សហគមន៍នៅក្នុងប្រទេសកម្ពុជាតាមបណ្តាខេត្តក្រុងនានានា បានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ក្នុងគោលបំណងលើកស្ទួយ តម្លៃសីលធម៌សង្គម
តម្លៃស្ត្រី អភិវឌ្ឍផ្នែកស្មារតី យុវវ័យជំទង់ លើកទឹកចិត្តយុវជនឲ្យរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និង ការអភិវឌ្ឍធនធានមនុស្ស។វាមានដំណើរការ
ទៅមុខបាន ដរាបណាមនុស្សក្នុងសហគមន៍មានជំនឿស្របគ្នាចំពោះគោលបំណងពិតរបស់សាសនាប្រភពរបស់ព្រះនិងព្រះនាមផ្សេងៗរបស់ព្រះ ព្រម
ទាំងត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវជំនឿដែលពួកគេគោរព។ នៅពេលណាដែលមនុស្សគ្រប់រូបស្រឡាញ់គោរពនិងជឿព្រះតែមួយអង្គគេនឹងធ្វើការបួងសួង
សូត្រធម៌និង អធិដ្ឋានរួមគ្នាក្នុងគោលបំណងរួមមួយនៅក្នុងសហគមន៍ នាឱកាសផ្សេងៗនៅកន្លែងកំណត់ណាមួយនោះ សាមគ្គីធម៌វានឹងកើតមានឡើង
ហើយមិនងាយនឹងរលត់ទៅវិញទេ ។
យើងគប្បីដឹងថាធម៌របស់ព្រះទាំងអស់មានតែមួយគត់។ គំរូដ៏ថ្លៃថ្លានោះគឺសុវត្ថិភាពបូរណសុទ្ធតែជនតំណាងរបស់ព្រះជាអ្នកអាជ្ញាកណ្តាលនៃពិភពលោក ហើយ
ច្យុតិមកផែនដីប្រកបដោយសិទ្ធដ៏លើសលប់នៃព្រះគឺកើតមកពីព្រះជាម្ចាស់សួគ៌ទាំងអស់ ។ ព្រះមានតែមួយអង្គគត់តែមនុស្សលោកបានហៅទ្រង់ដោយ
ព្រះនាមខុសៗគ្នា ។ មនុស្សទាំងឡាយក្នុងពិភពលោកបួងសួងដល់ព្រះដូចគ្នា ។ អ្នកខ្លះក្នុងចំណោមពួកយើងមិនយល់រឿងនេះក៏គិតថាព្រះរបស់
យើងគឺខុសប្លែកពីព្រះដែលអ្នកដទៃជឿនិងគោរពតាម ។ ពេលណាយើងយល់ថាគ្រប់គ្នាស្រលាញ់ព្រះដូចគ្នានោះ យើងរមែងគិតថាមនុស្សក្នុងលោកជា
សមាជិកនៃគ្រួសារដ៏ធំមួយ ។ មនុស្សមួយចំនួនធំបានប្រើប្រាស់ព្រះនាមរបស់ព្រះ តាំងពីយូរយារមកម្ល៉េះដូចជា ព្រះអគ្គី ព្រះគង្គា ព្រះភិរុណ ព្រះអាទិត្យ
ព្រះច័ន្ទ ព្រះពាយ ព្រះធរណី។ ព្រះនាមទាំងនេះគ្មាននរណាអាចទប់ទល់បានឡើយ។
កាលណាមនុស្សជឿថាគេគោរពដល់ព្រះដូចគ្នានោះ គេនឹងគិតថាសាសនាក៏ជាសាសនារបស់ព្រះដែលបានបង្រៀនមនុស្សឲ្យដើរផ្លូវត្រឹមត្រូវ វាខុសគ្នាត្រង់
ការគ្រប់គ្រងប៉ុណ្ណោះ ។ ព្រះបាហអ៊ុលឡា៍ទ្រង់បានមានបន្ទូលថា: “គ្រប់សាសនាមានប្រភពមកពីព្រះទ្រង់ប្រៀនប្រដៅមនុស្សឲ្យមានសេចក្តីស្រឡាញ់
សាមគ្គីភាពសេចក្តីស្មោះត្រង់សេចក្តីស្ងប់វៀរចាគនូវអំពើអបាយមុខ និងគ្រឿងញៀនគ្រប់យ៉ាង ។ ការប្រៀនប្រដៅរបស់សាសនាវាដូចជាប្រទីពសំរាប់បំភ្លឺផ្លូវ
