ធម្មសភាយុត្តិធម៌សកលគឺជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុងការដឹងនាំបាហៃទូទាំងពិភពលោក។ព្រះបាហាអ៊ុលឡាហ៍ បានអនុម័តនិងផ្តល់អំណាចដល់ស្ថាប័ននេះនូវ
សិទ្ឋិក្នុងការតាក់តែងច្បាប់ទៅលើបញ្ហាផ្សេងៗ។ ធម្មសភាយុត្តិធម៌សកល មានសមាជិក៩រូបដែលត្រូវបានជ្រើសរើសដោយ ការបោះឆ្នោតជាសម្ងាត់ រៀងរាល់៥ឆ្នាំ
ម្តង ដោយមានការចូលរួបគ្រប់សាសនិកដែលជាសមាជិកភាពនៃសហគមន៍សាសនាបាហៃប្រចាំប្រទេសនីមួយៗ នៅលើពិភពលោក។
សហគមន៍សាសនាបាហៃ ប្រចាំប្រទេសគឺជាស្ថាប័នបាហៃកំពូលប្រចាំប្រទេសនោះដែលមានសមាជិក៩រូប ជាអ្នកដឹកនាំដែលបានជ្រើសរើសដោយការបោះឆ្នោត
ជាសម្ងាត់ ពីសាសនិកបាហៃគ្រប់រូបក្នុងប្រទេសនីមួយៗ។សហគមន៍ប្រចាំមូលដ្ឋាន (ប្រចាំឃុំឬសង្កាត់) គឺជាស្ថាប័នបាហៃដឹកនាំសាសនិកប្រចាំឃុំឬសង្កាត់ដែល
មានបាហៃរស់នៅ។ ស្ថាប័ននេះត្រូវបានកើតឡើងនៅក្នុងឃុំឬសង្កាត់ណាដែលមានសាសនិកបាហៃដែលមានអាយុ ចាប់ពី២១ឆ្នាំ ឡើងទៅហើយគ្រប់ចំនួន៩រូប។
សមាជិកភាពនៃស្ថានប័នដឹកនាំបាហៃត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសម្ងាត់ដោយគ្មានការឈរឈ្មោះឬឃោសនាឡើយ។ ស្ថាប័ននីមួយៗមាន
សមាសភាពនៃអ្នកដឹកនាំមិនលើសនិងមិនតិចជាង៩រូបជាដាច់ខាត។
រក្សាសិទ្ធគ្រប់យ៉ាង ដោយសហគមន៍សាសនាបាហៃប្រចាំកម្ពុជា