សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

សេចក្តីខំប្រឹងប្រែងរបស់បាហៃព្យាយាមចូលរួមដើម្បីស្ថាបនាពិភពលោកថ្មីមួយគឺប្រតិបត្តិទៅតាមប្រព័ន្ធ

រដ្ឋបាលដែលបានអនុម័តដោយព្រះបាហាអ៊ុលឡាហ៍ដែលបានបង្កើតច្បាប់និងយន្តការនានាដើម្បីធ្វើ

ឲ្យប្រាដកច្បាស់ថាសច្ចភាពមាននៅក្នុងកិច្ចការរបស់មនុស្សលោក។ការបង្កើតប្រព័ន្ធបោះឆ្នោតនិងគោល

ការណ៍ពិគ្រោះយោបល់ ដែលជាសណ្តាប់ធ្នាប់រដ្ឋបាលរបស់បាហៃគឺត្រូវបានរៀបចំឡើងក្រោមក្រុមប្រឹក្សា

គ្រប់គ្រងដែលបានបោះឆ្នោតដែលប្រតិបត្តិការនៅកំរិតតំបន់  ជាតិ   និងកំរិតអន្តរជាតិ។ធម្មសភាយុត្តិធម៌

សកលគឺជាអង្គកំពូល   ដែលមានសិទ្ធិអំណាចនៃការតាក់តែងច្បាប់អន្តរជាតិនៃប្រព័ន្ធនេះ-   ដែល

អសន:នៃធម្មសភាយុត្តិធម៌សកលនៅទីក្រុងហ្វៃហា នៃប្រទេសអ៊ីស្រាអែល ធម្មសភាយុត្តិធម៌សកល

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា

មានសមាជិកជាប់ឆ្នោតចំនួនប្រាំបួនរូបសម្រាប់ចន្លោះពេលប្រាំឆ្នាំ      ដែលត្រូវបានជ្រើសរើសដោយសមាជិកទាំងអស់នៃស្ថាប័នគ្រប់គ្រងបាហៃក្នុងប្រទេស

និមួយនៃបាហៃពិភពលោក។     ព្រះបាហាអ៊ុលឡាហ៍បានសរសេរថាសមាជិកទាំងអស់នៃធម៌សភាយុត្តិធម៌សកលគឺ“ជាបុគ្គលដែលជាទីទុកចិត្តបំផុតខ្ពស់

លើសគេរបស់ព្រះក្នុងចំណោមសាវ័កនៃអ្នកបំរើរបស់ទ្រង់ទាំងអស់។ “ធម៌សភាយុត្តិធម៌សកលធ្វើការដោយផ្ទាល់លើកិច្ចការស្មារតីនិងកិច្ចការរដ្ឋបាល  នៃ

សហគមន៍បាហៃអន្តរជាតិ។ស្ថាប័នមួយនេះការពារមរតកស្មារតីដែលបានបន្សល់ទុកឲ្យចំពោះវាដោយការបង្ហាញ“សមិទ្ធិកម្មនៃលក្ខណ:គុណសម្បត្តិស្មារតី

ដែលនឹងចង្អុលបង្ហាញជីវិតបាហៃជាបុគ្គលនិងជារួម”។   ការអភិរក្សអត្ថបទដ៏ពិសិដ្ឋរបស់បាហៃនិងការថែរក្សា ”ភាពមិនគួរបំពាន” របស់ពួកគេការគាំទ្រនិង

ការការពារសហគមន៍បាហៃ ហើយនិងការជួយឲ្យមានសេរីភាពពីការ“ការដាក់បន្តឹងនៃការបង្ក្រាបនិងការធ្វើទុកបុកម្នេញ”      ការការពារនិងការអភិវឌ្ឍនៃ

ពិភពស្មារតីនិងមជ្ឈមណ្ឌលខាងផ្នែកគ្រប់គ្រងនៃសាសនាបាហៃ ព្រមទាំងការការពារ“សិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន”និងការការពារ សេរីភាព និងការបណ្តើម

គំនិតនៃបុគ្គលគ្រប់រូប។”ព្រះបាហាអ៊ុលឡាហ៍បានសរសេរថា “ពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានបញ្ហាថ្មីៗកើតឡើងជាប្រចាំ    ហើយមធ្យោបាយនៃដំណោះ

ស្រាយចំពោះកិច្ចការនានាគួរត្រូវបានសំដៅចំពោះសមាជិកទាំងឡាយនៃធម្មសភាយុត្តិធម៌សកល        ដែលពួកគាត់អាចដោះស្រាយយោលទៅតាមតម្រូវការ

នានាព្រមទាំងតាមស្ថានភាពនៃពេលវេលា”។ស្ថាប័នមួយនេះត្រូវបានផ្តល់សិទ្ធិជូនដោយព្រះបាហាអ៊ុលឡាហ៍   ដើម្បីតាក់តែងច្បាប់លើគ្រប់រឿងរ៉ាវទាំងអស់

ជាពិសេសច្បាប់ទាំងឡាយដែលមិនបានចែងក្នុងគម្ពីរសាសនាបាហៃ។      ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័នដែលថែរក្សាសហគមន៍បាហៃរាល់ការ

ប្រែប្រួលរបស់ពិភពលោក។ លើសពីនេះទៅទៀត ដើម្បីឆ្លើយតបនឹងទំនួលខុសត្រូវរបស់វាចំពោះការនាំទៅរកភាពលូតលាស់  និងភាពរីកចំរើននៃសហគមន៍

បាហៃពិភពលោក      ធម្មសភាយុត្តិធម៌សកលគឺត្រូវបានណែនាំដោយព្រះបាហាអ៊ុលឡាហ៍ដើម្បីប្រើប្រាស់ឥទ្ធិពលវិជ្ជមានចំពោះសុខមាលភាពទូទៅរបស់

មនុស្សលោក។       ស្ថាប័ននេះត្រូវបានដាស់តឿនដោយទ្រង់ដើម្បីធានាឲ្យប្រាកដថា “ការបណ្តុះបណ្តាលមនុស្ស  ការរឹតចំណងសាមគ្គីភាពនៃជាតិសាសន៍

និមួយៗការការពារសិទ្ធិមនុស្ស  ហើយនិង ការការពារកិត្តិយសរបស់គាត់” ។    នៅក្នុងសេចក្តីព្រមព្រៀងដោយការណែនាំរបស់ព្រះបាហាអ៊ុលឡាហ៍ទាំងនេះ

បានចែងថា      ធម្មសភាយុត្តិធម៌សកលត្រូវតែព្យាយាមឲ្យអស់ពីកំលាំងកាយចិត្តដើម្បីជម្រុញលើកស្ទួយឲ្យមានសន្តិភាពនិង ស្ថេរភាពអន្តរជាតិ ព្រមទាំង

បង្កើតឲ្យមានញតិ្តនៃការបណ្តើមគំនិតផ្សេងៗនៅក្នុងវិស័យសិទ្ធិមនុស្ស ភាពរីកចំរើនរបស់ស្រ្តីហើយនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 

 ធម្មសភាយុត្តិធម៌សកលត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៦៣     ដោយសមាជិកនៃស្ថាប័នដឹកនាំសហគមន៍បាហៃប្រចាំប្រទេសនិមួយៗជុំវិញពិភពលោក

ដែលស្ថិតក្នុងបរិយាកាសឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅ     ហើយនិងការសូត្រធម៌ប្រកបដោយភាពជឿជាក់បំផុត    ដែលបានជ្រើសរើសបុគ្គល៩រូបពីក្នុងចំណោម

បាហៃពិភពលោកជាសមាជិកនៃស្ថាប័នកំពូលនេះ។

 

 ប្រព័ន្ធបោះឆ្នោតបាហៃប្រព្រឹត្តិទៅជាលក្ខណៈសម្ងាត់ ហើយពុំបានអនុញ្ញាត្តឲ្យមានការជ្រើសរើសឲ្យឈរឈ្មោះនិងការបង្ហាញវត្តមានបេក្ខជនសម្រាប់ឲ្យគេ

បោះឆ្នោតនោះទេ ដោយហេតុនេះការផ្តល់សេរីភាពពេញលេញនៃជំរើសចំពោះអ្នកបោះឆ្នោតម្នាក់ៗហើយនិងការចៀសវាងការប្រកាន់បក្សពួកនិង

អាកប្បកិរិយាប្រើអំណាចដែលជាចរិកនៃការបោះឆ្នោតរបស់គណបក្សនយោបាយ។     ការបោះឆ្នោតរបស់ធម្មសភាយុត្តិធម៌សកលតែងតែប្រារព្ធធ្វើឡើង

រៀងរាល់៥ឆ្នាំម្តងក្នុងបរិយាកាសប្រកបដោយស្មារតីនិងការឧទ្ទិសខ្លួនប្រកបដោយភាពជឿជាក់។នៅពេលថ្មីៗនេះសន្និបាតអន្តរជាតិប្រារព្ធធ្វើនៅខែមេសាឆ្នាំ

២០០៨      ដោយគណ:ប្រតិភូជាង១៦០សហគមន៍បាហៃប្រចាំប្រទេសដែលបានចូលរួមក្នុងការបោះឆ្នោតនេះ។ ដោយបានចែងលក្ខខណ្ឌដោយ

ព្រះបាហាអ៊ុលឡាហ៍នោះ     អសនៈរបស់ធម្មសភាយុត្តិធម៌មានទីតាំងនៅលើភ្នំខាមែលនៅក្នុងទីក្រុងហៃហ្វានៃប្រទេសអ៊ីស្រាអែល    ដែលស្ថិតនៅជិតបង្កើយ

នឹងទីសក្ការបូជារបស់ព្រះបបនិងព្រះបាហាអ៊ុលឡាហ៍។