សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ប្រវត្តិសាសនាបាហៃ

ជំនឿបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយព្រះបាហាអ៊ុលឡាហ៍(១៨១៧-១៨៩២)

ដែលជាអភិជនជនជាតិភើសៀន។   សាសនិកបាហៃគោរព ព្រះបាហាអ៊ុលឡាហ៍ ជាព្រះ

សាស្តាបន្តវេនពីព្រះសាស្តាអង្គមុនៗ រួមមានៈ ព្រះអាប់ប្រាហាំ  ព្រះគ្រឹស្នា ព្រះសូរ៉ូអែស

ស្ទ័រ ព្រះម៉ូសិស  ព្រះពុទ្ធ  ព្រះគ្រឹស្គ  ព្រះម៉ូហាម៉ាត់ និង ព្រះបប ។ ព្រះបាហាអ៊ុលឡាហ៍បាន

ត្រាស់ដឹងនូវព្រះគម្ពីរជាង ១០០ក្បាល    ដែលជាចម្លើយទៅនឹង សំណួររបស់មនុស្សជាតិនា

បច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀនរបស់ទ្រង់ គឺស្ថិតនៅក្នុងភាពចុះសំរុងដ៏ល្អឥតខ្ចោះជាមួយ

នឹងការបង្ហាត់បង្រៀនរបស់ព្រះសាស្តាអង្គមុនៗ។   គម្ពីរស័ក្តិសិដ្ឋរបស់ជំនឿបាហៃ

មានឈ្មោះថា   “  គម្ពីគីតាបអ៊ីអាកដាស់ ”។ បច្ចុប្បន្ននេះជំនឿបាហៃមានអាយុកាលជាង

១៧១ឆ្នាំ ហើយកំពុងសាយភាយទៅដល់ជាង២០០ប្រទេសនៅទូទាំងពិភពលោក។

ជំនឿបាហៃ គឺជាសាសនាសកល ឯករាជ្យ ដែលមិនមែនកើតចេញមកពីនិកាយនៃ

សាសនាពិភពលោកណាមួយឡើយ។ បាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ប៉ុន្តែមិនមែនជានិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ។   បាហៃស្រលាញ់សន្តិ

ភាពនិងសាមគ្គីភាព ចំពោះគ្រប់ទង្វើទាំងឡាយណាដែលនាំមកឲ្យមានការបែកបាក់គ្នាគឺ

ជាទង្វើផ្ទុយនឹងគោលការណ៍របស់បាហៃ។

 

 

សាសនាបាហៃបានមានវត្តមានក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៣០។ នៅថ្ងៃទី០៨

ខែ មេសា ឆ្នាំ ១៩៣០ បាហៃបានទទួលលិខិតចម្លងមួយច្បាប់នៃព្រះរាជបទបញ្ញាត្តិ លេខ

៣៩និង ព្រះរាជក្រិត្យលេខ ១០២៣ ស្តីពីបទបញ្ជាឲ្យអនុវត្តសាសនាផ្សេងៗ។ ប្រកាសលេខ

 ១៦ ចុះថ្ងៃទី ២២  ខែ តុលា   ឆ្នាំ ១៩៦២  បានទទួលប្រកាសមួយ ច្បាប់ដែលចេញដោយក្រសួង

 សាសនា ផ្ញើជូនតំណាងសាសនាបាហៃនៅភ្នំពេញ ស្តីពី “  សកម្មភាព និងបេសកកម្មនៃគ្រប់

សាសនាបរទេសនៅកម្ពុជា ហើយប្រកាសឲ្យប្រើសេចក្តីប្រកាសនេះតទៅ”។

បាហៃបានទទួលព្រះរាជក្រិត្យលេខ ៦៣២ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៦៤     ដែលឡាយព្រះ

ហស្ថលេខាដោយ  ព្រះបាទ នរោត្តម សីហនុ ឧបយុវរាជ      ស្តីអំពីការអនុញ្ញាតឲ្យអនុវត្ត

សាសនាបាហៃនៅកម្ពុជា។ ក្នុងអំឡុងចន្លោះឆ្នាំ១៩៧៥ដល់១៩៩១ សាសនិកបាហៃបានធ្វើ

 ការអប់រំអក្ករកម្មទៅដល់កុមារ យុវជន ណនៅតាមជុំរំជនភាសខ្លួនដោយមានការសហការ

 ជាមួយសហគមន៍បាហៃប្រចាំប្រទេសថៃ។ រហូតមកដល់ឆ្នាំ១៩៩២បាហៃបានទទួលលិខិត

ពីក្រសួងធម្មការនិងសាសនាស្តីពីការអនុញ្ញាតឲ្យអនុវត្តឡើងវិញនៃសាសនាបាហៃនៅ

កម្ពុជា។      ចាប់តាំងពីពេលនោះមក សកម្មភាពក៏ចាប់ផ្តើមមាន។ដោយសកម្មភាពស្នូល

សំខាន់ៗដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍស្មារតី

កើតមានជាច្រើននៅតាមបណ្តាខេត្តមួយចំនួនហើយមានការសហ

ការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋទូទៅ ហើយនៅ

ថ្ងៃទី ០៥  ខែ មិថុនាឆ្នាំ២០០៣សហគមន៍បាហៃប្រចាំកម្ពុជាបាន

ទទួលស្គាល់នូវសេចក្តីសម្រេចលេខ ២៤៧របស់ក្រសួងធម្មការនិង

សាសនាស្តីពីការអនុញ្ញាតឲ្យផ្សព្វផ្សាយជំនឿបាហៃទូទាំងព្រះរាជា

ណាចក្រកម្ពុជា។មកដល់ពេលនេះសហគមន៍បាហៃមានវត្តមាននៅ

តាមបណ្តាភូមិឃុំស្រុកជាច្រើនក្នុងប្រទេសដើម្បីរួចចំណែកស្តារនិង

កសាងវិស័យអប់រំសីលធម៌ ក៏ដូចលើកកម្ពស់យុវជនឲ្យចូលរួមកិច្ច

ការអភិវឌ្ឍសហគមន៍។ សាសនិកបាហៃព្រះរាជាណាចក្រកម្ពុជា

ក៏ដូចសាសនិកបាហៃលើពិភពលោកបាននឹងកំពុង   ប្រតិបត្តិតាម

គោលការណ៍អប់រំការបង្ហាត់បង្រៀនតាមមាគ៌ារបស់

ព្រះបាហាអ៊ុលឡាហ៍ព្រមទាំងអនុវត្តតាមអនុសាសន៍របស់  រាជរដ្ឋា

ភិបាលក្នុងសន្និសីទអន្តរជំនឿថ្នាក់ជាតិកាលពីឆ្នាំ ២០០៨ រួមមាន:

 ១. គោរពកិច្ចសហប្រតិបត្តិការ   សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ   ស្មោះត្រង់

ដោយឈរលើគោលការណ៍គោរពគ្នាអធ្យាស្រ័យយោគយល់គ្នា

គ្រប់កាល:ទេស:ទាំងអស់  ដើម្បីសាមគ្គីភាពនិងសុខុដុមរមនានៃ

សង្គមជាតិ។

២. គោរព និង    ប្រតិបត្តិធម៌វិន័យសាសនារបស់ខ្លួនដោយផ្សារភ្ជាប់

ការគោរពសិទ្ធិអ្នកកាន់សាសនាដទៃ និង ប្រកាន់ខ្ជាប់មាគ៌ា អហិង្សា

មេត្តា  ករុណា និង សណ្តោសប្រណី។

៣. គោរពសិទ្ធិសេរីភាព     និង ជំនឿសាសនារបស់បុគ្គល  ជាតម្លៃនៃ

ជំនឿសាសនានីមួយៗនៅក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់

សុភមង្គលរបស់សង្គមជាតិ។

 

សហគមន៍បាហៃតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសហគន៍

 ផ្នែកស្មារតី  និងសម្ភារដោយឈរគោលការណ៍   ភាពតែមួយនៃព្រះ

 ភាពតែមួយនៃសាសនា  និងភាពតែមួយនៃមនុស្សជាតិ   ព្រមទាំង

 លើកស្ទួយ  តម្លៃសីលធម៌សង្គមស្ត្រីហើយនិងលើកទឹកចិត្តយុវជន

 ឲ្យរក្សានូវវប្បធម៌ប្រពៃណីទំនៀមទំលាប់និងការអភិវឌ្ឍធនធាន

 មនុស្ស។

សាសនាបាហៃ សាសនាបាហៃចូលមកនៅកម្ពុជា គោលបំណង

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា