សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

ជីវិតគ្រួសារនិងកូនចៅ ការពណ៌នាសង្ខេបខ្លី: សារសំខាន់នៃគ្រួសារនិងការអប់រំកូនៗ
៉"ប្រសិនបើសេចក្តីស្រាលាញ់និងការព្រមព្រៀងគ្នាកើតឡើងនៅក្នុងគ្រួសារ ដូច្នេះគ្រួសារនោះនឹងរីកចំរើនយ៉ាងពិត ប្រាកដហើយពោរពេញដោយពន្លឺចិញ្ចាចចិញ្ចែងនិងប្រកបដោយស្មារតី...។"
-អង្គពិសិដ្ឋអាប់ឌុលបាហា
គ្រួសារគឺជាស្នូលនៃសង្គមមនុស្ស។ វាផ្តល់នៅសំនុំដ៏សំខាន់សម្រាប់ការអភិវឌ្ឍលក្ខណៈគុណសម្បត្តិ និង ស្មារតីដ៏គួរ ឲ្យសរសើរ។ តាមរយៈមុខងារយ៉ាងចុះសម្រុងគ្នារបស់វាជាមួយនិងការអភិវឌ្ឍ ព្រមទាំងការឃុំគ្រងរក្សានូវចំណងនៃ សេចក្តីស្រលាញ់ដែលចងភ្ជាប់សមាជិកទាំងអស់គ្នា វាផ្តល់ឲ្យនូវការបញ្ជាក់យ៉ាងនឹងនរអំពីសច្ចភាពថាភាពល្អប្រសើរ នៃបុគ្គលភាពគឺជាចំណងយ៉ាងជិតស្និទ្ធបំផុតដើម្បីអភិវឌ្ឍសេចក្តីល្អរបស់អ្នកដទៃ។តួនាទីសំខាន់ចម្បងនៃគ្រួសារ គឺការបង្កើតកូនដែលអាចមានលទ្ធភាពទទួលខុសត្រូវចំពោះការលូតលាស់ផ្នែកខាង ស្មារតី និងការចូលរួមក្នុងការរីក ចំរើនរបស់អរិយធម៌ផ្ទាល់ខ្លួនរបស់គេ។អង្គពិសិដ្ឋអាប់ឌុលបាហាមានប្រសាសន៍ថាមាតាបិតានៃបុត្រម្នាក់  "ត្រូវមាន កាតព្វកិច្ចព្យាយាមជាមួយនឹងសេចក្តីប្រឹងប្រែងដើម្បីហ្វឹកហាត់បុត្រាបុត្រី" ហើយមាតាបិតាបាហៃទាំងអស់ គឺជាអ្នក ទទួលខុសត្រូវដំបូងបំផុតដើម្បីជួយលើកតំកើងបុត្ររបស់ពួកគេ ហើយតែងតែចាំជានិច្ចថានេះជាកាតព្វកិច្ចរបស់ ពួកគេ។ ប៉ុន្តែ ការអប់រំចំពោះក្មេងៗ គឺមិនមែនគ្រាន់តែជាទំនួលខុសត្រូវរបស់មាតាបិតានោះទេ។ សហគមន៍ក៏មាន តួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងរឿងនេះហើយសហគមន៍បាហៃផ្តល់ការផ្តោតយកចិត្តទុកដាក់បំផុតចំពោះប្រធានប
ទ មួយនេះ។ ជាក់ស្តែងនៅក្នុងថា្នក់គឺត្រូវបានស្វាគមន៍ចំពោះគ្រប់គ្នាសម្រាប់ការអប់រំស្មារតីហើយនិងសីលធម៌សង្គម របស់ក្មេងៗគឺជាអាទិភាពក្នុងចំណោមសកម្មភាពដំបូងទាំងឡាយដែលត្រូវបានពោលអះអាងបញ្ជាក់ដោយបាហៃនៅ ក្នុងតំបន់នានា។ ក. ជីវិតគ្រួសារ ៖ តួនាទីគ្រួសារគឺជាស្នូលនៃសង្គម
អ្នកអង្កេតទាំងឡាយដល់សហគមន៍បាហៃគួរតែចូលមកយ៉ាងឆាប់រហ័ស ដើម្បីសាទរក្នុងការបង្ហាញវាទៅក្នុងជីវិត
គ្រួសារនិងការអប់រំក្មេងៗ។សហគមន៍បាហៃយល់ឃើញថាគ្រួសារគឺជាស្នូលនៃសង្គមមនុស្សដែលជាកន្លែងប្រកប
ដោយសីលធម៌គួរឲ្យសរសើរ ហើយមានសមត្ថភាពដ៏សំខាន់ចំពោះការអភិវឌ្ឍភាពល្អប្រសើររបស់សង្គម។ វាត្រូវ
បានទទួលស្គាល់ថាទំលាប់និងគំរូនៃអាកប្បកិរិយានៃសង្គមគ្រួសារ គឺត្រូវបានអនុវត្តនៅកន្លែងធ្វើការ សហគមន៍ តាមតំបន់ សង្គម និងជីវិតនយោបាយនៅក្នុងប្រទេស ព្រមទាំងទំនាក់ទំនងឆាកអន្តរជាតិទៀតផង។ ដូច្នេះបាហៃ
ព្យាយាមបន្តបង្កើនថាមពលស្មារតីដែលចងភ្ជាប់ជាមួយនិងគ្រួសារ។ សមាជិកនីមួយៗនៃសហគមន៍បាហៃអនុវត្ត
ការចូលរួមថែរក្សាថាមវន្តនៃជីវិតគ្រួសារ ដែលថ្លែងឲ្យឃើញពីភាពស្មើគ្នានៃប្រុសនិងស្រី ការរៀបចំ សេចក្តី
ស្រលាញ់ ព្រមទាំងការគោរពរវាងឪពុកមា្តយនិងកូនចៅ ហើយនិងបង្កើតវិន័យនៃការពិភាក្សានិងការស្រុះស្រួល
គ្នានៅក្នុងការសម្រេចចិត្ត។ គ្រួសារបាហៃព្យាយាមបង្ហាញសេចក្តីស្រលាញ់ទៅដល់គ្រប់មនុស្សជាតិទទួលយក
ភាពខុសប្លែកគ្នា យល់ច្បាស់ពីភាពយុត្តិធម៌ និងយល់ពីអារម្មណ៍អ្នកដទៃ។ ការប្រឹងប្រែងដ៏ធំធេងត្រូវបានបង្កើត
ឡើងសម្រាប់ក្មេងៗដែលយល់ពីភាពតែមួយនៃមនុស្សជាតិហើយនិងមើលឃើញគ្រប់វិញ្ញាណទាំងអស់មិនប្រកាន់
សាសនា ពូជសាសន៍ នយោបាយ ក្នុងនាមជាមនុស្សជាតិដូចគ្នា ហើយត្រូវតែបង្ហាញការត្រាស់ដឹងរបស់ព្រះបាហា
អ៊ុលឡាហ៍ទៅកាន់អ្នកដទៃឲ្យដូចជា "ផ្លែឈើនៃដើមតែមួយហើយនិងជាស្លឹនៃមែកតែមួយ "។ ការលេចឡើងនៃ
យើងនិងពួកគេ ចិត្តគំនិតដែលជាចរិកមិនគប្បីអាចកើតឡើងបាននៅពេលមានការបើកចិត្តហួសហេតុ និង
ចិត្តចង្អៀតចង្អល់ជ្រុលពេកដែលប្រព្រឹត្តទៅក្នុងសុខុមាលភាពនៃគ្រួសារផ្ទាល់ខ្លួន ហើយមិនទទួលយកតម្រូវការ
និងការចាប់អារម្មណ៍ពីអ្នកដទៃទាំងអស់នេះគឺត្រូវតែជៀសវាងជាដាច់ខាត។សម្រាប់ការវិភាគចុងក្រោយការឧទ្ទិស
ចំពោះចំណាប់អារម្មណ៍គ្រួសារគឺមិនអាចអនុញ្ញាតឲ្យកាត់បន្ថយការប្តេជ្ញាចិត្តផ្ទាល់ខ្លួនចំពោះភាពយុត្តិធម៌ និងចិត្ត
សណ្តោសប្រណីចំពោះអ្នករាល់គ្នាឡើយ។ ចំនួននៃសាលានារដូវក្តៅនិងរដូវរងារមានពេលវេលាខុសគ្នា និងតាមផ្នែកជាច្រើននៃពិភពលោកដែលមានចលនា
