សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 ដើម្បីឲ្យដំណើរការស្ថាបនាអភិវឌ្ឍន៍សហគមន៍ ប្រកបទៅដោយភាពរីកចម្រើនទៅមុខតាមលក្ខណ:ជាប្រព័ន្ធនិងស្របតាមកាណែនាំបង្ហាត់  បង្រៀន របស់ព្រះបាហាអ៊ុលឡាហ៍នោះ      សហគមន៍បាហៃប្រចាំកម្ពុជាត្រូវបានបង្កើតឡើងនូវក្រុមប្រឹក្សាបាហៃប្រចាំភូមិភាគ ដែល  មានភារកិច្ចជា អ្នកជួយ សម្របសម្រួល     អមដំណើរ     កសាងស្ថាបនាសមត្ថភាពដល់ភ្នាក់ងារ  និង ចុះជួយសហការជាមួយសហគមន៍តាមតំបន់លើដំណើការអភិវឌ្ឍ សហគមន៍ឲ្យមានប្រសិទ្ធិភាព ដោយមានការចូលរួមនិងប្រកបដោយនិរន្តរភាព។  ក្រុមប្រឹក្សាស្ថិតនៅក្រោមការណែនាំផ្ទាល់ពីសហគមន៍សាសនាបាហៃ ប្រចាំកម្ពុជា។

 ក្រុមប្រឹក្សាត្រូវមានសមាជិក៤  ឬ  ៥នាក់      ទៅតាមតម្រូវការរបស់កម្រងក្នុងសហគមន៍។ ជាពិសេសក្រុមប្រឹក្សាប្រចាំភូមិភាគ   ត្រូវបានបែងចែកក្នុង ការជួយសម្របសម្រួលសហគមន៍ជា ៣ភូមិភាគ។ ភូមិភាគខាងលិច ភូមិភាគខាងត្បូង និង ភូមិភាគខាងកើត។ ភូមិភាគនេះត្រូវជួបជុំគ្នាធ្វើគម្រោង  និង ធ្វើការឆ្លុះបញ្ចាំងទៀងទាត់។      ការបង្កើតទ្បើងថ្មីៗ     នៃក្រុមប្រឹក្សាភិបាលភូមិភាគបានចាត់ទុកថាជាជំហានមួយដ៏មានប្រសិទ្ធភាពចំពោះដំណើរការ នៃ ការអភិវឌ្ឍដល់សមត្ថភាពស្ថាប័ន   ក្នុងការគ្រប់គ្រងកិច្ចការងារនៃការកើនទ្បើងនូវចំនួនដ៏ច្រើនដែលនឹងត្រូវបានស្វាគមន៍ឲ្យ ចូលទៅក្នុងជីវិតសហគមន៍។ ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវជាច្រើនតម្រូវឲ្យធ្វើ   ដើម្បីធានាថា អ្នកនៅតែបន្តស្ថាបនា ទៅលើការកើនទ្បើងដែលបានកើតទ្បើង។  សហគមន៍ សាសនាបាហៃប្រចាំកម្ពុជា និងអ្នកផ្ដល់ឱវាទប្រចាំទ្វីប ទាំងពីរស្ថាប័នមានទំនួលខុសត្រូវ    ខុសគ្នាៗក្នុងការអភិវឌ្ឍសមត្ថភាពនៃស្ថាប័ន ក្រុមប្រឹក្សាដើម្បី អនុវត្តនូវកិច្ចការជាក់លាក់នៅឯថ្នាក់ភូមិភាគ  ក៏ដូចទៅនឹងការអមដំណើរដល់ភ្នាក់ងារនៅឯថ្នាក់កម្រង    ដើម្បីពិភាក្សាពីបញ្ហកើតឡើង ក្នុងការអភិវឌ្ឍ សហគមន៍។

ក. ការសិក្សាឯកសារ និងការណែនាំពីធម្មសភាយុត្តិសកល

 ការសិក្សាសារលិខិតរបស់ធម្មសភាយុត្តិធម៌សកលមុននឹងការធ្វើគម្រោង ហើយនិងការជួបការរាំងស្ទះក្នុងការពិភាក្សា   ជារឿងដ៏ចាំបាច់ដែលបាហៃ គ្រប់ រូបត្រូវបានអនុវត្តក្នុងកិច្ចការនានា។ ជាពិសេសជួយដល់ក្រុមពិភាក្សារក្សាបានសាមគ្គីភាពផ្នែកទស្សន:    និងជាការណែនាំមួយដ៏សុក្រិត្យថែមទៀត ផង។

 

 

 

 

 

 

 

 

ខ.ការរៀបគម្រោងតាមភូមិភាគ

  ភូមិភាគខាងលិច

 

 

 

 

 

 

 

 

 

 

  ភូមិភាគខាងត្បូង

 

 

 

 

 

 

 

 

 

 

 ភូមិភាគខាងកើត

 

 

 

 

 

 

 

ដំណើរការស្ថាបនាសមត្ថភាពដល់យុវជន

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា