សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

បាហៃពិភពលោក


សហគមន៍បាហៃពិភពលោកបច្ចុប្បន្នសព្វថ្ងៃនេះ មានជាង៥លានសមាជិកដែលរស់នៅក្នុង១៨៩ប្រទេសដែលមានឯករាជ្យពេញលេញ និងមាននៅក្នុង
៤៦ តំបន់ដែលត្រួតត្រាដោយប្រទេសផ្សេងៗ។ ដោយសារមានភាពផ្សេងៗរបស់វាមានមនុស្សភាគច្រើនទទួលយកជំនឿដែលចេញមកពីគ្រប់ពូជសាសន៍ គោលជំនឿសាសនា វប្បធម៌ ដោយរាប់បញ្ចូលទាំងកុលសម្ព័ន្ធជនជាតិភាគតិចច្រើនជាង ២១០០ ក្រុម។ គ្មានអាចារ្យ ទេក្នុងសាសនាបាហៃ។ ពីព្រោះ
មនុស្សជាតិបានឈានដល់អាយុនៃបក្កភាពរបស់ខ្លួនហើយ បុគ្គលម្នាក់ៗគឺអាចស្វែងរកការត្រាស់ដឹងរបស់ព្រះហើយធ្វើការសម្រេចចិត្តទៅលើរឿងរ៉ាវនៃ
ជីវិតតាមរយ: ការសូត្រធម៌ ការឆ្លុះបញ្ចាំង និងការពិភាក្សាជាមួយអ្នកដទៃ។ ដើម្បីធ្វើរឿងនេះឲ្យមានដំណើរការទៅបាននោះគម្ពីរពិសិដ្ឋរបស់សាសនា
បានបកប្រែជា៨០០ភាសាខុសៗគ្នាមួយចំនួនរហូតដល់ឥឡូវ។ គោលការណ៍ដូចគ្នានេះអនុវត្តចំពោះជីវិតរួមគ្នារបស់សហគមន៍។ បានបោះឆ្នោតក្រុម
ប្រឹក្សា បានចាត់ចែងឲ្យមានដូចជា ធម្មសភាចិត្តក: ការចាត់ចែងកិច្ចការនានានៃជំនឿសាសនាទាំងកំរិតតំបន់និងកំរិតជាតិអ្នកជំនឿមនុស្សចាស់ៗនានា
គឺមានអភ័យឯកសិដ្ឋនិងការបោះឆ្នោតស្មើគ្នាគឺដោយសន្លឹកឆ្នោតជាសម្ងាត់និងយកសម្លេងភាគច្រើន។ កិច្ចការនៃជំនឿសាសនា គឺត្រូវបានគាំទ្រទាំងស្រុង
ដោយការចូលរួមប្រកបដោយការស្ម័គ្រចិត្តពីសមាជិកគ្រប់រូប។ ការចាប់កុសលផលបុណ្យចំពោះមូលនិធិគឺត្រូវបានគេទទួលស្គាល់ថាជាបុព្វសិដ្ឋមួយរបស់
សមាជិកភាព ជំនឿសាសនាបាហៃមិនទទួលយកការចូលរួមមូលនិធីពីខាងក្រៅយកមកប្រើប្រាស់ក្នុងសកម្មភាពនានារបស់សាសនានោះទេ។ ភាពវិវត្តន៍របស់សហគមន៍បាហៃពិភពលោក
បច្ចុប្បន្ននេះសាសនិកបាហៃមានជាង៥លាននាក់ ដែលំពុងរស់នៅយ៉ាងពិតប្រាកដក្នុងបណ្តាប្រទេសនិងតំបន់នានាក្នុងពិភពលោក ដែលមានច្រើនជាង ១០០ ០០០ តំបន់។ នៅក្នុងរាប់ពាន់តំបន់ទាំងនេះ គំរូជីវិតសហគមន៍បាហៃបានរីកចម្រើនវិវត្តន៍ទៅកាន់កំរិតមួយ ដែលអនុញ្ញាតឱ្យមានការរៀបចំបោះឆ្នោតក្រុមប្រឹក្សា តំបន់ ដើម្បីជួយឱ្យកិច្ចការរដ្ឋបាលនៃជំនឿសាសនាកាន់តែមានប្រសិទ្ធភាពដល់កម្រិតមួយ។ ថ្មីៗនេះមាន ១៨៨ ក្រុមប្រឹក្សាដែលជួយប្រមើលមើលកិច្ចការរបស់ សហគមន៍នៅថ្នាក់ជាតិ ហើយនៅក្នុងផ្នែកនៃវិស័យជាច្រើនក្នុងចំណោម ៥៦ នៃក្រុមប្រឹក្សាភូមិភាគនោះត្រូវបានគេបង្កើតឡើង។ យ៉ាងហោចណាស់៤២%នៃ អ្នកជំនឿដែលបម្រើត្រូវបានបោះឆ្នោតជាក្រុមប្រឹក្សានៅឯថ្នាក់ជាតិដែលភាគច្រើនជាស្រ្តី។ការបង្ហាត់បង្រៀនរបស់បាហៃក្នុងក្រុមសិក្សាបានកើតមានឡើងក្រៅផ្លូវការ ស្ទើរតែគ្រប់សហគមន៍បាហៃទាំងអស់ ។ លើសពីនេះទៅទៀត បណ្តាញវគ្គវិទ្យាស្ថានមាន២៥០ ដែលផ្តល់នូវកម្មវិធីអប់រំជាផ្លូវការពាសពេញពិភពលោក ដោយ មានយុវជននិងមនុស្សចាស់រាប់រយពាន់នាក់ ដោយបានទទួលនូវអត្ថប្រយោជន៍ពីវគ្គវិទ្យាស្ថាន។ ការផ្តោតអារម្មណ៍លើការអប់រំស្មារតីកុមារ និង យុវវ័យជំទង់មានជាង ៣២,៥០០ ថ្នាក់ ដែលត្រូវបានបង្រៀនដ៏ទៀងទាត់ដោយសហគមន៍។ ដោយមានភាពប្រឹងប្រែងរបស់បាហៃរាប់ពាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលភាគ ច្រើនគឺអ្នកនៅក្នុងមូលដ្ឋានដែលខិតខំព្យាយាម កំណត់ពេលវេលាធ្វើកិច្ចការ ដែលមានច្រើនជាង ៩០០គឺមានលក្ខណ:ជាទ្រង់ទ្រាយធំ ដែលរក្សាឱ្យមានលំនឹងផ្នែក គម្រោងការហើយនិងមានសាលាបង្រៀនច្រើនជាង ៦០០ ព្រមទាំងមានភ្នាក់ងារអភិវឌ្ឍន៍ជាង៧០។ នេះសញ្ញានៃភាពរីកចម្រើនជំនឿសាសនាសកល ដែលមានទីសក្ការបូជាបាហៃប្រចាំទ្វីបចំនួន៧ ដែលលេចត្រដែតផុសឡើងនាពេលបច្ចុប្បន្ន ដែលស្រូបយក អ្នកមកទស្សនកិច្ចរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ទីសក្ការបូជាបាហៃនៅទីក្រុងញូដេលីប្រទេសឯណោះវិញមានអ្នកមកទស្សកិច្ចជាង៥លាននាក់ជាប្រចាំឆ្នាំ។ទីសក្ការ បូជាប្រចាំទ្វីបទី៨ដែលជាទីសក្ការបូជាប្រចាំទ្វីបចុងក្រោយ ដែលឥលូវស្ថិតក្នុងការសាងសង់នៅទីក្រុងសាន់ទីយ៉ាហ្គូ ប្រទេសឈីលី។ គម្រោងការនានាសម្រាប់ សាងសង់ទីសក្ការបូជាប្រចាំប្រទេសចំនួន២ និង ប្រចាំតំបន់ចំនួន៥ ត្រូវបានគេកំណត់នឹងសាងសង់ក្នុងពេលឆ្នាំខាងមុខៗ។ នៅពេលអនាគតនឹងមានការសាង សង់ទីសក្ការបូជាជាង១៣០ប្រទេសនិងកន្លែង ថែមទៀត។ នៅឯកម្រិតតំបន់វិញ ការជួបជុំបួងសួងរួមគ្នាក្នុងមជ្ឈមណ្ឌលបាហៃនិងតាមផ្ទះអ្នកជំនឿទូទាំងពិភព លោក។នាពេលបច្ចុប្បន្ននេះផងដែរ អាពាហ៍ពិពាហ៍បាហៃត្រូវបានទទួលស្គាល់ដោយស្របច្បាប់ក្នុងជាង៦០ប្រទេសនិងតំបន់នានា ហើយការទទួលស្គាល់នៃ ទម្រង់ខ្លះៗនៃបុណ្យពិសិដ្ឋបាហៃបានត្រូវបានគេផ្តល់ឱ្យប្រហែល ៥០។
សហគមន៍បាហៃពិភពលោក

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា