សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

ជីវិតនៃការបួងសួង
ការពណ៌នាសង្ខេបខ្លី៖ការច្របាច់បញ្ចូលគ្នារវាងការបម្រើនិងការគោរពបូជានៅក្នុងជីវិតសហគមន៍បាហៃ ជីវិតនៃការបួងសួង "ចូរពោលលើកតម្កើងពីព្រះ បេះដូងរបស់អ្នកតភ្ជាប់ជាមួយនឹងការចងចាំព្រះ វិញ្ញាណរបស់ អ្នក សារទរដោយភាពសប្បាយរីករាយនៃការជួយសង្គ្រោះរបស់ព្រះ ហើយព្រះអង្គទ្រង់ សំយោគនៅ ក្នុងការសូត្រធម៌របស់អ្នក។ ការពោលពីព្រះធម៌គឺជាលក្ខ័ណ្ឌដ៏ល្អបំផុត។" -អង្គពិសិដ្ឋអាប់ឌុលបាហា ការបម្រើនិងការគោរពបូជាគឺជាបេះដូងនៃគម្រូជីវិតសហគមន៍ដែលបាហៃជុំវិញពិភពលោក កំពុងព្យាយាមនាំយកទៅក្នុងជីវភាពរស់នៅ។ពួកវាគឺជាបន្សុទ្ធភាពពីរ ដែលមិនអាចញែកធាតុ ដាច់ចេញពីគ្នាបានឡើយដែលអាចផ្លាស់ប្តូរ ជីវិតនៃសហគមន៍ឲ្យឆ្ពោះទៅមុខ។ អង្គពិសិដ្ឋអាប់ ឌុល បាហាមានប្រសាសន៍ថា "ភាពជោគជ័យនិងវិបុលភាពគឺអាស្រ័យទៅលើការបម្រើនិងការ គោរពបូជាចំ ពោះព្រះ។" ការសូត្រធម៌គឺ ត្រូវបានដាក់បញ្ចូលទៅក្នុងជីវិតបាហៃ ទោះបីជានៅកម្រិតបុគ្គល សហគមន៍ ឬវិទ្យាស្ថានក៏ដោយ។បាហៃបានបែរបេះដូងរបស់ពួកគេចំពោះការសូត្រធម៌ទៅកាន់ព្រះជាម្ចាស់ ជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីទទួចសុំជំនួយពីទ្រង់ អង្វរសុំក្តីស្រលាញ់ពីទ្រង់ដោយផ្តល់ការ ពោលសរសើរនិងដឹងគុណ ហើយព្យាយាមទទួលយកអំណះអំណាងនិងការណែនាំដ៏ពិសិដ្ឋ។ ជាងនេះទៅទៀត ការជួបជុំពិភាក្សា និងការប្រមូលផ្តុំជាមួយមិត្តភក្តិនៅទីកន្លែងណាមួយទាំង អស់គ្នាដើម្បីធ្វើអី្វមួយឬបង្កើតគម្រោង ជាទូទៅត្រូវចាប់ផ្តើមនិងបញ្ចប់ដោយការសូត្រធម៌។ បាហៃក៏ជាម្ចាស់ផ្ទះទទួលធ្វើការជួបជុំមិត្តភក្តិមិត្តបាហៃនិងអ្នកដទៃផ្សេងទៀតដោយធ្វើការបួងសួងរួមគ្នា ហើយជាទូទៅធ្វើឡើងនៅផ្ទះរបស់នរណាម្នាក់នោះ។ ការជួបជុំគ្នាសូត្រធម៌ប្រៀបបី ដូចជាការបម្រើទាំងអស់នេះដើម្បីដាស់ស្មារតីអ្នកចំណូលរួមគ្រប់ៗគ្នា ព្រមទាំងមានការសម្តែង ជាមួយនឹងសកម្មភាពនៃការបម្រើដែលពួកគេអនុវត្តដែលជាគម្រូនៃជីវិតសហគមន៍ដែលរួមបញ្ចូលជាមួយនិងការសូត្រធម៌ប្រកបដោយស្មារតី ព្រមទាំងផ្តោតចំពោះសមិទ្ធិផលនៃភាពរុងរឿង ផ្នែកខាងស្មារតីនិងសម្ភារ។ ការច្របាច់បញ្ចូលគ្នារវាងការបួងសួង និងការបម្រើ ត្រូវបានរកឃើញថាមានបញ្ជាក់នៅក្នុង វិទ្យាស្ថាននៃម៉ាស្រ្គីគុលអាកា។ រចនាសម្ព័ន្ធត្រូវបានដាក់បញ្ចូលគ្នាទាំងអគារកណ្តាល ដែលដើរ តួរជាកន្លែងផ្ចង់ស្មារតីនៃការគោរពបូជានៅក្នុងភូមិសាស្រ្តតំបន់ ហើយបរិវេណអគារសម្រាប់ ឧទ្ទិសក្នុងការផ្តល់ជូននៅការអប់រំ កន្លែងថែទាំសុខភាព ព្រមទាំងសេវាកម្មផ្សេងៗទៀត ដែល ផ្តល់ឲ្យជាមួយនិងការរីកលូតលាស់និង សេដ្ឋកិច្ចសហគមន៍។ មិនតែប៉ុណ្ណោះ មាន ម៉ាស្រ្គីគុល អាកាចំនួនពីរ ទៅបីនៅក្នុងពិភពលោកបច្ចុប្បន្ន ដែលគ្រាប់ពូជសម្រាប់ព្រឹត្តិការណ៍ស្ថាបនា របស់ពូកគេគឺ កំពុងដាំដុះទៅនឹងការកើនឡើងនៃចំនួនសហគមន៍ ហើយនៅពេលអនាគតគ្រប់ តំបន់ទាំងអស់នឹងទទួលបានប្រយោជន៍ពីប្រាង្គនៃរចនាសម្ព័ន្ធនេះ។ ក. ការបួងសួងរួមគ្នា -ឥរិយាបទនៃការបួងសួងរួមគ្នា ការបួងសួងរួមគ្នា ជាទូទៅធ្វើឲ្យសហគមន៍ដែលមានការសន្ទនាគ្នាអំពីសារសំខាន់នៃស្មារតី ដែលមាននៅក្នុងខ្លួនមនុស្សមានការរីកចំរើន។ ចំពោះទីកន្លែងផ្សេងៗទៀត បាហៃនិងមិត្ត របស់ពួកគ ព្រមទាំងគ្រួសាររបស់គេរួមគ្នាជា មួយអ្នកដទៃដើម្បីធ្វើការបួងសួង។ គ្មានក្បួនពិធី គ្មាន នរណាម្នាក់មានតូនាទីពិសេសនោះក្នុងការចាត់ចែងដាច់មុខនោះទេ។ ការជួបជុំមានភាព ធំ ទូលាយក្នុងការអានព្រះធម៌និងសារលិខិត ដែលដកស្រង់ចេញពីអត្ថបទពិសិដ្ឋរបស់បាហៃ នៅក្នុងបរិយាកាសប្រកបដោយការគោរព។ ស្មារតីនៃការគោរពបូជាតាមសង្កាត់ គឺត្រូវបាន រៀប ចំឡើងដោយការជួបជុំដ៏សាមញ្ញ ហើយស្មារតីនេះចាប់ផ្តើមជ្រាបចូលទៅក្នុងការខិតខំ ប្រឹង ប្រែងរួមរបស់សហគមន៍។ បច្ចុប្បន្ននេះ មានការបួងសួមរួមគ្នារាប់រយពាន់កំពុងប្រារព្ធ នៅក្នុង តំបន់ជាច្រើនទូទាំងពិភពលោក ទាំងក្នុងទីក្រុង និងជាយក្រុងតំបន់ក្បែរៗ និងភូមិតូច ធំជាច្រើន ទៀត។តាមរយៈការបង្ហាត់បង្រៀនយ៉ាងច្រើនរបស់បាហៃចំពោះប្រធានបទជីវិតនៃការ បួងសួង រួមបញ្ចូលទាំងពាក្យ សម្រង់ដែលដកស្រង់ចេញមកពីសំណេរបាហៃនោះ អាចស្វែងរក បាន ចំពោះប្រធានបទនៃការបួងសួងជាមួយនឹងអ្វីដែលបាហៃជឿនៅលើគេហទំព័ររបស់បាហៃ។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា