សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

ទីសក្ការបូជា

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា

ទីសក្ការបូជាបាហៃនៅលើពិភពលោក

 ទីសក្ការបូជាបាហៃជាកន្លែងសំរាប់ធ្វើការសូត្រធម៌ អធិដ្ឋាន និង វិបស្សនា។       ទីសក្ការបូជាបាហៃនានាមានអគារប្រហាក់ប្រហែលនឹងវិហារសាសនា

គ្រឹស្គ ប្រាសាទ   ឬវិហារអ៊ីស្លាម   ហើយក៏ស្រដៀងនឹងទីសក្ការបូជាសាសនាធំៗផ្សេងទៀត។ តែវា   មានលក្ខណពិសេសច្រើនជាងនេះមួយចំនួន។

ការឈ្វេងយល់របស់ព្រះបាហាអ៊ុលឡាហ៍បង្ហាញប្រាប់ថា  ”    ថ្ងៃណាមួយទីសក្ការបូជាប្រចាំតំបន់នឹងត្រូវបានផ្តុំប្រសព្វគ្នាសំរាប់ជីវិតផ្នែកស្មារតី

របស់សហគមន៍     ហើយប្រាកដជាបង្ហាញនូវការគិតគូរដល់សុខុមាលភាពមនុស្សជាតិ”។ រហូតដល់សព្វថ្ងៃនេះទីសក្ការបូជាបាហៃចំនួន៧ត្រូវបាន

ស្ថាបនាឡើង   ហើយយ៉ាងហោចណាស់ក៏មានទីសក្ការបូជាប្រចាំទ្វីបនិមួយៗដែលជានិមិត្តរូបនៃភាពរីកចំរើនរបស់បាហៃពិភពលោក។ការអភិវឌ្ឍ

របស់សាសនាបាហៃបច្ចុប្បន្នបានផ្តោតអារម្មណ៍លើការបង្កើតស្ថាប័នផ្នែកសង្គមនិងស្មារតីក្នុងជីវិតសហគមន៍បាហៃជាជាងសាងសង់រូបរាងអគារទាំង

មូលក្នុងសហគមន៍។ទោះបីជាយ៉ាងណាក៏ដោយទីសក្ការបូជាទាំងនោះដែលត្រូវបានស្ថាបនាឡើងឈរបង្ហាញជាពន្លឺក្នុងការអំពាវនាវដល់ពិភពលោក

ចំពោះជីវិត  និង  ការគោរពបូជាសំរាប់យុគសម័យនេះ។ ទីសក្ការបូជានិមួយៗមានប្លង់រចនាផ្សេងៗគ្នា      និងស្របតាមទ្រង់ទ្រាយស្ថាបត្យកម្មដែល

ផ្តល់នូវគំនិតឯកភាពវូបនីយកម្មព្រមទាំងស្របតាមរចនាបទរបស់ប្រទេសនិមួយៗ។   ទីសក្ការបូជាទាំងអស់ត្រូវតែមានទ្រង់ទ្រាយ៩ជ្រុងនិងមានដោម

(កំពូល)នៅកណ្តាល។ ទីសក្ការបូជាបាហៃដំបូងគេត្រូវបានសាងសង់ក្នុងប្រទេសរូស្សីក្នុងទីក្រុង អាហ្សកាបែដ ស្ថិតក្នុងភូមិភាគអាស៊ីកណ្តាល។   វាបាន

សាងសង់រួចជាស្ថាពរក្នុងឆ្នាំ១៩០៨  ទីសក្ការបូជាអាហ្សកាបែដបានបំរើសហគមន៍ក្នុងតំបន់នោះរហូតដល់ឆ្នាំ១៩៣៨ក្រោយមកត្រូវបានដកហូតដោយ

រដ្ឋាភិបាលសូវៀត។អគារទាំងមូលត្រូវបានវាយចោលក្នុងឆ្នាំ១៩៦២ក្រោមការបំផ្លាញដោយការរញ្ជួយផែនដី។

 ទីសក្ការបូជា  អាហ្សកាបែដ   គឺមានភាពល្បីល្បាញនៅពេលនោះ។ បន្ថែមទៅលើការបំរើជាមជ្ឈមណ្ឌលអភិវឌ្ឍផ្នែកស្មារតីចំពោះវិបុលភាពសហគមន៍

ប្រចាំតំបន់នោះ វាបានផ្តល់នូវគំនិតដែលប្រកបដោយសេចក្តីស្រឡាញ់ដល់មនុស្សជាតិក្នុងសហគមន៍បាហៃ។ នៅជុំវិញទីសក្ការបូជាមានអគារមួយ

ចំនួនទៀតសំរាប់បំរើដល់តំរូវការចាំបាច់របស់មនុស្សជាតិមានដូចជា:        មន្ទីរពេទ្យ         សាលារៀននិងកន្លែងស្នាក់អាស្រ័យរបស់អ្នកដំណើរដែល

ខ្វះទីជំរករយ:ពេលខ្លី។ ទីសក្ការបូជាទី១នៅភូមិភាគខាងលិចត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩៥៣   នៅតំបន់ វីលមិតថ៍ រដ្ឋ អ៊ីលីនៀស  សហរដ្ឋអាមេ

រិកនៅក្បែរមាត់ទន្លេ  មីឈីហ្គាន  ភាគខាងជើងរដ្ឋ ឈីកាហ្គូ។  ដំបូលរបស់វាមានពន្លឺពណ៌មាសចែងចាំងព្រាកៗនិងគ្រឿងលំអដទៃទៀតត្រូវបានរួម

បញ្ចូលទ្រង់ទ្រាយម៉ូដតាមរចនាបទភូមិភាគបូព៌ានិងបច្ចឹមប្រទេស      ហើយវាបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំកន្លងមក។

មិនតែប៉ុណ្ណោះទីសក្ការបូជាដទៃទៀតនឹងបន្តសាងសង់ក្នុងប្រទេសមួយចំនួនដូចជានៅប្រទេសយូហ្គានដាក្នុងក្រុងកាមផាឡាដែលជាក្រុងធំបំផុតរបស់

ប្រទេសនេះ  នៅប្រទេស អូស្រ្តាលី  ក្នុងទីក្រុង ស៊ីដនី   ប្រទេសអាឡឺម៉ង់ក្នុងទីក្រុង ហ្វ្រែងហ្វឺត     ប្រទេស ប៉ាណាម៉ា ក្នុងទីក្រុង ប៉ាណាម៉ា  និងនៅក្នុង

ទីក្រុង   អាផៀ ដែលជាទីក្រុងធំបំផុត ស្ថិតនៅភាគខាងលិចប្រទេស   សាម៉ៅ។

 ទីសក្ការបូជាថ្មីបំផុតគឺត្រូវបានកសាងរួចរាល់ក្នុងឆ្នាំ១៩៨៦ក្នុងទីក្រុង  ញូដែលលី   ប្រទេសឥណ្ឌា។តាំងពីពេលគំរោងចាប់ផ្តើមមកបានទទួលរង្វាន់

យ៉ាងច្រើនផ្នែកស្ថាបត្យកម្មហើយត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាននិងទស្សាវដ្តីរាប់រយក្បាល។ដោយជំរុញពីរចនាបទផ្កាឈូកគំរោងរបស់វាត្រូវ

បានផ្សំឡើងដោយស្រទាប់ផ្កាឈូកធ្វើពីថ្មម៉ាបចំនួន២៧ត្របក    ដែលបានរៀបចំឡើងជាបីថ្នាក់ដើម្បីបង្កើត បានជា៩ជ្រុង។ ទ្វារទាំង៩បើកទៅកាន់

ចំកណ្តាលហល    វាអាចផ្ទុកមនុស្សរហូតដល់២៥០០នាក់។ទីសក្ការបូជានេះមានកំពស់ជាង៤០ម៉ែត ផ្ទៃខាងមុខនៃទីសក្ការបូជារៀបចំប្រកបដោយ

ពន្លឺត្រចះត្រចង់ដែលអណ្តែតលើផ្ទៃដីទំហំជាង២៦-acre  (10.5ហិចតា)     និង   លាតសន្ធឹងនៅជាយរាជធានីប្រទេសឥណ្ឌា។រយ:ពេល២ឬ៣ឆ្នាំកន្លង

ទៅថ្មីៗនេះទីសក្ការបូជាបាហៃនៅទីក្រុង ញូដែលលី  (ប្រចាំទ្វី)  បានក្លាយជាបូជនីយដ្ឋានមួយដែលជាទីកកន្លែងទាក់ទាញបំផុតក្នុងពិភពលោករហូត

ស្រូបយកភ្ញៀវទេសចរជាង     ២លានកន្លះក្នុងមួយឆ្នាំៗ។   នាថ្ងៃបុណ្យពិសិដ្ឋរបស់អ្នកកាន់សាសនាហិណ្ឌូទីសក្ការបូជានេះបានទាញយកភ្ញៀវទេសចរ

ជាតិដែលមកធ្វើការគោរពបូជានៅទីនោះតាមបែបជំនឿផ្សេងៗរបស់ពួកគេប្រមាណ១០០.០០០នាក់។

 តាមពិតទីសក្ការបូជាបាហៃបានបើកទ្វារស្វាគមន៍ដល់មនុស្សគ្រប់គ្នាទោះជាពួកគេមានជំនឿលើសាសនាក៏ដោយ។ វាមិនមានមន្រ្តីសង្ឃ   គណ:សង្ឃ

អាចារ្យ   ដូនជីតាជី      សំរាប់ដឹកនាំនៅទីនោះឡើយ។ នៅជុំវិញពិភពលោកធម្មសភាយុត្តិធម៌សកលបានមានគោលដៅនឹងកសាងទីសក្ការបូជាច្រើន

ជាង     ១២០កន្លែងនាពេលអនាគត។ សហគមន៍បាហៃក្នុងតំបន់នឹងមានទីសក្ការបូជាផ្ទាល់ខ្លួនរបស់គេ។កាលពីកសាងទីសក្ការបូជាពីដំបូងនៅ

អាហ្សកាបែដ នៃភូមិភាគអាស៊ីកណ្តាលទីសក្ការបូជានោះផ្តោតអារម្មណ៍លើជីវិតសហគមន៍និងជាមជ្ឍមណ្ឌលសំរាប់បំរើសង្គម       វិទ្យាសាស្ត្រការអប់រំ

និងការបំរើដល់មនុស្សជាតិទាំងមូល។

សរុបមកវិញទីសក្ការបូជាមិនមែនសំរាប់តែបាហៃប៉ុណ្ណោះទេគឺសំរាប់មនុស្សជាតិទាំងមូលនៅក្នុងគម្ពីរបានចែងថាវា    គឺជាមជ្ឈមណ្ឌលនៃសាមគ្គីភាព

និងជាសញ្ញានៃភាពរឹងមាំរបស់មនុស្សជាតិហើយវាឧទ្ទិសដល់សាសនាធំៗនៅលើពិភពលោក។ព្រះបាហាអ៊ុលឡាហ៍បានមានបន្ទូលថា:ទីសក្ការបូជា

ទាំងឡាយគឺទុកដូចជាមជ្ឈមណ្ឌលនៃស្មារតីផ្លូវចិត្ត    សំរាប់ការបំរើដល់ផ្នែកវិទ្យាសាស្ត្រ    មនុស្សធម៌    ការអប់រំ    និងការគ្រប់គ្រង។