គ្រប់ទិសទីចាប់ផ្តើមពីចំណុចលើគេ៖ សាលារដូវក្តៅនៅក្នុងសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩២៨។ អ្នកចូលរួមនៅឯពិធី ប្រគុំតន្រ្តីប្រចាំឆ្នាំនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គូ ឆ្នាំ២០០៩។ សាលាបាហៃរដូវក្តៅនៅហ្គ្រីនឡេនឆ្នាំ ១៩៩១។ អ្នកចំនូលរួមជាមួយសាលាបាហៃរដូវក្តៅនៅស្លូវ៉ាគៀ ឆ្នាំ២០០៤។ សាលាបាហៃរដូវក្តៅនៅណាមីបៀឆ្នាំ ១៩៨៣។ នៅពេលដែលសញ្ញាមួយបានបង្ហាញយ៉ាងច្បាស់ពីការធ្លាក់ចុះនៃសីលធម៌នោះ គឺជាពេលនៃការធូរលុងនៃចំនង គ្រួសារ វាមិនមែនជាកិច្ចការដ៏តូចតាច ដើម្បីប្រមើលមើលក្នុងការបង្កើតជីវិតគ្រួសារទៅតាមការបង្ហាត់បង្រៀន
បាហៃក្នុងវប្បធម៌ផ្សេងៗគ្នានិងទំនៀមទំលាប់ដទៃទៀត ដែលតំណាងឲ្យសហគមន៍បាហៃនោះទេ។នៅជុំវិញពិភព
លោកមិនថានៅទីក្រុងឬទីជនបទទេ វិទ្យាស្ថានបាហៃប្រើប្រាស់គ្រប់មធ្យោបាយ នៅគ្រប់ទីកន្លែងរបស់ពួកគេ ក្នុង
ការរៀបចំវគ្គសិក្សា និងសន្និសីទ រៀបចំសាលារដូវក្តៅនិងរដូវរងារ ផ្តល់ការពិគ្រោះនិងផ្តល់ដំបូន្មាននៅពេលដែល មានភាពខុសប្លែកគ្នាកើតឡើង ដើម្បីជួយបង្កើនថាមពលនៃជីវិគ្រួសារ។ សាលារដូវក្តៅនិងរដូវរងារត្រូវបានកំពុងពង្រីកជីវិតសហគមន៍បាហៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។លើសពី
នេះទៅទៀតដើម្បីផ្តល់ឱកាសដល់អ្នកចំណូលរួមសិក្សាទៅលើសំណេរបាហៃហើយព្យាយាមផ្តល់បន្ថែមនូវចំណេះ
ដឹងដ៏សំខាន់ៗដល់ពួកគេ សាលាតាមរដូវកាលទាំងអស់នេះអនុញ្ញាតឲ្យគ្រួសារបាហៃចំណាយពេលវេលាទាំង
អស់គ្នាក្នុងបរិយាកាសសប្បាយរីករាយ ដើម្បីចំណាយពេលរៀននិងបង្កើនថាមពលនៃចំណងស្មារតី។ អ្នកអាច
ឃើញរូបភាពនៃសាលាបាហៃនារដូវក្តៅនិងរដូវរងារនៅទីនេះ ចាប់ពីដើមសតវត្សទី២០រហូតដល់បច្ចុប្បន្ន។ ថ្នាក់កុមារ
ការពណ៌នាសង្ខេបខ្លី__ទំនួលខុសត្រូវរបស់សហគមន៍ក្នុងការអប់រំកុមារ
បាហៃឃើញថាមនុស្សវ័យក្មេងគឺជាទ្រព្យសម្បត្តិដ៏មានតំលៃរបស់សហគមន៍ដែលអាចទុកជាកម្មសិទ្ធបាន។ពួកគេ
គឺជាអ្នកកំណត់និងធានាសម្រាប់ពេលអនាគត។ ដើម្បីធ្វើឲ្យការសន្យានេះត្រូវបានទទួលស្គាល់កុមារត្រូវតែទទួល