វាខុសគ្នាត្រង់តែរូបរាង និងទ្រង់ទ្រាយរបស់ចង្កៀងតែប៉ុណ្ណោះទេ។ យ៉ាងណាមិញសាសនាទាំងអស់ក៏ជួយណែនាំមនុស្សឲ្យដើរផ្លូវត្រឹមត្រូវដូចគ្នា វាខុសគ្នា
ត្រង់តែឈ្មោះនៃសាសនា ឈ្មោះនៃព្រះសាស្តា និងពេលវេលានៃការត្រាស់ដឹង ។ ទ្រង់បានមានបន្ទូលថែមទៀតថា “ ម្នាលជនជាតិទាំងឡាយនៅលើ
ពិភពលោកនេះគប្បីជ្រាបថាទិសដៅសាសនារបស់ព្រះគឺ សេចក្តីស្រឡាញ់ និង ស្រុះស្រួលគ្នាជាធ្លុងមួយមិនត្រូវយកសាសនាធ្វើជាដើមហេតុឲ្យកើតមានការមិន
ស្រុះស្រួលគ្នាឡើយ ។ ”បើសាសនាក្លាយទៅជាដើមហេតុនៃការបំបែកបំបាក់ នោះសាសនាមិនអាចស្ថិតស្ថេរបានទេព្រោះថាសាសនាហាក់បីដូចជាថ្នាំកែរោគ
កាលបើជាថ្នាំពុលមនុស្សគ្រប់ៗរូបពិតជាមិនត្រូវប្រើប្រាស់វាជាដាច់ខាត។
មនុស្សជាតិត្រូវកើតឡើងមកនៅលើផែនដីនេះ មានគោលបំណងយ៉ាងខ្ពង់ខ្ពស់គឺដើម្បីស្គាល់ព្រះនិងគោរពបូជាដល់ទ្រង់វិញ ដោយប្រតិបត្តិតាមការបង្ហាត់
បង្រៀនរបស់ព្រះសាស្តារបស់ព្រះអង្គឲ្យបានខ្ជាប់ខ្លួន។ បើយើងក្រលែកមើលជុំវិញខ្លួនយើង មនុស្សគ្រប់រូបមានរូបសម្បត្តិ ចរិយាសម្បត្តិ ចំនេះដឹង
អារម្មណ៍ បទពិសោធន៍ ជំនាញ ទេពកោសល្យ ធនធានគំនិតមិនដូចគ្នាទេ។ មនុស្សយើងនៅមានលក្ខណៈដូចគ្នាពិសេសមួយទៀត គឺមនុស្សជាតិ។
យើងជាមនុស្សខុសពីសត្វតិរច្ឆាន និង ធម្មជាតិដោយមនុស្សចេះគិតគូរពិចារណាពិគ្រោះពិភាក្សានិងប្រតិបត្តិតាមការបង្ហាត់បង្រៀនរបស់ព្រះតាមរយ:
ព្រះសាស្តាបាន ។ មនុស្សជាតិអាចយល់ស្របគ្នានិងរូបរួមគ្នាបានលុះត្រាតែមនុស្សជាតិត្រូវបានទទួលនូវការអប់រំផ្នែកស្មារតី(ផ្លូវចិត្តតាំងពីតូចតទៅ) ។
ជាពិសេសអ្វីដែលជាគោលបំណងរបស់ព្រះបាហាអ៊ុលឡាហ៍នៃសាសនាបាហៃគឺដើម្បីបង្រួបបង្រួមមនុស្សជាតិ ដោយទ្រង់បង្រៀនថា: “ យើងជាផ្លែឈើ
នៃដើមតែមួយនិង ជាស្លឹកនៃមែកតែមួយ” ។ ទោះបីជាយើងមានលក្ខណ:ខុសគ្នាជាច្រើនក៏ដោយ តែយើងនៅមានប្រភពឫសគល់តែមួយគត់ដែលដូចគ្នាមិនអាចបន្លំ
បានគឺជាដើមឈើនៃមនុស្សជាតិដូចគ្នា។
កាលពីសម័យបុរាណច្បាប់សម្រាប់លោកនិងសម្រាប់ធម៌ គេបានគោរព និងលើកតម្កើងបុរសជាងស្ត្រី ។តាមគំនិតសម័យថ្មីនេះស្ត្រីត្រូវបានគេប្រគល់
តួនាទីឲ្យនៅក្នុងសង្គមដូចគ្នានិងបុរសអញ្ចឹងដែរ ។ បើពិភពលោកមិនបើកផ្លូវឲ្យមនុស្សទាំងពីរភេទនេះបានបម្រើសង្គមដូចគ្នាទេនោះការកសាងអារ្យធម៌
ពិភពលោកមិនអាចឆ្ពោះទៅកាន់ឧត្តមភាពបានឡើយ ។បុរសនិងស្រ្តីត្រូវតែមានសិទ្ធស្មើគ្នា។ស្រ្តីគួរទទួលបានសិទ្ធិស្មើគ្នានៃការអប់រំ។ នេះនឹងអាចឲ្យពួកគេមាន
គុណសម្បត្តិគ្រប់គ្រាន់ និងមានការរីកចំរើនគ្រប់កំរិតការងារ ព្រមទាំងសមេ្រចបានជោគជ័យ។ នៅក្នុងពិភពមនុស្សជាតិមានស្លាបពីរគឺម្ខាងស្លាបបុរសនិងម្ខាងទៀត
ស្លាបស្រ្តីប្រសិនបើស្លាបម្ខាងគ្មានលទ្ធភាព និងខ្វះចន្លោះវានឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងស្លាបម្ខាងទៀត ហើយថែមទាំងធ្វើឲ្យកម្លាំងហោះហើរមិនអាចដល់ទិស
ដៅបាន។ ដូច្នេះភាពពេញលេញនិងសុក្រឹតភាពនៃពិភពមនុស្ស គឺអាស្រ័យលើការអភិវឌ្ឍស្មើគ្នានៃកត្តាទាំងពីរនេះ។
តម្រូវការរបស់មនុស្សគឺការអភិវឌ្ឍន៍ផ្នែកស្មារតី និងសម្ភារហើយទាំងពីរជួយបំពេញឲ្យគ្នាទៅវិញទៅមកពោលគឺការអប់រំផ្នែកស្មារតីជាការអប់រំតាមបែប
សាសនារីឯការអប់រំផ្នែកសម្ភារវិញគឺជាការអប់រំតាមបែបវិទ្យាសាស្ត្រទាំងសាសនានិងវិទ្យាសាស្ត្របង្រៀនយើងឲ្យមានជីវិតរស់នៅបានល្អឡើងហើយមានកំលាំង
ពលំមាំមួន សុខភាព និង អនាម័យប្រសើរឡើង។ប្រសិនបើខ្វះខាតផ្នែកណាមួយវាមិនគ្រប់គ្រាន់នោះទេ ។ បើសិនជាមានតែការអប់រំតាមវិទ្យាសាស្ត្រតែមួយដោយ
ប្រាសចាកសាសនានឹងនាំមកនូវសេចក្តីវិនាស ព្រោះមនុស្សនឹងធ្វើតាមអំពើចិត្តរហូតដល់បង្កើតអាវុធប្រល័យលោក ។ បើមានតែការអប់រំតាមបែបសាសនាតែមួយ
វិញដោយខ្វះខាតតាមបែបវិទ្យាសាស្ត្រ លទ្ធផលចុងក្រោយមនុស្សមានជំនឿសើៗ ដែលប្រាសចាគការពិតរហូតដល់ហ៊ានធ្វើអត្តឃាតព្រោះតែជំនឿរបស់គេ ។ ប៉ុន្តែ
បើការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្របានដើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍន៍នោះវាធ្វើឲ្យមនុស្សជាតិទាំងឡាយមានការរីកចំរើនទៅមុខយ៉ាងរហ័សប្រកបដោយ
សុខុដុមរមនាជានិរន្ត ។
ច. សារសំខាន់នៃការអប់រំ
ការបង្ហាត់បង្រៀនមួយទៀតរបស់ព្រះបាហាអ៊ុលឡាហ៍គឺការអប់រំកុមារ ។ យើងជឿជាក់ថាវាជាកាតព្វកិច្ចរបស់ឳពុកម្តាយ និងសង្គមចំពោះការអប់រំដល់កុមារ ។
កុមារ ៗត្រូវតែបានគេផ្តល់ឲ្យនូវការអប់រំផ្នែកចិត្តវិញ្ញាណឲ្យដូចជាផ្នែកសម្ភារដែរ។ ព្រះបាហាអ៊ុលឡាហ៍ទ្រង់មានព្រះរាជបន្ទូលថាៈ “វាជាករណីកិច្ចរបស់
ឳពុកម្តាយក្នុងការមើលឲ្យឃើញថាកូនៗទទួលបាននូវគុណសម្បត្តិផ្នែកចិត្តវិញ្ញាណ ឲ្យដូចជាចំណេះដឹងដែលមានប្រយោជន៍ និងវិជ្ជាជីវៈដែលឲ្យ
ពួកគេទទួលបាននូវជីវិតដែលមានផ្លែផ្កា “ ។អង្គពិសិដ្ឋអាប់ឌុលបាហា(ជាបុត្រារច្បងរបស់ព្រះបាហាអ៊ុឡាហ៍)ទ្រង់មានព្រះរាជបន្ទូលថាៈ ”ម្នាលអ្នកជាទី
ស្រលាញ់របស់ព្រះជាម្ចាស់និងអ្នកបំរើអើយ ! ចូរបង្ហាត់បង្រៀនកូនៗរបស់អ្នកដោយជីវិតនិងបេះដូង ហើយបង្រៀនពួកគេនៅក្នុងសាលានៃគុណធម៌
និងសុក្រឹតភាព “ ពួកគេមិនត្រូវខ្វះខាតនូវរាល់បញ្ហាទាំងនេះទេហើយពួកគេក៏មិនត្រូវទទួលនូវផលមិនល្អនោះដែរ ។ បើសិនជាក្មេងទាំងនោះមិនបានរស់
នៅក្នុងភាពល្អទេវាប្រសើរជាងឲ្យពួកគេរីកចំរើនធំធាត់ក្នុងភាពល្ងង់ខ្លៅជាក្មេងកញ្ឆោតក្រោយមកជីវិតពួកគេនឹងក្លាយទៅជារឿងក្តៅក្រហាយដោយមាន
ការខ្វះចន្លោះរាប់មិនអស់ មានការស្តីបន្ទោស និងមិនមានការរាប់រកពីមនុស្សជាច្រើន ។ពេលរឿងទាំងនោះកើតមានដល់កូនៗរបស់ខ្លួនពេលណាមួយ
នោះគ្រប់គ្នានឹងចោទសួរគ្នាថា:តើនេះជាបាបកម្មអ្វីទៅហើយអ្វីខ្លះដែលយើងមិនបានបំពេញ?ជាពិសេសមានវិប្បដិសារីអស់មួយជីវិត។
នៅក្នុងពិភពខាងរាកាយ មនុស្សត្រូវការញុំាអាហារជារៀងរាល់ថ្ងៃ ។ បើយើង មិនញុំាទេយើងនឹងធ្លាក់ខ្លួនឈឺឬ ស្លាប់ ។ ដូច្នេះការញុំាអាហារជាក្រិតក្រមឬ
ជាច្បាប់មួយនៃជីវិតដែលយើងត្រូវគោរពតាម ។ បញ្ញាតិមួយក្នុងចំណោមបញ្ញាតិទាំងឡាយរបស់ទ្រង់គឺត្រូវ សូត្រធម៌ជាប្រចាំថ្ងៃ ។ ការសូត្រធម៌វាជាអា
ហារ ផ្នែកខាងព្រលឹងវិញ្ញាណរបស់យើងឲ្យមានការលូតលាស់ ។ តាមរយៈការសូត្រធម៌ផងដែរព្រះប្រទានពរដល់កិច្ចការមនុស្សនិង ជួយដល់គាត់គ្រប់
យ៉ាង ។មានធម៌បួងសួងដ៏ល្អឥតខ្ចោះជាច្រើនដូចសាសនាធំៗរបស់ពិភពលោកផងដែរដែលបានបង្ហាញដោយ ព្រះបប ព្រះបាហាអ៊ុលឡាហ៍និងដោយអង្គ
ពិសិដ្ឋអាប់ឌុលបាហាដែលយើងអាចសូត្រតែម្នាក់ឯង ឬ សូត្រជាក្រុម និង ក្នុងពេលប្រជុំការពិភាក្សា។ ធម៌បួងសួងមួយចំនួនជាធម៌ពិសេសហើយ
មួយចំនួនទៀតជាធម៌កាតព្វកិច្ច ។ ការសូត្រធម៌ជាការសន្ទនាជាមួយព្រះ ។ ប្រសិនបើមនុស្សម្នាក់ស្រលាញ់នរណាម្នាក់ទៀតចំណង់ដ៏ខ្លាំងក្លារបស់
គាត់គឺការសន្ទនាជាមួយអ្នកដែលគាត់ស្រលាញ់ហើយចង់ស្ថិតនៅចំពោះមុខអ្នកនោះជានិច្ច។ការស្រលាញ់ចំពោះព្រះសាស្តានិង ចំពោះព្រះក៏ដូច្នោះដែរ ។
កាតព្វកិច្ចដ៏សំខាន់របស់សាសនិកគ្រប់គ្នាគឺការសន្ទនាជាមួយព្រះដោយការសូត្រធម៌ជាប្រចាំ (រាល់ថ្ងៃ) ប្រកបដោយការគោរពខ្ពស់ និងមានភាពជឿ
ជាក់ព្រមទាំងប្រតិបត្តិជារៀងរហូត ។
ព្រះបាហាអ៊ុលឡាហ៍ហាមដាច់ខាតចំពោះការនិយាយដើម និងការនិយាយមួលបង្កាច់។ នេះមានសារសំខាន់ណាស់ព្រោះថាជាសត្រូវដ៏ធំបំផុតនៃសាមគ្គីភាព
គឺការនិយាយដើមគ្នា ។ នៅពេលដែលអ្នកគ្រាន់តែទាក់ទងនឹងកំហុសនរណាម្នាក់ទៀត គុណវិបត្តិនោះ កំហុសនោះគឺត្រូវបានបង្កើតជាបញ្ហាធំឡើងៗ ។
អង្គពិសិដ្ឋអាប់ឌុលបាហា មានបន្ទូលថា “ បើមនុស្សណាម្នាក់មានគុណវិបត្តិ៩ហើយមានគុណសម្បត្តិ១ ចូរយើងសំឡឹងមើលគុណសម្បត្តិ១នោះ។ តែបើ
មនុស្សណាម្នាក់មានគុណវិបត្តិ១ ហើយមានគុណសម្បត្តិ ៩ ចូរយើងសំឡឹងមើលគុណសម្បត្តិ៩នោះវិញទើបប្រសើរ” ។
ព្រះបាហាអ៊ុលឡាហ៍ មានព្រះបន្ទូលថាៈ “ឱសាវ័កទាំងឡាយអើយ! ចូរកុំស្តាប់រឿងអាក្រក់ កុំមើលរឿងអាក្រក់ ចូរកុំបន្ថោកខ្លួនឯង កុំតឹងតែង និង កុំទួញ
សោកឡើយ ។ ចូរកុំនិយាយអាក្រក់ប្រសិនបើអ្នកមិនចង់ឮសំដីនេះមកលើខ្លួនអ្នក ហើយកុំបំភ្លើសកំហុសរបស់អ្នកដទៃដើម្បីបិទបាំងកំហុសរបស់ខ្លួន
កុំមើលងាយអ្នកដទៃបើពុំចង់ឲ្យគេមើលងាយអ្នកវិញ។ ចូររស់នៅតាមអាយុសង្ខារបស់អ្នកដែលកំពុងរំកិលទៅមុខយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ។
ចូរលះបង់ក្តីមន្ទិលសៅហ្មងក្នុងចិត្តចូរធ្វើឲ្យបេះដូងរបស់អ្នកបរិសុទ្ធ ចិត្តគំនិតជ្រះថ្លា ចូរត្រេកអរនឹងសេចក្តីសុខ និង ភាពរីកចំរើនរបស់អ្នកដទៃហើយចូរពិនិត្យនូវទង្វើ
របស់ខ្លួនជាប្រចាំថ្ងៃ ។
ការទទួលទានសុរាគឺ ជាជម្ងឺសង្គមមួយដ៏សាហាវក្នុងចំណោមជម្ងឺសង្គមដទៃទៀត។វាបង្កឲ្យមានអំពើហិង្សា ខូចសុខភាព បាត់បង់សេចក្តីថ្លៃថ្នូរ ខាតពេល
វេលា បាត់បង់ទ្រព្យសម្បត្តិ។ ព្រះបានប្រទានដល់យើងនូវអំណាចដែលជាអំណោយដ៏ពិសេស (តាំងពីការចាប់ផ្តើមនូវអំបូរមនុស្សលើផែនដីមលម្លេះ)ដែលខុសពី
សត្វធាតុគឺ ប្រាជ្ញា ។ កាលណាយើងសេពគ្រឿងស្រវឹងគ្រឿងញៀនវាធ្វើឲ្យបាត់បង់នូវអំណោយដ៏ពិសេសរហូតដល់ប្រព្រឹត្តិមនុស្សឃាត ។ ធាតុពិតរបស់គ្រឿង
ស្រវឹង គ្រឿងញៀនគឺបំផ្លាញទាំងសុខភាពរាងកាយ និងសតិបញ្ញាស្មារតីមិនមែនមកពីសាសនាហាមប្រាមនោះទេគឺវិទ្យាសាស្ត្រក៏បានអប់រំពីផលប៉ះពាល់របស់
វាដែរមួយផ្នែកធំ ។
រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា