ការចូលរួមសម្តែងមតិសាធារណៈ សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

វិស័យសកម្មភាពធំៗបីដែលធម្មសភាយុត្តិធម៌សកល(ជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹកនាំសហគមន៍បាហៃពិភពលោកបានជម្រុញលើកទឹកចិត្តឲ្យសហគមន៍បាហៃ

ចាប់ផ្តើមដំណើរការងាររបស់ខ្លួននៅក្នុងការអភិវឌ្ឍសហគមន៍ដែលមាន:

1. ការពង្រីកនិងពង្រឹង

2. សកម្មភាពសង្គម

3. ការចូលរួមក្នុងការសម្តែងមតិសាធារណ:

 

ការរៀបចំការសម្តែងមតិយោបល់សាធារណ:គឺត្រូវបានអញ្ជើញ       ស្ថាប័ន   ភ្នាក់ងារ អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរ តំណាងគ្រប់សាសនាចូលរួមសិក្សាឯកសារ

ដែលដកស្រង់មកពីសហគមន៍បាហៃអន្តរជាតិដែលមានអសន:នៅអង្គការសហប្រជាជាតិដោយការពិភាក្សាចែករំលែកតាមបទពិសោធន៍និងគោលការណ៍អប់រំតាមជំនឿ

របស់ខ្លួន។      ជាពិសេសរៀបចំគំរោងអនុវត្តក្រោយពេលត្រលប់ទៅសហគមន៍វិញនិងកំណត់ពេលវេលាជួបជុំពេលក្រោយទៀត។ការរៀបចំនិងការចូលរួមក្នុងការ

សម្តែងមតិសាធារណ:កើតមានឡើងតាមកំរិតបុគ្គលនិងសហគមន៍ក្នុងគោលបំណងបណ្តុះនូវទំលាប់ចេះពិគ្រោះយោបល់ផ្តោះប្តូរគំនិតនៃការអប់រំចែករំលែកនូវការ

បង្ហាត់បង្រៀនពីរបៀបដោះស្រាយតាមគោលគំនិតប្រកបដោយសន្តិវិធី    ក៏តាមការណែនាំរបស់សាសនានានាក្នុងសហគមន៍។       លើកកំពស់ការសន្ទនាប្រកបដោយ

អត្ថន័យជៀសវាងការនិយាយដើម ញុះញង់  បរិហាកេរ្តិ៍ឈ្មោះការប៉ាន់ស្មានទុកជាមុន   ស្តីពីប្រធានបទមួយចំនួនដូចជា:  សារសំខាន់នៃការអប់រំ    សារសំខាន់នៃការ

សូត្រធម៌និងសមាធិ ការអភិវឌ្ឍប្រកបដោយនិរន្តភាព   ភាពស្មើគ្នារវាងបុរសនិងស្ត្រី   សុខភាព     និង បរិស្ថានផលប៉ះពាល់នៃគ្រឿងញៀននិងគ្រឿងស្រវិងជាដើម។

សហគមន៍សាសនាបាហៃប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាយុវជនក្រោមប្រធានបទ:  “ជីវិតនៃការបម្រើ ” កាលពីថ្ងៃទី ២៥  ខែ មករា ឆ្នាំ ២០១៣  នៅសណ្ឋាគារ

ស្ព្រីងផាក ខេត្តបាត់ដំបងដែលមានភ្ញៀវកិត្តិយសព្រមទាំងសិក្ខាកាមចំនួន ១១៥នាក់ ដែលមកពីមន្ទីរពាក់ព័ន្ធមួយចំនួនក្នុងខេត្ត និង តំណាងមេដឹកនាំសាសនានានា

ក្នុងខេត្តព្រមទាំងអង្គការផ្សេងៗដែលធ្វើការទាក់ទងនិងយុវជន។ បរិយាកាសនៃសិក្ខាសាលានេះប្រកបដោយស្មារតីសហការគ្នា  ពិភាក្សា ពិគ្រោះយោបល់ ស្និទ្ធស្នាល

និងជាទីរីករាយនិងកក់ក្តៅបំផុត។ ជាពិសេសសិក្ខាកាមបានជ្រាបពីការប្រើប្រាស់មូលដ្ឋានគ្រឹះរបស់សាសនាក្នុងដមណើរការអភិវឌ្ឍពិតជាមានគុណប្រយោជន៍ខ្ពស់។

នៅឯអង្គការសហប្រជាតិវិញ   ការរិយាល័យនៃសហគមន៍អន្តរជាតិបាហៃបានចូលរួមក្នុងការថ្លែងបញ្ចេញមតិយោបល់ជាច្រើនដែលស៊ីសង្វាក់គ្នានឹងសិទ្ធិមនុស្សត្រូវ

គ្នានឹងការអភិវឌ្ឍដែលមានសមត្ថភាព  ដែលមានស្ថិរភាពត្រូវគ្នានឹងបរិស្ថានហើយត្រូវគ្នានឹងភាពស្មើគ្នារវាងបុរសនិងស្ត្រីហើយនិងការផ្លាស់ប្តូរអាកាសធាតុ អភិបាល

កិច្ចវិទ្យាសាស្ត្រ សាសនានិងការអភិវឌ្ឍ។ល។     ការពង្រីកពង្រឹងផ្តោតអារម្មណ៍លើការហូរចូលជាកងៗរបស់មនុស្សដែលចង់សិក្សាពីរបៀបបម្រើសហគមន៍ប្រកប

ដោយគុណភាពប្រសិទ្ធិភាពនិងនិរន្តភាពពីមនុស្សគ្រប់សាវតាពូជសាសន៍ សាសនាគ្រប់វ័យដោយមិនប្រកាន់និងគ្មានការបង្ខិតបង្ខំ។សកម្មភាពសង្គមភាគច្រើនត្រូវ

បានចាប់ផ្តើមដំណើរការជាវិសាលគមន៍មួយ ចាប់ផ្តើមពីសកម្មភាពមហាជននៅតំបន់ដែលទទួលខុសត្រូវដោយបុគ្គលម្នាក់ៗឬជាដោយក្រុមតូចៗរបស់មិត្តដើម្បីធ្វើ

ឲ្យការងារអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចរីកចម្រើនពេញបន្ទុក។លក្ខណ:ពិសេសច្បាស់លាស់របស់វាគឺការពង្រីកកំរិតផ្នែកខាងសម្ភារឲ្យទៅជាការងាររបស់សហគមន៍

គឺថាការងារសហគមន៍គឺជាសកម្មភាពដែលខំប្រឹងប្រែងដើម្បីអនុវត្តនូវការបង្ហាត់បង្រៀនដើម្បីធ្វើឲ្យសង្គមបានល្អប្រសើរឡើង។

      ការរៀបចំនិងការចូលរួមក្នុងការសម្តែងមតិសាធារណ:     គឺជាប់ទាក់ទងនឹងការអនុវត្តហើយនិងត្រូវបានគេនាំទៅរកគោលបំណងណាមួយ។ ពួកវាមិនមែនជា

ការបញ្ចេញមតិយោបល់យកឋិតិវត្ត(ឲ្យមានតែស្ថិតិ)ឡើយ     ប៉ុន្តែពួកវាត្រូវមានចលនានិងបោះជំហានរីកចម្រើន ទៅមុខជានិច្ច។

      ដើម្បីឲ្យដំណើរការរីកចម្រើនប្រកបដោយផ្លែផ្កាគឺត្រូវសិក្សាពីអ្វីទៅជាសហគមន៍? មានតួនាទីអ្វីខ្លះ? តាមនិយមន័យពីវចនានុក្រមពីពាក្យ “សហគមន៍”  គឺ

“មនុស្សម្នានៅក្នុងតំបន់”      “មនុស្សម្នានៅក្នុងសាវតារួមគ្នា”ហើយនិងជា “អ្នកជិតខាង”។    តាមពិតសហគមន៍អាចរួមផ្សំទាំងក្រុមបុគ្គលភាពដែលនៅក្នុងតំបន់ជា

មួយគ្នា ឬអ្នកទាំងឡាយណាដែលបង្រួបបង្រួមដោយទំនាក់ទំនងមួយឬច្រើន។  ចំណងនៃសង្គមអាចរាប់បញ្ចូលអ្នកទំាងឡាយណាដែលមានចំណាប់អារម្មណ៍ដូចគ្នា

ការជឿជាក់ដូចគ្នាទស្សនៈវិស័យដូចគ្នា ជាតិពន្ធ ឬក៏ស្ថិតនៅក្នុងជាន់ថ្នាក់នៃសង្គមមួយច្បាស់លាស់។នៅក្នុងករណីទាំងពីរនេះសហគមន៍មួយគឺជា    " ការបង្កើត”

ដោយគ្មានការរស់នៅពិតប្រាកដរបស់ខ្លួនវាផ្ទាល់         ប៉ុន្តែវាអាស្រ័យទៅលើទំនាក់ទំនងជាបណ្តោះអាសន្នរបស់បុគ្គលភាព។

      ការយល់ដឹងរបស់យើងទាក់ទងទៅនឹងនិយមន័យរបស់  “សហគមន៍”   នៅក្នុងបរិបទនៃការណែនាំថ្មីនេះហាក់បីដូចជាត្រូវបានកំពុងអភិវឌ្ឍខណៈពេលដែល

យើងសិក្សានៅការណែនាំថ្មីនេះហើយនិងទទួលបាននូវការយល់ដឹងឆ្ពោះទៅមុខ។  ស្មារតីនៃការណែនាំទាក់ទងទៅនឹង “សហគមន៍”មានការទាក់ទងជាច្រើន។

ធម្មយុត្តិធម៌សកលបានកំណត់សហគមន៍គឺជា “មជ្ឍមណ្ឌលនៃសកម្មភាព”      ហើយនិងបានបញ្ជាក់នូវព្រំដែនរបស់វាដូចជា សង្កាត់ឬភូមិតូចមួយគឺអាស្រ័យទៅលើ

ការរៀបចំ។

  • ការរៀបចំសិក្ខាសាលារបស់សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

    សន្ទរកថា របស់ប្រធានសហគមន៍សាសនាបាហៃប្រចាំកម្ពុជា
ក្នុងសិក្ខាសាលាយុវជនក្នុងប្រធានបទ ” ជីវិត នៃ ការបម្រើ ”
ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៣
នៅឯសណ្ឋាគារស្ព្រីងផាកខេត្តបាត់ដំបង
រៀបចមដោយ: សហគមន៍សាសនាបាហៃប្រចាំកម្ពុជា

    សាសនាបាហៃជាសាសនាពិភពលោកឯករាជ្យនិងមិនមែនជានិកាយចេញមកពីសាសនាពិភពលោកណាមួយឡើយ។គោលបំណងគឺចូលរួមចំណែកអភិវឌ្ឍ

    សហគមន៍ទាំងផ្នែកស្មារតីនិងសម្ភារដោយផ្អែកលើគោលការណ៍ភាពតែមួយនៃមនុស្សជាតិ   ភាពតែមួយនៃសាសនា ភាពតែមួយនៃព្រះ ជួយលើកស្ទួយតម្លៃ

    សីលធម៌សង្គម និងឈរលើគោលការណ៍សេចក្តីថ្លៃថ្នូររបស់មនុស្ស។ទាំងនេះជាមូលដ្ឋានគ្រឹះនៃការបង្ហាត់បង្រៀនរបស់ព្រះបាហាអ៊ុលឡាហ៍ជាព្រះសាស្តា

    ក្នុងសាសនាបាហៃ។ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសម្រុងដ៏ឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀនរបស់ព្រះសាស្តាអង្គមុនដូចជា  ព្រះពុទ្ធ

    ព្រះយេស៊ូ   និង ព្រះមហាម៉ាត់ជាដើម។បាហៃជឿថាគ្រប់សាសនាទាំងអស់មានដើមកំណើតមកពីប្រភពតែមួយ      គ្រាន់តែ ខុសគ្នាត្រង់តែ  ឈ្មោះរបស់សាសនា

    ព្រះនាមរបស់ព្រះសាស្តា  ពេលវេលានៃការត្រាស់ដឹងនិងប្រព័ន្ធនៃការគ្រប់គ្រងប៉ុណ្ណោះ។ ការចូលរួមអភិវឌ្ឍសហគមន៍ជាទិដៅ    និងជាគោលដៅអទិភាពចាំ

    បាច់របស់សាសនិកបាហៃគ្រប់រូប។      ហើយព្យាយាមរក្សានូវខ្នាតគំរូសីលធម៌របស់ខ្លួនក្នុងការរស់នៅក្នុងគ្រួសារ     សហគមន៍ និង   សង្គមជាតិ។ បាហៃមិន

    ដែលចាត់ទុកយុវវ័យជាមនុស្សមានបញ្ហា   ឬ  ជាមនុស្សអសកម្មភាព និង   អសមត្ថភាពនោះទេជាពិសេសបានមើលឃើញមនុស្សក្នុងសហគមន៍ជាធនធានដ៏

    មហិមាប្រកបដោយទេពកោសល្យ និង សមត្ថភាពដែលត្រូវយកមកអភិវឌ្ឍមិនអាចខ្វះបាន។ បាហៃជឿថាកើតមកជាមនុស្សមានកត្តាពីរផ្សំគ្នា:  ទី១គឺវិញ្ញាណក្ខ័ន្ធ

    រីឯទី២វិញគឺរូបកាយ។ ពេលណាមនុស្សស្លាប់ រូបកាយនឹងក្លាយទៅជាធូលី     ចំណែកវិញ្ញាណក្ខ័ន្ធនឹងវិលត្រលប់ទៅពិភពរបស់ខ្លួនវិញ។ ធាតុពិតរបស់មនុស្សគឺ

    វិញ្ញាណក្ខ័ន្ធ។      ជីវិតរបស់មនុស្សគឺជីវិតរបស់វិញ្ញាណក្ខ័ន្ធ។ មនុស្សដែលរស់នៅក្នុងលោកនេះដើម្បីស្វែងរកទ្រព្យសម្បត្តិពិតគឺ

    1. ស្វែងចំនេះដឹងពិត(កើតមកពីសាសនានិងវិទ្យាសាស្រ្ត)

    2. អភិវឌ្ឍលក្ខណ:ផ្នែកស្មារតីឲ្យបានពេញលេញ

    3. ការបម្រើដល់មនុស្សជាតិ

    ហេតុអ្វីបានជាបាហៃផ្តោតអារម្មណ៍លើការអភិវឌ្ឍផ្នែកស្មារតីនិងសម្ភារ?វាមានន័យយ៉ាងណា?      ការអភិវឌ្ឍផ្នែកស្មារតីលើកស្ទួយមនសិកាបុគ្គលម្នាក់ៗ

    ឲ្យមានភាពទទួលខុសត្រូវខ្ពស់ចំពោះខ្លួនគេនិងសហគមន៍ ឲ្យមនុស្សគ្រប់រូបនិងគ្រប់វ័យមានក្តីស្រឡាញ់ចំពោះព្រះនិង ខ្លាចក្រែងបាត់បង់ក្តីស្រឡាញ់របស់

    ព្រះ។   ទាំងនេះវាចេញមកពីការប្រើប្រាស់គោលការណ៍អបើរំរបស់សាសនាពិតៗ      ហើយការអភិវឌ្ឍផ្នែកស្មារតីនេះវានឹងជួយអភិវឌ្ឍផ្នែកសម្ភារប៉ុន្តែបុគ្គលនោះ

    ត្រូវតែត្រៀមរៀបចំខ្លួនជាមុនសិនពីរបៀបប្រើប្រាស់សម្ភារនោះ ជៀសវាងប្រើក្នុងផ្លូវខុស។ព្រះបាហាអ៊ុលឡាហ៍ទ្រង់បានមានព្រះបន្ទូលថា      ”ពេលណាយើង

    សម្រេចកំរិតអភិវឌ្ឍន៍ផ្នែកស្មារតីនោះយើងនឹងមានអ្វីគ្រប់យ៉ាង” ។ ចុះបានជាបហៃនិយាយថា  ”ការអប់រំស្មារតី”   ហើយមិននិយាយថា    “កាអប់រំសីលធម៌” ។

    ពីព្រោះ “សីលធម៌” ចេញមកពីការគិតរបស់មនុស្ស ពីគោលការណ៍និងគំនិតនានា។ធ្វើតាមមនុស្សដែលបានប្រព្រឹត្តក្នុងមធ្យបាយត្រឹមត្រូវ (តាមបែបប្រពៃណី)។

    ការអប់រំស្មារតីគឺចេញមកពីព្រះ ពីសាសនា  ដើម្បីស្រឡាញ់និង កោតក្រែងដល់ព្រះ ។ បើយើងធ្វើឬប្រព្រឹត្តល្អ បានខិតជិតដល់ព្រះ បើធ្វើអាក្រក់គឺឃ្លាតឆ្ងាយពី

    ព្រះ។ ព្រះវចនបាហៃមួយបានសរសេរថា: ”ការបំពញការងារប្រកបដោយស្មារតីនៃការបម្រើគឺជាបែបបទនៃការគោរបបូជាដ៏ខ្ពង់ខ្ពស់” បាហៃលើពិភពលោក

    ផ្តោតអារម្មណ៍យ៉ាងខ្លាំងលើការបម្រើដល់មនុស្សដូចជាការអប់រំ បង្ហាត់បង្រៀនកុមារជាដើមព្រោះគេជឿតាមគោលការណ៍របស់សាសនា  “ក្នុងចំណោមគោល

    បំណងដ៏អស្ចារ្យជាច្រើនរបស់មនុស្សជាតិគឺការអប់រំនិងហាត់ពត់អត្តចរិករបស់កុមារ”  មានវិធីសាស្រ្តមួយចំនួនដែលជួយជម្រុញមនុស្សចូលរួមមាគ៌ានៃការបម្រើ:

    -មានកំរិតនៃការអប់រំពិសេសមួយនោះគឺ ”ការអប់រំក្នុងការបំរើសហគមន៍”   វាជាបទពិសោធន៍របស់យើង     ដែលជាចំណុចកណ្តាលទៅនឹងការផ្លាស់ប្តូរនៃឆាក

    ជីវិតបុគ្គល       និងសហគមន៍។ -បញ្រ្ជាបដល់ប្រព័ន្ធអប់រំការបំរើសហគមន៍ត្រូវបានគេដឹងច្បាស់ថាជាកម្លាំងដែលមានឥទ្ធិពលដល់ការអភិវឌ្ឍបញ្ញានិងអារម្មណ៍

    របស់កុមារ។     វាមានន័យថាកុមារមិនមែនគ្រាន់តែរៀនក្នុងថ្នាក់ដោយខ្វះនូវការអនុវត្តជាក់ស្តែង។ បើសិនជាយើងធ្វើការប្រៀបធៀប “បុគ្គលទៅនឹងកូនដើមឈើ”

    នោះយើងនឹងបានច្បាស់បន្ថែមទៀត។បុគ្គលម្នាក់មានការគាំទ្រ ចូលរួមបម្រើ    អាកប្បកិរិយានៃការបម្រើដោយមិនគិតពីរយពេល មិនលាក់ពុត មិនមានបំណង

    ចង់បានការតបស្នងមកវិញ  ប្រកបដោយភាពថ្លៃថ្នូរនិងសតិបញ្ញា វាដូចជាកត្តាដែលជួយឲ្យកូនឈើលូតលាស់ធំធាត់មានផ្លែផ្កាស្អេកស្កះ   និងតាមរដូវកាល។

    កត្តាទាំងនោះមានដូចជា: ពន្លឺព្រះអាទិត្យជួយធ្វើរស្មីសំយោគក្នុងការបង្កើតសារជាតិចិញ្ចឹមគឺក្លុយកោស(ស្ករ)ខ្យល់ ទឹក ដី  ជីជាតិ និងតំហែទាំវាមិនមែនផ្តល់

    ប្រយោជន៍សម្រាប់តែបរិស្ថានប៉ុណ្ណោះទេគឺមួយផ្នែកធំវាបានដល់កូនឈើនៃបុគ្គលនោះតែម្តង។-ស្ថាប័ននានាមិនត្រូវចាត់ទុកមនុស្សក្មេងៗគ្រាន់តែជាអ្នកចាំទទួល

    ព័ត៌មានប៉ុណ្ណោះនិងមិនត្រូវគិតថាយុវវ័យជាមនុស្សបង្កបញ្ហានោះដែរ។សហគមន៍បាហៃគិតថាមនុស្សវ័យនេះជាទ្រព្យសម្បត្តិដ៏មហិមាផ្នែកខាងបញ្ញាសក្តានុពល

    របស់សង្គមដែលរង់ចាំអភិវឌ្ឍនិងឈានទៅរកគោលដៅប្រកបដោយអត្ថប្រយោជន៍របស់សង្គម។ដើម្បីដោះស្រាយឧបសគ្គទាំងនេះសហគមន៍បាហៃពាសពេញ

    ពិភពលោកបានប្រឹងប្រែង អភិវឌ្ឍវប្បធម៌មួយដែលធ្វើឲ្យការគិតការពិភាក្សា     និងការធ្វើសកម្មភាពដោយឯករាជ្យនិងម្ចាស់ការដែលកូនសិស្សចាត់ទុកខ្លួនឯងថា:

    ជាអ្នកចេះរួបរួមគ្នា ធ្វើការងារជាក្រុម    ជួយកែតម្រូវគ្នា  បោះជំហានរួមគ្នាទៅមុខនិងចេះរៀនសូត្រពីបទពិសោធន៍ពីអ្នកដទៃ។ គោលគំនិតនេះមានគោលបំណង

    សីលធម៌ពីរយ៉ាង: ទី១អភិវឌ្ឍសក្តានុពលដែលមានស្រាប់របស់មនុស្សរីឯទី២គឺដើម្បីចូលរួមនឹងការផ្លាល់ប្តូរសង្គម។  -សមធម៌នៃការចូលរៀនអប់រំរបស់មនុស្សស្រី

    ត្រូវតែមានឱកាសចូលរៀនស្មើគ្នា     និងបុរស។      ព្រោះថាការស្វែងរកចំណេះដឹងថ្មីនិងអនុវត្តវាជាប្រយោជន៍ដល់សង្គមគឺជាអម្រែករបស់មនុស្សក្មេងៗគ្រប់គ្នា។

     បើគ្មានការចូលរៀនស្វែងរកចំណេះដឹងទេនោះ         ការចូលរួមដែលប្រកបដោយអត្ថន័យរបស់គេក្នុងកិច្ចការសហគមន៍ពួកគេ          គឺមិនអាចមានលទ្ធភាព

    ឡើយ។ -ជួយជំរុញនិងលើកស្ទួយដើម្បីឲ្យការអប់រំរបស់ស្រ្តី ”មានប្រសិទ្ធិភាព”  គឺថា: ត្រូវកាត់បន្ថយអាពាហ៍ពិពាហ៍ដែលនៅក្មេងពេក លើកស្ទួយជីវភាពរបស់

    ស្ត្រីឲ្យខ្ពង់ខ្ពស់      រៀបចំគម្រោងគ្រួសារឲ្យមានតួនាទីសកម្មដែលកាត់បន្ថយអត្រាមរណរបស់មាតា   និងទារក ធ្វើឲ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម  ធ្វើ

    ការសម្រេចចិត្តផ្នែកខាងសេដ្ឋកិច្ច និងនយោបាយឲ្យបានប្រសើរឡើង      ហើយនិងធ្នើឲ្យមានវិបុលភាពខាងសេដ្ឋកិច្ច។ ក្មេងស្រីៗរៀបការហើយកុំទាន់ប្រញាប់

    ឲ្យមានកូនពេក។ មានការយល់ដឹងពីភាពស្មើគ្នារវាងបុរសនិងស្រ្តី  រវាងកូនប្រុស និងកូនស្រីចាត់ទុកជាការពិតដ៏សំខាន់អំពីរឿងពិតរបស់មនុស្សលោក។

     ការចូលរួមយ៉ាងពេញទំហឹងក្នុងរង្វង់ច្បាប់ នយោបាយ វិទ្យាសាស្រ្ត        និងបច្ចេកវិជ្ជា សេដ្ឋកិច្ច      និងសាសនាគឺសុទ្ឋតែត្រូវបានគេធ្វើឲ្យសណ្តាប់ធ្នាប់សង្គម

    បានរីកចំរើនដែលបានបំភ្លឺដោយការចូលរួមនិងដោយគតិបណ្ឌិតរបស់មនុស្សពិភពលោកនេះ។ ស្ត្រីគឺជាអ្នកមានឥទ្ឋិពលដ៏ខ្លាំងក្លាបំផុតចំពោះសុខភាពនិង

    សុខមាលភាពរបស់កូនរបស់ពួកគេបើម្តាយខ្វះការអប់រំវាជះឥទ្ឋិពលដល់កូនពួកគេគ្រប់ជំនាន់។ដូច្នេះរាជរដ្ឋាភិបាលតែធ្វើតាមការសន្យារបស់ពួកគេ:ត្រូវតែមាន

    ច្បាប់ហាមឃាត់កុំឲ្យមានការពន្លូតកូនខុសច្បាប់ ហាមឃាត់កុំឲ្យរួមភេទជាមួយក្មេងមិនទាន់គ្រប់ការ កុំរំលោភបំពានផ្លូវភេទ កុំជួញដូរស្ត្រីកុំប្រើប្រាស់ក្មេងស្រី

    ឲ្យធ្វើជាពេស្យាចារហើយថតរូប រូបអាសអាភាស ត្រូវមានច្បាប់ហាមឃាត់កុំឲ្យមានការចាប់បង្ខំរៀបការពីឪពុកម្តាយទាំងសងខាងឡើយគឺត្រូវមានការយល់ព្រម

    រវាងកូនទាំងពីរផងដែរ។ សរុបមកវិញ     “ការបម្រើ”         គឺជាការធ្វើអ្វីគ្រប់យ៉ាងសំរាប់អ្នកដទៃដោយពេញចិត្តមិនមែនធ្វើព្រោះចង់បានការតបស្នងសងគុណ

    នោះទេ។     ព្រោះថាការជួយដល់អ្នកដទៃគឺជាទង្វើមួយដ៏ល្អបំផុតក្នុងចំណោមទង្វើដ៏ល្អបំផុតទាំងឡាយដើម្បីបម្រើព្រះ។ បើគ្មានបំណងក្នុងការបម្រើ គ្រប់គ្នា

    ត្រូវបានគេរុញច្រាន        ក្រើនរំឮកដដែលក្នុងការធ្វើផ្នែកណាមួយរបស់គេ។     ប៉ុន្តែដោយអាកប្បកិរិយានៃការបម្រើយើងបង្កើតក្តីស្រលាញ់និងសុភមង្គលជុំវិញ

    យើង ហើយអ្នកដទៃមានអារម្មណ៍ថែរក្សាយើង។   មនុស្សដែលចង់មានការបម្រើអាចផ្លាស់ប្តូរពិភពលោកបាន។ស័ព្ទសារធុការពរ ឬ កុសលផលបុណ្យនឹងត្រូវ

    បានដល់គ្រប់អ្នករាល់គ្នាណា  ដែលងើបឡើងបម្រើដល់មនុស្ស សហគមន៍ទាំងក្នុងបច្ចុប្បន្ន និងអនាគតជាតិ។     ជាពិសេសទៅទៀតការបម្រើសហគមន៍ត្រូវបាន

    គេដឹងច្បាស់ថាជាកម្លាំងដែលមានឥទ្ធិពលដល់ការអភិវឌ្ឍបញ្ញាស្មារតី អារម្មណ៍ ចិត្តគំនិត និងជាបទពិសោធន៍ដ៏មានតម្លៃ ហើយវាជាមេរៀនថ្មីបន្ថែមទៅលើ

    កម្មវិធីសិក្សារបស់ក្រសួងអប់រំក្នុងអំឡុងពេលពួកគេសិក្សា។  សហគមន៍សាសនាបាហៃជឿថា ការបម្រើវាជាទិសដៅនិងគោលដៅដែលមនុស្សគ្រប់បាននឹង

    ត្រូវអនុវត្តទាំងក្នុងគ្រួសារ សហគមន៍តាំងពីមុនមក តែឥលូវវប្បធម៌នៃការចែករំលែក ការបម្រើវាហាក់ដូចជាមានការស្រុតចុះបន្តិច។ដូច្នេះហើយបានជា

    សហគមន៍បាហៃក្នុងប្រទេសកម្ពុជា   និង   ពិភពលោកផ្តោតអារម្មណ៍លើការអប់រំដែលជំរុញ បញ្ជ្រាបដល់កុមារ យុវវ័យយល់ច្បាស់ពីការបម្រើ  និងផលប្រយោជន៍

    ពោលគឺការអប់រំផ្នែកស្មារតី ចេញពីគោលការណ៍សាសនាពិត      ដែលបង្រៀនមនុស្សឲ្យមានក្តីស្រឡាញ់ដល់ព្រះពោលគឺការធ្វើអំពើល្អគ្រប់យ៉ាងមិនលាក់ពុត

    ហើយធ្វើជារៀងរហូត។រៀនកោតក្រែងដល់ព្រះដោយខ្លាចបាត់បង់សេចក្តីស្រលាញ់របស់ទ្រង់   ពោលគឺវៀរចាគអំពើបាបគ្រប់យ៉ាងតាំងពីកុមារភាពទៅនិងការ

    អប់រំផ្នែកសម្ភារ ជាចំណេះដឹងមកពីវិទ្យាសាស្រ្តពិត   ហើយទាំងពីរត្រូវដើរស្របគ្នាឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក ក្នុងដំណើរការអភិវឌ្ឍគ្រប់វិស័យ។

  • ការចូលរូមក្នុងសិក្ខាសាលានៃស្ថាប័ន មន្ទីរ អន្តរសាសនា និងអង្គការ

    • សន្ទរកថារបស់ប្រធានសហគមន៍សាសនាបាហៃ ចូលរួមក្នុងវេទិកា ”អន្តរសាសនាដើម្បីសន្តិភាព”
នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១២នៅឯសណ្ឋាគាររស្មីបាត់ដំបង
រៀបចំដោយ “ អង្គការឥស្លាមអភិវឌ្ឍន៍ជនបទ

      1. បាហៃជាអ្វី?

       សាសនាបាហៃជាសាសនាពិភពលោកឯករាជ្យនិងមិនមែនជានិកាយចេញមកពីសាសនាពិភពលោកណាមួយឡើយ។គោលបំណងគឺចូលរួមចំណែកអភិវឌ្ឍ

      សហគមន៍ដោយផ្អែកលើគោលការណ៍ភាពតែមួយនៃមនុស្សជាតិ ភាពតែមួយនៃសាសនា និងភាពតែមួយនៃព្រះ។ទាំងនេះជាមូលដ្ឋានគ្រឹះនៃការបង្ហាត់បង្រៀន

      របស់ព្រះបាហាអ៊ុលឡាហ៍ជាព្រះសាស្តាក្នុងសាសនាបាហៃ។ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសម្រុងដ៏ឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀន

      របស់ព្រះសាស្តាអង្គមុនដូចជា  ព្រះពុទ្ធ      ព្រះយេស៊ូ    និង ព្រះមហាម៉ាត់ ជាដើម។បាហៃជឿថាគ្រប់សាសនាទាំងអស់មានដើមកំណើតមកពីប្រភពតែមួយ

      គ្រាន់តែខុសគ្នាត្រង់តែ  ឈ្មោះរបស់សាសនា  ព្រះនាមរបស់ព្រះសាស្តា  ពេលវេលានៃការត្រាស់ដឹងនិងប្រព័ន្ធនៃការគ្រប់គ្រងប៉ុណ្ណោះ។ ការចូលរួមអភិវឌ្ឍ

      សហគមន៍ជាទិដៅ    និងជាគោលដៅអទិភាពចាំបាច់របស់សាសនិកបាហៃគ្រប់រូបដោយឈរលើគោលការណ៍មូលដ្ឋាននៃភាពថ្លៃថ្នូររបស់មនុស្ស  សាមគ្គីភាព

      សន្តិភាពនិងភាពតែមួយនៃមនុស្សជាតិ      ហើយព្យាយាមរក្សានូវខ្នាតគំរូសីលធម៌របស់ខ្លួនក្នុងការរស់នៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។

       

      2. បាហៃធ្វើអ្វី? ដើម្បីអ្វី?

      បាហៃមិនដែលចាត់ទុកយុវវ័យជាមនុស្សមានបញ្ហា ឬជាមនុស្សអសកម្មភាពនិង អសមត្ថភាពនោះទេ ជាពិសេសបានមើលឃើញមនុស្សក្នុងសហគមន៍ថា“ជាធន

      ធានដ៏មហិមាប្រកបដោយទេពកោសល្យ និង សមត្ថភាពដែលត្រូវយកមកអភិវឌ្ឍមិនអាចខ្វះបាន”។    សហគមន៍បាហៃ “ចូលរួមចំណែកក្នុងការអភិវឌ្ឍផ្នែក

      ស្មារតី និង សម្ភារ”   និង ជួយលើកស្ទួយតម្លៃសីលធម៌សង្គម និង ស្រ្តី។ វាមានន័យថា ការអភិវឌ្ឍផ្នែកស្មារតី   វាជាទិសដៅ និងជាគោលដៅមួយដែលសហគមន៍

      បាហៃបានផ្តោតអារម្មណ៍ ដោយយើងមានឯកសារផ្ទាល់ខ្លួន       ដែលបាហៃពិភពលោកកំពុងប្រើប្រាស់នាបច្ចុប្បន្ននេះ។ នេះវាក៏ស្របនិងគោលដៅរបស់រាជ

      រដ្ឋាភិបាល ដែលកំពុងបណ្តុះបណ្តាលស្មារតីដល់ស្រទាប់យុវវ័យក្នុងការចូលរួមគ្រប់វិស័យ។      ចំណែកឯការអភិវឌ្ឍផ្នែកសម្ភារនេះគឺថាសហគមន៍បាហៃមាន

      ប្រព័ន្ធមួយគឺ     ការស្ថាបនាសមត្ថភាពដល់យុវជនដែលគាត់រស់នៅក្នុងសហគមន៍របស់គាត់ទោះជាគាត់ឈប់រៀន ឬ  កំពុងនៅរៀនក៏ដោយ ឲ្យតែគាត់មានឆន្ទ:

       មានបំណងជួយដល់សហគមន៍    ព្រមទាំងដោយមានការជ្រោមជ្រែងពីគ្រួសារ និងសហគមន៍នោះ។

       

      3. សកម្មភាពស្នូលសំខាន់៤

      សកម្មភាពស្នូលសំខាន់ៗ៤ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសហគមន៍និងជាស្ពានដើម្បីឆ្លងទៅកាន់ត្រើយសុភមង្គលដែលសហគមន៍បាហៃទាំងមូលបាននឹងកំពុង

      ចូលរួមយ៉ាងផុសផុល។ សកម្មភាពនេះ     ទាំង កុមារ យុវវ័យជំទង់ យុវ័យ និងមនុស្សចាស់អាចចូលរួមបានគ្រប់គ្នាដោយមិនប្រកាន់     ពូជសាសន៍សាសនា

      ឡើយ។ សកម្មភាពទាំងនេះមានដូចជា:

       

      ក. ការបួងសួងរួមគ្នា

      សាសនិកជនបាហៃបានអនុវត្តសកម្មភាពធ្វើសក្ការៈរួមគ្នា  ដែលមានការរៀបចំកំណត់ពេលផ្សេងៗពីគ្នាការរួបរួមគ្នាដើម្បីសូត្រធម៌ជាមួយនឹងមនុស្សដែល

      មានជំនឿសាសនាខុសគ្នា    ការដាស់អារម្មណ៍ស្មារតីឲ្យមានការភ្ញាក់រលឹកបានរហ័សហើយនិងការបង្កើតគំរូជីវិតថ្លៃថ្នូរសម្រាប់ចរិតស្មោះត្រង់របស់ខ្លួន។

      បន្ទូលរបស់ព្រះជាបន្ទូលដែលនាំមកនូវសេចក្តីប្រាថ្នា      ជាបន្ទូលធ្វើឲ្យគ្រប់បេះដូងបានសប្បាយរីករាយនិងជាបន្ទូលធ្វើឲ្យគោលបំណងរបស់មនុស្សចេះបន្ត

      ជាថ្មី។នៅពេលណាមនុស្សមានសាវតាខុសៗគ្នាមកសូត្រធម៌ជុំគ្នានោះការសូត្រធម៌នោះនឹងធ្វើជាចំណងនៃក្តីស្រលាញ់    និងសាមគ្គីភាពហើយវាក៏នឹងបង្កើត

      ឲ្យមានបរិយាកាសការពិភាក្សាគ្នាជាចំហនិងដោយសេរី ស្តីអំពីបញ្ហាសំខាន់ៗនៃជីវិតម្នាក់ៗផងដែរ  ។          ដូច្នេះហើយទើបបាហៃធ្វើជាម្ចាស់ផ្ទះដើម្បីជួបជុំ

      គ្នាសូត្រធម៌នៅតាមផ្ទះនិងតាមមជ្ឈមណ្ឌលសហគមន៍ដើម្បីទាញយកអត្ថប្រយោជន៍រួមគ្នាតាមការសូត្រធម៌និងតាមការសិក្សាពីបន្ទូលរបស់ព្រះ ។ការសូត្រធម៌

      គឺជាចំណុចសំខាន់មួយចំពោះទំនៀមទម្លាប់គ្រប់សាសនាចំណែកឯការជួបប្រជុំគ្នាទាំងនេះនឹងបញ្ជាក់ឲ្យឃើញពីនិស្ស័យទូទៅរបស់ខ្លួន  ។  ការសូត្រធម៌នឹងផ្តល់

      ឱកាសឲ្យមនុស្សចេះទំនាក់ ទំនងគ្នាជាមួយនឹងអ្នកបង្កើតខ្លួន ឲ្យចេះប្រើប្រាស់អំណាចនៃបន្ទូលរបស់ព្រះដែលកំពុងតែធ្វើឲ្យ មនុស្សមានជីវិតរស់ឡើងវិញហើយ

      និងដើម្បីឲ្យចេះចម្រើនភាវនាឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀតទៅលើអ្វីដែលពួកគេធ្វើហើយនិងទៅលើវិធីសាស្រ្តថាតើត្រូវធ្វើឲ្យសង្គមរបស់ពួកគេល្អប្រសើរ

      ឡើងដោយរបៀបណា។អ្នកចំណូលរួមគ្រប់គ្នាត្រូវបានគេលើកទឹកចិត្តឲ្យចេះសមាធិគិតទៅលើគោលការណ៍ជាសកល គោលការណ៍សីលធម៌និងគោលការណ៍

      ចិត្តវិញ្ញាណ  ហើយនិង ឲ្យចេះបង្កើនការយល់ដឹងទៅលើវិធីសាស្រ្តថាតើគោលការណ៍ទាំងនេះអាចត្រូវបានគេអនុវត្តជាភារកិច្ចប្រចាំថ្ងៃរបស់ពួកគេដោយ

      របៀបណា   ។

       

       ខ.  កម្មវិធីអប់រំស្មារតីកុមារ

                ដោយមានការយល់ដឹងពីសេចក្តីប្រាថ្នារបស់កុមារពិភពលោកព្រមទាំងមានការយល់ដឹងផងដែរពីសេចក្តីត្រូវការសម្រាប់ស្មារតីរបស់ពួកគេ    និងជាពិសេស

      មាតាបិតាត្រូវការក្នុងការជួយអប់រំកូនប្រុសស្រីរបស់គេបន្ថែមទើបសហគមន៍បាហៃបានរៀបចំថ្នាក់កុមារប្រចាំសប្តាហ៍ដោយផ្តោតអារម្មណ៍លើការរីកចំរើនផ្នែក

      ចិត្តវិញ្ញាណនិងសតិបញ្ញាស្មារតី  អាកប្បកិរិយាមារយាទ    ចិត្តគំនិតការយល់ឃើញបណ្តុះនូវទំលាប់គាប់ប្រសើរនិងបំណិន(ការស្តាប់និយាយអាន         និង

      សរសេរ)ហើយនឹងពង្រឹងឫសគល់នៃចេតាអារម្មណ៍និងសកម្មភាពសង្គមដែលមាននៅក្នុងសង្គម។គេបានជួយឲ្យកុមារដឹងថាពួកគេគឺជាពលរដ្ធរបស់ពិភពលោក

      ហើយនិងឲ្យដឹងថាករណីយកិច្ចសីលធម៌របស់ពួកគេនោះ   គឺដើម្បីបម្រើដល់អ្នកដទៃដោយមិនគិតពីវណ្ណៈ ពណ៌សម្បុរ ឬ  ពីជំនឿរបស់ពួកគេឡើយ ។  កុមារគឺ

      ជាធនធានរបស់សហគមន៍ដ៏មានតម្លៃបំផុត។   បាហៃមានជំនឿជឿជាក់ថាការហ្វឹកហ្វឺនផ្នែកខាងស្មារតី សង្គម   និង បញ្ញាដល់កុមារគឺជារឿងដ៏មានសារ

      ប្រយោជន៍យ៉ាងខ្លាំងបំផុតដើម្បីបណ្តុះបណ្តាលសមត្ថភាពរបស់ពួកគេ ដើម្បីឲ្យពួកគេចេះជ្រើសរើសទំនួលខុសត្រូវជាវិជ្ជមាននៅក្នុងឆាកជីវិត  ។         «ចូរគិតថា

      មនុស្សគឺជាអណ្តូងរ៉ែមួយដែលនៅក្នុងអណ្តូងរ៉ែនោះមានត្បូងដែលមានតម្លៃឥតគណនា។មានតែការអប់រំមួយគត់អាចធ្វើឲ្យវាបញ្ចេញឲ្យឃើញនូវរតនសម្បត្តិ

      របស់វា    ហើយព្រមទាំងជួយឲ្យមនុស្សទទួលយកប្រយោជន៍ពីវានោះបានទៀតផង»។   បាហៃបង្រៀនថ្នាក់ទាំងនេះដល់កុមារមកពីគ្រប់សាវតារ។ ថ្នាក់ទាំងនេះ

      ព្យាយាមបណ្តុះបណ្តាលឲ្យកុមារទទួលយកគុណធម៌សំខាន់ៗមានដូចជា: សច្ចធម៌    ភាពគួរឲ្យទុកចិត្ត   សុចរិតនិងយុត្តិធម៌។ល។      ពួកគេមានបំណងដើម្បី

      កសាងការគ្រោងគម្រោងសីលធម៌រឹងមាំដែលនឹងជួយកុមារ    ដើម្បីបំពេញឆាកជីវិតឲ្យទទួលបាននូវភាពប្រពៃទាំងផ្នែកសម្ភារៈបញ្ញានិងស្មារតី ។

       

      គ. កម្មវិធីពង្រឹងស្មារតីយុវវ័យជំទង់

       

      ចំណែកយុវវ័យជំទង់វាមិនខុសពីកុមារដែលបានចូលរួមសិក្សាបន្ថែមក្រៅម៉ោងសិក្សានិងមានការយល់ព្រមពីមាតាបិតាដោយពួកគាត់ឃើញការរីកចំរើនយ៉ាងខ្លាំង

      ផ្នែកសំភារ: និងការធ្លាក់ចុះផ្នែកសីលធម៌ សុជីវធម៌ដែលជាការព្រួយបារម្ភមួយរបស់ពួកគាត់។       សហគមន៍បាហៃបានរៀបចំកម្មវិធីសម្រាប់ការផ្តល់សិទ្ធិ

      អំណាចផ្នែកខាងស្មារតីឲ្យដល់យុវវ័យជំទង់  គឺជាការស្តែងចេញឲ្យឃើញមួយទៀតនៃការរីកចម្រើនផ្នែកខាងវប្បធម៌នៅក្នុងសហគមន៍បាហៃហើយការរីកចម្រើន

      ផ្នែកវប្បធម៌នេះ          កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅតាមផ្នែកផ្សេងៗគ្នារបស់ប្រទេស។គោលបំណងចម្បងនៃកម្មវិធីផ្តល់សិទ្ធិអំណាចស្មារតីឲ្យយុវវ័យ

      ជំទង់គឺមានគោលបំណងដើម្បីផ្តល់សិទ្ធិអំណាចឲ្យមនុស្សក្មេងៗ  ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៥ឆ្នាំដើម្បីឲ្យពួកគេយល់ពីគោលបំណងនៃឆាកជីវិត   ហើយ

      និងដើម្បីឲ្យអ្នកចំណូលរួមមានមនសិការចូលរួមក្នុងដំណើរការនៃការលូតលាស់       និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេនិងមិត្តដែលមានវ័យស្របាលគ្នារបស់

      ពួកគេ ជាពិសេសពួកគេនឹងយល់ច្បាស់ពីអត្តសញ្ញាណរបស់ខ្លួនថា:   ជាទំពាំងស្នងឬស្សី     ជាសរសរទ្រូងរបស់ប្រទេសជាតិ ជាជើងឯកយុត្តិធម៌ ជាជើងឯក

      សាមគ្គីភាព ជាជើងឯកសន្តិភាព និង ជាឆ្អឹងខ្នងរបស់សហគមន៍។

       

       ឃ. កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស

       

       សិក្សារួមគ្នាសម្រាប់ការផ្លាស់ប្តូរជាបុគ្គលនិងសង្គម  សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាមានមនុស្សរាប់ពាន់នាក់បានចាប់ផ្តើមប្រើប្រាស់ការសិក្សាបន្ទូលរបស់

      ព្រះស្របតាមប្រព័ន្ធត្រឹមត្រូវមួយនៅក្នុងបរិយាកាសដែលប្រកបដោយបរិយាកាសប្រាកដប្រជានិងលើកទឹកចិត្តខ្ពស់។ បើពួកគេព្យាយាមអនុវត្តន៍តាមដំណើរការ

      របស់សកម្មភាពការឆ្លុះបញ្ចាំងនិងការពិគ្រោះគ្នានូវការយល់ដឹងដែលពួកគេបានបំពេញបន្ថែមនៅពេលនោះពួកគេនឹងបានស្គាល់ពីសមត្ថភាពរបស់ពួកគេ    ដើម្បី

      បំពេញសេចក្តីត្រូវការរបស់សង្គមឲ្យងើបឡើងទៅដល់កម្រិតថ្មីនៅពេលនោះដែរ។        កម្មវិធីសិក្សារបស់វិទ្យាស្ថានហ្វឹកហ្វឺនបាហៃទាំងនេះ          គឺជាវគ្គផ្តល់ឲ្យ

      មាននូវសិទ្ធិអំណាចផ្នែកខាងស្មារតីឲ្យដល់បុគ្គលម្នាក់ៗ ដើម្បីឲ្យពួកគេនឹងបានដឹងដោយខ្លួនឯងថា ជាភ្នាក់ងារសកម្មដែលបណ្តាលមកពីការរៀនសូត្រផ្ទាល់

      ខ្លួនរបស់ពួកគេ   ហើយនិងចាត់ទុកថាជាកម្លាំងចលករដែលមានការខំប្រឹងប្រែងឥតឈប់ឈរ   ដើម្បីអនុវត្តចំណេះដឹងឲ្យមានប្រសិទ្ធិភាពក្នុងដំណើរការផ្លាស់

      ប្តូរបុគ្គលនិងផ្លាស់ប្តូរសង្គម  ។   ចំណុចសំខាន់នៃសំណេររបស់ព្រះបាហាអ៊ុលឡាហ៍គឺជាឥទ្ធិពលដែលនាំឲ្យមានការផ្លាស់ប្តូរទាំងបុគ្គលនិងសង្គម។ការផ្លាស់

      ប្តូរជាបុគ្គលមិនមែនជាដំណើរការដាច់ដោយឡែកតែម្នាក់ឯងនោះឡើយវាគឺជាដំណើរការដែលបំពេញខ្លួនឯងទាំងស្រុងរបស់នរណាម្នាក់  ។   នៅក្នុងលក្ខខណ្ឌ

      បាហៃដំណើរការអភិវឌ្ឍ  ហើយនិងការបំពេញកាតព្វកិច្ចជាបុគ្គលរបស់នរណាមួយត្រូវបានគេចងភ្ជាប់ទៅនឹងកម្លាំងថាមពលជាមូលដ្ឋានរបស់នរណាម្នាក់

      ទៅលើការធ្វើឲ្យមនុស្សជាតិបានល្អប្រសើរហើយនិងការបម្រើនូវសេចក្តីត្រូវការរបស់សហគមន៍និងសង្គមឲ្យកាន់តែធំឡើង។ការសូត្រធម៌បួងសួងហើយនិងការ

      សមាធិគឺជាការរំងាប់ផ្លូវចិត្តរបស់នរណាម្នាក់     ជាការរស់នៅដោយអនុលោមទៅតាមច្បាប់ហើយនិងការបង្ហាត់បង្រៀនផ្នែកខាងស្មារតីដែលទាំងអស់នេះសុទ្ធតែ

      ជាចំណុចសំខាន់ចាំបាច់ក្នុងការបំពេញបំណងរបស់ឆាកជីវិត    ប៉ុន្តែសេចក្តីខិតខំទាំងនេះនឹងមានឥទ្ធិពលផ្លាស់ប្តូររបស់វាយ៉ាងពេញលេញនៅពេលណាដែលពួក

      វាត្រូវបានគេលះបង់ទៅរកការបម្រើនោះដូច្នេះបាហៃបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍចំណេះដឹងជំនាញហើយនិងការយល់ដឹងផ្នែកខាងស្មារតីដែលធ្វើឲ្យ

      មនុស្សបំពេញការងារដែលជាធនធានមនុស្សហើយនិងភ្នាក់ងារផ្លាស់ប្តូរ ដែលមានប្រសិទ្ធភាព។នេះគឺជារឿងសំខាន់ណាស់ចំពោះដំណើរការដែលបាន

      សមាហរ័ណគ្នានៃ ការផ្លាស់ប្តូរផ្ទាល់ខ្លួន  និងសង្គម។បច្ចុប្បន្ននេះការសិក្សារៀនសូត្ររួមគ្នានេះនឹងប្រើប្រាស់ទំរង់នៃការសិក្សាជាក្រុមដែលមានដូចជាដំណើរការ

      រៀនសូត្រតាមថ្នាក់តំបន់ តាមថ្នាក់សហការ និង តាមដំណើរការរៀនសូត្រខ្លួនឯងកំពុងតែត្រូវបានគេទទួលខុសត្រូវ   ដោយសហគមន៍នៅពាសពេញប្រទេស

      កម្ពុជា។  មនុស្សទាំងអស់គ្នាអាចចូលមករៀនក្នុងក្រុមនេះទាំងអស់គ្នាដោយមិនគិតពីសាសនាឬជំនឿរបស់ពួកគេឡើយ  ។     អ្នកចំនូលរួមនៅក្នុងវគ្គសិក្សានេះ

      នឹងបានបង្កើនទំនុកចិត្តយ៉ាងច្រើនក្នុងការបង្ហាញខ្លួនរបស់ពួកគេហើយនិងការបញ្ចេញឲ្យឃើញនូវសេចក្តីត្រូវការនិងសេចក្តីប្រាថ្នារបស់ពួកគេ។   ពួកគេតម្រង់

      ជីវិតរបស់ពួកគេឡើងវិញតាមសមាសភាពនៃការបម្រើ។          នៅក្នុងចំណោមសកម្មភាពបម្រើដែលពួកគេចាប់ផ្តើមធ្វើនោះគឺកំពុងតែធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ

      ដល់ការជួបជុំគ្នាសូត្រធម៌ដើម្បីស្ថាបនាចំណងនៃក្តីស្រលាញ់និងចំណងមិត្តភាពនៅក្នុងចំណោមមនុស្សដែលមកពីសាសនានិងប្រព័ន្ធជំនឿខុសៗគ្នា ការប្រតិបត្តិ

      ថ្នាក់សម្រាប់ការអប់រំ   និងសម្រាប់ការផ្តល់សិទ្ធិអំណាចផ្នែកខាងស្មារតីឲ្យដល់កុមារនិង    យុវវ័យជំទង់ក៏ដូចគ្នានឹងការប្រតិបត្តិក្រុមសម្រាប់យុវវ័យនិងមនុស្ស

      ពេញវ័យផងដែរ។       ក្រុមទាំងនេះគឺសុទ្ធតែជាក្រុមចូលរួមទៅនឹងការស្ថាបនាអារ្យធម៌ថ្មីមួយ ។

       

      4. សាមគ្គីភាព ជាគោលដៅ? តើសាមគ្គីគួរជាគ្រឹះឬ?

       

      សាមគ្គីភាពសំរាប់ជាតិសាសន៍នានាគឺជាគោលដៅចម្បងមួយ។ខ្ញុំយល់ថាវាជាមូលដ្ឋានគ្រឹះសំរាប់ការអភិវឌ្ឍ និង សន្តិភាព។ ព្រះបាហាអ៊ុលឡាហ៍មានបន្ទូលថា

      “   សុខុមាលភាពរបស់មនុស្ស គឺសន្តិភាព និង ស្ថេរភាព។ វាមិនអាចកើតមានឡើងបានទេ          លុះត្រាតែសាមគ្គឺភាព ត្រូវបានគេបង្កើតឡើងប្រកបដោយភាព

      ស្អិតរមួត និង ស្ថិតស្ថេរ”។      សាមគ្គីភាពក្នុងន័យនេះសំដៅទៅលើសាមគ្គីភាពនៃភាពផ្សេងគ្នា         មិនមែនកើតមានឡើងតែក្នុងចំណោម ក្រុម   គ្រួសារ បក្សពួក

      សហគមន៍  មិត្តរួមការងារ  ជាតិសាសន៍  ប្រទេស      និងសាសនារបស់ខ្លួននោះទេ។ ព្រោះថាបើ   សាមគ្គីភាពកើតមានឡើងសំរាប់បំរើផលប្រយោជន៍ឲ្យមនុស្ស

      មួយចំនួនតូចនោះ វានឹងឈឺចាប់ដល់សហគមន៍ សង្គមជាតិ    និងពិភពលោកទាំងមូលនៅពេលក្រោយ ព្រមទាំងជះឥទ្ធិពលដល់កូនចៅជំនាន់ក្រោយ។      ជាក់

      ស្តែងស្ថានភាពពិភពលោកបច្ចុប្បន្នជាឧទាហណ៍ស្រាប់។      វាដូចជាជំងឺមហារីក មិនងាយនឹងជាសះស្បើយឡើយ។ បើយើងក្រលែក មើលម្រាមដៃរបស់យើង

      ទៅនឹងរាងកាយទាំងមូល   វាមានលក្ខណ: តូចជាងគ្នា ប៉ុន្តែបើម្រាមណាមួយរបួស ឬឈឺចាប់ វាប៉ះពាល់ដល់រាងកាយទាំងមូល។បើយើងវិភាគឲ្យបានស៊ីជម្រៅ

      ទៅលើពាក្យ “សាមគ្គឺភាព” គឹចែកជាបួនផ្នែក:  សាមគ្គីភាពផ្នែកទស្សន:  សាមគ្គីភាពផ្នែកគំនិត  សាមគ្គីភាពផ្នែកគោលបំណង  និង សាមគ្គីភាពផ្នែកសកម្មភាព

      សួនច្បារដ៏ស្រស់ស្អាតជាទីគយគន់ និងជាទីចាំអារម្មណ៍របស់មនុស្សគ្រប់រូប សូម្បីតែភមជាតិ នោះគឺ សួនច្បារដែលមានផ្កាចំរុះពណ៌ ចំរុះក្លិនដែលជាតម្រូវការ

      របស់មនុស្សផងគ្នា។យ៉ាងណាមិញមនុស្សយើងគ្រប់រូបមានលក្ខណ: ភិនភាគ ពណ៌សំបុរ ភាសា ការស្លៀកពាក់ ខុសគ្នាពិតមែន តែយើងមានធាតុពិតដូចគ្នាមួយ

      ដែលគ្មាននរណាមកកាឡៃបាន គឺយើងជាមនុស្សដូចគ្នា។ជាពិសេស    ភាពខុសគ្នានេះវាធ្វើឲ្យពិភពលោកយើងមានភាពស្រស់បំពងៗ។ វាដូចគ្នានឹងផ្លែឈើ

      ដែលនៅលើដើមតែមួយទោះជាវាមានលក្ខណមិនដូចគ្នា   ឬ   ប៉ុនគ្នាយ៉ាងណាវានៅតែជាឈ្មោះផ្លែឈើនៃដើមនោះដដែល។    ចំណែកឯស្លឹកដែលនៅលើមែក

      តែមួយទោះជាមានទំហំមិនប៉ុនគ្នា តែវាមានតួនាទីដ៏សំខាន់ក្នុងការផលិតជាតិស្ករ(ក្លុយគោស)មានពណ៌បៃតងដោយធ្វើរស្មីសំយោគនឹងពន្លឺព្រះអាទិត្យក្នុងការ

      ចិញ្ចឹមដើមទាំងមូល។

       

       

      5. ឬសគល់នៃវិបត្តិ

      កត្តាជាច្រើនដែលបណ្តាលឲ្យមានបុគ្គលនិយម និង ការស្វែងរកការកំសាន្តជ្រុលដោយសារ:

       

      ក. មនោគមន៍វិជ្ជាដែលជាដើមចមក្នុងការបំបែកបាក់ មិនបំរើផលប្រយោជន៍     សហគមន៍ មានការទាក់ទាញជ្រុលដល់ស្រទាប់យុវវ័យរហូតដល់ពួកគេ      ភ្លេច

      និងលេងជឿតាមវប្បធម៌ល្អផូរផង់របស់ខ្លួន និង មនោគមន៍វិជ្ជាដែលផ្ទុយនឹងគោលការណ៍របស់សាសនា និងប្រទេស តាមរយ:  ភ្នាក់ងារ TV សារព័ត៌មាន ឬតាម

      ការសន្ទនាផ្ទាល់ ។

       

      ខ. សិទ្ធិនិយមគឺការប្រើប្រាស់សិទ្ធិជ្រុលហួសហេតុពេក  “ អញនិយម ” មិនស្តាប់ហេតុផលអ្នកដទៃ ឬ ដោយបង្ខិតបង្ខំ និង មិនអនុញាតឲ្យអ្នកដទៃបញ្ចេញ

      យោបល់បាន ដោយសារខ្លួនមានអំណាច  មានទ្រព្យធនច្រើន ជាបុគ្គលចេះដឹងជាងគេ ឬ មានវ័យច្រើនជាងជាដើម។

       

      គ.  វីរជននិយមមានន័យថា ការចង់ឲ្យអ្នកដទៃលើកតម្កើងស្នាដៃខ្លួន  គំនិត  យោបល់ទង្វើរបស់ខ្លួនក្នុងសហគមន៍ថាជាបុគ្គលអស្ចារ្យ ព្រោះគ្មាននរណាម្នាក់អាច

      ធ្វើបាន។អ្វីខ្លះជាលទ្ធផលនៃសកម្មភាពបែបនេះ? គ្មានអ្វីក្រៅពីភាពវិនាស ហានិភ័យ បាត់បង់នូវសេចក្តីថ្លៃថ្នូររបស់ខ្លួន  មានដូចជា:

       ការមិនគោរពតាមច្បាប់របស់រដ្ឋាភិបាល

       ការស្រេកឃ្លាននូវកាមគុណឥតអៀនខ្មាស

       ការបែកបាក់គ្រួសារ

       ជំងឺឆ្លង និង ការសេពគ្រឿងញៀន

       ការបំផ្លិចបំផ្លាញបរិស្ថាន

       ការរើសអើង

       ការប្រកាន់ពូជសាសន៍ សាសនា វណ្ណ: ។ល។

       ការនិយាយដើម ការញុះញង់ ការបរិហាកេរ្តិ៍ ដែលជាសត្រូវនៃសាមគ្គីភាព។

       

      6. សកម្មភាពផ្សេងៗ

      ការចូលរួមអភិវឌ្ឍសហគមន៍ជាទិសដៅនិងគោលដៅរបស់សាសនិកនិងសហគមន៍បាហៃក្នុងពិភពលោក។បុគ្គលទាំងឡាយនៅក្នុងសហគមន៍ឬនៅជិតខាង

      គ្នាអាចចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍មួយដែលល្អប្រសើរជាងមុនដោយឈរលើគោលការណ៍មូលដ្ឋាននៃភាពថ្លៃថ្នូរនិងភាពតែមួយនៃមនុស្សជាតិ។ ការ

      អភិវឌ្ឍន៍ពិត          មិនមែនត្រឹមតែការរីកចំរើនផ្នែកសម្ភារនោះទេហើយក៏មិនចាត់ទុកបុគ្គលម្នាក់ៗជាអ្នករង់ចាំទទួលយកប៉ុណ្ណោះឡើយ។    ដំណើរការចូលរួម

      សហគមន៍គឺទាមទារឲ្យមានការគាំទ្រ   ការចូលរួម   ការលះបង់ របស់សហគមន៍ផ្ទាល់

      ព្រោះថាផលប្រយោជន៍      គឺសហគមន៍នោះឯងជាអ្នកទទួលយក។   ម្យ៉ាងទៀតសហគមន៍បាហៃជឿជាក់និងយល់យ៉ាងច្បាស់ថាដំណើរការអភិវឌ្ឍន៍

      សហគមន៍គឺបង្កើនសមត្ថភាពដល់បុគ្គលគ្រប់រូបដើម្បីទទួលខុសត្រូវនៃការអភិវឌ្ឍន៍ស្មារតី   សហគមន៍       និង សតិបញ្ញារបស់ពួកគេ។ បើបុគ្គលម្នាក់ៗចូលរួម

      មាគ៌ានៃការបំរើនោះប្រភពនៃចំណេះដឹង  បទពិសោធន៍   ទេពកោសល្យនិងភាពជឿជាក់នឹងផ្តល់ដល់គាត់ដោយមិននឹកស្មានដល់        ព្រោះថាការបំរើគឺជាបេះ

      ដូងនៃកាអភិវឌ្ឍន៍សហគមន៍ ជាតម្រូវការរបស់សហគមន៍    ជាឆ្អឹងខ្នងរបស់សហគមន៍និង ជាប្រព័ន្ធដំណើរការក្នុងសហគមន៍ទាំងមូលមិនអាចអត់បានឡើយ។

       

      7. ស្មារតីក្រមសីលធម៌ថ្មី

      វាជាតម្រូវការមួយដ៏ចាំបាច់ដែលគ្រប់គ្នា ត្រូវព្យាយាម អត់ធ្មត់ ពិភាក្សា នូវអ្វីដែលត្រូវប្រឈម ឬ ដោះស្រាយពេលខាងមុខ។ ការស្តីបន្ទោសអ្នកដទៃ និង ខ្លួនឯងវា

      មិនមែនជាជំរើសមួយដ៏ល្អនោះទេ តែវាជាជំងឺឆ្លងសូម្បីសត្វសុនខ(ឆ្កែ)ក៏វាខ្លាចដែរ។ “ ស្មារតីក្រមសីលធម៌ថ្មីមួយ ”  ជាវីធីដ៏ល្អមួយបានបង្ហាញថា      ” ពេលវេលា

      ណាមួយមកដល់នោះម្នាក់ៗត្រូវតែរៀនទទួលខុសត្រូវផ្ទាល់ខ្លួនដែលជាឧត្តមប្រយោជន៍សំរាប់សុខុមាលភាពនៃភពផែនដីទាំងមូល”។ ក្នុងឃ្លានេះមានន័យថា

      ម្នាក់ៗត្រូវមានភាពទទួលខុសត្រូវខ្ពស់សំរាប់ខ្លួនឯង និង សហគមន៍ទោះជាមានឬគ្មានតួនាទីក្នុងសហគមន៍ក៏ដោយ។ ចូរចងចាំថា        “សេចក្តីថ្លៃថ្នូររបស់ខ្លួនជា

      សញ្ញាមួយត្រូវស្តែងចេញជាវិជ្ជមានក្នុងជីវិតរស់នៅ” ។  “       អ្នកអប់រំទោះបីជាស្ថិតក្នុងកាល:ទេស:ឬ ស្ថានភាពណាក៏ដោយ ក៏នៅតែជាអ្នកអប់រំដដែល”។

       

      8. តួនាទីស្រ្តី

      កាលពីសម័យបុរាណច្បាប់សម្រាប់លោកនិងសម្រាប់ធម៌  គេបានគោរពនិងលើកតម្កើងបុរសជាងស្ត្រី  ។  តាមគំនិតសម័យថ្មីនេះស្ត្រីត្រូវបានគេប្រគល់តួនាទី

      ឲ្យនៅក្នុងសង្គមដូចគ្នានិងបុរសអញ្ចឹងដែរ ។បើពិភពលោកមិនបើកផ្លូវឲ្យមនុស្សទាំងពីរភេទនេះបានបម្រើសង្គមដូចគ្នាទេនោះការកសាងអារ្យធម៌ពិភពលោកមិន

      អាចឆ្ពោះទៅកាន់ឧត្តមភាពបានឡើយ  ។   បុរសនិងស្រ្តីត្រូវតែមានសិទ្ធស្មើគ្នា។ស្រ្តីគួរទទួលបានសិទ្ធិស្មើគ្នានៃការអប់រំ។នេះនឹងអាចឲ្យពួកគេមានគុណសម្បត្តិ

      គ្រប់គ្រាន់និងមានការរីកចំរើនគ្រប់កំរិតការងារព្រមទាំងសមេ្រចបានជោគជ័យ។   នៅក្នុងពិភពមនុស្សជាតិមានស្លាបពីរគឺម្ខាងស្លាបបុរសនិងម្ខាងទៀតស្លាបស្រ្តី។

      ប្រសិនបើស្លាបម្ខាងគ្មានលទ្ធភាព  និងខ្វះចន្លោះវានឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងស្លាបម្ខាងទៀតហើយថែមទាំងធ្វើឲ្យកម្លាំងហោះ ហើរមិនអាចដល់ទិសដៅ។

      ដូច្នេះភាពពេញលេញនិងសុក្រឹតភាពនៃពិភពមនុស្សគឺអាស្រ័យលើការអភិវឌ្ឍន៍ស្មើគ្នានៃកត្តាទាំងពីរនេះ។ ជុំវិញអត្ថន័យរបស់ស្រ្តីមានច្រើនណាស់:

       -ស្រ្តីជាមាតានៃពិភពលោក

       -ស្រ្តីជាអ្នកអប់រំទី១ គោលបំណងពិតនៃការអប់រំគឺផ្លាស់ប្តូរអត្តចរិក អាក្បកិរិយា ទង្វើរបស់បុគ្គល ហើយនិងចូលរួមជួយស្ថាបនា អភិវឌ្ឍដល់   គ្រួសារ សហគមន៍

      និង សង្គមជាតិ នូវអ្វីដែលខ្លួនទទួលបាន ដោយមិនចាំបាច់រងចាំរហូតដល់បញ្ចប់ការសិក្សានោះទេ។

       -ស្រ្តីជាដៃគូរអភិវឌ្ឍមិនអាចខ្វះបាន

       -ស្រ្តីជាទីប្រឹក្សាក្នុងគ្រួសារ និង សហគមន៍

       -ស្រ្តីជាគ្រូពេទ្យដ៏ឆ្នើមប្រចាំគ្រួសារ

       -ស្រ្តីជាអ្នកស្ថាបនាសន្តិភាព

       -ស្រ្តីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំសំរាប់ស្ថាបនាសន្តិភាព។

    • សន្ទរកថារបស់ប្រធានសហគមន៍សាសនាបាហៃប្រចាំកម្ពុជាក្រោមប្រធានបទ
“ពិភពលោកគ្រួសារតែមួយ ”នៅសាខាមហាធម៌មេត្រី ធៀនយិន ខេត្តបាត់ដំបងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៣រៀបចំដោយ:
សាខាមហាធម៌មេត្រី ធៀនយិន ខេត្តបាត់ដំបង

      សាសនាបាហៃជាសាសនាពិភពលោកឯករាជ្យនិងមិនមែនជានិកាយចេញមកពីសាសនាពិភពលោកណាមួយឡើយ។គោលបំណងគឺចូលរួមចំណែក

      អភិវឌ្ឍសហគមន៍ទាំងផ្នែកស្មារតីនិងសម្ភារដោយផ្អែកលើគោលការណ៍ភាពតែមួយនៃមនុស្សជាតិ   ភាពតែមួយនៃសាសនា ភាពតែមួយនៃព្រះជួយ

      លើកស្ទួយតម្លៃសីលធម៌សង្គម និងឈរលើគោលការណ៍សេចក្តីថ្លៃថ្នូររបស់មនុស្ស។ទាំងនេះជាមូលដ្ឋានគ្រឹះនៃការបង្ហាត់បង្រៀនរបស់ព្រះ

      បាហាអ៊ុលឡាហ៍ជាព្រះសាស្តាក្នុងសាសនាបាហៃ។    ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសម្រុងដ៏ឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀន

      របស់ព្រះសាស្តាអង្គមុនដូចជា   ព្រះពុទ្ធ      ព្រះយេស៊ូ  និងព្រះមហាម៉ាត់ជាដើម។   បាហៃជឿថាគ្រប់សាសនាទាំងអស់មានដើមកំណើតមកពីប្រភពតែ

      មួយគ្រាន់តែខុសគ្នាត្រង់ ឈ្មោះរបស់សាសនា  ព្រះនាមរបស់ព្រះសាស្តា    ពេលវេលានៃការត្រាស់ដឹងនិងប្រព័ន្ធនៃការគ្រប់គ្រងប៉ុណ្ណោះ។ ព្រះបាហា

      អ៊ុលឡាហ៍ជាព្រះសាស្តាក្នុងសាសនាបាហៃបានបង្រៀនថាយើងទាំងអស់គ្នាគឺដូចជាផ្លែឈើនៃដើមតែមួយ និងជាស្លឹកនៃមែកតែមួយ។ទោះជាយើង

      មានរូបរាង  អារម្មណ៍  ទេពកោសល្យ  សមត្ថភាព  ភាសា  ជំនឿ ប្រពៃណីទំនៀមទំលាប់ខុសគ្នាក៏ដោយ   តែយើងមានប្រភពនៃឬសគល់តែមួយ គឺយើង

      ជាដើមឈើនៃមនុស្សជាតិតែមួយដូចគ្នា។  ទ្រង់បន្ថែមទៀតថា      មនុស្សទាំងឡាយប្រៀបដូចជាបុប្ផាចម្រុះពណ៌និងក្លិនពិដោរនៅក្នុងឧទ្យានតែមួយ។

      ភាពខុសគ្នាទាំងនេះវាធ្វើឲ្យសួនច្បារកាន់តែមានសោភ័ណភាពនិងក្លិនពិដោរគួរជាទីទាក់ទាញ។ការចូលរួមអភិវឌ្ឍសហគមន៍ជាទិសដៅនិងជាគោល

      ដៅអទិភាពចាំបាច់របស់សាសនិកបាហៃគ្រប់រូប។   បាហៃមិនដែលចាត់ទុកយុវវ័យជាមនុស្សមានបញ្ហា ឬអសកម្មនិងអសមត្ថភាពនោះទេ    ជាពិសេស

      បានមើលឃើញមនុស្សក្នុងសហគមន៍ជាធនធានដ៏មហិមាប្រកបដោយទេពកោសល្យ និង សមត្ថភាពដែលត្រូវយកមកអភិវឌ្ឍមិនអាចខ្វះបាន។

      បាហៃជឿថាគ្រប់ភាវមានជីវិត និង ឥតជីវិតត្រូវបានបង្កើតឡើងដោយព្រះ  តាំងពីររាប់ពាន់លានឆ្នាំមកម្ល៉េះ គឺមកពីក្តីស្រឡាញ់ពិតៗ។ បើមនុស្ស

      បំផ្លាញភាវទាំងនោះ ពួកគេនឹងបាត់បង់សេចក្តីស្រឡាញ់របស់ទ្រង់បន្តិចម្តងៗ។    ក្នុងព្រះវចនរបស់ព្រះបាហាអ៊ុលឡាហ៍បានសរសរថា ” អ្នកត្រូវតែ

      ស្រឡាញ់យើង បើអ្នកមិនស្រឡាញ់យើងទេ សេចក្តីស្រឡាញ់របស់យើងមិនអាចកើតមានដល់អ្នកឡើយ ចូរចាំឲ្យជាក់ណាសាវកទាំងឡាយអើយ!” ។

       អ្វីជាធាតុពិតនៃភាពតែមួយ?     គឺមិនមែនគិតពីរូបរាងខាងក្រៅ    ពីភាពខុសគ្នានៃការអនុវត្តសកម្មភាព ដំណើរការប្រតិបត្តិកិច្ចការទំនាក់ទំនង ។ល។

      ភាវមានជីវិត និង ឥតជីវិតវាមានភាពទាក់ទងយ៉ាងស្អិតរមួត  និង ជួយបំពេញគ្នាទៅវិញទៅមកក្នុងគោលបំណងតែមួយគឺថែរក្សា និង ពង្រីកឲ្យមាន

      កាន់តែច្រើនតាមតម្រូវការ។ ឧទាហរណ៍យើងដាំដើមឈើមួយដើមនៅលើដីដែលមានជីជាតិ  កូនឈើលូតលាស់យ៉ាងល្អស្រស់មានផ្លែផ្កាស្អេកស្កះ

      សត្វនិងមនុស្សក៏បានទទួលចំណែកពីផល្លានុផលនោះដែរ  ហើយកាកសំណល់របស់ពួកគេវាក្លាយទៅជាជីជាតិរបស់រុក្ខជាតិនានាទៅវិញ។ នេះវាជា

      ទំនាក់ទំនងរបស់ភាវទាំងពីរ។   បើយើងប្រើប្រាស់វាខុស ឬ បង្ខំឲ្យលូតលាស់មិនតាមធម្មជាតិរបស់វា វានឹងជះឥទ្ធិពលដល់គ្រប់ភាវទាំងអស់។  ភាព

      សប្បាយរីករាយ និង ភាពក្រៀមក្រំកើតទុក្ខវាឆ្លងគ្នាពីម្នាក់ទៅម្នាក់      ហើយវាប៉ះពាល់ដល់ភាពទាំងមូល។ ឧទាហរណ៍:ក្នុងគ្រួសារមួយមានសកជិក

      ម្នាក់មានបញ្ហាពាក់ព័ន្ធនិងបទឧក្រិដ្ឋវាធ្វើឲ្យគ្រួសារនោះមានការមិនសប្បាយចិត្តកើតទុក្ខ។ចំណែកអ្នកនៅក្នុងសហគមន៍វិញមានភាពភ័យខ្លាច កាត់

      បន្ថយភាពទំនាក់ទំនង។ ដូចគ្នានឹងដើមឈើមួយដើមបើឬសវាត្រូវបានប៉ះទង្គិច ធ្វើឲ្យការលូតលាស់របស់វាមិនបានល្អ។ បើស្លឹកត្រូវបំផ្លាញដោយសត្វ

      ឬជម្ងឺវាធ្វើឲ្យផ្កាផ្លែក្រៀមស្វិត។តែបើមានផ្លែបែរទៅជាគ្មានរសជាតិជាពិសេសមិនអាចទុកធ្វើជាពូជបន្តទៅទៀតបាន។      ប៉ុន្តែបើមនុស្សយល់ពីសារ

      សំខាន់នៃភាពតែមួយហើយចូលរួមចំណែករបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍ     និង   អភិរក្សនោះវាជាកាតាលីករមួយជួយជំរុញដំណើរការអភិវឌ្ឍឲ្យទៅ

      មុខប្រកបដោយគុណភាព  ប្រសិទ្ធភាព  សាមគ្គីភាព  និងសុខុដុមរមនាជានិរន្តក្នុងសហគមន៍។

       

       ជាក់ស្តែងពិភពលោកមានតែមួយ   ប្រទេសទាំងអស់នៅក្នុងពិភពលោកទាំងមូលតែមួយ    មនុស្សមានមានភាសា ជំនឿ វប្បធម៌ អក្សរ ខុសគ្នា តែ ”ធាតុ

      ពិតនៃភាពផ្សងគ្នានេះគឺតែមួយ”។ ខ្ញុំសូមលើកពីភាពខុសគ្នានៃភាសា។គោលបំណងគឺសម្រាប់ទំនាក់ទំនងគ្នា កត់ត្រានិងចងក្រងហេតុការណ៍នានា

      ដូចគ្នា។ ដូចជា”ទឹក” ជាភាសាខ្មែរ។ចុះភាសាបារាំង?  អង្គគ្លេសចិន ឬភាសាបាលីហៅថាអ្វី? តែគោលបំណងរបស់វាគឺតែមួយ។ដូច្នះយើងមិនគួរប្រកាន់

      ឬ បំផ្លាញព្រោះ តែភាពខុសគ្នានោះឡើយ។ សហគមន៍សាសនាបាហៃជឿថាដើម្បីឲ្យមនុស្សគ្រប់គ្នាយល់ពីសារសំខាន់ និងភាពចាំបាច់របស់ ”ភាពតែ

      មួយ” គឺអាស្រ័យលើការអប់រំជាអទិភាពដល់មនុស្ស     ពោលគឺការអប់រំផ្នែកស្មារតី ចេញពីគោលការណ៍សាសនាពិត      ដែលបង្រៀនមនុស្សឲ្យមានក្តី

      ស្រឡាញ់ដល់ព្រះពោលគឺការធ្វើអំពើល្អគ្រប់យ៉ាង  មិនលាក់ពុត   ហើយធ្វើជារៀងរហូតនិងរៀនកោតក្រែងដល់ព្រះដោយខ្លាចបាត់បង់សេចក្តីល្អរបស់

      ទ្រង់   ពោលគឺវៀរចាគអំពើបាបគ្រប់យ៉ាងតាំងពីកុមារភាពទៅនិងការអប់រំផ្នែកសម្ភារ ជាចំណេះដឹងមកពីវិទ្យាសាស្រ្តពិត ហើយទាំងពីរត្រូវដើរស្រប

      គ្នាឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក ក្នុងដំណើរការអភិវឌ្ឍគ្រប់វិស័យ។     អ្នកជឿលើសាសនាត្រូវគោរពវិន័យ  និង  ប្រតិបត្តិតាមគោលការណ៍របស់សាសនា

      ខ្លួនឲ្យបានខ្ជាប់ខ្ជួន និង    គោរពតាមអនុសាសន៍៣ចំណុចរបស់រាជរដ្ឋាភិបាលចំពោះគ្រប់សាសនាដែលមាននៅក្នុងប្រទេសរួមមាន:

       

      ១. គោរពកិច្ចសហប្រតិបត្តិការ  សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ     ស្មោះត្រង់   ដោយឈរលើគោលការណ៍គោរពគ្នា   អធ្យាស្រ័យយោគយល់គ្នាគ្រប់កាល:

      ទេស:ទាំងអស់     ដើម្បីសាមគ្គីភាពនិងសុខុដុមរមនានៃសង្គមជាតិ។

       

       ២. គោរពនិង ប្រតិបត្តិធម៌វិន័យរបស់ខ្លួនដោយផ្សារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់សាសនាដទៃនិង ប្រកាន់ខ្ជាប់មាគ៌ាអហិង្សា  មេត្តា  ករុណា និង

      សណ្តោសប្រណី។

       

       ៣. គោរពសិទ្ធិសេរីភាព    និង ជំនឿសាសនារបស់បុគ្គល      ជាតម្លៃនៃជំនឿសាសនានិមួយៗនៅក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់សុភមង្គល

      របស់សង្គមជាតិ។

       

       ជាចុងក្រោយខ្ញុំបាទសុំអនុញ្ញាតលើកបន្ទូលរបស់ព្រះបាហាអ៊ុលឡាហ៍ថា    ”ឳមនុស្សលើពិភពលោកអើយ! សាសនារបស់ព្រះគឺដើម្បីបង្កើតសេចក្តី

      ស្រឡាញ់និង សាមគ្គីភាព ចូរកុំធ្វើវាជាមូលនៃអមិត្តភាព និង ការបែកបាក់ឡើយ”។ “ផែនដីជាប្រទេសតែមួយ   ហើយមនុស្សទាំងឡាយជាពលរដ្ឋ

      របស់ប្រទេសនោះ”។ “ពន្លឺនៃសាមគ្គីភាពគឺប្រកបដោយពលានុភាពខ្លាំងក្លាណាស់វាអាចបញ្ចាំងផែនដីទាំងមូលបាន”។”ផ្កាកុលាប!ទោះជាដាំនៅក្នុង

      សួនណាក៏ដោយក៏នៅតែជាផ្កាកុលាប”។

រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា