ព្រះបាហាអ៊ុលឡាហ៍: ព្រះសាស្តារបស់ព្រះ
“ព្រះភ័ក្ររបស់គាត់ដែលខ្ញុំបានគយគន់ ខ្ញុំមិនអាចបំភ្លេចបានឡើយ ហើយទោះបីជាយ៉ាងណាទៀតនោះខ្ញុំមិនអាចពិពណ៌នាបានទេ។ កែវនេត្រាដ៏
មុតស្រួចទាំងគូរនោះហាក់បីដូចជាបានយល់ដឹងនូវវិញ្ញាណក្ខន្ធរបស់មនុស្សម្នាក់ អានុភាព និង សិទ្ធិអំណាចស្ថិតនៅលើចិញ្ចើមដ៏សប្បុុរសរបស់គាត់
…មិនចាំបាច់សាកសួរថាខ្ញុំបានឈរនៅចំពោះវត្តមានរបស់នរណាទេ” នៅពេលខ្ញុំបង្អោនខ្លួនចំពីមុខមនុស្សម្នាក់ដែលជាគោលដៅនៃសេចក្តីរាប់អាន
និងសេចក្តីស្រលាញ់ដែលស្តេចច្រើនអង្គមានក្តីច្រណែន និង ចៅអធិរាជប្រាថ្នាបានបរាជ័យ។”ព្រះបាហាអ៊ុលឡាហ៍ត្រូវបានគេពិពណ៌នាដោយអ្នក
បុព្វភាសានៃសាកលវិទ្យាល័យ ខាំប្រ៊ីជដ៏ល្បីល្បាញគឺលោក អិដវាឌ ហ្គ្រានវីលឡ៍ ប្រោនន៍(Edward Granville Browne)ក្នុងឆ្នាំ១៨៩០។ នៅពេលនោះ
ព្រះបាហាអ៊ុលឡាហ៍ជាអ្នកទោស និង និរទេសអស់រយ:ពេលជិត៤០ឆ្នាំ ហើយការបង្ហាត់បង្រៀនរបស់ទ្រង់គឺត្រូវបានគ្របដណ្តប់ដោយភាពងងឹត។
ថ្ងៃនេះទ្រង់ត្រូវបានគេទទួលស្គាល់ដោយសាសនិករាប់លាននាក់ទូទាំងពិភពលោក ជាព្រះសាស្តារបស់ព្រះ ឬ ជាគ្រូបង្រៀនអាទិទេពសម្រាប់យុគ
សម័យនេះ។ យោលទៅតាមជំនឿរបស់បាហៃ ព្រះសាស្តាទាំងអស់របស់ព្រះរួមមានព្រះម៉ូសេស ព្រះអាប់ប្រាហាំ ព្រះគ្រិស្គមូហាម៉ាត់ គ្រីស្នា និង ព្រះ
ពុទ្ធបានលេចព្រះកាយចន្លោះគ្នាទូទាំងប្រវត្តិសាស្ត្រដើម្បីចាប់ផ្តើមបង្កើតប្រព័ន្ធអស្ចារ្យផ្នែកសាសនានៅលើសកលលោក។ ព្រះសាស្តាគ្រប់ព្រះអង្គបាន
បញ្ជួនដោយព្រះដែលជាអ្នកបង្កើតប្រកបដោយសេចក្តីស្រលាញ់ដើម្បីធ្វើឲ្យយើងស្គាល់ព្រះហើយគោរពបូជាទ្រង់ ព្រមទាំងនាំមកនូវអរិយធម៌របស់
មនុស្សជាតិទៅនឹងកំរិតខ្ពង់ខ្ពស់នៃភាពជោគជ័យ។ ឋាន:ភាពនៃព្រះសាស្តាគ្រប់ព្រះអង្គគឺមានភាពក្នុងការបង្កើតរបស់ព្រះ។ ធម្មជាតិដ៏សំខាន់របស់
ទ្រង់គ្រប់ព្រះអង្គគឺពីរយ៉ាង: គ្រប់ព្រះអង្គគឺមនុស្ស និង អាទិទេព។ ប៉ុន្តែព្រះអង្គគ្រប់អង្គមិនដូចគ្នាបេះបិទដូចព្រះឡើយ ដែលជាអ្នកបង្កើត អ្នកដែល
គេមិនអាចស្វែងយល់បាន។ អត្ថន័យរបស់ព្រះ ព្រះបាហាអ៊ុលឡាហ៍បាននិពន្ធដូចតទៅ: ពិតប្រាកដណាស់ព្រះគឺមានតែមួយ និស្សារណារបស់ទ្រង់
គឺមានតែមួយ កេតនភ័ណ្ឌរបស់ទ្រង់គឺមានតែមួយ កិច្ចការរបស់ទ្រង់គឺមានតែមួយទូទាំងអនន្តភាព។ ប្រសិនបើមានការប្រៀបធៀប ហើយនិងរាល់
ការប្រៀបធៀបគឺអនុវត្តបានតែចំពោះមាបនកម្មរបស់ទ្រង់ប៉ណ្ណោះ ហើយការគិតទាំងអស់នៃការប្រៀបធៀបគឺការកិតដែលស្ថិតនៅកម្មសិទ្ធិនៃអ្នក
ដែលបម្រើទ្រង់ប៉ុណ្ណោះ។ និស្សារណារបស់ទ្រង់គឺខ្ពស់លើសនៃការពិពណ៌នានៃមាបនកម្មរបស់ទ្រង់ដែលមានភាពខ្ពង់ខ្ពស់ ហើយនិងមិនអាច
វាស់ស្ទង់បាន។ មានតែទ្រង់ប៉ុណ្ណោះបានគង់ប្រថាប់ក្នុងរាជបល្ល័ង្កនៃភាពអស្ចារ្យបំផុតដែលប្រកបដោយភាពរុងរឿងដែលគ្មាននរណាម្នាក់ចូលទៅបាន
ឡើយបក្សាបក្សីនៃបេះដូងរបស់មនុស្សទោះបីជាមានលទ្ធភាពហោះហើរបានខ្ពស់យ៉ាងណានោះ ក៏មិនអាចសង្ឃឹមថាទៅដល់និស្សារណាដែលមិន
អាចស្វែងយល់បានរបស់ទ្រង់ឡើយ។ ព្រះនោះហើយគឺជាអ្នកបង្កើតនូវអ្វីគ្រប់យ៉ាង ទ្រង់គឺជាអ្នកធ្វើឲ្យរាល់ការបង្កើតទាំងឡាយមានជីវិតស្រស់
បំព្រងដោយពាក្យបណ្តាំរបស់ទ្រង់។ លើសពីនេះទៅទៀតព្រះបាហាអ៊ុលឡាហ៍មានព្រះបន្ទូលពីព្រះមាននៅក្នុងធម៌មួយថា:ឧត្តមភាពរបស់ទ្រង់គឺ
មានខ្ពង់ខ្ពស់ដែលមិនអាចវាស់ស្ទង់បានគឺស្ថិតនៅខាងលើនៃការប៉ុនប៉ងទាំងឡាយដើម្បីវាស់វែងនៃភាពអស្ចារ្យនៃបុព្វហេតុរបស់ទ្រង់ ស្ថិតលើនៃ
ការប្រៀបធៀបទាំងអស់ដែលមនុស្សម្នាក់បំពារបំពាន ស្ថិតលើនៃរាល់ការព្យាយាមនៃអណ្តាតរបស់មនុស្សដើម្បីនិយាយអំពីភាពម៉ឺងម៉ាត់នៃភាព
អស្ចារ្យរបស់ទ្រង់។