បានការចិញ្ចឹមបីបាច់ប្រកបដោយស្មារតី។នៅក្នុងពិភពលោកដែលជាកន្លែងពោរពេញដោយភាពសប្បាយនិងភាព
គ្មានទោសពៃរ៍នៃកុមារភាពអាចងាយស្រួលនឹងទទួលរងឥទ្ធិពលនៃសម្ភារនិយមដូច្នេះការអប់រំសីលធម៌ និងស្មារតី
ដល់កុមារគឺមានសារសំខាន់បំផុត។ សហគមន៍បាហៃនៅគ្រប់កម្រិតទាំងអស់ គឺមានការយល់ដឹងខ្ពស់ចំពោះតម្រូវការក្នុងការឆ្លើយតបទៅនឹងសេចក្តី ប្រាថ្នានៃស្មារតីរបស់មនុស្សវ័យក្មេង ហើយយុវវ័យដែលមានអាយុច្រើនគឺជាគំរូដ៏សំខាន់ក្នុងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍអ្នកនៅជុំវិញពួកគេដែលមានអាយុតិចជាងខ្លួន។សកម្មភាពអប់រំសម្រាប់កុមារជាទូទៅគឺជាសកម្ម
ភាពដំបូងហើយកាន់តែច្រើនទៅៗនៅក្នុងសហគមន៍។ "ចូរគិតថាមនុស្សគឺជាអណ្តូងរ៉ែ ដែលនៅក្នុងអណ្តូងរ៉ែនោះមានរតនសម្បត្តិដ៏មានតំលៃឥតគណនា។ មានតែការ
អប់រំតែមួយគត់ ដែលអាចធ្វើឲ្យវាបង្ហាញឲ្យឃើញពីតំលៃរបស់វាបាន ហើយមនុស្សជាតិនឹងអាចទាញយកអត្ថ
ប្រយោជន៍ពីអណ្តូងរ៉ែនោះ។" __ព្រះបាហាអ៊ុលឡាហ៍
ប៉ុន្មានឆ្នាំថ្មីៗនេះ វិទ្យាស្ថានហ្វឹកហ្វឺនជុំវិញពិភពលោកបានកំពុងតែអនុវត្តដើម្បីបង្កើនផ្នែកសំខាន់ៗនៅក្នុងការហ្វឹក
ហ្វឺនគ្រូអំពីការអប់រំស្មារតីដល់កុមារ។ សម្ភារដែលកំពុងត្រូវបានបង្កើតឡើងសម្រាប់អភិវឌ្ឍត្រូវបានប្រើប្រាស់
ដោយវិទ្យាស្ថានក្នុងគោលបំណងដើម្បីពង្រឹងគុណភាពស្មារតី ឧទាហរណ៍ដូចជា សច្ចធម៌ សប្បុរសធម៌ បេះដូង
បរិសុទ្ធ ដូចដែលបានរៀបរាប់នេះដែលបង្ហាញពីកេតនភ័ណរបស់ព្រះដែលត្រូវបានឆ្លុះបញ្ចាំងទៅក្នុងកញ្ចក់នៃបេះ
ដូងរបស់មនុស្សជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំសម្ភារបានធ្វើឲ្យមានការយល់ដឹងនៃលក្ខណ:គុណសម្បត្តិទាំងនេះ ហើយបានបន្ថែមមេរៀនមួយចំនួនដែលជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ ហើយនិងសំណេររបស់សាសនាបាហៃ។ គោលបំណងគឺសម្រាប់កុមារដើម្បីឲ្យពួកគេឈានទៅដល់ដំណាក់កាលមួយ ដែលពួកគេអាចយល់ដឹងហើយនិង
អនុវត្តទៅលើអាកប្បកិរិយាចំពោះការអភិវឌ្ឍស្មារតី ហើយរួមចំណែកក្នុងសុខុមាលភាពនៃសង្គម។ ស្ថាប័ននៃជំនឿបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការជាប់ទាក់ទងគ្នានៃការបង្កើនធនធានមនុស្សសម្រាប់ បង្រៀនថ្នាក់កុមារ។ ចំពោះគំនិតនេះពួកគេបានប្រើប្រាស់ធនធានដ៏សំខាន់ៗ ដើម្បីចូលរួមក្នុងសហគមន៍និងថែទាំ
ប្រព័ន្ធនៃការសម្របសម្រួលសម្រាប់ការហ្វឹកហ្វឺនគ្រូ សម្រាប់បើកផ្លូវបង្ហូរនៃការណែនាំ ការអប់រំផ្នែកសម្ភារ ហើយ
សម្រាប់ការរៀនសូត្រពីប្រជាពលរដ្ឋក្នុងតំបន់។ សម្រង់ពាក្យ
នេះគឺជាសម្រង់ពាក្យដែលដកស្រង់ចេញពីធម៌មួយរបស់អង្គពិសិដ្ឋអាប់ឌុលបាហាដែលជាញឹកញាប់សូត្រ
ដោយ កុមារបាហៃ។
"ឱព្រះអាទិទេពដ៏សប្បុរសធម៌របស់ទូលបង្គំលោកអើយ! ទូលបង្គំជាកុមារដ៏តូចម្នាក់ សូមទ្រង់មេត្តាជម្រុញឲ្យទូល បង្គំឈានទៅដល់រាជាណាចក្រដ៏ពិតប្រាកដ។ ទូលបង្គំតូចទាបរាបស្មើនឹងផែនដី សូមធ្វើឲ្យទូលបង្គំបានឡើង ទៅកាន់ស្ថានសួគ៌ ទូលបង្គំស្ថិតនៅពិភពដ៏ទាប សូមធ្វើឲ្យទូលបង្គំក្លាយទៅជាកម្មសិទ្ធនៃអាណាចក្រដ៏ខ្ពង់ខ្ពស់ សូមឲ្យភាពអួរអាប់ ការឈឺចាប់របស់ទូលបង្គំក្លាយទៅជាពន្លឺយ៉ាងចិញ្ចាចចិញ្ចែង សូមប្រែក្លាយទូលបង្គំពី សម្ភារទៅជាស្មារតី ហើយផ្តល់ឲ្យទូលបង្គំដើម្បីឲ្យទូលបង្គំអាចបង្ហាញពីសព្ទសាធុការពរដែលគ្មានដែនកំណត់ របស់ព្រះអង្គផងចុះ។" __អង្គពិសិដ្ឋអាប់ឌុលបាហា
ល្បះខាងក្រោមនេះ គឺដកស្រង់ចេញពីសាររបស់ធម្មសភាយុត្តិធម៌សាកល ផ្ញើជូនបាហៃទូទាំងពិភពលោកក្នុង
ឆ្នាំ ២០០០។ អត្ថបទទាំងស្រុងរបស់សារលិខិតអាចអានបាននៅលើបណ្ណាល័យបាហៃ។ កុមារគឺជាទ្រព្យសម្បត្តិដ៏មានតំលៃរបស់សហគមន៍ដែលអាចទុកជាកម្មសិទ្ធបាន ពួកគេគឺជាអ្នកកំណត់និងធានា
សម្រាប់ពេលអនាគត។ ពួកគេមានគ្រាប់ពូជនៃអាកប្បកិរិយានៃអនាគតរបស់សង្គម ដែលត្រូវបានរចនារូបរាង ទៅតាមអ្វីដែលមនុស្សពេញវ័យចូលរួមធ្វើក្នុងសហគមន៍ ឬ ការធ្លាក់ចុះចំពោះការគោរពដល់កុមារ។ ពួកគេមាន
ទំនុកចិត្តថាសហគមន៍ មិនគួរនឹងធ្វេសប្រហែសចំពោះការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ជាមួយនឹងសេរីភាព
នោះឡើយ។ -ធម្មសភាយុត្តិធម៌សាកល

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា