស្វែងយល់បានទេ”។ សម្រាប់សាសនិកបាហៃ ការលេចឡើងដំណាលគ្នានៃព្រះសាស្តាភ្លោះនេះគឺពោលអះអាងថា ការស្ថាបនាសន្តិភាពសកល

-- “ អាណាចក្ររបស់ព្រះ”--គឺមិនយូរប៉ុន្មានទេហើយជា ភស្តុតាងនៃភាពអស្ចារ្យដ៏មហិមានៃការត្រាស់ដឹងរបស់ព្រះបាហាអ៊ុលឡាហ៍។ អង្គពិសិដ្ឋអាប់

ឌុលបាហាដែលត្រូវបានតែងតាំងដោយព្រះបាហាអ៊ុលឡាហ៍ជាអ្នកបន្តបានពន្យល់ថា: “ព្រះបបដែលជាភាពខ្ពង់ខ្ពស់មួយគឺជាអរុណរះនៃសច្ចធម៌

ភាពរុងរឿងនៃពន្លឺរបស់ទ្រង់នឹងចែងចាំងពន្លឺគ្រប់ទិសតំបន់។ ព្រះបបគឺជាបុព្វនិមិត្តនៃពន្លឺដែលអស្ចារ្យបំផុតរបស់ព្រះ    វត្ថុដែលបញ្ចេញពន្លឺដ៏ត្រចះ

ត្រចង់ (ព្រះបាហាអ៊ុលឡាហ៍)” ។ សោភណ្ឌភាពដ៏ស្រស់ត្រកាលរបស់ព្រះ  ( ព្រះបាហាអ៊ុលឡាហ៍)     គឺជាព្រះសាស្តាដែលបានសន្យាទុកមួយព្រះអង្គ

ក្នុងព្រះគម្ពីរកាលពីអតីត      ការត្រាស់ដឹងនៃប្រភពពន្លឺរបស់ព្រះដែលបានបញ្ចេញពន្លឺពីភ្នំ ស៊ីណៃ(Sinai)  ដែលមានពន្លឺសន្ធោសន្ធៅ។       យើងគ្រប់គ្នា

ជាអ្នកបម្រើនៅឯធរណីទ្វាររបស់ទ្រង់ហើយឈរចាំថែរក្សានៅទ្វារនីមួយៗរបស់ទ្រង់។

ចេតិយរបស់ព្រះបប នៅទីក្រុងហៃហ្វានៃប្រទេសអ៊ីស្រាអែលដែលជាទីកន្លែងបញ្ចុះព្រះសពរបស់ព្រះបប។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា