សហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ការអប់រំ ដំណើរការអប់រំ

ការអប់រំជាប្រភពនាំមនុស្សឆ្ពោះទៅរកផ្លូវស្ងប់   ភាពរីកចម្រើន  ស្ថិរភាព  សាមគ្គីភាពសុខសន្តិភាព។ វាជាបេះដូងនៃការអភិវឌ្ឍសហគមន៍ ថែមទាំងទាញផល

ប្រយោជន៍របស់ទេពកោសល្យ    គុណធម៌របស់មនុស្សដែលជាដុងមានពីកំណើតរបស់បុគ្គលគ្រប់រូបយកទៅបម្រើផលប្រយោជន៍សម្រាប់សង្គមជាតិនិងខ្លួនឯងផង។

គោលបំណងពិតនៃការអប់រំគឺផ្លាស់បុគ្គលភាព និង ផ្លាស់ប្តូរសហគមន៍ទៅរកផ្លូវរីកចម្រើនពិតៗស្របតាមច្បាប់  ។ការអប់រំនេះទៀតសោតត្រូវបន្តអស់មួយជិវិតទាំង

អ្នកអប់រំនិងអ្នកត្រូវគេអប់រំ។  អានុភាពនៃការអប់រំគឺអាចផ្លាស់ប្តូរមនុស្សពីភាពអវិជ្ជាទៅជាមនុស្សសរសេរនិងអានបាន។   ពីមនុស្សកំសាករួញរាទៅជាមនុស្ស

ក្លាហាន។ពីភាពពុតត្បុតទៅជាមនុស្សមានភាពស្មោះត្រង់។   ពីភាពកោងកាចទៅជាមនុស្សសុភាពរាបសារស្គាល់ខុសត្រូវ។     ពីមនុស្សខ្ជិលច្រអូសទៅជាមនុស្ស

ឧស្សាហ៍ព្យាយាម។ពីភាពបំផ្លិចបំផ្លាញទៅជាមនុស្សមានចិត្តស្រឡាញ់ ថែរក្សា និងការពារ។    ពីភាពខ្ជីរខ្ជារទៅជាមនុស្សចេះសន្សំសំចៃច្នៃប្រឌិត។   ជាពិសេសនឹង

ត្រូវបានរកឃើញត្បូងដែលកប់នៅក្នុងខ្លួនរបស់គេដូចជា: ខ្លះជំនាញខាងសិល្ប:តូរ្យតន្រ្តីចម្រៀង  គិតគូរ  កវីនិពន្ធ សិប្បកម្ម កំណាព្យ កសិកម្ម និង ផ្នែកទំនាក់ទំនង

ជាដើម។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

   ដោយមានការយល់ដឹងពីសេចក្តីប្រាថ្នារបស់កុមារពិភពលោកព្រមទាំងមានការយល់ដឹងផងដែរពីសេចក្តីត្រូវការសម្រាប់ស្មារតីរបស់ពួកគេហើយជាពិសេសមាតាបិតា

ត្រូវការក្នុងការជួយអប់រំកូនប្រុសស្រីរបស់គេបន្ថែម  ទើបមានការរៀបចំបើកថ្នាក់អប់រំស្មារតីកុមារប្រចាំសប្តាហ៍ដោយផ្តោតអារម្មណ៍លើការរីកចំរើនផ្នែកចិត្តវិញ្ញាណ

និងសតិបញ្ញា  ស្មារតី   អាកប្បកិរិយាមារយាទ ចិត្តគំនិតការយល់ឃើញបណ្តុះនូវទំលាប់គាប់ប្រសើរនិងបំណិន  (ការស្តាប់ និយាយ អាននិងសរសេរហើយនឹង

ពង្រឹងឫសគល់នៃចេត្តនាអារម្មណ៍ និងសកម្មភាពសង្គមដែលមាននៅក្នុងសង្គម។គេបានជួយឲ្យកុមារដឹងថាពួកគេគឺជាពលរដ្ឋរបស់ពិភពលោកហើយនិងឲ្យដឹងថា

ករណីយកិច្ចសីលធម៌របស់ពួកគេនោះ    គឺដើម្បីបម្រើដល់អ្នកដទៃដោយមិនគិតពីវណ្ណៈ ពណ៌សម្បុរឬពីជំនឿរបស់ពួកគេឡើយ ។

 

កុមារគឺជាធនធានរបស់សហគមន៍ដ៏មានតម្លៃបំផុតការហ្វឹកហ្វឺនផ្នែកខាងស្មារតីសង្គម    មនសិការ  និងបញ្ញាដល់កុមារគឺជារឿងដ៏មានសារប្រយោជន៍យ៉ាងខ្លាំង

បំផុតដើម្បីបណ្តុះបណ្តាលសមត្ថភាពរបស់ពួកគេដើម្បីឲ្យពួកគេចេះជ្រើសរើសទំនួលខុសត្រូវជាវិជ្ជមាននិងជាប្រយោជន៍នៅក្នុងឆាកជីវិតនិងសហគមន៍របស់គេ  ។

 

នៅក្នុងសំណេរបានចែងថា    “ ចូរគិតថាមនុស្សគឺជាអណ្តូងរ៉ែមួយដែលនៅក្នុងអណ្តូងរ៉ែនោះមានត្បូងដែលមានតម្លៃឥតគណនា។   មានតែការអប់រំមួយគត់អាចធ្វើ

ឲ្យវាបញ្ចេញឲ្យឃើញនូវរតនសម្បត្តិរបស់វា            ហើយព្រមទាំងជួយឲ្យមនុស្សទទួលយកប្រយោជន៍ពីវានោះបានទៀតផង”។    ការបង្រៀនថ្នាក់ទាំងនេះគឺសម្រាប់

កុមារមកពីគ្រប់សាវតារ។      ថ្នាក់ទាំងនេះព្យាយាមបណ្តុះបណ្តាលឲ្យកុមារទទួលយកគុណធម៌សំខាន់ៗមានដូចជាសច្ចធម៌      ភាពគួរឲ្យទុកចិត្ត សុចរិត  និងយុត្តិធម៌

រក្សាភាពស្អាត ស្រឡាញ់បរិស្ថាន  វៀរចាកអំពើអបាយនានានិងគ្រឿងញៀន។ល។     ពួកគេមានបំណងដើម្បីកសាងការគ្រោងគម្រោងសីលធម៌រឹងមាំដែលនឹងជួយ

កុមារដើម្បីបំពេញឆាកជីវិតឲ្យទទួលបាននូវភាពល្អប្រពៃទាំងផ្នែកសម្ភារ   បញ្ញា មនសិការ និងស្មារតី ។  ពេលណាស្មារតីពួកគេមានការអភិវឌ្ឍពីតូចទៅរាល់

សកម្មភាពនានាដែលគេធ្វើនោះទាំងក្នុងសាលាក្តី ផ្ទះក្តី  ទីសាធារណ:ក្តី  គេយល់ច្បាស់ថាជាអំពើកុសល   ជាបុណ្យរបស់គេនោះគេប្រាកដជាធ្វើវាទាំងសប្បាយចិត្ត

ដោយទឹកចិត្តព្រមទាំងធ្វើជារហូត។សកម្មភាពដែលគេរៀនតាមរយ:  ការស្តាប់រឿងនិទានដែលបង្ហាញពីគុណធម៌ល្បែងសហការការគូររូបនិងផាត់រូបចម្រៀងដែល

រៀបរាប់ពីគុណធម៌និងព្រះវចន:។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ចំណែកយុវវ័យជំទង់វាមិនខុសពីកុមារដែលបានចូលរួមសិក្សាបន្ថែមក្រៅ  ម៉ោងសិក្សានិងមានការយល់ព្រមពីមាតាបិតាដោយពួកគាត់ឃើញការរីកចំរើនយ៉ាងខ្លាំង

ផ្នែកសម្ភារ  និងការធ្លាក់ចុះផ្នែកសីលមធ៌សុជីវធម៌ដែលជាការព្រួយបារម្ភមួយរបស់ពួកគាត់។   តាមពិតសហគមន៍យើងខ្ញុំយល់យ៉ាងច្បាស់ថាយុវវ័យមានចិត្តទូលាយ

មានបញ្ញាវាងវៃ   មានចិត្តយុត្តិធម៌មានចិត្តចង់រៀនអំពីរឿងរ៉ាវជាសកល    ហើយនិងមានក្តីប្រាថ្នាចង់ចូលរួមទៅនឹងការស្ថាបនាពិភពលោកឲ្យបានប្រសើរឡើង។

កម្មវិធីបង្កើនអំណាចស្មារតីយុវវ័យជំទង់បានចូលរួមពង្រីកមនសិការរបស់ពួកគេក្នុងការស្វែងយល់ពីធាតុពិត ដែលនឹងជួយពួកគេឲ្យចេះវិភាគនូវកម្លាំងដែល

មានប្រយោជន៍និងកម្លាំងបំផ្លិចបំផ្លាញដែលកំពុងតែមានឥទ្ធិពលនៅក្នុងសង្គម    ហើយនិងជួយពួកគេឲ្យបានស្គាល់នូវអនុភាពកម្លាំងប្រើប្រាស់ទៅលើការគិត។

គោលបំណងចម្បងនៃកម្មវិធីបង្កើនអំណាចស្មារតីឲ្យយុវវ័យជំទង់       គឺមានគោលបំណងដើម្បីផ្តល់សិទ្ធិអំណាចឲ្យមនុស្សក្មេងៗដែលមានអាយុចាប់១២ឆ្នាំ ដល់១៥ឆ្នាំ

ដើម្បីឲ្យពួកគេយល់ពីគោលបំណងនៃឆាកជីវិត   ហើយនិងដើម្បីឲ្យអ្នកចំណូលរួមមានមនសិការចូលរួមក្នុងដំណើរការនៃការលូតលាស់   និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់

ពួកគេ  និងមិត្តដែលមានវ័យស្របាលគ្នារបស់ពួកគេជាពិសេសពួកគេនឹងយល់ច្បាស់ពីអត្តសញ្ញាណរបស់ខ្លួនជាទំពាំងស្នងឬស្សីជាសរសរទ្រូងរបស់ប្រទេសជាតិ  ជា

អ្នកគាំទ្រឯកយុត្តិធម៌  សាមគ្គីភាពសន្តិភាព   ហើយនិងជាឆ្អឹងខ្នងរបស់សហគមន៍។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

កម្មវិធីសិក្សារបស់វិទ្យាស្ថានហ្វឹកហ្វឺនជាកម្មវិធីអភិវឌ្ឍសមត្ថភាពមនុស្ស ដែលសហគមន៍បាហៃបានអនុវត្តទូទាំងពិភពលោករហូតដល់បច្ចុប្បន្នទាំងនេះ  គឺជាវគ្គ

ផ្តល់ឲ្យមាននូវសិទ្ធិអំណាចផ្នែកខាងស្មារតីឲ្យដល់បុគ្គលម្នាក់ៗ    ដើម្បីឲ្យពួកគេនឹងបានដឹងដោយខ្លួនឯងថាជាភ្នាក់ងារសកម្មដែលបណ្តាលមកពីការរៀនសូត្រផ្ទាល់

ខ្លួនរបស់ពួកគេ   ហើយនិងចាត់ទុកថាជាតួឯកដែលមានការខំប្រឹងប្រែងឥតឈប់ឈរដើម្បីអនុវត្តចំណេះដឹងឲ្យមានប្រសិទ្ធិភាពដើម្បីអភិវឌ្ឍបុគ្គលផ្ទាល់ខ្លួននិង

សង្គម  ។ នេះជាគោលបំណងពិតនៃការអប់រំ។     នៅក្នុងលក្ខខណ្ឌបាហៃដំណើរការអភិវឌ្ឍន៍      ហើយនិងការបំពេញកាតព្វកិច្ចជាបុគ្គលរបស់នរណាមួយត្រូវបាន

គេចងភ្ជាប់ទៅនឹងកម្លាំងថាមពលជាមូលដ្ឋានរបស់នរណាម្នាក់ទៅលើការធ្វើឲ្យមនុស្សជាតិបានល្អប្រសើរ     ហើយនិងការបម្រើនូវសេចក្តីត្រូវការរបស់សហគមន៍

ហើយនិងសង្គមឲ្យកាន់តែធំឡើង។      នេះគឺជារឿងសំខាន់ណាស់ចំពោះដំណើរការដែលបានសមាហរ័ណគ្នានៃការអភិវឌ្ឍផ្ទាល់ខ្លួន     និងសង្គម។ បច្ចុប្បន្ននេះការ

សិក្សារៀនសូត្ររួមគ្នានេះនឹងប្រើប្រាស់ទំរង់នៃការសិក្សាជាក្រុម   ដែលមានដូចជាដំណើរការរៀនសូត្រតាមថ្នាក់តំបន់  តាមថ្នាក់សហការនិងតាមដំណើរការរៀនសូត្រ

ខ្លួនឯងកំពុងតែត្រូវបានគេទទួលខុសត្រូវដោយសហគមន៍នៅពាសពេញប្រទេសកម្ពុជាមនុស្សទាំងអស់គ្នាអាចចូលមករៀនក្នុងក្រុមនេះទាំងអស់គ្នាដោយមិនគិតពី

សាសនាឬជំនឿរបស់ពួកគេឡើយ  ។អ្នកចំនូលរួមនៅក្នុងវគ្គសិក្សានេះនឹងបានបង្កើនទំនុកចិត្តយ៉ាងច្រើនក្នុងការបង្ហាញខ្លួនរបស់ពួកគេនិងការបញ្ចេញឲ្យឃើញនូវ

សេចក្តីត្រូវការនិងសេចក្តីប្រាថ្នារបស់ពួកគេ។        ជាពិសេសពួកគេមានសមត្ថភាពអប់រំស្មារតីកុមារ  សម្របសម្រួលកម្មវិធីយុវវ័យជំទង់ សម្របសម្រួលកម្មវិធីអភិវឌ្ឍ

ធនធានមនុស្សបន្តទៅទៀត    ហើយមានសមត្ថភាពជួយហ្វឹកហ្វឺនសមត្ថភាពដល់អ្នកដទៃ    អមអ្នកដទៃក្នុងជួយសហគមន៍ឲ្យមានភាពរីកចម្រើនប្រកដដោយ

សុខុមាលភាព សន្តិសុខ សណ្តាប់ធ្នាប់ជានិរន្តនិងចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

ក. កម្មវិធីអប់រំស្មារតីកុមារ ខ. កម្មវិធីបង្កើនអំណាចស្មារតីយុវវ័យជំទង់ គ. កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា