សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ការលាតត្រដាងរចនាម៉ូដទីសក្ការបូជាបាហៃក្នុងប្រទេសកម្ពុជានាអរុណ្ណោភាស
ទី១៨ ខែ កក្កដា ឆ្នាំ ២០១៥  នៅទឹកដីខេត្តបាត់ដំបងប្រទេសកម្ពុជា___ព្រះអាទិត្យបានរះលេចឡើងយ៉ាងក្រហមឆ្អៅ លើទីខេត្តបាត់ដំប បទសូត្រធម៌យ៉ាងពីរោះប្រកបដោយស្មារតី បំផុតលាយឡំទៅតាមវាយោបក់បោកផាយផាត់នាពេលព្រឹក ប្រកបដោយការគោរពយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយសេចក្តីរីករាយក្រៃលែងបំផុត ហើយនិងប្រកបដោយការថ្លែងអំណរអរព្រះគុណនិងអរគុណ។ បទសូត្រធម៌នាពេលព្រឹកព្រលឹមទាំងនេះ បានចាប់ផ្តើមឱ្យព្រឹត្តិការណ៍នៃការបើកផ្លាកប្លង់រចនាម៉ូដទីសក្ការបូជាបាហៃដំបូងសម្រាប់ពលរដ្ឋកម្ពុជានៅ ក្នុងតំបន់នោះ ដែលនឹងលេចឡើងនាពេលប៉ុន្មានឆ្នាំខាងមុខឆាប់ៗនេះ នៅក្នុងជីវិតសហគមន៍ដ៏រស់រវើកដែលបានផ្តោតអារម្មណ៍លើការគោរពបូជា ដល់ព្រះហើយនិងបម្រើមនុស្សជាតិ។ ព្រឹត្តិការណ៍នៅថ្ងៃនោះក៏បានចូលរួមដោយមន្រ្តីរាជរដ្ឋាភិបាល អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅជុំវិញ សហគមន៍នោះ ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់។ អ្នកខ្លះធ្វើដំណើរដោយថ្មើរជើង ខ្លះដោយជិះកង់ ម៉ូតូ គោយន្តកន្ត្រៃ ព្រមទាំងមធ្យោបាយធ្វើ ដំណើរផ្សេងៗទៀតនឹងបានមកដល់មុនកម្មវិធីពេលព្រឹកបានចាប់ផ្តើម។ បណ្ឌិត តាំង សុជាតិវិទូ ជាស្ថាបត្យករនៃគម្រោងការ មានក្តីរំភើបយ៉ាងក្រៃលែងដោយមានឱកាសបានឡើងសម្តែងនូវទឹកចិត្តនិងចំណាប់អារម្មណ៍ដល់ មហាជននាថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា “ វាគឺជាភាពសប្បាយរីករាយដ៏ពិសេសមួយ ដែលឈរនៅលើទឹកដីដ៏ពិសិដ្ឋដែលនឹងធ្វើជាអ្នក ទទួលភ្ញៀវនៃទីសក្កាបូជាបាហៃសម្រាប់ខេត្តបាត់ដំបង ក្នុងព្រះរាជាណាចក្រកម្ពុជា”។
បណ្ឌិត តាំង សុជាតិវិទូ បានពណ៌នាពីគោលបំណងនៃគម្រោងការនេះថាជាការបង្កើតនូវទីកន្លែងដ៏ស្ងប់ស្ងាប់ទាំងផ្លូវចិត្តនិងផ្លូវកាយដែលអាចរកទីកន្លែង សម្រាកនិងជាទីកន្លែងដែលធ្វើឱ្យសាកស្រានទុក្ខ ជាកន្លែដែលធ្វើឱ្យវិសាលភាពស្មារតីនិងសម្ភាររបស់ជីវិតនឹងត្រូវបានចុះសម្រុងនឹងគ្នា។ លោកបាន ពន្យល់បន្ថែមទៀតថាទីសក្ការបូជានេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលមនុស្សទាំងអស់ដែលមានជំនឿអាច “ មករៀនអំពីជីវិត អំពីបរិស្ថាន និងអំពីលោក ខាងមុខ ហើយជាទីកន្លែងដែលយើងមកជុំគ្នាដើម្បីស្ថាបនាមហាសាមគ្គី” ។ ភាពយល់ដឹងនិងប្រកបដោយក្តីសប្បាយរីករាយ និងក្តីរំភើបឥតឧបមាដល់ប្លង់រចនាទីសក្ការបូជាត្រូវបានលាតត្រដាងដោយស្ថាបត្យករនិងមេភូមិជាច្រើន នាក់។ បដាជាច្រើនដែលបង្ហាញពីលក្ខណ:ពិសេសៗនៃប្លង់រចនាដែលត្រូវបានគេលាទំលាក់ចុះម្តងបន្តិចៗព្រមៗគ្នា ដែលអមទៅដោយស្នូរទះដៃអបអរ សារទរយ៉ាងកងរំពងរបស់អ្នកចំណូលរួម ក្រោមសំពត់តង់ដ៏សែនត្រជាក់ដែលលាយឡំនិងវាយោផាយផាត់យ៉ាងត្រជាក់ស្រេង។ គ្រប់គ្នាបានសម្លឹង មើលប្លង់រចនាម៉ូដដែលដាក់តាំងនៅចំពីមុខនិងព្យួរនៅគ្រប់ចំហៀងសំពត់តង់ដោយមិនដាក់ភ្នែក។ ក្រុមយុវជននិងយុវនារីបានច្រៀងចំរៀងដែលបានតាក់តែងដោយពួកគេ ដែលទាក់ទងនឹងទីសក្ការបូជាក្នុងជីវិតរបស់ពួកគេប្រកបដោយអត្ថន័យដ៏ជ្រាល ជ្រៅ។ នៅពេលល្ងាចពិធីទទួលស្វាគមន៍ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ព្រមទាំងមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល អភិបាលនៃ គណ:អភិបាលខេត្តបាត់ដំបង និងព្រមទាំងក៏មានការចូលរួមដោយប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងផងដែរ។ នៅក្នុងសុទ្ទរកថារបស់ ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់ថា “សហគមន៍បាហៃបានចូលរួមចំណែកដល់ការអភិវឌ្ឍទាំងស្មារតីនិងសម្ភារយ៉ាងពិតប្រាកដ ដល់ប្រទេសកម្ពុជា” ។ ឯកឧត្តមបានមានប្រសាសន៍ថា អ្វីដែលគាត់បានយល់គឺថា “ ទីសក្ការបូជាបាហៃកសាងឡើងមិនត្រឹមតែសាសនិកបាហៃប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់មនុស្ស ជាតិទាំងមូល” ។ ឯកឧត្តមបានចាប់អារម្មណ៍ដល់ “ គោលគំនិតទីសក្ការបូជាបាហៃ គឺមិនត្រឹមតែសម្រាប់ការសូត្រធម៌ និងគោរពបូជាប៉ុណ្ណោះនោះទេ តែជាកន្លែងសម្រាប់ជំរុញចិត្តធ្វើការបម្រើដល់សហគមន៍ថែមទៀតផង ” ។ ការសម្រេចបានប្រកបដោយផ្លែផ្កានៅថ្ងៃនោះ គឺជាតួនាទីនៃការសូត្រធម៌នៃជីវិតមនុស្សជាតិម្នាក់ៗនិងជីវិតជារួមដែលធ្វើឱ្យលេចឡើង ដោយការជួបជុំគ្នា ដើម្បីបើកកម្មវិធីនាពេលអរុណហើយវាត្រូវតែបានគេរួមបញ្ចូលគ្នាដើម្បីបម្រើដល់មនុស្សជាតិប្រកបដោយការយល់ដឹងច្បាស់នៃប្រសិទ្ធភាពដ៏ពេញលេញនៃទីសក្ការបូជានោះដែរ។ អ្នកស្រុករស់នៅទីនោះ បានជម្រុញចិត្តពីសារលិខិតរបស់ធម្មសភាយុត្តិធម៌សកលពេលថ្មីៗនេះ ដោយទទួលស្គាល់ទីសក្ការបូជាថា “ជាការបង្កើតឡើងនៃ លំនាំថ្មីពីរបៀបសង្គមមួយដែលគួរតែមាន”ហើយត្រូវបានគេមើលឃើញថា“ជាភាពខិតខំប្រឹងប្រែងនៃការអភិវឌ្ឍសហគមន៍”។ សារលិខិតនោះបញ្ជាក់បន្ថែមថា “គំរូបង្ហាញពីសមត្ថភាពសម្រាប់បម្រើបានចាប់ផ្តើមនៅក្នុងទីសក្ការបូជាទាំងមូល ។ សារសំខាន់នៃគំរូនេះគឺការជួបជុំគ្នា សូត្រធម៌ ដែលជាការរួមបញ្ចូលគ្នានូវគំនិតនៃជីវិតជំនឿស៊ប់ក្នុងសាសនា” ។ ខេត្តបាត់ដំបងគឺជាខេត្តដែលលាតត្រដាងរចនាម៉ូដទីសក្ការបូជាបាហៃទី២។ វាគឺជាទីសក្ការបូជាបាហៃមួយក្នុងចំណោមទីសក្ការបូជាបាហៃចំនួន៥ ដែលនឹងត្រូវបានគេសាងសង់នាឆ្នាំខាងមុខៗនេះ។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា