សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

 

ការបម្រើ

 

 

            ការចូលរួមអភិវឌ្ឍសហគមន៍ជាទិសដៅនិងគោលដៅរបស់សាសនិកនិងសហគមន៍បាហៃទូទាំង ពិភពលោក។ បុគ្គលទាំងឡាយនៅក្នុងសហគមន៍ឬនៅជិតខាងគ្នា

អាចចូលរួមក្នុងការអភិវឌ្ឍសហគមន៍មួយដែលល្អប្រសើរជាងមុន ដោយឈរលើគោលការណ៍មូលដ្ឋាននៃភាពថ្លៃថ្នូរនិងភាពតែមួយនៃមនុស្សជាតិ។ ការអភិវឌ្ឍពិតមិនមែន

ត្រឹមតែការរីកចំរើនផ្នែកសម្ភារនោះទេ  ហើយក៏មិនចាត់ទុកបុគ្គលម្នាក់ៗជាអ្នករង់ចាំទទួលយកប៉ុណ្ណោះឡើយនិងមិនដែលចាត់ទុក  យុវវ័យជាបញ្ហាឬជាមនុស្សអសកម្មភាព

និងអសមត្ថភាពនោះទេ។  កុសលផលបុណ្យអាចកើតមានដល់យើងតាមរយ:ការស្វែងរកមធ្យោបាយផ្សេងៗដើម្បីជួយដល់អ្នកដទៃជាជាងរង់ចាំឲ្យគេស្នើសុំដើម្បីជួយនោះ

ឡើយ។តម្រូវការរបស់អ្នកដទៃគឺមានសារសំខាន់ដូចតម្រូវការផ្ទាល់របស់យើង។ យើងធ្វើគ្រប់យ៉ាងក្នុងបំណងល្អចំពោះអ្នកដទៃ ព្រោះដើម្បីជួយដល់គេ មិនមែនពីព្រោះ

យើងសង្ឃឹមថាគេនឹងចំណាយសម្រាប់យើងឬផ្តល់រង្វាន់ដល់យើងនោះឡើយ។ យើងធ្វើគ្រប់យ៉ាងពីព្រោះយើងជួយយកអាសា។ ប្រសិនបើគ្រប់គ្នាមិនជួយធុរ:គ្នាទៅវិញ

ទៅមកទេនោះ ម្នាក់ៗនឹងប្រាកដជាធ្វើអ្វីៗដោយរៀងៗខ្លួន ហើយនៅពេលណានរណាម្នាក់មានកង្វល់ឬត្រូវការជួយគ្មាននរណាម្នាក់ចេញមកជួយឡើយ  លុះត្រាតែត្រូវ

ចំណាយធនធាន ឬប្រាក់កាសដល់គេទាំងនោះ។   បើសមាជិកគ្រួសារមួយមិនយល់ពីការបម្រើឬជួយធុរ:គ្នាជាអទិភាពនិងសំខាន់ចាំបាច់ទេនោះ តើគ្រួសារនោះទៅជាយ៉ាង

ណា?     ។ ដោយអត្តចរិកនៃការបម្រើ    យើងបង្កើតក្តីស្រឡាញ់និងសុភមង្គលជុំវិញយើងហើយអ្នកដទៃផ្សេងទៀតបានថែរក្សានិងជួយដល់យើងវិញ។ចូរយើងយកគំរូ

តាមទង្វើខ្លះរបស់ភមជាតិមួយគឺសត្វឃ្មុំ។ ឃ្មុំជាសត្វមួយដែលឧស្សាហ៍ព្យាយាម តស៊ូ ពុះពារទាំងការធ្វើសំបុកនិងស្វែងរកលំអងក្នុងការចិញ្ចឹមសមាជិករបស់ខ្លួន។ពេលពួក

វាទៅដល់ទីណាឬផ្កានៃដើមឈើនិងដើមផ្កាណាវាមិនដែលធ្វើឲ្យផ្កាទាំងនោះ ខូតខាតដោយសារខ្លួនឡើយ។ជាពិសេសវាបង្កឲ្យផ្កាទាំងអស់នោះបានមានផ្លែផ្កាថែមទៀត

(ដំណើរស្វ័យលំអង)។ បើមានសមាជិកណាមួយចាកចេញពីសំបុកនោះសមាជិកផ្សេងទៀតក៏ចាប់និងប្រុងប្រៀបចាកចេញក្នុងការស្វែងរកលំអងដូចគ្នា។មិនតែប៉ុណ្ណោះ

ពួកវាថែមទាំងផ្តល់នូវទឹកដមដ៏ផ្អែមដែលជាឱសថសម្រាប់មនុស្សផងដែរ។    វាដូចជាដំណើរការនៃការសាងសង់ផ្ទះឬសំណង់ផ្សេងៗម្នាក់មានតួនាទីដ៏ពិសិដ្ឋនិង

ពិសេសរៀងៗខ្លួនហើយមានតម្លៃដូចៗគ្នាមិនអាចអត់មួយណាបានឡើយហើយជួយបំពេញគ្នាទៅវិញទៅមកក្នុងគោលបំណងរួមមួយគឺភាពរឹងមាំនៃអគារ។សកម្មភាព

ស្នូលដ៏មានសារសំខាន់ដែលសហគមន៍ បាហៃបាននឹងកំពុងមានសកម្មភាពបានមើលឃើញមនុស្សគ្រប់រូបនៅក្នុងសហគមន៍ជាធនធានដ៏មហិមាប្រកបដោយទេពកោសល្យ

និងសមត្ថភាពដែលត្រូវយកមកអភិវឌ្ឍដែលមិនអាចខ្វះបានឡើយ ។      ដំណើរការចូលរួមសហគមន៍គឺទាមទារឲ្យមានការគាំទ្រការចូលរួមការលះបង់របស់សហគមន៍

ផ្ទាល់ព្រោះថាផលប្រយោជន៍គឺសហគមន៍នោះឯង ជាអ្នកទទួលយក។    ដំណើរការអភិវឌ្ឍន៍សហគមន៍គឺបង្កើនសមត្ថភាពដល់បុគ្គលគ្រប់រូបដើម្បីទទួលខុសត្រូវនៃការ

អភិវឌ្ឍស្មារតី សហគមន៍ និង សតិបញ្ញារបស់ពួកគេ។  បើបុគ្គលម្នាក់ៗចូលរួមមាគ៌ានៃការបំរើនោះ    ប្រភពនៃចំណេះដឹង បទពិសោធន៍ទេពកោសល្យនិងភាពជឿជាក់

នឹងផ្តល់ដល់គាត់ដោយមិននឹកស្មានដល់ព្រោះថាការបំរើគឺជាបេះដូងនៃការអភិវឌ្ឍសហគមន៍  ជាតម្រូវការរបស់សហគមន៍ជាឆ្អឹងខ្នងរបស់សហគមន៍និងជាប្រព័ន្ធដំណើរ

ការក្នុងសហគមន៍ទាំងមូលមិនអាចអត់បាន។      ជាពិសេសដើម្បីឲ្យការចូលរួមប្រកបដោយភាពជោគជ័យគឺផ្តោតអារម្មណ៍លើសមត្ថភាពនៃការចូលរួមប្រកបដោយទឹក

ចិត្តចេញពីបេះដូងជាមួយនឹងការយល់ច្បាស់នូវខ្លឹមសារ  និង  តម្រូវការជាអទិភាពរបស់សហគមន៍។ការចូលរួមបម្រើសហគមន៍គឺមានច្រើនដូចជាការអប់រំស្មារតីដល់កុមារ

ការជួយសម្របសម្រួលកម្មវិធីបង្កើនអំណាចស្មារតីយុវវ័យជំទង់   ការសម្របសម្រួលក្រុមសិក្សាក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សការរៀបចំការបួងសួងរួមគ្នាក្នុង

សហគមន៍ការចុះសួរសុខទុក្ខដល់មាតាបិតានិងសហគមន៍ពីការអប់រំ ការអប់រំពីគ្រឿងស្រវឹងនិងគ្រឿងញៀន ការអប់រំសុខភាព អនាម័យ បរិស្ថាននិងការផ្តល់ទីតាំងសម្រាប់

ការអប់រំជាដើម។

 

ការស្ថាបនាសមត្ថភាពយុវជនក្នុងការបម្រើសហគមន៍

 

 

 

 

 

 

 

 

 

 

 

 

 

ការចូលរួមដាំដើមឈើនិងដំណាំឆ្លងកាត់ជាមួយសហគមន៍

 

 

 

 

 

 

 

 

 

 

 

 

 

 

ចូលរួមពិភក្សាជាមួយសហគមន៍ស្តីពីសារសំខាន់នៃការអប់រំនិង ការគោរពបូជា

 

 

 

 

 

 

 

 

 

 

 

 

 

 

ការចូលរួមចាក់បំពេញថ្នល់និងដាំដើមឈើជាមួយសហគមន៍

 

 

 

ការចូលរួមអភិវឌ្ឍសហគមន៍

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា